Top Mobile Banner

ដំណើរត្រឡប់ទៅអាស៊ីប្រទេសកំណើតវិញ

(តពីលេខមុន)

ដោយ ពិន សំខុន

Wed5 wed6 (2)

 

យើងត្រូវបំពេញភារកិច្ចសំខាន់មួយជាបុព្វហេតុ ដែលយើងមកភ្នំពេញនេះ គឺចូលរួមពិធីមង្គល ការបុគ្គលិកខ្មែរផុសស..អា. ដែលបានក្លាយជា មិត្តនឹងជាគ្រួសារនៅពេលដែលគ្នាជ្រើសរើសគូរ មង្គលប្រចាំជីវិតរបស់គ្នានៅស្រុកស្អាង។

ថ្ងៃរៀបការនៅ“ស្កាយហាយ”

បន្ទាប់ពីបានរៀបការតាមប្រពៃណីជាមួយ មាតាបីតាបង្កើតរបស់ខ្លួននៅភូមិព្រែក ស្រុក ស្អាងមកថ្ងៃអាទិត្យ ទី៣ កក្កដា២០១៦ ខ្មែរផុស ស..អា.បានរៀបមង្គលការដ៏វិសេសវិសាលបំផុត មួយទៀត ជូន“បុគ្គលិកស្ថាបនិក”របស់ខ្លួនគឺ ហេង ឈុនឡេង នឹងកញ្ញា ហ៊ន សៀកលឺ នៅកម្ពុជា។ ពិធីនោះបានកើតនៅទីកន្លែងដ៏ពិសេសមួយ គឺស្ថិតកំពូលជាន់ទី១៧ នៃសណ្ឋាគារ “ស្កាយហាយ មេកង្គវិយូ” ក្នុងភោជនីយដ្ឋានដ៏ខ្ពស់ជាង គេបង្អស់នាទីក្រុងភ្នំពេញ ស្ថិតនៅត្រើយខាងកើត ទល់មុខព្រះបរមរាជវាំង គឺនៅឈូងប្រសព្វមុខ“ទន្លេមេគង្គ” នឹង“ទន្លេសាប”ពីទីដ៏អស្ចារ្យនោះ គេអាចមើល ឃើញព្រឹត្តិការណ៍ធម្មជាតិពិសេសបំផុតក្នុងលោក កើតឡើងរាល់ថ្ងៃ គឺ១ទន្លេមេគង្គជាទន្លេតែ១ ដែលហូរឆ្លងកាត់ប្រទេស៦នៅអាស៊ី មានចិន. ភូមា.លាវ.ថៃ.ខ្មែរ នឹងវៀតណាម ២ទន្លេសាប ដែលភ្ជាប់ “ទន្លេមេគង្គ”ទៅនឹង“បឹងទន្លេសាប” ដ៏សម្បូរត្រីទឹកសាបបំផុតក្នុងលោក ហើយក៏ជា ទន្លេតែមួយគត់ក្នុងពិភពលោកដែរដែលមាន ចរន្តទឹកហូរ៦ខែទៅទិសខាងជើងហើយ៦ខែទៀត ហូរទៅទិសខាងត្បូង ហើយបន្តបៀបនេះ ជារៀងរាល់ឆ្នាំ។

 

