Top Mobile Banner

មហាសន្និបាទកំពូលទី៧៥ របស់អង្គការ«អូតង់»នៅវ៉ាស៊ីនតុន

អឺរ៉ុប ថ្ងៃទី១០កក្កដា២០២៤
មហាសន្និបាទកំពូលទី៧៥ របស់អង្គការ«អូតង់»ឬក៏ហៅម្យ៉ាងទៀតថា«ណេតូ»សម្រាប់ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរីក ដោយមានប្រទេសអអឺរ៉ុប៣២ប្រទេសចូលរួម ជាមួយនឹងសហរដ្ឋអាមេរីក អូស្ត្រាលី កាណាដា ជប៉ុន នឹង កូរ៉េខាងត្បូង ហើយក៏មានវត្តមាននៃប្រធានាធិតី វូឡូឌីមៀ ជេឡិនស្គី នៃប្រទេសអ៊ូក្រែន ថ្វីត្បិតតែពុំទាន់បានចូលជាសមាជិក«ណេតូ»នៅឡើយ ផងដែរ។ «ណេតូ»គឺជាអង្គការសង្គ្រាមដ៏ធំមួយ ក្នុងពិភពលោក សម្រាប់កាពារសហភាពអឺរ៉ុប នឺងប្រទេសជាដៃគូរទាំងអស់ ដែលបានចូលជាសមាជិក ហើយអង្គការនេះមានអាយុ៧៥ឆ្នាំហើយ។

ប្រធានាធិបតីអ៊ូក្រែន វូឡូឌីមៀ ជេឡិនស្គី និងប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃ ឌិន
ប្រធានាធិបតីអ៊ូក្រែន វូឡូឌីមៀ ជេឡិនស្គី និងប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃ ឌិន

