ពីអឺរ៉ុប ថ្ងៃទី៧ខែ៧ឆ្នាំ២០២៤
បន្ទាប់ពីកិច្ចជជែកដេញដោយរវាងបេក្ខជនប្រធានាធិបតីអាមេរីកកាំង២រូប គឺលោក ជោ បាយដិន បច្ចុប្បន្នប្រធានាធិបតី នឹងលោកអតីតប្រធានាធិបតី ឌណល ត្រាំ កាលពីថ្ងៃ…..
បានធ្វើឲ្យមានការរំជើបរំជួលខ្លាំងមួយ រហូតដល់មានបំណងយ៉ាងសង្ខើញ ប្តូរបេក្ខជនខាងគណបក្សប្រធាធិបតេយ្យចេញ ដោយបុព្វហេត្តថា«លោកជោ បាយដិន មានវ័យចាស់ជ្រុល(៨១ឆ្នាំ) អាចនឹងពុំមានសមត្ថភាពនៅជាប្រធានាធិបតី ធ្វើការរហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់លោកបាន។ លោក បាយដិន បានបង្ហាញឲ្យសាធារណជនឃើញនូវ ស្មារតីភ្លេចភ្លាំងច្រើនដង តទល់នឹងគូរប្រកួត ឌណល ត្រាំ ដែលអាយុច្រើនប្រហែលគ្នា តែមានកម្លាំងនឹងស្មារតីមាំមួនគ្រាន់បើជាង ហើយចេះតែជេបង្អាប់គូរប្រជែងខ្លួន ឥតឈប់ឈរ ។ អ្នកកាសែត«នូយ៉កថែម»នឹងក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យជាច្រើន បានបញ្ចេញយោបល់ថា«លោក បាយដិន គួរតែដកខ្លួនថយ»ដោយសារសុខភាពមិនគ្រប់គ្រាន់នោះ។
ទោះជាលោក បាយដិន ខិតខំដោះសារថាលោកមិនមានកម្លាំងមាំមួន ពីព្រោះនាពេលនោះ លោកធ្វើការច្រើនពេកក្តី ក៏ភាពរជើបរំជួលមិនបានថមថយទៅវិញទេ លោកបានបន្ទន់ចិត្តអ្នកបោះឆ្នោតទៀតថា«ពុំមាននរណាម្នាក់ អាចយកឈ្នះ ឌណល ត្រាំ ប្រសើជាងខ្លួនខ្ញុំទេ»ក៏នៅតែមិនគ្រប់គ្រាន់ទៀត។ ភរិយារបស់លោក ជោ គឺ យីល បាយដិន បានគាំទ្រគារជជែកដេញដោលថា«ប្តីរបស់គាត់ បានឆ្លើយសំនួរជាច្រើន ហើយនិយាយតែពាក្យពិត រីឯ ឌណល ត្រាំ វិញនិយាយតែពាក្យកុហករហូតមក», ចូលរួមទាំងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏ជួយលើកទឹកចិត្តលោក បាយដិន ខ្លាំងណាស់ដែរ ដោយនិយាយពីគុណសម្បត្តិនឹងបទពិសោធន៍ដ៏ធំសម្បើមរបស់លោក បាយដិន តែក៏ហាក់ដូចជាមិនអាចទាក់ទាញទឹកចិត្តលោក បាយដិន ឲ្យបោះបង់បេក្ខភាពលោក បាននៅឡើយទេ ហើយការស្ទង់មតីក្រោយគេបង្អស់ ក៏នៅតែចង្អុលថា«លោក បាយដិន នៅតែមានប្រជាប្រីយភភាព អាចយកឈ្នះលោក ឌណល ត្រាំ បាននៅឡើយ»។ ចុះបើលោក ជោ បាយដិន ដកខ្លួនថយ នៅ៤ខែមុនពេលបោះឆ្នោតទៅវិញមែននោះ តើមិនមែនជាការទុកឱកាស ឲ្យលោក ត្រាំ យកឈ្នះឆ្នោតបានដែរទេដឹង?
