Top Mobile Banner

អភិបាល Healey បានប្រកាសពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយការផ្លាស់ប្តូរកែលម្អនៅទីក្រុងឡូវែល

Draper សម្របសម្រួលការអភិវឌ្ឍន៍ដែលនាំមកនូវការងាររាប់រយសម្រាប់តំបន់ឡូវែល
ឡូវែល៖ អភិបាលរដ្ឋ លោកស្រី Maura T. Healey បានប្រកាសពីព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងគម្រោងផ្លាស់ប្តូរកែលម្អដែលនឹងនាំមកនូវលំនៅដ្ឋានថ្មី ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការងារបច្ចេកវិទ្យា និងការអភិវឌ្ឍកម្លាំងពលកម្មសម្រាប់ទីក្រុងឡូវែល។ មន្ទីរពិសោធន៍ Draper ជាស្ថាប័នស្រាវជ្រាវមិនរកប្រាក់ចំណេញ នឹងក្លាយជាអ្នកសម្របសម្រួលនៅក្នុងច្រករបៀងបណ្តាញនវានុវត្តន៍ក្រុងឡូវែល (Lowell Innovation Network Corridor) ជាដៃគូសាធារណៈ និងឯកជន ធ្វើឲ្យមានផ្លាស់ប្តូរកែលម្អ ដឹកនាំអនុវត្តដោយសាកលវិទ្យាល័យម៉ាសាឈូសេតឡូវែល (UML) UMass អាជ្ញាធរមើលការខុសត្រូវលើអគារ (UMBA) និងក្រុងឡូវែល មានការគាំទ្រពេញទំហឹងពីរដ្ឋបាល Healey-Driscoll ។

Lt. Governor Kim Driscoll, UML Chancellor Julie Chen, Governor Maura Healey, Congresswoman Lori Trahan, District #3
Lt. Governor Kim Driscoll, UML Chancellor Julie Chen, Governor Maura Healey, Congresswoman Lori Trahan, District #3

ការប្រកាសនេះត្រូវបានធ្វើឡើងនៅ UMass Lowell ជាមួយអភិបាល លោកស្រី Healey អភិបាល Driscoll តំណាងរាស្រ្ត លោកស្រី Lori Trahan អ្នកគ្រប់គ្រងទីក្រុងឡូវែល លោក Thomas A. Golden, Jr., ប្រធានមហាវិទ្យាល័យ ម៉ាសាឈូសេត អធិការបតី Marty Meehan UMass Lowell លោកស្រី Julie Chen នាយិកាប្រតិបត្តិ UMBA លោកស្រី Barbara Kroncke និង លោក Jerry Wohletz ប្រធាន និងនាយកប្រតិបត្តិ Draper ។

គម្រោងនេះត្រូវបានគេរំពឹងថានឹងរកចំណូលបានបានជាង ៣.៧ ពាន់លានដុល្លារតាមសកម្មភាពសេដ្ឋកិច្ច និងបង្កើតការងារអចិន្ត្រៃយ៍ចំនួន ២០០០ កន្លែង ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។ វាក៏នឹងបង្កើតការងារសំណង់ចំនួន ១៣០០ និងមានលទ្ធផលជាលំនៅដ្ឋានថ្មីជិត ៥០០0 បន្ទប់នៅក្រុងឡូវែល រួមជាមួយនឹងចំណូលពន្ធអចលនទ្រព្យប្រចាំឆ្នាំថ្មីជាច្រើនលានដុល្លារថែមទៀតសម្រាប់ទីក្រុង។

