Top Mobile Banner

សហព័ន្ធខ្មែរកម្ពុជាក្រោមពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅអង្កការសហប្រជាជាតិ

ដោយ៖ សុបិន អ៊ុង
“យើងបន្តពន្យល់អំពីកង្វល់ជាបន្តបន្ទាប់ ដែលសហគមន៍ជនជាតិដើមកំពុងប្រឈមមុខ ជាពិសេសប្រជាជនខ្មែរក្រោមនៃតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម។ ទោះបីជាមានទំនាក់ទំនងដូនតារបស់ពួកគេចំពោះទឹកដីរបស់ខ្លួនក៏ដោយ ក៏ខ្មែរក្រោមនៅតែត្រូវបានបដិសេធមិនទទួលស្គាល់ថា ជាជនជាតិដើម ដោយការរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ការគ្រប់គ្រងដោយខ្លួនឯង និងស្វ័យភាព។ វាជាពេលវេលាសម្រាប់រដ្ឋជាសមាជិក ត្រូវតែមានការសន្ទនាគ្នាក្នុងការគោរពគ្នាទៅវិញទៅមកជាមួយជនជាតិដើម ដើម្បីដោះស្រាយបញ្ហាដ៏យូរលង់នេះ នៅក្នុង UNPFII នៅទីក្រុងញូវយ៉ក ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤។

Connie Hang, Khmer Krom Federation Youth Committee member and activist delivers speech during the 23rd session of United Nations Permanent Forum on Indigenous Issue (UN- PFII) in New York on April 15th, 2024.
Connie Hang, Khmer Krom Federation Youth Committee member and activist delivers speech during the 23rd session of United Nations Permanent Forum on Indigenous Issue (UN- PFII) in New York on April 15th, 2024.

 

ពលរដ្ឋខ្មែរក្រោមអាមេរិកមួយក្រុម ដែលចូលរួមកិច្ចប្រជុំបានលើកឡើងពីកង្វល់របស់ពួកគេទាក់ទងនឹងការគាបសង្កត់យ៉ាងតឹងតែងរបស់វៀតណាមមកលើប្រជាពលរដ្ឋខ្មែរក្រោម ដែលវៀតណាមបានបដិសេធ។

ខ្មែរក្រោម ដែលប្រែថា ខ្មែរនៅដែនដីក្រោម ឬ ខ្មែរខាងត្បូង មានប្រជាជនរស់នៅភាគខាងត្បូងនៃប្រទេសកម្ពុជា មុនពេលត្រូវបានបញ្ចូលដោយប្រទេសវៀតណាម បន្ទាប់ពីបារាំងបានដកខ្លួនចេញពីឥណ្ឌូចិនក្នុងឆ្នាំ ១៩៥៤។ មានប្រជាជនប្រមាណ ៨ លាននាក់នៅតែរស់នៅ។ ឥឡូវនេះ ត្រូវបានគេស្គាល់ថាជាប្រទេសវៀតណាមខាងត្បូង (ដីសណ្តទន្លេមេគង្គ)។ ពួកគេនៅតែផ្សារភ្ជាប់យ៉ាងជ្រៅទៅនឹងវប្បធម៌ ទំនៀមទម្លាប់ សាសនា ប្រពៃណី និងទឹកដីដូនតារបស់ពួកគេ ដែលមានទំហំប៉ុនចក្រភពអង់គ្លេស។ រាជធានីរបស់ពួកគេគឺ ព្រៃនគរ វៀតណាមបានប្តូរឈ្មោះវាទៅជា ជា ឌីញ (Gia Dinh) បន្ទាប់ពីការលុកលុយចូលប្រទេសកម្ពុជាក្នុងសតវត្សទី ១៨ បន្ទាប់មក ប្តូរឈ្មោះទៅជា សៃហ្កន (Saigon) ហើយប្តូរឈ្មោះម្តងទៀតទៅជាទីក្រុងហូជីមិញ បន្ទាប់ពីវៀតណាមខាងជើងកុម្មុយនិស្តបានកាន់កាប់វៀតណាមខាងត្បូងក្នុងឆ្នាំ ១៩៧៥ ។

A group of 100 Khmer Krom staged protest outside of UN in New York on Friday, April 19, 2024 to demand the release of 13 Khmer Krom rights defenders who are in prison in Vietnam
A group of 100 Khmer Krom staged protest outside of UN in New York on Friday, April 19, 2024 to demand the release of 13 Khmer Krom rights defenders who are in prison in Vietnam

យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូម៉េនរៃយ៍វ៉ច (Human Rights Watch) បានឲ្យដឹងថា “កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសវៀតណាមនៅតែអាក្រក់ធ្ងន់ធ្ងរនៅក្នុងគ្រប់វិស័យ។ បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរក្សាភាព ផ្តាច់មុខលើអំណាចនយោបាយ ហើយមិនអនុញ្ញាតឱ្យមានការប្រឈមមុខនឹងការដឹកនាំរបស់ខ្លួន។ សិទ្ធិជាមូលដ្ឋានត្រូវបានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ រួមទាំងសេរីភាពនៃការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី សមាគម និងសាសនា។

