ដោយ ពិន សំខុន
អភិបាលក្រុងរាជធានីភ្នំពេញ លោក ហុង ស្រេង ទើបនឹងចុះហត្ថលេខាជាមួយអភិបាលក្រុង ឡុងប៊ីច លោក រ៉ូបឺត គ្ហាស្យា- ប្រៀរេត អារចិា ភ្ជាប់ទំនាក់ទំនងផ្លូវការជា“ក្រុងបងប្អូន”កាលពី ថ្ងៃ ២៨មករា ២០១៩ នៅទីក្រុងភ្នំពេញ។ នេះគឺជាការភ្ជាប់ទំនាក់ទំនងបន្តពីទំនាក់ទំនងចាស់ដែល មានរួចមកហើយ តាំងពីខែតុលា ឆ្នាំ១៩៩៣ មុនមក។
ក្នុងដំណើរទៅកាន់ប្រទេស៣ របស់លោក អភិបាលរបស់ក្រុងដ៏សម្បូរជនជាតិខ្មែរច្រើនបំផុត រស់នៅក្នុងសហរដ្ឋអាមេរីក គឺទៅកាន់ ១-ប្រទេស សឹង្ហបូរី ជាកំពង់ផែដ៏សំខាន់ជាងគេមួយនៅមាត់ទ្វារអាស៊ី ២-ប្រទេសវៀតណាមក៏មានសហគមន៍ដ៏ធំមួយរបស់ប្រទេសខ្លួននៅឡុងប៊ិច នឹង៣-កម្ពុជា ក៏ដូចគ្នា, លោកអភិបាល គ្ហាស្យា បាននាំប្រតិភូ ផ្នែកសេដ្ឋកិច្ច-អភិវឌ្ឍន៍-ទេសចរ ទៅជាមួយក្នុង បំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេស ទាំង៣នោះ ជាពិសេសលោក ត្រេស៊ី អេសគូ ដែល ជាប្រធានកំពង់ផែកាលីថ្វ័រញ៉ា សម្រាប់នាំទំនិញ ចេញចូលដ៏ធំបំផុត នាឆ្នេរខាងលិច និងលោក បាស៊ីន ឆានូ- មនោរម្យ ណេត ជាប្រធាន និង ជាអនុប្រុធានសមាគម “ក្រុងខ្មែរ”ប្រចាំក្រុងឡុង ប៊ិចទៅអមដំណើរជាមួយលោកផងដែរ។
ក្នុងបំណងពង្រឹងទំនាក់ទំនង ដែលនឹងផ្តល់ ផលប្រយោជន៍ដល់ប្រទេសទាំងសងខាង, លោក គ្ហាស្យា បានបើកទ្វារកំពុងផែរនៅតំបន់លោក ទៅ រកប្រទេសកម្ពុជា ដែលសហរដ្ឋអាមេរីកកំពុងតែ ប្រកួតប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងជាមួយនឹងប្រ-ទេសចិនក្រហម តែមកទល់ពេលនេះ សហរដ្ឋពុំទាន់ បានពង្រឹងសេដ្ឋកិច្ចខ្លួននៅទីនោះ នៅឡើយទេ។ ថ្វីត្បិតតែរូបភាពទំនាក់ទំនងនេះជារូបភាព នយោបាយ វានឹងបានផលចំណេញមុខមាត់ដល់រដ្ឋ បាលលោក ហ៊ុន សែន ខ្លះមែនហើយ តែប្រជា ពលរដ្ឋខ្មែរភាគច្រើនដែលជាប្រជាជនភៀសខ្លួន ពីរបបកុម្មុយនិស្ត នៅតែមើលឃើញថា វានឹងផ្តល់ ជាជំនួយសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋតូចតាច ដែលជា កសិករ កម្មករ ពាណិជ្ជករបានច្រើននៅកម្ពុជាដែរ, ចំណែកឯនៅសហរដ្ឋវិញ គេនៅតែគាំទ្រអ្នករកស៊ីនាំទំនិញពីកម្ពុជាជាដ៏រាប ជាពិសេសទំនិញដែល នាំមកពីកម្ពុជា ឬមកពីវៀតណាម តែងទទួលការត្រួតពិនិត្យសុវត្ថិភាពនឹងសុខភាពយ៉ាងតឹងតែង មិនដែលខាននោះទេ។
