Top Mobile Banner

បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិ ប្រទេស ណាខ្លះមានប្រតិកម្មទៅកម្ពុជា?

ដកស្រង់ពត៌មានពិសហភាពអឺរ៉ុប
ប្រទេសស៊ុយអែដបានប្រកាសកាលពីថ្ងៃ អង្គារមុនថា ខ្លួននឹងបញ្ឈប់ជំនួយទៅកម្មវិធីអភិវឌ្ឍន៍ នៅកម្ពុជាហើយ លើកលែងតែកម្មវិធីសិក្សាធិការ តែមួយប៉ុណ្ណោះ ដែលនៅតែបន្ត បន្ទាប់ពីគណបក្ស ប្រឆាំងបានត្រូវរំលាយដោយតុលាការកំពូល តាម សំណើររបស់រដ្ឋាភិបាល។ នេះជាសេចក្តីសម្រេចចិត្តច្បាស់លាស់ដំបូងមួយ ពីប្រទេសនៃសហភាព អឺរ៉ុប ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការ រំលាយគណបក្សប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំគណបក្សរបស់គេ លោក កឹម សុខា យកទៅដាក់ ពន្ធនាគារ។ ស៊ុយអែដធ្លាប់បានផ្តល់ជំនួយ១០០ លានដុល្លារ ដែលជាប្រទេសលំដាប់ថ្នាក់ទី៣ នៃ អឺរ៉ុបដែលបានជួយទៅកម្ពុជា បន្ទាប់ពីបារាំង នឹង អាល្លឺម៉ង់ – នៅស៊ុយអែដ មានក្រុមហ៊ុន ះ 7 ំ ជាអ្នកបញ្ជាទិញសម្លៀកបំពាក់ម៉ូត ដ៏សំខាន់មួយ ដែលទិញសម្លឿកបំពាក់ពីរោងចក្រខ្មែរ គឺជាប្រភព ចំណូលមួយដែរពីស៊ុយអែដ។
យើងនឹងមិនផ្តួចផ្តើមកិច្ចព្រមព្រាងសហប្រតិ បត្តិការអភិវឌ្ឍពីរដ្ឋាភិបាលទៅរដ្ឋាភិបាលទេ លើក លែងតឬករណិយសិក្សាធិការ្នឹងការស្រាវជ្រាវតែប៉ុណ្ណោះ, នេះជាសេចក្តីថ្លែងការរបស់រដ្ឋាភិបាល ស៊ុយអែដ, គេបន្តថា រដ្ឋាភិបាលមានការលំបាក នឹងគាំទ្រនយោបាយកែទម្រង់វិមជ្ឆិការ ដែលកំពុង តែរៀបចំឡើង, កិច្ចកែទម្រង់នោះសំដៅទៅលើឃុំសង្កាត់, ឃុំសង្កាត់ទាំងនោះ បានត្រូវគណបក្ស សង្គ្រោះជាតិដណ្តើមបានជាង៤០% តែត្រូវរដ្ឋាភិ បាល ចែកទៅឱ្យគណបក្សផ្សេងៗ តាមច្បាប់បោះ ឆ្នោតថ្មី ទើបតែអនុម័ត។
ប្រទេសអាមេរីកកាលពីម្សិលមិញ បានអនុម័តច្បាប់ស្តីពី“លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” ក្នុងគណកម្មការសភា ដើម្បីបញ្ជូនច្បាប់នោះទៅឱ្យសភាតំណាងរាស្ត្រសម្រេចជាបន្តរ ក្នុងច្បាប់នោះ មិនទាន់ដាក់ទណ្ឌកម្មទៅប្រទេសនៅឡើយទេ តែអាមេរីកបានកាត់ជំនួយថវិការទៅឱ្យគ.ជ.ប. រួចហើយ គេមានបំណងដាក់ទណ្ឌកម្មចំពោះមេដឹក នាំធំៗ ដែលប៉ុនប៉ងសម្លាប់លិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មុននឹងទៅដល់ដំណាក់ការទណ្ឌកម្ម សេដ្ឋកិច្ច ជាបន្តរទៅទៀត។ មន្ត្រីសភាអាមេរីកាំង បាននិយាយថា ច្បាប់នោះនឹងចេញឱ្យប្រើយ៉ាង ឆាប់រហ័ស បន្ទាប់ពីច្បាប់ធ្លាក់ទៅដល់ដៃលោក ប្រធានាធិបតី ដណល ត្រម ពេលណានោះ។
អ្នកផ្តល់ជំនួយនៃប្រទេស លោកខាងលិចទៅកម្ពុជាឥឡូវ មិនមានឥទ្ធិពលច្រើនដូចពេល មុនទេ នៅពេលដែលប្រទេស ចិនបានក្លាយទៅជាអ្នកផ្តល់ លុយដ៏ធំជាងគេនឹងជាប្រទេសវិនិយោគនៅកម្ពុជាថែមទៀត ។ នាឱកាសប្រជុំរដ្ឋមន្ត្រីការបរ ទេស អាស៊ី-អឺរ៉ុប នៅមៀងម៉ា កាលពីថ្ងៃចន្ទ មុន, រដ្ឋមន្ត្រីការ បរទេសចិន វ៉ង យី បានថ្លែងទៅកាន់រដ្ឋមន្ត្រីដូច គ្នាខាងខ្មែរ គឺលោក ប្រាក់ សុខុន ថា “ប្រទេសចិន នឹងគាំទ្រដោយគ្មានសំចៃដល់គ្រប់សកម្មភាពរបស់ រដ្ឋាភិបាលកម្ពុជា”…។

 

ព័ត៌មានទាក់ទង