Top Mobile Banner

ទំនាក់ទំនងការអប់រំរវាងសាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចនិងកម្ពុជា

ដោយខ្មែរផុស ស.រ.អា
ឡូវែល- សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចគឺជាសាលាឯកជនដ៏ធំមួយដែលមានទីតាំង ក្រុងឡូវែល ហើយបានបណ្តុះបណ្តាលធនធាន មនុស្សចំរុះជាតិសាសរ៉ាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឱ្យកត់សម្គាល់នេះគឺថាក្រៅពីជាទីកន្លែង ក្នុងការផ្តល់ចំណឹងដឹង សាលាម៉ីដូលស៊ិច ក៏បានធ្វើ ការងារជាច្រើនជាពិសេសទៅលើផ្នែកអប់រំជាមួយ សហគមន៍ខ្មែរនៅអាមេរិក និងនៅប្រទេសកម្ពុជា ផងដែរ។


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលាម៉ីដូលស៊ិច បានទទួលថវិការមួយចំនួនពី ក្រសួងអប់រំរបស់រដ្ឋ និងមូលនិធិជាតិដើម្បីសិល្បៈ 9ណាតិនៀលា នែដៀមឹនេត ថៀរ តហេ រៅតសប សម្រាប់យកមកធ្វើការអនុវត្តន៏គម្រោងការងារជាច្រើនជាមួយកម្ពុជា។ ដោយក្នុងនោះ គម្រោង ថវិការសរុបចំនួនជាង២០ម៉ឺនដុល្លារ ដែលសាលា ម៉ីដូលស៊ិចបានទទួលពីក្រសួងអប់រំអាមេរិក សម្រាប់ គម្រោងបីដោយឡែកៗពីគ្នា។
ដោយគម្រោងទី១ មានឈ្មោះថា ហ្វូលប្រាយ ហាយ មានថវិការចំនួនប្រហែល ៩ ម៉ឺនដុល្លារកាល ពីឆ្នាំ២០១០ ដោយខាងសាលាបានធ្វើការសហការ ជាមួយមហាវិទ្យាល័យបញ្ញាសាស្ត្រ ដើម្បីចូលរួមក្នុងសកម្មភាពសិក្សារស្រាវជ្រាវរួមគ្នានិងបង្កើតការផ្លាស់ប្តូរផ្នែកអប់រំនិងវប្បធម៌រវាងប្រទេសទាំង ពីរ ។
នៅឆ្នាំ ២០១៣ សាលាបានទទួលថវិការ ចំនួនជាង៤ម៉ឺនដុល្លារពីមូលនិធិជាតិដើម្បីសិល្បៈសម្រាប់គាំទ្រដល់ការអភិរក្ស, ការយល់ដឹង, និងការកោតសរសើរចំពោះសិល្បៈស្មូនរូបរបស់កម្ពុជា ដែលជិតបាត់បង់ និងដើម្បីលើកទឹកចិត្តដល់អ្នក ជំនាន់ក្រោយក្នុងការចូលរួមចាប់ជំនាញផ្នែកស្មូនរូមកម្ពុជាផងដែរ។
គម្រោងទី៣ មានឈ្មោះថា បេតិកភណ្ឌវប្បធម៌ របស់កម្ពុជានៅក្នុងពិភពលោកសម័យទំនើប។ សាលាក៏បានចំណាយទឹកប្រាក់ជាង៩ម៉ឺនដុល្លារ ដែលបានមកពីក្រសួងអប់រំនៅឆ្នាំ២០១៥ សម្រាប់ ឱ្យអ្នកចូលរួមក្នុងគម្រោងទទួលបានចំណេះដឹង និងស្វែងយល់ពីទំរង់សិល្បៈបុរាណ និងសម័យរបស់ ប្រទេសកម្ពុជាដើម្បីយកបទពិសោធន៍ទាំងនេះ បង្កើតជាសកម្មភាពអប់រំលក្ខណៈបែបសិល្បៈ បុរាណដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា,វិទ្យា ល័យ និងមហាវិទ្យាល័យ។
ក្រៅពីគម្រោងទាំងនេះ សាលាម៉ីដូលស៊ិច កាលពីខែតុលា ឆ្នាំ២០១៥ បានរៀបចំកម្មវិធីអបអរសាទរដល់លោកយ៉ារី លីវាន់ ដែលបង្រៀន នៅសាលាម៉ីដូលស៊ិចដែលត្រូវបានទទួលរង្វាន់ ណែណៅតាិនៀលា រេះតិងាេ ធលេលៀសឹហិផ ប្រចាំឆ្នាំ ២០១៥។ ជាងនោះទៅទៀត សាលាក៏ បានចូលរួមចំណែកក្នុងផ្តល់អំណោយជាវីយ៉ូឡុង ដែលពីសសៃកាបូនដល់សកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈរបស់កម្ពុជាផងដែរ កាលពីខែមិថុនា ឆ្នាំ ២០១៦ តាមរយៈយុទ្ធនាការរៃអង្គាសប្រាក់ដែល មានឈ្មោះថា ស្ពីងខាមបូឌា។
តាមរយៈសកម្មភាពសហប្រតិបត្តិការទាំង នេះ តទៅទំព័រទី ០៧
វាបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុក ដាក់ និងការគាំទ្ររបស់សាលាដូលស៊ិច ខាមញូនីធី ខលលិចដល់កម្ពុជា ព្រមទាំងបង្ហញពីទំទាក់ទំនងយ៉ាងជិតស្និតលើផ្នែកអប់រំរវាងសាលានិងពលរដ្ឋខ្មែរទាំងនៅអាមេរិក និងកម្ពុជា។
គួបញ្ជាក់ថា សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញ តម្រូវការផ្នែកធនធានមនុស្សក្បារសិក្សារនិងការអប់រំសម្រាប់សហគមន៍នៅក្នុងស្រុក និងអន្តរជាតិ។ សាលាម៉ីដូលស៊ិច ដែលជាសាលាធំបំផុតមួយក្នុងចំណោមសាលាធំៗជាច្រើននៅក្នុងរដ្ឋបាន អប់រំសិស្សានុសិស្សជាង១៣,០០០នាក់ជារៀង រាល់ឆ្នាំ តាមរយៈការបង្រៀនដោយផ្ទាល់ និង តាមអនឡាញ។

ព័ត៌មានទាក់ទង