ដោយខ្មែរផុសស.រ.អា.
គីម យ៉ង់អូន ប្រធានាធិបតីប្រទេសកូរ៉េខាងជើង បានផ្ញើរសារមួយមក ឌណល ត្រម ប្រធានាធិបតីជាប់ឆ្នោតអាមេរីកាំង នៅថ្ងៃបន្ទាប់ពីជាប់ឆ្នោតមក មិនមែនជូនពរទេតែរំលឹកសហរដ្ឋអាមេរីកថា‹កូរ៉េខាងជើងមានអាវុធបរមាណូដែលបានសាករួចហើយ ឱ្យអាមេរីកកុំភ្លេចនឹងធ្វើការចរចារនឹងខ្លួន›។ កូរ៉េខាងជើងចង់ធ្វើមហាអំណាចយោធា ដោយចង់ខិតជីតអាមេរីកាំង បានត្រូវប្រទេសចិនប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាលើកដំបូងនឹងគួរឱ្យចម្លែកនាថ្ងៃបន្ទាប់ភ្លាមមក។
ប្រធានាធិបតីនៃកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គើនហ៊ី មានការព្រួយបារម្មជាងគេ ដោយសារភាពគ្រោះថ្នាក់ដោយអាវុធប្រល័យលោកចម្ងាយខ្លីនេះ នៅក្នុងដៃជនផ្តាច់ការ បានធ្វើការតវ៉ាឱ្យបញ្ឈប់ការបង្កើតអាវុធបរមាណូនៅកូរ៉េខាងជើងនេះតាំងពីខែមិនាមកម្លេះ ហើយអង្គការសហប្រជាជាតិក៏បានសម្រេច ទាមទារឱ្យធ្វើការបញ្ឈប់ផលិតកាំជ្រួចនេះរួចហើយដែរ តែកូរ៉េខាងជើងមិនដែលសម្តែងការខ្វល់ខ្វាយនឹងសេចក្តីសម្រេចនោះទេ។
ជាលើកដំបូងបង្អស់នឹងគួរឱ្យចម្លែក ប្រទេសចិនដែលនៅជិតគ្នានោះ បានបង្ហាញធ្មុងទៅកូរ៉េខាងជើង ដែលតែងតែក្អេងក្អាងដោយកម្លាំងទ័ពដ៏ខ្លាំងក្លារបស់ខ្លួន ដាក់កូរ៉េខាងត្បូងដែលនៅជាប់ព្រុំដែនគ្នា, ដាក់‹ណេតូ›ដែលកំពុងជាប់ដៃនឹង‹អាយស៊ីស›រដ្ឋមូស្លីមនៅតំបន់កណ្តាលខាងកើត, ដាក់សហរដ្ឋអាមេរីកដែលកំពុងជាប់ដៃធ្វើការបោះឆ្នោតប្រធានាធិបតី… ឥឡូវក៏បានជួបចិនដែលតែងតែស្ងៀមស្ងាត់ មិនដែលលូកដៃទៅកកូរប្រទេសណាមួយនោះ ស្រាប់តែចេញមុខមុនគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កូរ៉េខាជើង ដែលជាកុម្មុនិស្តដូចគ្នា តាមសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. ដែលចិនជាសមាជិកក្រុមប្រឹក្សាសន្តិសុខដែរនោះ។
តើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះប៉ះពាល់ដល់ផលប្រយោជន៌អ្វីខ្លះទៅប្រទេសកូរ៉េខាងជើងឬទេ? មាន! កូរ៉េមិនអាចទីញនឹងលក់ផលិតផលរបស់ខ្លួន ទៅឱ្យប្រទេសដ៏ទៃបានទេ, ហើយក៏មិនអាចទៅទិញឥវ៉ាន់ពីប្រទេសក្រៅវិញបានដែរ ជារួមគឺការលក់នឹងទិញផលិតផល ដែលថវិការអាចនឹងបង្វៀងទៅផ្គត់ផ្គង់ការផលិតអាវុធបរិមាណូបាន។ គ្រាន់តែប្រទេសចិនតែមួយ អាចបញ្ឈប់ការទិញធ្យូងថ្មដែលមានតម្លៃ១ពាន់លានដុល្លាក្នុង១ឆ្នាំ ថែមទាំងមានការទិញឥវ៉ាន់ផ្សេងៗទៀតដែលមានតម្លៃប្រមាណ៥០០លានដុល្លាថែមផ្សេងទៀត។ តែទោះជាយ៉ាងណា ក៏គេមិនឱ្យពលរដ្ឋកូរ៉េខាងជើងវេទនាអត់បាយនោះទេ ដ៏រាបណាតែការដោះដូរទាំងឡាយ មិនប៉ះពាល់ដល់ការបង្កើនចំនួន ឬ គុណភាពអាវុធបរមាណូ នឹងគ្រាប់កាំជ្រួចមីសូលទេនោះ។
ដោយសារកូរ៉េខាងត្បូងជាបក្សសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរីក ចិននឹងអាមេរិក បានធ្វើការយ៉ាងជិតស្និតដើម្បីពង្រឹងទណ្ឌកម្មលើកូរ៉េខាងជើង រឹតតែខ្លាំងឡើង កាលពីសប្តាហ៍មុននេះថែមទៀត។ ធ្វើយ៉ាងនេះចិននឹងបានចំណេញអត្ថប្រយោជន៍២យ៉ាងគឺ ១-ចិនបង្ហាញថាខ្លួនជាកំរឹតមហាអំណាចក្នុងតំបន់ម្នាក់ទៅហើយ ២- គឺជាការពង្រឹងឥទ្ធីពលលើប្រទេសទាំងឡាយដែលនៅជុំវិញសមុទ្រចិន កុំឱ្យវាយស្មើក្នុងការតវ៉ារឿងកោះ‹សប្រាតលី›ក្នុងសមុទ្រចិនតទៅទៀត។
ដែលចម្លែកនោះ ការដាក់ទណ្ឌកម្មទៅលើប្រទេសដ៏ទៃ គឺចិនមិនដែលធ្វើពីមុនមកនៅឡើយទេ នេះឱ្យសញ្ញាច្បាស់ក្រឡែតថា‹ចិនលែងនៅជាខ្លាក្រដាស›ដូចមុនទៀតហើយ ចិនបានប្តើមបង្ហាញឥរិយាបទឆ្លើយតបទាំងឡាយមាន‹លំដាប់ថ្នាក់ជាអ្នកដឹកនាំគេ›។