Top Mobile Banner

រដ្ឋាភិបាលអាមេរីក“បិទទ្វារ”ដោយច្បាប់អន្តោប្រវេសន៍

ខ្មែរផុសស.រ.អា.
មកទល់ថ្ងៃចន្ទនេះ មានរយៈពេល៣ថ្ងៃហើយ ដែលរដ្ឋាភិបាលអាមេរីកាំងត្រូវ“បិទទ្វារ”គាំង ដំណើរដោយរដ្ឋាភិបានមិនអាចបញ្ចុះបញ្ចូលសមាជិកសភាអាមេរីកាំងខាងគណបក្សសាធារណរដ្ឋ បោះឆ្នោតនៅ“កាពិតូលហ៊ិល”អនុញ្ញាត្តិឱ្យបញ្ចោញ ថវិការសម្រាប់ចំណាយទេ ជាមួយគ្នានោះក៏មានច្បាប់អន្តោប្រវេសន៍ ក៏ត្រូវអនុម័ទជាមួយគ្នា ដែរ។
លោក មីកម៉ាក់ ខនណែល ព្រឹទ្ធសមាជិក ប្រធានក្រុមភាគច្រើន បាន“ជំទាស់”នឹងច្បាប់ អន្តោប្រវេសន៍របស់គណបក្សខ្លួនឯង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់វាសនាយុវជនអន្តោប្រវេសន៍ច្រើនពាន់នាក់ ករណីបៀបនេះសេដ្ឋវិមានត្រូវតែបើក ការចរចាជាមួយព្រឺទ្ធសមាជិកទាំងអស់ដើម្បីរកសម្លេងភាគច្រើន ដើម្បីមកបញ្ចប់សភាពការ “បិទទ្វារ”របស់រដ្ឋាភិបាលនេះ។ ការ“បិទទ្វារនេះ បានន័យថា តទៅទំព័រទី ១៥
បុគ្គលិករដ្ឋាភិបាលទាំងអស់នឹងត្រូវពន្យារ ការបើកប្រាក់បៀវត្យ ខ្លះទៀតមិនមានមកធ្វើ ការបានទេ កិច្ចការសន្តិសុខពិរដ្ឋមួយចំនួន នឹង មិនត្រូវបានគ្រប់គ្រង …។ល។
ម្លោះហើយការជំទាស់នេះ បានទទួលការ ស្វាគមន៍ពីសំណាក់ព្រឹទ្ធសមាជិកនៃគណបក្ស ប្រជាធិបតេយ្យ ដែលដើម្បីឱ្យច្បាប់ដែលនឹង “បើកទ្វារ”មកវិញ គេនឹងបោះឆ្នោតសារជាថ្មីនា ថ្ងៃចន្ទបន្ទាប់ភ្លាមមក គឺត្រូវផ្ជាប់ជាមួយនឹង លក្ខខណ្ឌមួយចំនួនបន្ថែមទៀត ដូចជាច្បាប់សុខ ភាពសង្គមជាដើម ដូច្នោះមិនត្រឹមតែច្បាប់អន្តោ ប្រវេសន៍នោះតែមួយនោះទេ។ គេសង្ឃឹមថាការ “បិទទ្វារ”នឹងត្រូវបញ្ចប់ នៅវេលាថ្ងៃត្រង់ នាព្រឹក ថ្ញៃចន្ទនេះ។
នាព្រឹកថ្ងៃចន្ទនេះដែរ នៅការយល័យ “ធ្វើ តាក់”របស់លោក ឌេវីដ រឺទ្ធី សៅ ក្រុងឡូវែល លោកបានឱ្យដំណឹងថា“រដ្ឋាភិបាលបានឱ្យដំណឹង មកថា ការធ្វើតាក់របស់ពលរដ្ឋសម្រាប់រដ្ឋ នឹង សម្រាប់សហព័ន្ធ មិនអាចធ្វើឱ្យបានមុនថ្ងៃ ២៩ មករា ខាងមុខនេះបានទេ។

ព័ត៌មានទាក់ទង