ខ្មែរផុសស.រ.អា.
មកស្រុកអាមេរីក ពីព្រោះចង់គេចពីសេចក្តី “ក្រ”ដែលកាលពីនៅកម្ពុជាតែងមើលឃើញថា “ឱ្យតែអ្នកណាទៅស្រុកអាមេរីកសុទ្ធតែក្លាយទៅជាអ្នកមានទាំងអស់” តើរឿងនេះ វាពិតមែនដែរ ឬទេ? មកដល់ស្រុកអាមេរីកហើយ ក៏នៅតែមើល ឃើញអ្នកដែលមកដល់ពីមុនៗមកសុទ្ធតែជាមនុស្ស ពូកែ អ្វីក៏ដឹង អ្វីក៏ចេះ ជាគ្រួសារដែលពោរពេញ ទៅដោយសម្បត្តិ -ចំណែកឯយើងមកដល់ក្រោយ វិញ មិនហ៊ាននិយាយថា ចង់“មាន”ទេ ក្រែងគេ ចំអកថា“លោភលន់”- ល្មមនាំគ្នាគិតពីចង់“មាន”ហើយទេដឹង? ពីព្រោះទីនេះគ្មានល្អអីនឹងនាំគ្នា “ក្រ”ទេកូនចៅវាអាច“ជេ”យើងថែមទៀតផង។
មែន! ទស្សនៈនោះ គួរតែរំលោះចោលការ គិត“ក្រ”ឱ្យបានច្រើនហើយ ពីព្រោះវាប្រាកដជា មិនមែនជា“ចៃដន្យ”ទេ បើទោះជាត្រូវឆ្នោតធំ ក៏ដោយ, ពួកកូនចៅចិន គេមកដល់ទីនេះហើយ ច្រើនទទួលជោគជ័យក្នុងជីវិត ពីព្រោះគេស្គាល់ថា អ្វីទៅជាភាសា“លុយ” ហេតុអ្វីក៏យើងចេះតែធ្វើ “មាន”មិនបាន? យើងចង់ណែនាំឱ្យលោកអ្នកអាន យើងស្គាល់ពីលោក ចាក់ ម៉ា ច្ញាក ាំ ជាមហា សេដ្ឋីបច្ចុប្បន្នចិន អាយុ៥៣ឆ្នាំ មានលុយវាល់កោដិ មានមុខជំនួញលក់ឥវ៉ាន់“អនឡាញ”គឺតាមប្រព័ន្ធ អាំងទែណេត ដែលមានឈ្មោះថា“អាលីបាបា” ក្រែងលោមានចំណង់ធ្វើអ្នក“មាន”នឹងគេ។
តើ ចាក់ ម៉ា ជានរណា? ជាតារាឯកថ្មី ក្នុងកិច្ច ប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៧ នៅ“ឌេវ៉ូស”, លោក ចាក់ ម៉ា មិនមែនជាអ្នកពូកែ រកស៊ីលើសគេ ឬក៏ឆ្លាតវៃខាងកុំព្យូទ័រ ឬក៏ជា “អ្នកមាន”ពីកំណើតអ្វីនោះទេ ពីព្រោះគាត់សុំចូល រៀនមហាវិទ្យាល័យ“ហាវឺដ”១០ដង តែត្រូវគេ ទាត់ចោលទាំង១០ដង ទៅសុំការងារគេធ្វើនៅ “ខេអេហ្វស៊ី គធជ” ក៏ត្រូវគេមិនឱ្យចូលធ្វើដែរ ទៅសុំចូលធ្វើទាហ៊ានក៏គេមិនត្រូវការ ប្រឡងសញ្ញា ប័ត្រមធ្យមសិក្សា“ពាច”២ដងបានជាប់, មិនខុសអ្វីពីមនុស្សធុនកណ្តាលធម្មតានោះទេ ដូច្នេះចាក់ ម៉ា មិនជាអ្នកពូកែររកស៊ីពីដើមមកទេ តែគាត់ អាច“ព្យាយាម”ស្វែងរកក្បួនក្នុងជីវិតសម្រាប់រក “មាន”រៀបចំបណ្តាញរកស៊ីទំនើបឱ្យស្របតាម សម័យ“អនឡាញ” រហូតទាល់តែបានសម្រេចនៅ ចុងបញ្ចប់ជាជនជាតិចិនដ៏“មាន”លុយនឹងឥទ្ធិពល បំផុតនៅប្រទេសចិន សម្បត្តិរបស់លោក គេដឹង ថាមានដល់ទៅ៣៨្ប៥កោដិលុយ“អឺរ៉ូ” ។
តើ ចាក់ ម៉ា ធ្វើរបៀបណា? ឆ្នាំ១៩៩៩ ជាមួយនឹងដើមទុន៦ម៉ឺនដុល្លារលោកបានបង្កើត បណ្តាញ“សាយអិនទ័រណេត”មួយឈ្មោះ “អាលីបាបា” ជាមួយមិត្រភ័ក្ត១៧នាក់ នៅបន្ទប់មួយក្នុងផ្ទះរបស់ លោកនៅ“ហាងចូវ” ដែលគំនិតរបស់ ចាក់ ម៉ា គឺចងភ្ជាប់អ្នកទិញនឹងអ្នកលក់ជាមួយគ្នានៅក្នុង “សាយ” តែមួយ -យ៉ាងឆាប់រហ័ស ៧ឆ្នាំក្រោយ មក“អាលីបាបា”បានក្លាយទៅជាបណ្តាញ“ទិញ នឹងលក់”យ៉ាងល្បីល្បាញនឹងមានឥទ្ធិពលនៅលើ ពិភពលោកដោយ“យក្ខអិនទ័រណែតយ៉ាហ៊ូ ួហាៀៀ” បានចូលខ្លួនទិញភាគហ៊ុន៤០%ពី“អាលីបាបា” ហើយអនុញ្ញាត្តិឱ្យ“អាលីបាបា”ជាអ្នកត្រួតត្រាលើ “យ៉ាហ៊ូ”ជាថ្នូក្នុងតម្លៃ៧០០លានដុល្លាថែមទៀត -មួយឆ្នាំបន្ទាប់មកទៀត ចាក់ ម៉ា បានផ្តើមបញ្ចោញ”
