Top Mobile Banner

លោក ប្រាហ៊ីម ខៃ គាំទ្របេក្ខភាព ខេមរា ឈរជាដំណាងរដ្ឋ

លោក ប្រាហុីម កៃ
លោក ប្រាហុីម កៃ

ឳពុកខេមរា ខៃ គឺលោក ប្រាហ៊ីម ខៃ ជាព្រឹទ្ធាចារ្យសហគមន៏ខ្មែរនៅឡូវែលជាង៣០ឆ្នាំមកហើយ បាននិយាយសម្តែងការគាំទ្រដល់បេក្ខភាពរបស់កូនប្រុសលោក ឈរឱ្យគេបោះឆ្នោតជា‹តំណាងរដ្ឋសង្កាត់លេខ១៨›កាលពីថ្ងៃទី២៤តុលា យ៉ាងនេះថា‹ខ្ញុំគាំទ្រយ៉ាងពេញទំហ៊ឹង បេក្ខភាពរបស់កូនខ្ញុំ ពីព្រោះសហគមន៍ខ្មែរយើង ក៏ដូចជាសហគមន៍ជនភាគតិចឯទៀតៗ ត្រូវការអ្នកចេះដឹង នឹងស្គាល់ខុសត្រូវខ្លាំងណាស់ ខ្ញុំមានជំនឿថា កូនខ្ញុំប្រាកដជាអាចធ្វើការបំរើសហគមន៍ទាំងមូលគួរជាទីទុកចិត្តរបស់ខ្ញុំ នឹងរបស់លោកអ្នកបាន។ ខ្ញុំមិនអាចនិយាយអះអាងនេះដោយសារតែ ខេមរា ជាកូនរបស់ខ្ញុំនោះទេ! តែដោយសារសមត្ថភាពរបស់គេខ្ពង់ខ្ពស់ជាងខ្ញុំ នឹងខ្ញុំយល់ថាប្រាកដជាខ្ពង់ខ្ពស់ជាគូរប្រគួតរបស់គេឆ្ងាយណាស់ ដែលខ្ញុំយល់ថា មិនគួរឱ្យសហគមន៍យើងរង់ចាំទទួលភាពរុងរឿងយូរបានតទៅទៀតទេ។ ខ្ញុំធ្លាប់បូជាកម្លាំងកាយនឹងចិត្តសីលធម៌ ជូនបងប្អូនខ្មែរយើងច្រើនឆ្នាំមកហើយ ហើយនៅតែចង់ឱ្យទម្លាប់នេះមានដំណើរមិនចេះចប់ ជាមួយស្នាដៃកូនខ្ញុំ ដែលខ្ញុំមានជំនឿយ៉ាងមុះមុត ថា បើឈ្នះឆ្នោតទៅ មិនអាចក្បត់ឆន្ទៈបងប្អូនបានទេ។

ជំនឿរនេះមានបានក៏ដោយសារតែ ទោះជា ខេមរា បំរើកងទ័ពក្នុងតួរនាទីជានាយទាហ៊ានក្តី ក្នុងតួរនាទីស៊ីវិលជានាយកសាលាឬថ្នាក់ដឹកនាំធានាគារឯកជនក្តី កូនខ្ញុំតែងតែធ្វើបានលទ្ធផលល្អនឹងទទួលបានតិត្តិយសប្រសើរ ដូច្នេះ ដោយសារតែកូនខ្ញុំមានឆន្ទៈចង់បំរើសហគមន៍ដោយខ្លួនឯងផង គឺវាស្របនឹងបំណងខ្ញុំដែលចង់បានឱ្យបទពិសោធន៍នេះក្លាយជាសម្បត្តិសហគមន៍ដ៏កំសត់របស់យើង តាំងពីពេលនេះតទៅ ដើម្បីជីវភាពរបស់យើង ដើម្បីការអប់រំកូនចៅយើង នឹងដើម្បីអនាគតយើង។

មកទល់ពេលនេះ ខ្ញុំមានការកក់ក្តៅច្រើន ដោយដឹងថាក្នុងសហគមន៍ខ្មែរយើងច្រើនហើយដែលងាកមកគាំទ្រ ខេមរា វិញជាជាងនៅគាំទ្រលោក រ៉ាឌី ម៉ម មិនដូចកាលពីពេលបោះឆ្នោតលើកមុនទេ, ខ្ញុំមិនមានមោទនភាពដោយសារតែកូនខ្ញុំមានប្រៀបក្នុងការប្រជែងកន្លែងខ្មែរគ្នាឯងនោះទេ តែមានមោទនភាពនឹងបានបេក្ខជនដែលរឺតតែមានគុណភាពខ្ពស់ មកបំរើសហគមន៍ដោយស្មោះត្រង់។ ខ្ញុំសូមអរគុណជំនួសកូនប្រុសខ្ញុំ ចំពោះការគាំទ្រប្រកបដោយជំនឿលើបេក្ខភាពរបស់ ខេមរា ដូច្នេះសូមឱ្យជំនឿនេះ ក្លាយជាចំណងមិត្តភាព នឹងជោគជ័យពិតប្រាកដរបស់សហគមន៍យើង។

ខ្ញុំសូមអញ្ជើញបងប្អូន ទៅបោះឆ្នោតឱ្យ Kamara Kayបេក្ខជន-State Repង្ហៃទី៨​ វិច្ឆិកាខាងមុខ កុំបីខាងឡើយ៕

ព័ត៌មានទាក់ទង