ដោយ ពិន សំខុន
ខ្មែរផុសបានសង្ឃឹមថា ស្ថានភាពនយោ បាយនៅកម្ពុជានឹងប្រែជាប្រសើរ ប្រសិនបើសហ គមន៍ខ្មែរក្រៅប្រទេសអាចសាមគ្គីគ្នានៅជុំវិញ នយោបាយណាមួយ ដែលការពារប្រជាពលរដ្ឋខ្មែរ បាន ប៉ុន្តែជាអកុសលសហគមន៍នោះកំពុងរងនូវ ការគិតស្រាល ការភូតកុហក ការបែកស្រាំគ្នាយ៉ាង កំសត់ ពុំងាយនឹងព្យាបាលដោយងាយនោះទេ, នេះ ក៏ដោយសារថ្នាក់ដឹកនាំសង្គ្រោះជាតិ ដែលមាន ប្រជាពលរដ្ឋអតីតជនភៀសខ្លួន គាំទ្រដ៏ច្រើននោះ កំពុងបញ្ជូនសារមិនច្បាស់លាស់នឹងមិនសាមគ្គីគ្នា មកពីថ្នាក់ដឹកនាំសង្គ្រោះជាតិ, គឺមិនត្រឹមតែមិនអាចយកជ័យជំនះមកឱ្យពលរដ្ឋខ្មែរបានតែប៉ុណ្ណោះ ទេ ថែមទាំងរារាំងក្រុមមហាអំណាចមិនឱ្យមក ជួយកម្ពុជាបានទៀតផង។ តើសារពីថ្នាក់ដឹកនាំ សង្គ្រោះជាតិនោះគឺអ្វី?
សារទីមួយៈ ជាជំហ៊រសាររបស់លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិនឹងអនុ ប្រធានគណបក្សមាន អេង ឆាយអៀង និង មួរ សុខហួរ ក្នុងចលនាសង្គ្រោះជាតិផ្ញើរបញ្ជូនទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ត្រូវតែផ្តើម បើកកិច្ចចរចាមួយជាមួយសង្គ្រោះជាតិ ដើម្បីជៀស វាងការដាក់ទណ្ឌកម្មពីសហគមន៍មហាអំណាច អន្តរជាតិមកលើរដ្ឋបាលលោក ហ៊ុន សែន ដែល នឹងនាំឱ្យមានការរងគ្រោះដល់ប្រជាពលរដ្ឋ ដោយ សារតែការកាត់ជំនួយសេដ្ឋកិច្ច វានឹងនាំឱ្យមាន ការបាត់បង់ការងារកម្មកររាំងស្ទះដំណើរអភិវឌ្ឍន៍ ក្នុងប្រទេសដែលកំពុងតែត្រូវការជំនួយពីបរទេស…។ កិច្ចចរចារនោះសំដៅទៅរកការដោះលែងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិពី ពន្ធនាគារលើកលែងទោសឱ្យអ្នកនយោបាយ សង្គ្រោះជាតិ១១៨រូប បញ្ឈរគណបក្សសង្គ្រោះ ជាតិឡើងវិញ នឹងរៀបចំឱ្យមានការបោះឆ្នោត ដោយសេរីនឹងយុត្តិធម៌ដោយមានគណបក្សសង្គ្រោះ ជាតិចូលរួម ។
សារទីពីរៈ ជាជំហ៊ររបស់តំណាងរាស្ត្រ ញ៉ែម ប៉ុញ្ញារឹទ្ធ និង កឹម មនោវិទ្យា អនុប្រធានការិយាល័យកិច្ចការបរទេសរបស់សង្គ្រោះជាតិ ហើយក៏ ទំនងជាជំហ៊ររបស់លោក កឹម សុខា ជាប្រធាន គណបក្សពីក្នុងពន្ធនាគារមកដែរ គឺធ្វើសកម្មភាព សុំអន្តរាគមន៍ពីសហគមន៍មហាអំណាចអន្តរជាតិ ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច សង្គមកិច្ច លើរដ្ឋបាល កម្ពុជានឹងលើបុគ្គលដែលបានធ្វើឱ្យខូចលទ្ធិប្រជាធិតេយ្យនៅកម្ពុជា ដើម្បីឱ្យមានការដោះលែង លោកប្រធានគណបក្ស កឹម សុខា ពីពន្ធនាគារ លើកលែងទោសឱ្យអ្នកនយោបាយគណបក្ស សង្គ្រោះជាតិ១១៨រូប រៀបចំឱ្យគណបក្សសង្គ្រោះ ជាតិអាចត្រឡប់មកដូចដើម ហើយអាចចូលទៅ បោះឆ្នោតវិញដោយសុខសន្តិភាព…។
