Top Mobile Banner

ទស្សនៈសារព័ត៌មានពីថ្ងៃទី ១ មិថុនា ដល់ថ្ងៃ ១ សីហា ២០១៦

Press Review from 1June- 1August

ដោយ ហ្រង់ស្វា ប៉ុងសូ

ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា

តពីលេខមុន

Layout No.206(32P).qxp

ផ្សេងៗ

*ការជួបជុំគ្នានា‹ថ្ងៃចន្ទខ្មៅ›បានត្រូវធ្វើជារៀងរាល់សប្តាហ៍ៈ ស្ត្រីរាប់សិបនាក់ មានសម្លៀកបំពាក់ខ្មៅ(ឥឡូវស្លៀកសវិញ)បានធ្វើកូដកម្ម ដើម្បីទាមទារឱ្យដោះលែងសមាជីក‹អាតហុក›៤រូប នឹង នី ចរីយ៉ា សមាជិកគណកម្មការរៀបចំការបោះឆ្នោតគ.ជ.ប., ដែលត្រូវគេដាក់ពន្ធនាគារដោយសារករណី កឹម សុខា – នារីទាំងអស់ស្ថិតនៅក្នុង មុខសញ្ញានៃសម្ពាធនគរបាលទាំងអស់។ ថ្ងៃ ១១កក្កដា កងនគរបាលប្រមាណ១០០នាក់ បានល្បងឃាត់ខ្លួនក្រុមនារី នៅពេលដែលអ្នកទាំងនោះសំដៅទៅគោរពវិញ្ញាណក្ខន្ធសពលោក កឹម ឡីៈ ‹‹ហេតុអ្វីក៏ពួកអ្នក មិនមានពេលទៅចាប់ខ្លួនឃាដករលោក កឹម ឡី ហើយនឹងចោរលួចដី?››(CD du 09.06.16)

*សមាជីក‹គ.ជ.ប.›១៥០នាក់បានត្រូវជ្រើសរើស ក៏ប៉ុន្តែអវត្តមានរបស់ នី ចរិយា ដើម្បីធានាអព្យាក្រឹតភាពរបស់អង្គភាព, រឿងជាច្រើនកំពុងស្ថិតនៅមិនប្រាកដ ចំពោះភាពម៉ឺងម៉ាត់នយោបាយ ក្នុងករណីបង្កើតបញ្ជីបោះឆ្នោត‹CD du 09.06.16›

*នៅវិទីការអាស៊ាន ASEAN+3HRD បើកប្រជុំពីថ្ងៃ២៣-២៥ឧសភា នៅ‹សេអ៊ូល› តំណាងក្រសួងអប់រំជាតិខ្មែរ បានរំលោភផ្លូវភេទ ចំពោះអ្នកបកប្រែភាសា។ លោករដ្ឋមន្ត្រីក្រសួងអប់រំជាតិខ្មែរ បានបង់ប្រាក់ ១២,៣០០ដុល្លា ដើម្បីឱ្យរួចពីពន្ធនាគារ។ ត្រឡប់មកដល់កម្ពុជាវិញថ្ងៃ ទី១០មិថុនា។ គណបក្សប្រឆាំងសម្តែងការខឹងសម្បារ ដោយយកប្រាក់របស់រដ្ឋទៅលោះមនុស្សចាប់រំលោភគេ។ អំពើ‹‹ឧក្រឹដ្ឋ››របស់កឹម សុខា (ប្រសិនបើមានមែន) មិនធ្វើឱ្យខូចខាតមុខមាត់កម្ពុជាខ្ទេច របៀបនេះទេ ។ ជននោះបានត្រូវដកចេញពីមុកដំណែង ហើយត្រូវសងថ្លៃលោះចេញពីគុក‹CD du 25.06.16› ហើយត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌថ្នាក់ដឹកនាំក្រសួងអប់រំជាតិ តាមអនុក្រឹត្យនាយករដ្ឋមន្ត្រីនៅថ្ងៃទី ៧កក្កដា‹CD du 15.07.16›។