លោកប្រធានាធិបតីអាមេរីកាំង ជាអ្នកបើកអង្គប្រជុំទទួលភ្ញៀវ«ណេតូ»ថ្ងៃទី១០ កក្កដានេះ ជាឱកាសបង្ហាញកិត្យានុភាពនៃសហរដ្ឋអាមេរីក នៅចំពោះមុខពិភពលោកផង នឹងឥទ្ធិពលរបស់ខ្លួនលោកផ្ទាល់ផង នៅ៤ខែមុនការបោះឆ្នោតរបស់លោក ចំពោះមុខពលរដ្ឋអាមេរីកាំងម្ចាស់ឆ្នោតថា«លោកនៅតែមានស្មារតីនឹងសុខភាពមាំមួន សម្រាប់ដឹកនាំពិភពលោកបាននៅឡើយ»។ លោក បាយដិន បានរំលឹកក្នុងសុន្ទរកថារបស់លោក«ណេតូបានធ្លាក់ទៅដល់បាតដី នាជំនាន់ ឌណល ត្រាំ បើកុំតែលោកបានមកស្រោចស្រង់ទាន់ពេល…ហើយពេលនេះមាំមួនវិញហើយ»។ នៅលើប្រយោគនេះ មហាសន្និបាទ«ណេតូ»ក៏បានត្រៀមរៀបចំខ្លួន បង្កើនធន់ធាន នឹងរៀបគម្រោងសម្រាប់ទប់ទល់ក្រែងស្ថានការ ឌណល ត្រាំ អាចត្រឡប់មកកាន់អំណាចនៅសហរដ្ឋអាមេរីក ជាថ្មីម្តងទៀត។
ក្រៅពីពង្រឹងជំហ៊រដោយដំឡើងកម្លាំងសេដ្ឋកិច្ចអង្គការ មានទាំងបង្កើនទំនើបកម្មយុទ្ធសាស្ត្រ អាវុទ្ធទំនើប រាប់ទាំងប្រព័ន្ធកាពារ«នូក្លេអ៊ែ»ទៀតផងនោះ «ណេតូ»បានស្វាគមន៍សមាជិកថ្មី ដែលនៅជាប់នឹងព្រុំដែនប្រទេសរុស្សី គឺប្រទេសស៊ុយអែដ នឹង ហ្វាំងឡង់, «ណេតូ»បានថ្លោលទោសប្រទេសរុស្សី យ៉ាងចំពោះមុខថា«ជាប្រទេសដែលបានធ្វើសង្គ្រាមឈ្លានពានលើប្រទេសអ៊ូក្រែន ដែលជាប្រទេសមានអធិបតីយ្យភាព មានប្រជាធិបតេយ្យ ហើយនឹងមានថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋអង់អាច ដែលបានក្រោកតស៊ូប្រឆាំងនឹងរូស្សីវិញ ដើម្បីកាពារទឹកដីរបស់ពួកគេ…»។ «ណេតូ»បានចំណាយពេលយ៉ាងច្រើន សម្រាប់ពិភក្សាពីករណីនៃប្រទេសអ៊ូក្រែន ដែលកំពុងតែត្រៀមខ្លួនចូលជាសមាជិករបស់«ណេតូ» ដោយអ៊ូក្រែនត្រូវតែគោរពលក្ខខណ្ឌមួយចំនួន របស់ណេតូ ដែលអ៊ូក្រែនមើលឃើញថា«ជាមួយណេតូ ប្រជាពលរដ្ឋអ៊ូក្រែននឹងពេញចិត្ត ដោយរស់នៅមានសេរីភាព នឹងមានការគោរពលទ្ធិប្រជាធិបតេយ្យ នឹងរួមគ្នាជួយកាពារទឹកដីដូនតាខ្លួនបានផង» ។
នៅក្នុងមហាសន្និបាទនោះ ណេតូបានសន្យាជួយអ៊ូក្រែនក្នុងផ្នែកផ្តល់សម្ភារៈយោធា អ្នកបង្ហាត់បង្វឹក សម្រាប់ទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់រុស្សី រហូតដល់បានជោគជ័យជាស្ថាពរ រំដោះដែនដីអ៊ូក្រែនមកវិញ រាប់ទាំង«គ្រីមេ»ផងដែរ, ហើយនឹងជួយរៀបប្រទេស ឲ្យបានស្របទៅតាមលក្ខន្តិកៈរបស់ណេតូ នឹងស្របគន្លងច្បាប់ នៃសន្តិភាពពិភពលោក តាមការណែនាំរបស់អង្គការសហប្រជាជាតិផង ។ ណេតូ មានការកោតសសើរយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋអ៊ូក្រែន នឹងការដឹកនាំរបស់ប្រធានាធិបតី ជេឡិនស្គី ចំពោះការតស៊ូយ៉ាងស្វិតស្វាញ មិនព្រមឲ្យលោកប្រធានាធិបតី ពូទីន យកប្រទេសអ៊ូក្រែនធ្វើជារណបបានឡើយ ហើយណេតូក៏បានសន្យាដូចសហរ្ឋអាមេរីកដែរថា«នឹងជួយអ៊ូក្រែនឲ្យឈ្នះរុស្សី ឲ្យទាល់តែបាន»។
ជាមួយគ្នានោះដែរ «ណេតូ»ក៏បានថ្កោលទោសប្រទេសផ្តាច់ការនិយម៣ទៀត ដែលមានកូរ៉េខាងជើង នឹងប្រទេសអ៊ីរ៉ង់ ដែលបានជួយផ្គត់ផ្គង់គ្រាប់កាំភ្លើង គ្រាប់«មីស៊ីល» នឹងយន្តហោះ«ដ្រូន» ឲ្យទៅរុស្សី យ៉ាងខុសច្បាប់ សម្រាប់យកទៅឈ្លានពានប្រទេសអធិបតេយ្យមួយទៀត ហើយនឹងថ្កោលទោសដល់ប្រទេសចិនប៉េកាំង ដែលទើបនឹងចុះហត្ថលេខាធ្វើសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសរុស្សី ក្នុងគោលបំណងដូចគ្នា។ ចំណែកឯ«ណេតូ»វិញ នឺងក្រុមប្រទេសលោកសេរីវិញ ក៏បានជួយសព្វាវុធដល់អ៊ូក្រែនដូចគ្នា ក៏ប៉ុន្តែធ្វើទៅតាមរយៈអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការស្របច្បាប់អន្តរជាតិ ស្របកិច្ចព្រមព្រាង ដោយមិនលូកដៃដោយចំពោះ ទៅក្នុងសង្គ្រាមរុស្សី នឹង អ៊ូក្រែននោះទេ តែតោះជាយ៉ាងនោះក្តី ក៏រុស្សីនៅតែចោទប្រកាន់«ណេតូ»ថាបានលូកដៃ ទៅជួយអ៊ូក្រែនដោយផ្ទាល់ ដែលជាលេសសម្រាប់រុស្សីពង្រីកសង្គ្រាម ឲ្យកាន់តែធំ ហើយប្រើអាវុធ«នូក្លេអ៊ែ»។
នៅចុងបញ្ចប់នៃមហាសន្និបាទ «ណេតូ»ប្រធានាធិបតីអ៊ូក្រែន ជេឡិនស្គី បានសម្តែងការអបអរសាទរ ចំពោះការគាំទ្ររបស់ណេតូ ដោយផ្តល់ជំនួយជាបន្ទាន់ចំនួ៤០ពាន់លានដុល្លា នឹងប្តើមបញ្ជូនយន្តហោះប្រដេញ១០០គ្រឿង ទៅកាន់អូក្រែន ដោយប្តើមពីការបញ្ជូនយន្តហោះពីដាណឺម៉ាក នឹង ប៉ែអ៊ីបាទៅឲ្យ… ប៉ុន្តែលោក ជេឡិនស្គី នៅមានការព្រួយបារម្មមួយទៀតថា«តើទៅអនាគតសហរដ្ឋអាមេរីក នៅតែជួយអ៊ូក្រែនបានឬក៏យ៉ាងណា? សហភាពអឺរ៉ុបតែម្នាក់ឯង ពុំអាចទ្រោលសង្គ្រាមនៅអ៊ូក្រែនប្រឆាំងរុស្សី រួចទេ!» ទាំងអស់គ្នាបានយល់ពីប្រយោគនេះ គឺភាពមិនច្បាស់លាស់ ស្តីពីការបោះឆ្នោតនៅសហរដ្ឋអាមេរីក ខែវិច្ឆិកាខាងមុខ៕

ព័ត៌មានទាក់ទង