មើលពីចម្ងាយគំនិតទាំងសងខាងហាក់ដូច ជាមិនខុសគ្នាទេ ដែលធ្វើឱ្យគេឆ្ងល់ថា បើដូចតែគ្នា ហេតុអ្វីក៏មិនចូលធ្វើការស្របជាមួយគ្នាទៅ? ចម្លើយ គឺធ្វើការជាមួយគ្នាមិនបានទេ ពីព្រោះតែក្រុមទី១ របស់ សម រង្សី មានការជឿទុកចិត្តលើ ហ៊ុន សែន ថា អាចចរចាគ្នាយកជាការបានដោយស្មើ មុខ ដើម្បីដោះស្រាយលក្ខខណ្ឌដែលសង្គ្រោះជាតិ បានស្នើទៅលោក ហ៊ុន សែន – ចំណែកឯក្រុមទី២ មិនបានទុកចិត្តលើការចរចាជាមួយ ហ៊ុន សែន នោះទេ, ដើម្បីលើកទណ្ឌកម្មមកលើខ្លួនចេញនោះ ហ៊ុន សែន ត្រូវតែដោះស្រាយបញ្ហាលក្ខខណ្ឌរបស់ សង្គ្រោះជាតិជាមុនសិន ដោយមិនចាំបាច់ចរចាអ្វី ទៀតទេ គឺបានន័យថា ទណ្ឌកម្មនឹងត្រូវលើក ដ៏ រាបណាដែលលក្ខខណ្ឌបានត្រូវដកចេញអស់រួច ហើយ ។ មែនទែនទៅថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិបំបែក ឬបំផ្លាញអ្នកគាំទ្រខ្លួនឯងយ៉ាងឥត ប្រយោជន៍នឹងយ៉ាងល្ងង់ខ្លៅ ពីព្រោះអី ហ៊ុន សែន បានដើរមកដល់ដំណាក់ការមួយដែលដែលត្រូវបោះ ជំហ៊ានជាមួយនឹងប្រទេសចិនជាបន្ទាន់ បើខ្លួនចង់ឱ្យមហិច្ឆិតាគ្រប់គ្រងកម្ពុជាដោយត្រកូល ហ៊ុន នោះ បានចាប់កំណើតឡើង។ ហេតុអ្វីបានជាខ្ញុំ ហ៊ានអះអាងយ៉ាងដូច្នេះ?
សូមមើលការវិវត្តន៍នយោបាយពិភពលោក នាឆ្នាំចុងក្រោយតែ១ឆ្នាំបានហើយ ចិនបានវាតទី យ៉ាងរំលោភទៅលើសមុទ្រចិន លើអាស៊ី លើ អាមេរីកខាងត្បូង លើអាហ្វ្រីកា ជាពិសេសលើប្រទេសអឺរ៉ុបដែលនៅទន់ខ្សោយ ដោយធ្វើសង្គ្រាម ត្រជាក់ជាមួយមហាអំណាចពិភពលោកទាំង២០ ដោយគ្មានខ្លាចរអាអ្វីបន្តិចសោះ, ដែលជាហេតុធ្វើ ឱ្យសហរដ្ឋអាមេរីក ដាក់ទ័ពដ៏សន្ធឹកសន្ធាប់ទៅទប់ ស្កាត់សង្គ្រាមជាមួយកូនសត្វល្អិតកូរ៉េខាងជើង ដែលសាធារណជនមើលឃើញថា ដោយគ្មានសម ហេតុផលអ្វីសោះ… តែតាមពិតគោលដៅ គឺចិន ឯណោះសោះ ដែលគេគ្រាន់តែសង្ស័យតែប៉ុណ្ណោះ។ លោក ហ៊ុន សែន បានសម្លឹងព្រឹត្តិការចិនដែលខ្លួន មាននៅក្នុងដៃប្រកបដោយអំណោយផល -គឺលោក ត្រូវដើរតាមមាគ៌ាដែលចិនត្រូវការ គឺមាគ៌ាលោក ប្រធានាធិបតី ស៊ី ដែលទើបនឹងក្លាយជាអធិរាជ ប្រទេសចិនកុម្មុយនិស្តសារជាថ្មី, ដូច្នេះហ៊ុន សែន ត្រូវតែកំទេចបក្សប្រឆាំងចោលកំទេចរាជបល្លង្គ នឹងអ្វីៗដែលរារាំងចលនាគ្រងរាជ្យរបស់ត្រកូល ហ៊ុន ឱ្យទាល់តែបាន ពីព្រោះជាឱកាសដ៏ប្រសើរ បំផុតមកដល់ហើយ សម្រាប់គ្រួសារ ហ៊ុន ។ តើ គ្រាន់តែការចរចាអាចប្តូរអ្វីៗនៅកម្ពុជាបានដែរ ឬទេ ?