អភិបាល Healey មានប្រសាសន៍ថា “នេះមិនមែនជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកនដោយការផ្លាស់ ប្តូរកែលម្អសម្រាប់តែទីក្រុងឡូវែលនោះទេ វាក៍សម្រាប់តំបន់ និងរដ្ឋម៉ាសាឈូសេត ផងដែរ។ មជ្ឈមណ្ឌល នវានុវត្តន៍ដ៏អស្ចារ្យបន្ទាប់នឹងមានវត្តមាននៅទីក្រុងឡូវែល” ។ “LINC នឹងបង្កើតបានថវិការាប់ពាន់លាននៅក្នុងសកម្មភាពសេដ្ឋកិច្ច បង្កើតការងាររាប់ពាន់ និងលំនៅដ្ឋានរាប់រយបន្ទប់ ដែលជាតម្រូវការបន្ទាន់ និងពង្រីកការបណ្តុះបណ្តាលកម្លាំងការងារសម្រាប់សិស្សរបស់យើង។ យើងអរគុណចំពោះភាពជាដៃគូរបស់សមាជិកសភា Trahan ទីក្រុងឡូវែល និងសាកលវិទ្យាល័យនៃរដ្ឋម៉ាសាឈូសេត ដែលធ្វើឱ្យគម្រោងផ្លាស់ប្តូរកែលម្អនេះអាចធ្វើទៅបាន។ យើងស្វាគមន៍ចំពោះការបន្ថែមរបស់ Draper ទៅក្នុងគម្រោង LINC ហើយសង្ឃឹមថា អ្នកបង្កើតថ្មីផ្សេងទៀតនឹងមើលឃើញឱកាសមិនគួរឱ្យជឿនៅទីនេះ នៅទីក្រុងឡូវែល។

អភិបាលរង Kim Driscoll មានប្រសាសន៍ថា “LINC នឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងឡូវែល” ។ “វានឹងបង្កើតលំនៅឋានបន្ថែមទៀត ដើម្បីឱ្យសិស្ស និង កម្មករអាចមានលទ្ធភាពរស់នៅទីនេះ នាំយកការងារថ្មីៗមកតំបន់នេះ និងធ្វើការកែលម្អយ៉ាងសំខាន់ទៅកាន់បរិវេណសាលា UMass Lowell គាំទ្រដល់ការងារប្រកបដោយភាពច្នៃ ប្រឌិត និងទំនើបបំផុតដែលពួកគេកំពុងធ្វើ។ ការប្តេជ្ញាចិត្តចំពោះភាពជោគជ័យរបស់ទីក្រុងឡូវែល យើងមានមោទនភាពដែលបានធ្វើការលើគម្រោងនេះជាមួយដៃគូដែលខិតខំប្រឹងប្រែងជាច្រើន” ។

សមាជិកសភាលោកស្រី Lori Trahan បានមានប្រសាសន៍ថា “គ្មានពេលវេលាណាដែលល្អប្រសើរជាងផ្ទះរបស់យើងនៅក្រុងឡូវែលនោះទេ។ យើងទទួលបានមូលនិធិពីសហព័ន្ធ រដ្ឋ និងឯកជនដែលមិនធ្លាប់មានពីមុនមក ដើម្បីដាក់ទីតាំង Mill City សម្រាប់វិស័យសេដ្ឋកិច្ច និងការងារដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងរយៈពេលដប់ឆ្នាំទៅមុខ” ។ “ភាគច្រើន នឹងត្រូវបានអនុវត្តនៅតាមច្រករបៀងបណ្តាញនវានុវត្តន៍ក្រុងឡូវែល ដែលនឹងក្លាយជាផ្ទះសម្រាប់អាជីវកម្មឈានមុខគេ ដូចជា Draper គំនិតផ្តួចផ្តើម R&D ឈានមុខគេ និងផ្ទះរាប់រយខ្នង។ ខ្ញុំពិតជាមានមោទនភាពដែលបានធ្វើការរួមគ្នាជាមួយទីក្រុងឡូវែល UMass Lowell រដ្ឋបាល Healey-Driscoll និងឧស្សាហកម្មនានា ដើម្បីបង្កើតភាពជាដៃគូរវាងឯកជន និងសាធារណៈ ដែលនឹងផ្តល់ការវិនិយោគនៅក្នុង LINC និងទីប្រជុំជន ដូច្នេះយើងអាចបន្តជំរុញការរស់ឡើងវិញដ៏អស្ចារ្យរបស់ក្រុងឡូវែល ។

