ដោយសុខា
ជាប់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសមានប្រជាជនច្រើិនជាងគេក្នុងពិភពលោក ប្រមាណជាជាង ២៤០ លាននាក់ និង ផ្ទៃដីសរុប ១ កន្តក់សញ្ញា ៩ លាន គីឡូម៉ែតការ៉េ ឥណ្ឌូនេស៊ីជាទីចំមុខ ក្នុងទ្វីបអាស៊ី ដែលវិស័យទំនាក់ទំនងអន្តរជាតិ និងស្ទើរគ្រប់វិស័យទាំងអស់ បើកទូលាយដល់ពិភពខាងក្រៅ ឲ្យមកស្គាល់ និង ចាប់ដៃរកស៊ីជាមួយប្រទេសយក្សក្នុងតំបន់អាស៊ីនេះ។
ស្វែងយល់ត្រួសៗអំពីឥណ្ឌូនេស៊ី អតីតប្រទេស ដែលប្រធានាធិបតីជិតផុតអាណត្តិរបស់អាមេរិក បារ៉ាក់ អូបាម៉ា ធ្លាប់រស់នៅកាលពីកុមារ ពេលគេធ្វើដំណើរមកដល់ដីកោះនេះ គឺគេនឹងបានឮគ្រប់មាត់មុនគេបង្អស់ពីភាពល្បីល្បាញនៃការស្ទះចរាចរ។ វាមិនមែនជារឿងមោនភាព ឬ មុខមាត់របស់ប្រទេស តែប្រជាជនឥណ្ឌូនស៊ី មិនខ្លាចអី នឹងប្រាប់ ភ្ញៀវមកដល់ប្រទេសខ្លួន ពីភាពណែនក្តន់នៃចរាចរ ដែលគេប្រាស្រ័យរាល់ថ្ងៃឡើយ។
គេអាចធ្វើដំណើរពីទីនានា ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសឥណ្ឌូនេស៊ី ដែលលេខកូតអាកាសយានដ្ឋាន គឺ ស៊ី ជេ ខេ (CGK) ។
(យន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី មានលខេកូដ CGK)
ទោះចរាចរហាក់ធ្វើឲ្យគេស្រងាកចិត្ត ពីដំណើរចរពីកន្លែងមួយទៅមួយ គេមិនចំបាច់បារម្ភខ្លាំងលើថ្លៃចំណាយធ្វើដំណើរ ត្បិតឥណ្ឌនេស៊ី មានតម្លៃប្រេងឥន្ទនៈទាប ឯសេវាធ្វើដំណើរសមរម្យ។ អ្នកប្រើស្មាតហ្វូន អាចទាញយក អេប (App) ដែលគេអាចប្រើប្រាស់សេវាធ្វើដំណើរ បញ្ជាតាមអ៊ីនធឺណិត កំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់គឺ ហ្រ្កាប (Grab) ។ សេវានេះ មានទាំងក្នុងទម្រង់ ឡាន និង ម៉ូតូ។ សម្រាប់ម៉ូតូ ឲ្យអ្នកណាពាក់អាវក្រៅ និង មួកសុវត្ថិភាព ព័រណបៃតង និងមានសរសេរអក្សរ ហ្រ្កាប (Grab) លើមួក នោះហើយជាយានជំនិះ ដែលអ្នកទេសចរ អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ សេវានេះមិនខុសពី អ៊ូបឺ (Uber) នៅប្រទេសអាមេរិកទេ។ ត្បិតការកកស្ទះចរចារកើតឡើងយ៉ាងញឹកញាប់រាល់ថ្ងៃ ហ្រ្កាប (Grab) ក្នុងទម្រង់ម៉ូតូ រឹតតែត្រូវបានគេប្រើប្រាស់ច្រើន និងឃើញព្រោងព្រាតពេញដី។