គ្រប់អ្នកសង្កេតការ បាននិយាយពិលោកត្រាំវិញម្តងថា«លោក ត្រាំ មិនដែលនិយាយអ្វីគួរឲ្យជឿបាននោះទេ» រីឯនយោបាយរបស់លោកវិញ ក៏គេបានឃើញម្តងរួចទៅហើយ គឺការបង្ខំហក់ទៅទប់ស្កាត់អន្តោប្រវេសន៍ ដោយស្ងប់ខ្ពើម នៅពេលដែលសហរដ្ឋត្រូវការកម្លាំងពលកម្ម, ដកខ្លួនចេញពី«អ្នកកាពារពិភពលោក»នៅពេលដែលក្រុមប្រទេសផ្តាច់ការ«មូស្លីម»ចិននឹងរុស្សី គម្រាមកំហែងសម្ព័ន្ធមិត្រលោកសេរី…។ល។ លោកត្រាំ មានគម្រោងពង្រឹងនយោបាយដដែលនេះឲ្យរឹតតែខ្លាំងថែមទៀត ដើម្បីរក្សារបបផ្តាច់ការមួយឡើងវិញ នៅជាមួយក្រុមប្រឹក្សាខ្លួនមួយ, នៅពេលអ្នកកាសែតចាប់ដំណឹងនោះបាន តែត្រាំបានប្រកែកថា«ខ្ញុំឥតមានពាក់ពន្ធក្នុងរឿងនោះទេ» គួរឲ្យចង់សើច ពីព្រោះអ្នកសរសេរគម្រោងឃោសនាទាំងនោះ សុទ្ធសឹងជាបុគ្គលិកសេដ្ឋវិមាននៃអតីតរដ្ឋបាលត្រាំ កាលលោកនៅកាន់អំណាចនោះទាំងអស់។ លោក ឌណល ត្រាំ មានអំនួតថាសេដ្ឋកិច្ចកាលជំនាន់លោក មិនមានឱនភាពដូចជំនាន់លោក បាយដិន នោះទេ តែតាមពិតទៅ ការដកខ្លួនចេញពីពិភពលោក គឺជា«លុយដែលសល់មិនបានចាយ»វាយសម្រាប់កាពារសេរីភាព ពុំមែនលុយរកស៊ីបានពីប្រាក់ចំណេញនោះទេ។ រីឯការប្រយុទ្ទទប់ទល់នឹងកូវិដ១៩ របស់រដ្ឋបាលលោក ត្រាំ វិញ សហរដ្ឋអាមេរីកគឺជាប្រទេសដែលមានមនុស្សរងគ្រោះស្លាប់ ច្រើនជាងគេបង្អស់ក្នុងពិភពលោក(ស្លាប់ជាច្រើនង៦០ ០០០នាក់) ពីព្រោះលោកប្រធានាធិបតី ត្រាំ ពុំបានជឿជាក់ដល់ការណែនាំ របស់ក្រុមប្រឹក្សាគ្រូពេទ្យទេ នៃរដ្ឋបាលខ្លួននោះទេ។ ចំណែកខាងគណបក្សសាធារណរដ្ឋវិញ ពុំឃើញមាននរណាទាមទារឲ្យលោក ត្រាំ ដកបេក្ខភាពចេញ នៅពេលដែលលោកកំពុងមានទោសជាប់ស្អេកស្កះពេញខ្លួនផងទេ, នោះហើយដែលគេសង្ស័យថា គណបក្សសាធារណរដ្ឋ អាចនឹងខូចកេរឈ្មោះ ពុំអាចមានលទ្ធភាពនឹងឡើងដណ្តើមដំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរីក ជាយូរអង្វែងបាន។ ទោះជាយ៉ាងនេះក្តី ក៏ ត្រាំនៅតែមានប្រជាប្រីយភាពខ្ពស់ដដែល(បាន៥០%)នាចំណោមអ្នកបោះឆ្នោតអាមេរីកាំង។
