Top Mobile Banner

តុក្កតាអ៊ែលម៉ូ មកជួបកុមារឡូវែល

IMG_0023

ដោយសុខា

IMG_0015 ចុងសប្តាហ៍ផ្តើមពីថ្ងៃទី២៥មករាឆ្នាំ២០១៤ សាលអនុស្សាវរីយ៍ឡូវែល បានក្លាយជជាទីតាំងសម្តែង ការបង្ហាញដោយផ្ទាល់នូវ​ឈុតឆាកអ៊ែលម៉ូ អមដោយបទចម្រៀង ភ្លើងតុបតែងស្អាតល្អ ត្រជាក់ភ្នែក និងរូបតុក្កតាគួរឲ្យ​ស្រឡាញ់ពណ៌ចម្រុះ ដោយពណ៌ក្រហមមានឈ្មោះថា អ៊ែលម៉ូ ពណ៌លឿងសម្រាប់តួអង្គបក្សី និងពណ៌ផ្សេងៗទៀតមានខៀវ ស្វាយ ឈាមជ្រូក សម្រាប់តួអង្គមេអំបៅ និងតួអង្គជាច្រើនទៀត។ ក្នុងនោះ ក៏មានតួមនុស្សលេងអមការសម្តែងផងដែរ។

មានបទចម្រៀងពិរោះៗសម្រាប់កុមារជាច្រើន ដែលទស្សនិកជន ទាំងឳពុកម្តាយ និង កូនៗ អាចច្រៀងតាមអ្នកសម្តែង រួមមានបទចម្រៀង អេ ប៊ី ស៊ី បទចម្រៀងរាប់លេខ ១ ២ ៣ ៤ ៥ ៦ ៧ ៨ និងបទចម្រៀងចែករំលែកតន្រ្តីសម្រាប់គ្រប់គ្នា I love to share music with everyone!។

ក្នុងការសម្តែងទាំងមូល មានពីរវគ្គ ដោយវគ្គទី១ ត្រូវផ្តល់ដល់ទស្សនិកជននូវការសម្រាក១០​​ទៅ១៥នាទី មុនឈានចូលដល់វគ្គទី២។ ក្នុងវគ្គសម្រាកនោះផ្ទាល់ មានការលក់រូបប៉េងប៉ោង អ៊ែលម៉ូ និងតុក្កតាសម្រាប់ក្មេងៗ ជាច្រើន។ ជាមួយគ្នានោះដែរ ខណៈសម្តែង រូបត្លុកនានាបានចុះ មកហៃហ្វាយ ធ្វីសបម និង ចាប់ដៃក្មេងៗ និងទស្សនិកជន ដែលអង្គុយនៅនឹងកន្លែង ធ្វើឲ្យកម្មវិធីនោះកាន់តែមានភាពស្និទ្ធស្នាល។

ឡូវែលជាក្រុងប្រកបដោយភាពចម្រុះ ទាំងជាតិសាសន៍ និងវប្បធម៌។ ល្បាយនៃភាពចម្រុះនេះផ្តល់​ដល់អ្នករស់នៅ នូវឳកាសបានសាកល្បង និង រៀនរស់ជាមួយគ្នា ទោះការពិតអ្នកទាំងអស់មានប្រវត្តិ និងផ្នត់គំនិតខុសគ្នាយ៉ាងណាក៏ដោយ។

ដូចនេះ ដោយមិនពិបាកនឹកដល់កន្លែងណាឆ្ងាយសម្រាប់ស្វែងយល់នូវវប្បធម៌ និងរបៀបរស់នៅចម្រុះ Elmoសាធុជនអាចមកកាន់ឡូវែល ហើយទទួលនូវអត្ថប្រយោជន៍ទាំងអស់នេះ។ តួយ៉ាង អ៊ែលម៉ូ ប្រែនណែមសម្រាប់កុមារដ៏ល្បី ក្នុងពិភពក្រុមសម្តែង ក៏បានបង្ហាញវត្តមានក្នុងសាលអនុស្សាវរីយ៍ឡូវែល(Lowell Memorial Auditorium) និងបានផ្តល់ភាតរភាពដល់ក្រុមគ្រួសារ និងមនុស្សជាច្រើននាក់ដែលមកទស្សនាការសម្តែងអ៊ែលម៉ូ នាចុងសប្តាហ៍នោះ។/

ព័ត៌មានទាក់ទង