នៅឡូវែលដែលជា“ក្រុងខ្មែរ”ធំលំឌាប់ទី២ ក៏ធ្លាប់បានចុះហត្ថលេខាជា“ក្រុងបងប្អូន”ជាមួយ រាជធានីភ្នំពេញដោយលោកអភិបាលក្រុង រ៉តនី អេលីយ៉ុត ដែរ, ដោយសារការភ្ជាប់ទំនាក់ទំនង នេះ ពលរដ្ឋនៅឡូវែលមានការងារស្រួលនឹងប្រៀប ធៀបការវិវត្តន៍របស់ក្រុងឡុងប៊ីច ដែលមិនដាច់ ទំនាក់ទំនងវប្បធម៌ ក៏ដូចជាសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ទៅវិញទៅមកជាមួយភ្នំពេញនោះទេ, ក្រោយមក ក៏មានការទាក់ទងខាងហិរញ្ញវត្ថុ ឬឧស្សហកម្មខ្នាត ធំជាមួយកម្ពុជា ដែលមានពេលខ្លះធ្វើឱ្យពលរដ្ឋមាន ការសង្ស័យថា មានកំណើនអំពើពុករលួយរបស់ ជន ឧក្រឹដ្ឋលាងលុយមកពីកម្ពុជា ចូលមកតំបន់របស់ខ្លួន ។ “ការសង្ស័យ”ក៏អាចធ្វើឱ្យមានការស៊ើបអង្កេត ឬក៏មានការចាប់ខ្លួន បើគេរកឃើញអំពើក្រខ្វក់ មែននោះ គឺនេះហើយជាផ្នែកល្អនៃសហរដ្ឋ ដែលជា ប្រទេសប្រើច្បាប់ការពារភាពសុច្ចរឹតយុត្តិធម៌ក្នុង ប្រទេសរបស់គេនឹងក្នុងតំបន់គំរូនេះក៏អាចផ្តល់ជា មេរៀនដល់របប ដែលប្រព្រឹត្តអំពើពុករលួយបាន, បន្ថែមពីលើនេះ ទង្វើប្រុងប្រយ័ត្ននេះនឹងរក្សាមិត្តភាពរវាងប្រទេសនឹងប្រទេសល្អប្រសើរបាន យូរ។
ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី បានផ្តល់កិត្តិយស ទទួលភ្ញៀវមកពីសហរដ្ឋ យ៉ាងកក់គ្តៅបំផុត នៅក្នុងព្រះបរមរាជវាំង -គណប្រតិភូក៏បានបន្តដំណើរទៅជួបរដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរ នឹងក្រសួងហិរញ្ញវត្ថុ ជូនដំណើរដោយលោក ឯក អគ្គរដ្ឋទូតសហរដ្ឋអាមេរីកប្រចាំកម្ពុជាផង។
ទំនាក់ទំនងជាមួយប្រទេសសឹង្ហបូរី កាលពី ឆ្នាំមុន មានសេចក្តីរាយការនិយាយថា“កំពង់ផែឡុងប៊ីចបានបង្កើនសកម្មភាពដឹកជញ្ជូនឆ្នាំ២០១៨ របស់ខ្លួនបាន ច្រើនជាងពេលណាទាំងអស់ ហើយ លោកនាយកកំពង់ផែ បានឃើញចំនួនការងារបាន កើន៣ម៉ឺននាក់ -គេសង្ឃឹមថា ទំនាក់ទំនងថ្មីនេះ ទៀត ក៏នឹងឃើញមានប្រសិទ្ធិភាពខ្ពស់បន្ថែម សម្រាប់សេដ្ឋកិច្ច ទេសចរ នឹងជីវភាពពលរដ្ឋឡុង ប៊ិចជាបន្តបន្ទាប់ជាមិនខានដែរ”។