អស់រយៈពេល ២០ ឆ្នាំមកហើយ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចូលរួម និងការពារសិទ្ធិខ្មែរក្រោម នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម (UNPFII)។ លោក សុធី គៀន យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែងថា ទោះបីជាមានការខិតខំយ៉ាងណាក៏ដោយ “សមាជិករដ្ឋវៀតណាមនៅតែមានពុតត្បុតចំពោះ UNDRIP ហើយបានបន្តបោះបង់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្រោមក្នុងការសម្រេចចិត្តដោយខ្លួនឯង។ អ្នកការពារសិទ្ធិមនុស្សរបស់យើងត្រូវបានយាយី និងដាក់ទោសទណ្ឌជាប់ជានិច្ចចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការអប់រំសហគមន៍អំពីអត្តសញ្ញាណជនជាតិដើមរបស់ពួកគេ ដែលជាសិទ្ធិពីកំណើតដែលពួកគេមាន។

Sothy Kien, KKF Youth Committee Member delivers speech during the 23rd session of United Nations Permanent Forum on Indigenous Issue (UNPFII) in New York between April 15th-17th, 2024 and Vietnam representative at the UNPFII Dang Tran Nam Trung responds.
Sothy Kien, KKF Youth Committee Member delivers speech during the 23rd session of United Nations Permanent Forum on Indigenous Issue (UNPFII) in New York between April 15th-17th, 2024 and Vietnam representative at the UNPFII Dang Tran Nam Trung responds.

មានអ្នកការពារសិទ្ធិមនុស្សខ្មែរក្រោម ១៣ នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីបទធ្វើសកម្មជនរបស់ពួកគេ។ “ព្រះសង្ឃចំនួន ៥ អង្គ ត្រូវបានចាប់ផ្សឹក និងបន្តុះបង្អាប់ក្នុងលក្ខណៈប្រមាថ មិនគោរពប្រពៃណីព្រះពុទ្ធសាសនា និងជំនឿខ្មែរក្រោមទាំងស្រុង។ លោកគៀនមានប្រសាសន៍ថា នេះគឺជាការរំលោភលើមាត្រា ១១ នៃ UNDRIP” ។
UNDRIP គឺជាអក្សរកាត់សម្រាប់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០០៧ ។ UNDRIP សង្កត់ធ្ងន់លើការទទួលស្គាល់ និងគោរពសិទ្ធិជនជាតិដើម រួមទាំងការផ្តល់ការការពារជាក់លាក់ក្រោមច្បាប់អន្តរជាតិ ការការពារទឹកដី វប្បធម៌ និងការអប់រំរបស់ពួកគេ និងទទួលស្គាល់សិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង។ វៀតណាមបានចុះហត្ថលេខាលើ UNDRIP នៅពេលអនុម័តសេចក្តីប្រកាសនេះ។

របាយការណ៍ដែលដាក់ជូនដោយសហព័ន្ធខ្មែរកម្ពុជាក្រោមទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានគូសបញ្ជាក់ពីការចាប់ខ្លួនសកម្មជនខ្មែរក្រោមថាច់ គឿង តូ ហ័ងជឿង ដាញ់មិញក្វាង និង ឌិញ ធីហ៊ុយ កាលពីខែកក្កដាកន្លងទៅ ដែលតំណាងឱ្យការរំលោភសិទ្ធិមនុស្សដោយវៀតណាមជាប្រព័ន្ធទូលំទូលាយ។ ពួកគេត្រូវបានគេចោទប្រកាន់ពីបទ “រំលោភសិទ្ធិប្រជាធិបតេយ្យ” សម្រាប់ការចែករំលែកខិត្តប័ណ្ណនៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស និង UNDRIP។ ជាពិសេស លោកស្រី Dinh Thi Huynh ត្រូវបានលោក គៀន សុធី គូសបញ្ជាក់ថាជាស្ត្រីខ្មែរក្រោមម្នាក់ដែលត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ទិវានារីអន្តរជាតិ។
លោក គៀន បានមានប្រសាសន៍ថា “ជាពិសេសស្ត្រីជនជាតិដើមប្រឈមមុខនឹងបញ្ហាប្រឈមច្រើនជំពូក ដោយសារពួកគេងាយរងគ្រោះបំផុតនៅក្នុងសហគមន៍ ដោយសារអត្តសញ្ញាណជនជាតិដើម ភេទ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ពួកគេ”។ “ការមានសិទ្ធិទទួលបានស្វ័យភាព និងការដាំដុះលើដីធ្លី គឺជាគន្លឹះដើម្បីធានាថា ស្ត្រីខ្មែរក្រោមរក្សាបាននូវសេរីភាព និងការគោរពរបស់ពួកគេ ប៉ុន្តែនោះមិនមែនជាករណីនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គនោះទេ។

23rd session of United Nations Permanent Forum on Indigenous Issue (UNPFII) in New York between April 15th-17th, 2024
23rd session of United Nations Permanent Forum on Indigenous Issue (UNPFII) in New York between April 15th-17th, 2024