តទៅទំព័រទី ១៥
បណ្តាញទិញលក់-ថាវប៉ាវ”ដែលមាន ប្រព័ន្ធផ្ទេរលុយ“អាលីផេយ-លៅផិយា”មាន ប្រសិទ្ធភាពខ្ពស់ ដើម្បីនឹងទប់ទល់ប្រព័ន្ធយក្ខមួយទៀតគឺ“អ៊ីបេយ-បោយ”, ការផ្តួចផ្តើមនេះ បាន ជម្រុញឱ្យ អោយដកខ្លួនចេញពីប្រទេសចិននៅឆ្នាំ ២០០៧។ នៅលើជោគជ័យដ៏ធំលើធំទាំងនោះ ឆ្នាំ ២០១៤ “អាលីបាបា”បានចូលក្នុងប្រវត្តិសាស្ត្រនៃ“ស្តុកនៃជំនួញអនឡាន-ត្សៀចក”នៅទីក្រុងញូ យ៉ក ដែលមានលទ្ធភាពបើកឱ្យប្រើដើមទុន២៥ កោដិដុល្លាបាន។ អាលីបាបា បានក្លាយទៅយក្ខ នឹងជា“អាម៉ា ស្ហូនចិន-ជហិនសេេ មៅឋានៀេ” ដោយសារមាន គំរូដូចគ្នានឹងគំរូអាមាស្ហូនអាមេរីកាំងដែរ ហើយមានប្រើបុគ្គលិក៣៦,០០០នាក់ផង។
ចាក់ ម៉ា សម្បូរដោយគំនិតប្លែកៗសម្រាប់មុខជំនួញ ពេលខ្លះគំនិតនោះរកជឿមិនបាន ទើប មានគេដាក់ងារថា“នាយចំកួត ចាក់-ជរាឋយ ច្ញាក” តែមានថ្ងៃមួយនោះ “នាយចំគួត”នោះរកប្រាក់ ២២កោដិ ក្នុងតែ១ថ្ងៃសោះ គឺនៅថ្ងៃ“១១ខែវិច្ឆិកា” នៃរៀងរាល់ឆ្នាំ ចាក់ ម៉ា បានបង្កើតវប្បធម៌នៃ “ទិវាកម្លោះក្រមុំ-ពាចហលៀរ៌ ឌាយ” នាថ្ងៃនោះ ឆ្នាំ២០១៧ ចាក់ ម៉ា បានបង្ហាញខ្លួនត្រាប់តាម សិល្បករ ម៉ាយកិល ជាក់សិន នៅលើឆាកដ៏ធំមួយ ដែលមានមនុស្សរាប់ពាន់នាក់មកទស្សនា ចំជា ឆ្កួតមែន! តែឆ្កួតអស្ចារ្យពេកណាស់!…។
អត្ថបទនេះចង់បង្ហាញពីមនុស្សម្នាក់ គឺ ចាក់ ម៉ា មានស្មារតីមួយ ប្រាជ្ញាមួយ ក្រោមមេឃដែល មានលំហរឥតព្រំដែនជាមួយគ្នា គេធ្វើបានយើង ក៏អាចធ្វើបានដែរ។ ចង់“មាន”គឺហ៊ានគិតពីចង់ “មាន”, រៀនពី“មាន”ដោយសន្សំចំណេះពី “អ្នកមាន”, គិតពី“មាន”គឺយកប្រាជ្ញាទៅកសាងអនាគតគេច ពី“ក្រ”, យកមេរៀនទាំងអស់នោះមកប្រើផ្គុំគ្នា អនុវត្តន៍យ៉ាងព្យាយាមនឹងប្រឹងប្រែងតាមឱ្យទាន់ពេលដែលកំពុងតែវិវត្តន៍ គេមិនអាចរង់ចាំ“ផ្លែផ្កា”ដូចជារុក្ខជាតិបាននោះទេ។ យើងចង់បង្ហាញដល់ សហគមន៍ខ្មែរដែរ ដែលជាទូទៅសម្បូរដោយមនុស្ស ក្រក្រីថា“យើងនៅមានទ្រឹស្តីច្រើនណាស់ ដែល រារាំងយើងមិនឱ្យក្លាយជា“មាន” ហើយមិនអាច ប្រាថ្នារកអនាគតប្រសើរបានទេ កុំថាឡើយប្រាថ្នា ឱ្យ“មាន”ដូច ចាក់ ម៉ា។
លើកក្រោយខ្ញុំលើកយកនិក្ខេបបទនានា ដែល ស្រាវជាវ្រពីទង្វើដែល“អ្នកមាន”ផ្សេងទៀតធ្លាប់ ឆ្លងកាត់ មកជូនជាសណ្តាប់ ដើម្បីជាឧទាហរណ៍សម្រាប់ជាពន្លឺឆ្ពោះទៅរកភាពជា“អ្នកមាន”ឱ្យ បានគ្រប់ៗគ្នាពីគំរូនៃអ្នកដែលគេមិនភិតភ័យពី “ក្រ”ទៅអនាគត នៅអាមេរីកនេះមនុស្សធម្មតា គេអាចធ្វើបានជោគជ័យគ្រប់គ្នាដែរ។
(នៅមានត)