ប្រទេសចិនចង់បាន តួនាទីរបស់សហរដ្ឋ អាមេរីកលើពិភពលោកខ្លាំងណាស់ តែធ្វើមិនបាន ទៅអនាគតក៏រឹតតែធ្វើមិនបានទៀត ពីព្រោះចិនដើរ ថយក្រោយ ដោយងាកចេញពីជំនឿលើកម្លាំង ពលរដ្ឋខ្លួនឯង បែរជាងាកទៅរករាជាធិបតេយ្យអាស្រ័យកុម្មុយនិស្តទៅវិញ។ នៅឆ្នាំ២០១៨ នឹង តទៅមុខសហរដ្ឋអាមេរីកកំពុងបញ្ចោញសកម្មភាព ទប់ទល់នឹងសង្គ្រាមត្រជាក់របស់ចិននោះហើយ មិនតែប៉ុណ្ណោះ នាំទាំសម្ព័ន្ធមិត្តអឺរ៉ុប នឹងអូស្ត្រាលី ទៅជាមួយផង តទៅទំព័រទី ០៩
តើសេដ្ឋកិច្ចចិននឹងទប់ទល់រួចបានប៉ុណ្ណា? តើលោក ហ៊ុន សែន វិញ ដែលនៅឱបជើងចិន ជាប់មិនរបេះនោះ តើភ័យប៉ុណ្ណាដែរ ដែលប្រថុយ ប្រឋានជាមួយលោកបងចិននោះ? សូមមើលការ ដែល កឹម មនោវិទ្យា – ញែម ប៉ុញ្ញារឹទ្ធ មានទឹកមាត់ប្រៃជាមួយមហាអំណាចលោកសេរី នាពេល ប៉ុន្មានខែចុងក្រោយនេះ គឺមិនមែនជាចៃចន្យនោះទេ គឺប្រាកដជាឱកាសដ៏កម្រមួយរបស់ប្រជាពលរដ្ឋ ខ្មែរដែរ ដែលមានថ្នាក់ដឹកនាំស្នេហាជាតិបានចូល រួមក្នុងយន្តការមួយដែលប្រទេសសេរីមហាអំណាច គេលេងយុទ្ធសិល្ប បន្ទុចបង្អាក់កុំឱ្យចិនមានជោគ ជ័យនៅកម្ពុជានោះហើយ ហើយគេនឹងមិនបន្ធូរ ដៃឱ្យចិនទេ ហេតុអ្វីក៏មិនដឹង? ឈប់ឈ្លោះគ្នាឯង ទៅបានទេ អាណិតពលរដ្ឋខ្មែរនៅឯកម្ពុជាផង គ្នា វេទនាណាស់។
ចរចាជាមួយ ហ៊ុន សែន នាពេលនេះ គេហៅ ថា ចាក់ទឹកលើក្បាលទា មិនសើមទេ! ពីព្រោះ គោលដៅ ហ៊ុន សែន គឺរាជានិយមជាមួយត្រកូល ហ៊ុន មិនមែនប្រជារាស្ត្រខ្មែរទេ។ សូមលោកអ្នក តាមដានការវិវត្តន៍គ្រួសារ ហ៊ុន នៅក្នុងឋានានុក្រម គ្រប់គ្រងនៅកម្ពុជាលោកអ្នកអាចប្រៀបធៀប ទៅនឹងអ្វីដែលចិនកំពុងត្រូវការ លោកអ្នកនឹងដឹង ដោយមិនចាំបាច់ធ្វើការទស្សន៌ទាយថា ត្រូវប្រកាន់ ខាងណានោះហើយ -ប្រជាពលរដ្ឋត្រូវការយើង គ្រប់គ្នាឱ្យជួយ សូមបោះដៃទទួល ដោយក្តីសណ្តោស ផង! សូមជឿចុះថា បើយើងមិនធ្វើទេ ក៏មានគេ ធ្វើទុក្ខ ហ៊ុន សែន ដែរ នេះជាបំណងប្រាថ្នារបស់ ពលរដ្ឋខ្មែរហើយ កុំចាំបាច់ភ័យខ្លាច ហ៊ុន សែន ធ្លាក់ ចុះពីអំណាចធ្វើអ្វីគង់តែធ្លាក់ដោយឯកឯងទេ។