លោក គៀន បន្ថែមថា វៀតណាមបានបន្ទាបបន្ថោកស្ត្រីខ្មែរក្រោម និងធ្វើឧបាយកលគ្រប់រូបភាពលើដីស្រែរបស់ខ្មែរក្រោម និងការគំរាមកំហែងដើម្បី [ទប់ស្កាត់] ការតស៊ូមតិបន្ថែមទៀត [បង្ខំ] ឱ្យរក្សាឋានៈសង្គមរបស់ពួកគេទាបជាង បើប្រៀបធៀបទៅនឹងស្ត្រីមិនមែនជាជនជាតិ ដើម។ ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ស្ត្រីខ្មែរក្រោមបានបង្ហាញនូវភាពធន់គួរឲ្យកត់សម្គាល់ក្នុងការការពារសិទ្ធិរបស់ខ្លួន”។
សមាជិកយុវជនខ្មែរក្រោមម្នាក់ឈ្មោះ អេមីលី ហង្ស មានប្រសាសន៍ថា “ការជាប់គុកដោយអយុត្តិធម៌របស់ពួកព្រឹទ្ធាចារ្យរបស់យើង គឺបំបាត់ចោលយុវជននូវការណែនាំត្រឹមត្រូវពីអ្នកចាស់ទុំដែលមានពូជពង្សចំណេះដឹង និងប្រាជ្ញាដែលបណ្តុះការប្តេជ្ញាចិត្តខ្លួនឯងពីជំនាន់មុន។ ការបៀតបៀន និងការឃុំឃាំងមនុស្សចាស់របស់យើងជាប្រចាំ គឺជាការរំលោភលើសិទ្ធិជនជាតិដើមរបស់យើងក្នុងការអនុវត្តសេរីភាពនៃការបញ្ចេញមតិរបស់យើង។ ការការពារសិទ្ធិរបស់យើង ការលើកកម្ពស់សិទ្ធិរបស់យើង និងការរក្សាសិទ្ធិរបស់យើងក្នុងនាមជាជនជាតិដើមភាគតិចគឺជាសិទ្ធិពីកំណើតរបស់យើងក្នុងនាមជាជនជាតិដើម។ យើងមិនមែនជាជនជាតិភាគតិចទេ។ យើងជាជនជាតិដើម។ យើងនឹងមិននៅស្ងៀមទេ។ យើងនឹងបន្តទំនាក់ទំនងបញ្ហារបស់យើងតាមរយៈវេទិកាក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្ហាញពន្លឺ លុបបំបាត់ការរើសអើងដែលយើងប្រឈមមុខជាជនជាតិដើម”។

A group of 100 Khmer Krom staged protest outside of UN in New York on Friday, April 19, 2024 to demand the release of 13 Khmer Krom rights defenders who are in prison in Vietnam
A group of 100 Khmer Krom staged protest outside of UN in New York on Friday, April 19, 2024 to demand the release of 13 Khmer Krom rights defenders who are in prison in Vietnam

តំណាងវៀតណាមនៅ UNPFII លោក Dang Tran Nam Trung បានអះអាងថា “សហព័ន្ធខ្មែរកម្ពុជាក្រោមមិនតំណាងឱ្យជនជាតិខ្មែរក្រោមស្របច្បាប់នៅវៀតណាមទេ” លោកបានច្រានចោលសហព័ន្ធខ្មែរកម្ពុជាក្រោមថា គ្រាន់តែជាការជម្រុញរបៀបវារៈនយោបាយផ្ទាល់ខ្លួនដែលប៉ុនប៉ង “បំផ្លាញឯកភាពជាតិ អធិបតេយ្យភាពរដ្ឋ បូរណភាពទឹកដី និងឯករាជ្យនយោបាយ”។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូម៉ែនរៃយ៍ វ៉ច អង្គការសិទ្ធិមនុស្សទាំងអស់ ត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាម។
រដ្ឋាភិបាលវៀតណាមបានចាត់ចំណាត់ថ្នាក់ខ្មែរក្រោមជា “ជនជាតិភាគតិចខ្មែរ” ប៉ុន្តែ ខ្មែរក្រោមស្នើសុំឱ្យមានការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមរបស់ពួកគេ ក្នុងចំណោមក្រុមជនជាតិដើមផ្សេងទៀតនៅក្នុងប្រទេសវៀតណាម។ ការអង្វររបស់ពួកគេស្របនឹងការសន្យាដែលបានចុះហត្ថលេខារបស់វៀតណាមក្នុងការគោរពសិទ្ធិជនជាតិដើមតាមរយៈ UNDRIP។ អង្គការនេះបានស្នើឱ្យអ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិតាមដានស្ថានការណ៍ និងស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សទាំងនេះ។
សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មនៅខាងក្រៅអង្គការសហប្រជាជាតិនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំ គឺថ្ងៃទី១៩ ខែមេសា។ ប្រជាពលរដ្ឋប្រមាណ ១០០ នាក់បានចូលរួមទាមទារឲ្យដោះលែងអ្នកទោសខ្មែរក្រោមទាំងអស់នៅប្រទេសវៀតណាម៕

ព័ត៌មានទាក់ទង