Wed1

គូរស្វាមីភរិយាថ្មីថ្មោង គឺជា“មនុស្សគំរូ យុវជនកសាងសហគមន៍ថ្មី” ហេង ឈុនឡេង បុគ្គលិកដ៏មានភក្តីភាពនឹងជាជម្រើសរបស់កាសែត ខ្មែរផុសស..អា. គឺជាកូនចៅដ៏ស្លូតត្រង់ឆ្លាតវៃ នៃគ្រួសារអ្នកភូមិ“ក្រាំងយ៉ូវ”បានសម្រេចចិត្ត មកចាប់ដៃជម្រើសឯកសម្រាប់ជីវិតរបស់គេ គឺនាង ហ៊ន សៀកលឺ ជាគូរគ្រងដ៏ស្រស់ស្អាតរមទមសម្បូរ ស្នេហ៍ជាកូនចៅចិនជាគ្រួសារអ្នកចំការដ៏ធំមួយ នៅអ្នកភូមិព្រែកនៃស្រុកស្អាង។ ពិធីមង្គលការ នៃអ្នកទាំងពីរនេះ ពុំមានឃើញទ្រព្យសម្បត្តិអ្វី មួយជាទីបង្អែកសម្រាប់អតីតកាល ឬក៏អនាគត នៃអ្នកទាំង២ទេ តែសម្បូរភាពរីករាយរួមគ្នានៃ គ្រួសារទាំងពីរដែលចូលចិត្តរកស៊ីមានបានដោយ ពឹងតែកម្លាំងខ្លួនឯង

គ្មានល្អក់ពណ៌ដោយអំពើអបាយមុខណា មួយទេ បង្អែករបស់គេគឺសេចក្តីស្រឡាញ់ដោយ ចិត្តនឹងចិត្តបរិសុទ្ធតែប៉ុណ្ណោះ។ភ្ញៀវប្រមាណ៥០នាក់នារាត្រីនោះ ក៏សុទ្ធសឹង តែជាបណ្តាប្រជារាស្ត្រសាមញ្ញនឹងមន្ត្រីជាន់ខ្ពស់ ទាំងអស់ពោរពេញដោយកិត្តិយសជាមិត្តដ៏ជិត ស្និតនឹងជាញាតិសាច់សាលោហិតបានយកភាព ជ្រះថ្លានឹងភាពបរិសុទ្ធរបស់ខ្លួនមកចូលរួមប្រសិទ្ធិពរ មហាប្រសើរដល់គូរស្វាមីភរិយាថ្មី “សូមឱ្យសេរី សួស្តីកើតមានចំពោះអ្នកទាំងពីរក្នុងគ្រួសារដ៏រឹង មាំមួយ” ។

ដំណើរមួយថ្ងៃទៀតជាមួយអ្នកតំណាងរាស្ត្រ ខេត្តកំពង់ឆ្នាំង

យើងផ្តើមចេញដំណើរទៅកំពង់ឆ្នាំងនៅ ម៉ោង៧យប់ទី៦កក្កដា ជាមួយលោក ង៉ោ គឹម ឈៀង តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងជាមួយ នឹងសហការីលោក២នាក់ទៀត។ ព្រឹកព្រលឹមនៃ ថ្ងៃបន្ទាប់យើងផ្តើមស្រស់ស្រូបនៅភោជនីយ ដ្ឋានប្រជាប្រីយនៃផ្សារលើគុយទាវរស់ជាតិឆ្ងាញ់ លាយឡំនឹងទិដ្ឋភាពនៃកុមារសុំទានតូចៗ៤៥នាក់ មកកេះខ្នងយើងធ្វើឱ្យគម្រោង គឺចង់ឃើញប្រជា ពលរដ្ឋរស់នៅ“តំបន់ទន្លេសាប”ដែលល្បីថា សម្បូរត្រី ទឹកសាបបំផុតក្នុងលោកនោះផ្តើមឡើងយ៉ាង អណោចអធម៌ តើតាមពិតទៅពួកគេរស់នៅ របៀបណា? ប៉ុណ្ណារ៉ូ ដែលចូលរួមដំណើរដែរនោះ មិនបានយល់ពីសេចក្តីស្រេកឃ្លាននោះជាអ្វីនៅ ឡើយទេ។