រដ្ឋធានីចាការតា ឥណ្ឌូនេស៊ីនៅមិនទាន់ ដោះស្រាយបញ្ហាកកស្ទះចរាចរឲ្យបានធូរស្រាលនៅឡើយ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ដងវិថីនានា មានចរចារកកស្ទះឥតដាច់។ ពេលតែមួយគត់ដែលបញ្ឈប់ចលនាយានយន្តគឺ ជំនន់ក្នុងទីក្រុង។ ខែភ្លៀង ក្រុងចាការតា អាចប្រឈមនឹងទឹកជំនន់ច្រើនដង ពេលនោះហើយ ដែលផ្លូវអាចមានសភាពស្ងប់ស្ងាត់។ ឬមួយទៀត ពេលមានបុណ្យទានសាសនាម្តងៗ ខណៈប្រជាជនចេញក្រៅក្រុង ទើបចរាចររាងធូរបន្តិច។
ចេញពីរឿងល្បីល្បាញត្រង់ការកកស្ទះចរាចរ គេអាចនឹងឭភាពល្បីល្បាញនៃអាហារ។ បាក់សូ (Bakso) ជាអាហារដែលល្បីមួយរបស់ឥណ្ឌូនេស៊ី ត្បិតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ចូលចិត្តហូប បាកសូ ខ្លាំងណាស់។ បាក់សូ គឺជាស៊ុប ដែលចម្រុះដោយ មី សសៃថ្លា ឬ សសៃលឿង ឬ ម្ស៉ៅស្រួយបួនជ្រុុប ជាបន្ទះព័រណលឿង រោយពីលើដោយប្រហិតសាច់គោ ឬ តៅហ៊ូ និង ជីរណា ឬជីព័ណបៃតងដទៃទៀត តាមចំណូលអ្នកហូប។
ត្បិតក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី មានឆ្លាក់អតីតកាលរបស់ប្រធានាធិបតីបារ៉ាក់អូបាម៉ា មានសាលារៀន កន្លែងស្នាក់អាស្រ័យ និងទីដែលកុមារ បារ៉ាក់អូបាម៉ា ធ្លាប់ជិះកង់ ឬ រត់លេងរាល់ពេល ក្លាយជាទីដែលល្បីល្បាញ ទាក់ទាញទេសចរពីខាងក្រៅ ឲ្យមកដល់ និងឈាងចូលមើលទីទាំងនោះផងដែរ។
ក្រៅពីបាក់សូ គេក៏ល្បីល្បាញមកហូប (សាតេ) សាច់ចង្កាក់ លាយជាមួយខ្ទឹមលិញ និង បាយចំហុយខ្ជាប់ក្នុងស្លឹកម្យ៉ាងព័របៃតងទំនងជាស្លឹកចេក និង ជ្រលក់ក្នុងទឹកជ្រលក់ខាប់ៗ មានរស់ជាតិផ្អែមប្រៃ។ សាច់ចង្កាក់ អាចជាសាចមាន់ ឬ សាច់គោ។
បន្ថែមលើបាក់សូ (Bakso or Baso) និង សាតេ (Sate) គឺ តៅហ៊ូ ឬ តេមប៉េ (Tempeh) ជាអាហារធ្វើពីសណ្តែកសៀង។ គេអាចច្នៃវា ដោយយកទៅចៀនលាយជាមួយនឹងគ្រឿងផ្សំដទៃទៀត ដើម្បីបន្ថែមរសជាតិ ឬ ធ្វើឲ្យប្លែកមាត់។
ក្រៅពីអហារ គឺ កាហ្វេ។ កាហ្វេឥណ្ឌូនេស៊ី ល្បីល្បាញក្នុងចំណោមកាហ្វេដទៃទៀត ដូចជាកាហ្វេរតនគិរីរបស់ប្រទេសកម្ពុជា។ មានក្រុមបញ្ញវ័ន្តមួយក្រុមនៃប្រជាជនប្រទេសនេះ ដែលមានប្រវត្តិសិក្សាមិនចំបាច់តែលើកាហ្វេ និងជំនួញ ហើយដែលចាប់អារម្មណ៍ និងឲ្យតម្លៃកាហ្វេ បានបង្កើតជាក្រុមមួយ ធ្វើជំនួញ ស្មើដៃគ្នា និង មិនកេងចំណេញ ជាមួយប្រជាកសិករផ្ទាល់។ មួយកញ្ចប់នៃកាហ្វេ ប្រមាណជា ២៥០ ក្រាម មានតម្លៃប្រមាណជិត៩ ទៅ ១០ ដុល្លារ។