ក្នុងរូបភាពលោក ជោ បាយដិន បន្ទាប់ពីការជជែកដេញដោលមក លោក បាយដិន ទទួលបានប្រជាប្រីយភាពតែ៤៨%តែប៉ុណ្ណោះ ដូច្នេះតើបេក្ខជនប្រធានាធិបតីគណពក្សប្រជាធិបតេយ្យ នៅតែជាលោក បាយដិន ដដែលឬក៏យ៉ាងណានោះ បហាសន្និបាទបក្ស នៅខែក្រោយ នឹងវះកាត់ប្រសិនបើករណី ជោ បាដិន មិនបានប្រសើរឡើងទេនោះ។ សម្រាប់គណបក្សប្រជាធិបតេយ្យ គេពុំមានចែងថា ឲ្យមានបេក្ខជនប្រឆាំងនឹងបេក្ខជនប្រធានាធបតីចេញ សម្រាប់អាណត្តិទី២នោះទេ ប៉ុន្តែលោក បាយដិន អាចនឹងសម្រេចចិត្តដោយខ្លួនឯង ប្រសិនមានការធានាថានឹងមានបេក្ខជន ឬ បេក្ខនារីណាមួយ អាចនឹងយកឈ្នះ ឌណល ត្រាំ បាន? បើមិនដូច្នោះទេ លោកនឹងបន្តរភារៈកិច្ចជាបប្រធានាធិបតី ជាមួយនឹងលោកស្រី គាមាឡា ហារីស ហើយបើសុខភាព ពាយដិន នោតែមិនប្រសើរទេនោះ គឺលោកស្រី ហារីស នឹងក្លាយជា«ប្រធានាធិបតីជាស្ត្រីស្បែកខ្មៅបំបូង» សម្រាប់សហរដ្ឋអាមេរីកនោះហើយ។
នៅមុនពេលបោះឆ្នោតនេះ នៅមានបេក្ខភាពជាជម្រើសគណបក្សប្រជាធិបតេយ្យច្រើនដែរ សម្រាប់ជំនួសលោក បាយដិន ក្នុងលំដាប់ទី១ គឺលោកស្រី មីសែល អូបាម៉ា ភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលការស្ទង់មតិថា«អាចយកឈ្នះលោក ត្រាំ បាន»តែលោកស្រីនិយាយថា«មិនស្វែងរកដំណែងនោះទេ», រីឯអ្នកឯទឿត មិនច្បាស់ជាយកឈ្នះលោក ត្រាំ បានទេ។ គេអាចនឹងមានព្រឹត្តការភ្ញាក់ផ្អើលមួយបានដែរ នៅពេលសមាជគណបក្ស សម្រាប់តែងតាំងបេក្ខជនប្រធានាធិបតី ខាងគណបក្សប្រជាធិបតេយ្យ នាខែសីហាខាងមុខ ថា«នរណាជាអ្នកឈរឈ្មោះប្រជែងលោក ត្រាំ បាន?»។
ទៅមើលគណបក្សសាធារណរដ្ឋវិញ គេគ្មានព្រាងទុកទេថា បើគ្មានលោក ត្រាំ ទៅ(អាយុ៧៨ ហើយ)ពុំមាននរណាត្រៀមសម្រាប់ជំនួសនៅឡើយទេ មិនតែប៉ុណ្ណោះ តុលាការកំពូល(ភាគច្រើនតែងតាំងដោយគណបក្សសាធារណរដ្ឋ) ទើបនឹងប្រកាសបញ្ជាក់ពីអត្ថន័យនៃច្បាប់ ដែលថា«លោក ត្រាំ មិនអាចមានទោសទេ នៅពេលអនុវត្តន៍កិច្ចការក្នុងដំណែង លើកលែងតែករណីជាឯកជន» ដូច្នេះការដែលបានញុះញុងឲ្យមានកូដកម្មនៅវិមានកាពីតូល បណ្តាលឲ្យស្លាប់កងកាពារច្រើននាក់ មិនពាក់ព័ន្ធនឹងលោក ត្រាំ ទេ៕