តុលាការពិសេសសម្រាប់ការទោសអតីតមេខ្មែរក្រហម

*ថ្ងៃទី ៧មិថុនា , កាំង គិចអ៊ៀវ ហៅ ឌុច ដែលបានត្រូវកាត់ទោសឱ្យជាប់គុកមួយជីវិត បានចេញមុខមកក្នុងតុលាការ ចំនួន១២ថ្ងៃ ដើម្បីសួរចម្លើយ។ គាត់បានចោទប្រកាន់ នួន ជា ថា‹មិនទទួលខុសត្រូវចំពោះដំណើរការរបស់S-21 (គុកទួលស្លែង)។ គាត់បានចោទ នួន ជា ថា‹បានបញ្ជាដោយផ្ទាល់មាត់ ឱ្យដុតជនបរទេស៤រូប‹លោកខាងកើត›ទាំងរស់ ដោយដិតកង់កៅស៊ូដុតជុំវិញក, គាត់បានរំលឹកវិន័យរបស់បក្ស ដែល សុន សែន បានប្រាប់ៈ‹‹គ្មានបទបញ្ជាណាមិនឱ្យសម្លាប់កូន, ក្មេង, សម្លាប់ស្ត្រីមានផ្ទៃពោះ, ឬសម្លាប់ស្ត្រី នោះទេ›› ត្រូវតែសំអាតសមាជិកគ្រួសារ ជនដែលកាត់ទោសរួចហើយ ដើម្បីជៀសវៀងការសងសឹកជាយថាហេតុ‹CD du 10.06.16›។

សេដ្ឋកិច្ច

*ថ្ងៃទី១២មិថុនា លោកនាយករដ្ឋមន្ត្រីបានព្រមានថា‹ក្នុងករណីកាត់ជំនួយពីសហគមន៍អឺរ៉ុប អ្នករងគ្រោះធំជាងគេគឺ អង្កការក្រៅរដ្ឋាភិបាលក្នុងស្រុក។ ប្រទេសចិនមិនបានទាមទារអ្វី ពីជំនួយរបស់គេទេ‹CD du 13.06.16›

*ថ្ងៃទី ១៦មិថុនា គេបាននាំចូលគោ២,៧៧៦ក្បាល ពីអូស្ត្រាលី ដែលនិមួយៗ មានទម្ងន់ពី៣៧០ទៅ៦០០គីឡូក្រាម ហើយមានតម្លៃជាង១,៩០០ដុល្លា។ គោទាំងនោះនឹងផ្តល់សាច់ក្នុងតម្លៃពី១០-២០ដុល្លាបន្ទាប់ពីកាប់រួច, កាប់នៅកម្ពុជាគេអាចចំនេញរហូតដល់៤០% ប្រៀបទៅនឹងការកាប់នៅអូស្ត្រាលី។ គេគ្រោងថានឹងមានគោប្រមាណ២,០០០មកដល់ម្តងទៀត នៅពាក់កណ្តាលខែកក្កដា‹CD du 16.06.16›។ តាំងតែពិខែមករាមក នៅរតនគីរី គោជាច្រើនក្បាលកំពុងតែងាប់, ទំនងជាមកពិអត់ទឹក‹CD du 05.07.16›។

*មានការលក់ដេញថ្លៃ ឈើ៦៩,០០០មែត្រគូប ដែលចាប់បាននៅខេត្តមណ្ឌលគីរី ចាប់ពីដើមឆ្នាំ ពីថ្ងៃ២៧មិថុនា ដល់ ១កក្កដា មានតម្លៃ១២,២លានដុល្លា។ ឈើ៩ពាន់មែត្រគូបផ្សេងទៀត ចាប់បាននៅ រតនគីរី, ស្ទឹងត្រែង, ក្រចេះ, ត្បូងឃ្មុំ នឹងត្រូវដាក់លក់ដេញថ្លៃទៀត នៅចន្លោះថ្ងៃ ១២ នឹង ១៥កក្កដា ក្នុងតម្លៃទាប ១,៨លានដុល្លា‹CD du 14.06.16›។ ទំហ៊ំនេះស្មើនឹងដាក់‹កុងតែនើ›ប្រវែញ៦មែត្រ ចំនួន២,០០០៕

តទៅលេខក្រោយ

ព័ត៌មានទាក់ទង