ចេញពីចរាចរ និង ម្ហូប គឺ សាសនា។ មានវិហារសាសនាពីរផ្ទុយគ្នា ចំកណ្តាល់ក្រុងចាការតា ដែលមានអាតិភាពដល់បច្ចុប្បន្ន។ ម្ខាងនៃផ្លូវ គឺ វិហារសម្រាប់អ្នកគោរពតាមឱវាទនៃសាសនាឥស្លាម។ វិហារនោះគឺ វិហារ អ៊ីស្ទីកឡាល់ (Istiglal Mosque) សាងសង់ឡើង ក្នុងនិមិត្តរូបនៃឯករាជ្យជាតិរបស់ឥណ្ឌូនេស៊ី។ ឈ្មោះថា អ៊ីស្ទីកឡាល់ (Istiglal) នេះគឺមានប្រភពចេញពី ភាសាអារ៉ាប់។
ទល់មុខវិហារឥស្លាម ដ៏ធំស្គឺមស្គៃមួយនេះ គឺវិហារសាសនាគ្រឹស្តិកាតូលិក កាត្រដ្រាល់ (Katedral) ជាទីដែលគ្រឹស្តសាសនិកអាចមកប្រណិបត្តិសាសនាខ្លួន។ វត្តមាននៃវិហារទាំងពីរដែលឈរជ្រងរ ទល់មុខគ្នា មានអត្ថន័យបង្ហាញពីសេរីភាពសាសនាដែលឥណ្ឌូនេស៊ី ផ្តល់ដល់ប្រជាជាតិខ្លួន។
ទន្ទឹមនឹងនេះ សំណាកល្បីល្បាញ និង គួរឲ្យចងចាំ ក្នុងចិត្តនៃប្រជាជនឥណ្ឌូនេស៊ីគ្រប់រូបគឺ ម៉ូណាស់ (Monas)។ ពាកយពេញនៃម៉ូណាស់ (Monas) គឺ National Monument ដែលមានកម្ពស់ ១៣២ ម៉ែត ត្រូវនឹង ៤៣៣ ហ្វីត នៅចំកណ្តាលចំណុចប្រសព្វ មឺដេកា (Merdeka Square) ចំកណ្តាលរដ្ឋធានីចាការតា។
បន្ទាប់ចរាចរ វិមាន សាសនា និង ម្ហូប គេល្បីល្បាញមួយទៀតពីឥណ្ឌូនេស៊ី គឺ បាទីក។ បាទីក មានន័យជាភាសាខ្មែរ ថា សិល្បៈលើក្រណាត់ ឬ ក្រដាស ឬ ហត្ថកម្មដទៃទៀត ។ គេអាចឃើញបាទីកនៅលើសំពត់ រ៉ូប អាវ ខោ ផ្លិត ឬផ្ទាំងរូបភាពនានា។
ចុងក្រោយ គេអាចត្រៀមខ្លួនរៀនភាសាបាហាឥណ្ឌូនេស៊ី ភាសានិយាយ ងាយៗ មុនមកប្រទេសនេះ ដើម្បីផ្តល់ភាតរភាព និងភាពជិតស្និទ្ធកក់ក្តៅ មានជាអាទិដូចខាងក្រោម៖
អាណាក់ មានន័យថា ឆ្ងាញ់។
តេរីម៉ាកាស៊ី មានន័យថា អរគុណ។
អាគូ ជិន តា កា មូ មានន័យថា ខ្ញុំស្រឡាញ់អ្នក។
ប្រហែលជាឥណ្ឌូនេស៊ី ជាទីដែលអ្នកនឹងទៅកាន់ ក្នុងន័យទស្សនកិច្ច ឬ ជំនួញ អត្ថបទ នឹងជាជំនួយស្មារតី ជាមូលដ្ឋានចំណេះដឹងត្រួសៗដល់អ្នក បានដឹងពីឥណ្ឌូនេស៊ីទុកជាមុន ឬ អាចលំហែអារម្មណ៍តាមសេចក្តីបង្ហាញខាងលើ បើមិនបានទៅដោយផ្ទាល់៕