លោកស្រី Yvonne Hao លេខាធិការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចបានមានប្រសាសន៍ថា “យើងពិតជារំភើបចិត្ត គាំទ្រគម្រោងផ្លាស់ប្តូរកែលម្អនេះ នៅក្នុងទីក្រុងច្រកចេញចូលនេះ” ។ “ច្រករបៀងបណ្តាញនវានុវត្តន៍ទីក្រុងឡូវែលនឹងធានាថា យើងកំពុងបង្កើតការយកឈ្នះដ៏ធំសម្រាប់វិទ្យាសាស្ត្រជីវិត បច្ចេកវិទ្យាអាកាសធាតុ និងឧស្សាហកម្មច្នៃប្រឌិតផ្សេងទៀត មិនត្រឹមតែនៅទីក្រុងបូស្តុនប៉ុណ្ណោះទេ ប៉ុន្តែនៅ ទូទាំងរដ្ឋទាំងមូល” ។

មូលដ្ឋានគ្រឹះនៃ LINC នឹងក្លាយជាអគារស្រាវជ្រាវថ្មីមួយនៅលើបរិវេណខាងកើត UMass Lowell ដែលនឹងក្លាយជាផ្ទះនាពេលអនាគត នៃផ្នែកមីក្រូអេឡិចត្រូនិចរបស់ Draper ។ នេះនឹងបណ្តាលឱ្យមានការងារថ្មីរាប់រយដែលមានទីតាំងនៅទីក្រុងឡូវែល អគារនេះនឹងបម្រើជាគ្រឹះសម្រាប់មជ្ឈមណ្ឌលច្នៃប្រឌិតក្នុងតំបន់បន្ទាប់របស់រដ្ឋម៉ាសាឈូសេត ។

រដ្ឋបាល Healey-Driscoll បានប្តេជ្ញាធ្វើការជាមួយទីក្រុងឡូវែល និងសាកលវិទ្យាល័យម៉ាសាឈូសេត ដើម្បីគាំទ្រគម្រោងនេះជាមួយនឹងថវិការដ្ឋដែលមាន។ លក្ខខណ្ឌចុងក្រោយ កំពុងត្រូវបានរៀបចំ។

Healey បានសរសើរការដឹកនាំរបស់ប្រធាន UMass លោក Marty Meehan អធិការបតី UMass Lowell លោកស្រី Julie Chen នាយិកាប្រតិបត្តិ UMBA លោកស្រី Barbara Kroncke ប្រធាន Draper និង CEO Jerry M. Wohletz និងអ្នកគ្រប់គ្រងទីក្រុងឡូវែល លោក Thomas A. Golden, Jr. ដោយនិយាយថា លោកស្រីរំពឹងថា នឹងមានអង្គការបន្ថែមទៀត ប្រកាសពីការពង្រីកចូលទៅក្នុងសាកលវិទ្យាល័យ និង ទីក្រុងតាមរយៈគម្រោង LINC ក្នុងប៉ុន្មានខែខាងមុខនេះ។

Marty Meehan ប្រធានសាកលវិទ្យាល័យម៉ាសាឈូសេត អតីតនិស្សិត និងជាអតីតអធិការបតីនៃ UMass Lowell ដែលបានចាប់ផ្តើមដំណើរការនៃការទទួលបានអចលនទ្រព្យទាក់ទងនឹងការអភិវឌ្ឍ LINC ខណៈពេលដែលជាអធិការបតី និងបានបន្តចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនោះបាននិយាយថា “ទម្រាំមានថ្ងៃនេះ “វាត្រូវការការអត់ធ្មត់ ការតស៊ូ និងចក្ខុវិស័យដើម្បីបង្វែរគំនិតផ្តួចផ្តើមបែបនេះពីក្តីស្រមៃឲ្យក្លាយជាការពិត ហើយវាគឺជាអភិបាល Healey ដែលបានផ្តល់នូវភាពជាអ្នកដឹកនាំដ៏ក្លាហានដើម្បីធ្វើឱ្យថ្ងៃនេះកើតឡើង។ ការបញ្ចូលគ្នានៃសហគមន៍ដែលមានការស្វាគមន៍ ដូចជាស្រុកកំណើតរបស់ខ្ញុំ ដែលជាសាកលវិទ្យាល័យសាធារណៈលំដាប់ពិភពលោក និយោជកឈានមុខគេក្នុងឧស្សាហកម្ម ដូចជា Draper គាំទ្រដោយការវិនិយោគរបស់រដ្ឋជាយុទ្ធសាស្ត្រនឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសម្បើមដល់ទីក្រុងឡូវែល និងអ្នកស្រុករបស់ខ្លួន”។
Julie Chen អធិការបតីនៃ UMass Lowell បានមានប្រសាសន៍ “UMass Lowell មហាវិទ្យាល័យជំនាញលំដាប់កំពូលជាច្រើន ហើយយើងចាប់ដៃគូជាមួយអង្គការឧស្សាហកម្មផ្សេងទៀត” ។ “សូមថ្លែងអំណរ គុណដល់រដ្ឋបាល Healey-Driscoll និងដៃគូ ដូចជា Draper UMass Lowell នឹងអាចពង្រីកការស្រាវជ្រាវជុំវិញលំហអាកាស ការអនុវត្តរបស់មនុស្ស វាយនភណ្ឌកម្រិតខ្ពស់ មនុស្សយន្ត ឧបករណ៍ចាប់សញ្ញា និងវិស័យជាច្រើនទៀតដែលនឹងនាំមកនូវភាពសម្បូរបែបនៃការអប់រំ និងឱកាសការងារសម្រាប់ទីក្រុងឡូវែល” ។

