Top Mobile Banner

រដ្ឋសភាអាមេរិក បានបើកផ្លូវចំពោះរថយន្ដបើកបរដោយខ្លួនឯង

ប្រែសម្រួលដោយ ខ្មែរផុស ស.រ.អ

លោកអ្នកប្រាកដជាធ្លាប់បានដឹងអំពើបច្ចេកវិទ្យាដ៏អស្ចារ្យគឺរថយន្ដបើកដោយខ្លួនឯង ដោយពុំមានអ្នកបើកបរ ។ ចំពោះបច្ចេកវិទ្យារថយន្តប្រភេទនេះ លោកអ្នកអាចធ្វើអ្វីបានតាមចិត្តពេលកំពុងនៅលើរថយន្ដគឺវាទៅមុខដោយខ្លួនឯងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិ ។

នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៧ ​រដ្ឋសភា​បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីស្នើច្បាប់មួយដើម្បីបង្កើនល្បឿនក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៏រថយន្តបើកដោយខ្លួនឯងដោយគ្មានមនុស្សគ្រប់គ្រងដោយដាក់សំណើរនេះទៅក្នុងច្បាប់សហព័ន្ធ និងដើម្បីរារាំងរដ្ឋាភិបាលពីការទប់ស្កាត់ការហាមឃាត់ការប្រើប្រាស់រថយន្តស្វ័យប្រវត្តិប្រភេទនេះ នេះបើតាមសេចក្តីរាយការរបស់រ៉យទ័រកាលពីថ្ងៃពុធ ខែកញ្ញា។

សំណើរនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថយន្តទទួលបានការលើកលែងក្នុងការបញ្ចេញរថយន្តរហូតដល់ ២៥,០០០ គ្រឿងនៅក្នុងឆ្នាំដំបូង ដោយមិនចាំបាច់ស្រប់តាមស្តង់ដារសុវត្ថិភាពរថយន្តដែលមានរួមមកហើយនោះទេ។ វិធានការនេះ នឹងធ្វើឲ្យមានកំណើនថយន្ដបើកដោយខ្លួនឯងចំនួន ១០០,០០០ គ្រឿងក្នុងមួយឆ្នាំៗសម្រាប់រយៈពេល ៣ ឆ្នាំ។

ក្រុមហ៊ុនផលិតរថយន្ត, ក្រុមពានិជ្ជករ, និងក្រុមធ្វើការងារជាមួយអ្នកពិការភ្នែក អបអរសាទរចំពោះវិធានការនេះ។ ប៉ុន្តែក្រុមអ្នកប្រើប្រាស់មួយក្រុម បានលើកឡើងថា រដ្ឋសភា មិនបានធ្វើឲ្យបានគ្រប់គ្រាន់ក្នុងការធានាថា រថយន្តបើកដោយខ្លួនឯង ប្រាកដជានឹងមានសុវត្ថិភាពពេលប្រើប្រាស់នៅលើដងផ្លូវ។

យោងតាមសំណើរច្បាប់ដែលបានអនុម័តនេះ ក្រុមហ៊ុនផលិតរថយន្តដែលកំពុងស្វែងរកការលើកលែង ត្រូវតែបង្ហាញថារថយន្តបើកដោយខ្លួនឯងដែលខ្លួនផលិតនោះ គឺយ៉ាងហោចណាស់មានសុវត្ថិភាពដូចរថយន្តធម្មតាដែលកំពុងចរាចរណ៏។ រដ្ឋាភិបាលនៅតែអាចកំណត់នូវច្បាប់លើការចុះបញ្ជី, ការផ្តល់អាជ្ញាប័ណ្ណ, ការទទួលខុសត្រូវ, ការធានារ៉ាប់រង និងការត្រួតពិនិត្យសុវត្ថិភាព ប៉ុន្តែមិនមែនទៅលើស្តងដានៃដំណើរការរបស់រថយន្តនោះទេ។

សំណើរដែលបានអនុម័តដោយរដ្ឋសភា ឥឡូវនេះបានទៅដល់ព្រឹតសភា ហើយសមាជិកព្រឹតសភាទាំងពីរគណបក្ស កំពុងតែធ្វើការលើច្បាប់ស្រដៀងគ្នានេះ។ក្រុមហ៊ុនផលិតរថយន្ត និងបច្ចេកវិជ្ជា ដូចជា ក្រុមហ៊ុន General Motors Co, Waymo និងក្រុមហ៊ុនដ៏ទៃផ្សេងទៀត សង្ឈឹមថានឹងចាប់ផ្តើមបញ្ចេញរថយន្តប្រភេទនេះនៅក្នុងរង្វងឆ្នាំ ២០២០។

ច្បាប់សហព័ន្ធនាពេលបច្ចុប្បន្ន បានរារាំងមិនឲ្យមានការចរាចរណ៏ប្រភេទរថយន្តបើកដោយខ្លួនឯងនៅលើដងផ្លូវក្នុងសហរដ្ឋអាមេរិកនោះទេ។ រដ្ឋាភិបាលបានចេញច្បាប់ខុសគ្នាៗជាច្រើនដោយមិនមានការចង្អុលបង្ហាញច្បាស់លាស់ពីរដ្ឋបាលសហព័ន្ធ ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តមានការថ្អូញថ្អែរពីការតឹងរឹងនៃច្បាប់ដែលមានពេលបច្ចុប្បន្ននេះ។

អ្នកជំនាញបានលើកឡើងពីអត្រាខ្ពស់នៃឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ ដែលបណ្តាលមកពីកំហុសរបស់មនុស្ស ដែលជាកំហុសឆ្គងសំខាន់បំផុត ហើយឈាន់ទៅរកការអភិវឌ្ឍន៏យានយន្តបំពាក់បច្ចេកវិទ្យានេះ។ យោងតាមស្ថិតិបានបង្ហាញថាប្រហែល ៩៥ ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ គឺបង្កឡើងដោយកំហុសរបស់មនុស្ស។ ដោយសារតែ ប្រព័ន្ធកុំព្យូទ័រអាចមានលទ្ធភាពប្រតិកម្មរហ័ស  និងអាចស្របគ្រាប់ស្ថានការណ៏ជាច្រើន ហើយធ្វើការសម្រេចចិត្តដោយមិនប្រើអារម្មណ៏ការប្រើប្រាស់រថយន្តបើកបរដោយខ្លួនឯង អាចជួយបញ្ជាសគ្រោះថ្នាក់និងជួយសង្គ្រោះជីវិតផងដែរ។

ព័ត៌មានទាក់ទង