តើហេតុអ្វីទើបត្រូវដកសញ្ញាតិកំណើតពីបុគ្គលណាដែលចូលដៃជាមួយបរទេស ក្នុងពេលដែលកម្ពុជារងការគម្រាមកំហែងពីបរទេសលើបូរណភាពទឹកដី?
ជាតិណាមួយក្នុងលោក ក៏មានក្តីស្រឡាញ់ជាតិដូចគ្នា។ សម្រាប់ជាតិខ្មែរយើង ការពារព្រលឹងជាតិ និងអភិរក្សអធិបតេយ្យ លើទឹកដីជាតិក៏ជាការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋគ្រប់រូប។ ប៉ុន្តែក្នុងករណីជាក់លាក់ខ្លះ មានបុគ្គលខ្លះដែលសម្រេចចិត្តចូលរួមជាមួយបរទេស ឬសត្រូវបរទេស ក្នុងរបបណាមួយ ឬអំពើណាមួយ ដែលប៉ះពាល់ដល់សុវត្ថិភាពជាតិ និងបូរណភាពទឹកដី។ នេះហើយជាមូលហេតុសំខាន់មួយដែលហេតុអ្វីបានជាគេត្រូវដកសញ្ញាតិកំណើតរបស់បុគ្គលដូចនោះ។
យោងតាមប្រវត្តិសាស្ត្រខ្មែរ កម្ពុជាកន្លងមកបានជួបប្រទះនឹងភាពងាយរងគ្រោះយ៉ាងច្រើន ដោយសារតែមានខ្មែរខ្លះចូលរួមជាមួយសត្រូវបរទេស ដើម្បីអនុវត្តគោលបំណងផ្ទាល់ខ្លួន ឬសម្រាប់អំណាចនិងប្រយោជន៍បណ្តោះអាសន្ន។ ករណីអង្គរត្រូវបានវាយបែក និងការបាត់បង់ទឹកដីជាច្រើនតាមរយៈសម័យអតីត ក៏មានមូលហេតុចម្បងមួយគឺការឈ្លានពានមកពីក្រៅជាតិដោយមានការចូលដៃពីខ្មែរផ្ទៃក្នុង។
ការដកសញ្ញាតិកំណើតគឺជាច្បាប់នយោបាយយុត្តិធម៌មួយ ដើម្បីបង្ហាញថា ការឈានដល់កម្រិតបោះបង់សេរីភាព និងអធិរញ្ញភាពជាតិជារឿងមិនអាចអភ័យទោសបាន។ វាជាឧបករណ៍តំណាងនៃការបង្ហាញថា សញ្ញាតិជាជាតិខ្មែរមានតម្លៃ ឥតអាចទម្លាក់ចោលបាន បើអ្នកណាម្នាក់បោះបង់នូវកាតព្វកិច្ចជាតិ ត្រូវទទួលបន្ទុកនិងផ្តន្ទាទោស។
ដោយសារតែសញ្ញាតិកំណើតជាការទទួលសិទិ្ធ និងភារកិច្ចជាខ្មែរដែលមានសុិទ្ធិរស់នៅ ការពារ និងចូលរួមអភិវឌ្ឍន៍ជាតិ ការដកសញ្ញាតិនេះមានន័យថា បុគ្គលនោះបានបោះបង់នូវអត្តសញ្ញាណជាតិខ្មែរ និងមិនសមនឹងសិទិ្ធនិងមុខងារជាពលរដ្ឋទៀតទេ។
ក្នុងប្រវត្តិសាស្ត្រខ្មែរបាបានកត់ត្រាថា៖
សៀមបានឡោមព័ទ្ធក្រុងអង្គរជាច្រើនខែ មុននិងវាយបែកក្រុងអង្គរ ។
សំនួរសួរថា ហេតុអ្វីទើបគ្មានទ័ពជំនួយឬ ក្រុមមេទ័ពពីក្រុមខេត្ត ឬស្តេចត្រាញ់មកជួយវាយទ័ពសៀមពីក្រោយ ?
ចម្លើយមិនពិបាកយល់ឡើយ គឺមកពីការចូលដៃជាមួយសត្រូវ ក្បត់និងមហាក្សត្រខ្មែរ។
ដូចនេះ ការដកសញ្ញាតិកំណើតពីបុគ្គលដែលបានចូលដៃជាមួយសត្រូវក្នុងពេលប្រទេសជាតិរងគ្រោះ គឺជា ការពារ និង ការព្យារ មិនឲ្យប្រវត្តិសាស្ត្រដែលរងអាសន្នដោយសារតែអ្នកចូលដៃជាមួយសត្រូវ កើតឡើងម្តងទៀត។ វាជាសកម្មភាពដើម្បីរក្សាជាតិ ស្មារតីជាតិ និងគោលការណ៍ថ្នាក់ជាតិឲ្យបានរឹងមាំ និងយល់ថា សញ្ញាតិនេះមិនមែនជាសិទិ្ធសាមញ្ញទេ ប៉ុន្តែជាការទទួលខុសត្រូវធំធេងចំពោះជាតិ៕