លោកបណ្ឌិត Jerry M. Wohletz នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Draper បានមានប្រសាសន៍ ថា “ការពង្រីករបស់យើងទៅកាន់ទីក្រុងឡូវែល គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់យើងក្នុងការជំរុញការច្នៃប្រឌិតនៅក្នុងរដ្ឋម៉ាសាឈូសេត និងនៅទូទាំងសហរដ្ឋអាមេរិក” ។ “យើងមានអរគុណចំពោះអភិបាល Healey ក្រុមរបស់លោកស្រី និងសាកលវិទ្យាល័យម៉ាសាឈូសេតឡូវែល សម្រាប់ភាពជាដៃគូរបស់ពួកគេ។ សាកលវិទ្យាល័យគឺជាក្បាលម៉ាស៊ីននៃការច្នៃប្រឌិត ជាមួយនឹងគំនិតដ៏មានឥទ្ធិពលដែលពិភពលោកត្រូវការ ប៉ុន្តែការធ្វើឱ្យគំនិតទាំងនោះក្លាយជាការពិតមិនមែនជាកិច្ចការតូចតាចនោះទេ។ Draper នៅទីនេះ ដើម្បីជួយផ្តល់ការណែនាំ ការសាកល្បងគំរូ ការអភិវឌ្ឍ និង ផ្តល់ឱកាសសម្រាប់កិច្ចសហការជាមួយអតិថិជន ទទួលលទ្ធផល មានដំណោះស្រាយ និងដាក់ឱ្យប្រើ ប្រាស់” ។

អ្នកគ្រប់គ្រងទីក្រុងឡូវែល លោក Thomas A. Golden, Jr. បានមានប្រសាសន៍ថា ទីក្រុងមានសេចក្តីរំភើបរីករាយស្វាគមន៍ Draper មកកាន់ទីក្រុងឡូវែល និងជឿជាក់ថា ការងារសហការជាមួយសាកលវិទ្យាល័យនៅលើ LINC នឹងនាំមកនូវក្រុមហ៊ុនជាច្រើនទៀតដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ហើយចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការដូចជា Draper ។

លោក Golden បានមានប្រសាសន៍ថា “LINC នឹងរក្សា និងទាក់ទាញអ្នកជំនាញមកកាន់ទីក្រុងឡូវែល ក៏ដូចជាបង្កើនការកម្សាន្ត និងវប្បធម៌អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសម្រាប់អ្នករស់នៅទីក្រុងឡូវែល” ដោយបន្ថែមថា ទីក្រុង និង UMass Lowell ក៏កំពុងរៀបចំផែនការកែលម្អហេដ្ឋារចនាសម្ព័ន្ធផងដែរ ខណៈដែលមនុស្សកាន់តែច្រើនកំពុងរស់នៅ និងធ្វើការនៅទីក្រុងឡូវែល។

ចូលទៅកាន់គេហទំព័រ https://www.lowell-inc.com/ ដើម្បីស្វែងយល់បន្ថែមអំពី LINC និងផែនការយុទ្ធសាស្រ្តដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីក្រុងឡូវែល៕

ព័ត៌មានទាក់ទង