DSC_1474DSC_1518

ពីលើទូកដែលបង្ហាញពីភូមិនេសាទវៀត ណាមរាប់រយពាន់គ្រួសារដែលរកស៊ីនេសាទដោយ “មងនឹងសំណាញ់” មានជីវភាពមិនដូចគ្នានឹង អ្នកនេសាទខ្មែរដែលរកស៊ីចិញ្ចឹមជីវិតដោយប្រើ “ទ្រូ”ដែលរស់នៅមិនឆ្ងាយពីទីនោះទេ សូម្បីតែ ធ្វើប្រហុក ក៏ធ្វើមិនបានរដូវធ្វើប្រហុកពុំមាន ចាប់ត្រីបានដូចមុនទៀតទេ។ ភូមិ“កោះក្របី” មានប្រជាពលរដ្ឋជាង៨០គ្រួសារមិនមានជីវភាព ស្មើមធ្យមទេ ក្តីសង្ឃឹមក៏មានតិចគ្មានប្រព័ន្ធ សង្គ្រោះមនុស្សរងគ្រោះទេ។

នៅលើគោកវិញ កំពុងឆ្នាំងលែងរស់នឹងផលិត ផលនេសាទទៀតហើយ គេមានបញ្ហាជីវិតដូច ប្រជាពលរដ្ឋនៅតំបន់ឯទៀតនៃកម្ពុជាដែរ គេ មកចូលរួមប្រជុំជាមួយតំណាងរាស្ត្ររបស់គេដោយ មិនខ្វល់នឹងការគម្រាមកំហែងនានាដែលបង្ហោះ ដោយអាជ្ញាធរទៀតទេ។ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងអ្នកមានជម្ងឺប្រចាំកាយមិន ពិបាករកទេ។ យើងបានឃើញ “អណ្តូងទឹកស្នប់” មួយចំនួនជាអំណោយរបស់សប្បុរសជនដែល យើងស្គាល់ឈ្មោះនៅសហរដ្ឋអាមេរីកនេះខ្លះ ទៀតជាអំណោយរបស់អង្គការមនុស្សធម៌នៅ តំបន់ដែលគ្មានទឹកស្អាតសម្រាប់ផឹកតែសេចក្តីត្រូវ ការនៅតែមានច្រើននៅឡើយ។

ត្រឡប់មកភ្នំពេញវិញ សូបិន នៅតែពេញ ចិត្តនឹងទៅផ្សារ“ទួលទំពូង” ដើម្បីទិញក្រមាធំៗ នឹងទិញព្រះបដិមាករយកទៅផ្ញើរ“ម៉ែ”ឯស្រុក ក្រោមបន្ទាប់មកទៅទិញសំពត់អាវស្ត្រីនៅហាង ចំណូលចិត្តរបស់គេ“ប៉ារ៉ាឌី”ដែលកំពុងលក់បញ្ចុះ ថ្លៃ ដើម្បីនាំយកគ្រឿង“ហូល”មួយឈុតទៅផ្ញើរ បងស្រីកំសត់របស់គេផង។

យើងបានបញ្ចប់ដំណើរនៅកម្ពុជារបស់យើង ដើម្បីបន្តដំណើរទៅ“កម្ពុជាក្រោម”ដែលជាភូមិ កំណើតរបស់សូបិន ក៏ប៉ុន្តែនៅពីក្រោយយើង នៅកម្ពុជាឯណោះ មានឃាតករម្នាក់សម្លាប់អ្នក វិភាគនយោបាយដ៏ល្បីល្បាញម្នាក់ គឺលោក កែម ឡីប៉ូលីសចាប់បានឃាតករម្នាក់បានភ្លាម ហើយ និយាយពីមូលហេតុ “ជំពាក់លុយ”ប៉ុន្តែគ្មាន នរណាម្នាក់បានជឿពីមូលហេតុនោះឡើយ មនុស្ស រាប់ម៉ឺននាក់ចេញមកសម្តែងការសោកស្តាយ ចំពោះការបាត់បង់ជីវិតបណ្ឌិត កែម ឡី នេះ រាប់ ទាំងតំណាងប្រទេសធំៗជាច្រើន ពួកគេនៅតែជឿ ថា ការស្លាប់នេះ គឺមកពីមូលហេតុនយោបាយ 9

(សូមអានបន្តនៅលេខក្រោតទៀត)

ព័ត៌មានទាក់ទង