ក្រុមហ៊ុន ម៉េសត្រូ ខននិចសិន ហេលស៊ីស ស្ទឹមនៅឡរិនត្រូវពិន័យសំណងចំនួនជាង១លានដុល្លារចំពោះការបំពានច្បាប់ប្រាក់ឈ្នួល
ប៉ូសស្តុន – ក្រុមហ៊ុន ម៉េសត្រូ ខននិចសិន ហេលស៊ីសស្ទឹម មានទីតាំងនៅឡរិន និងជាក្រុមហ៊ុនដែលផ្តល់សេវាកម្មសុខភាពតាមផ្ទះត្រូវបាន ទទួលរងការផាកពិន័យចំនួនទឹកប្រាក់ជាង១លាន ដុល្លារ ដោយសារកិបកេញមិនបង់ប្រាក់ម៉ោងបន្ថែម របស់បុគ្គលិកដែលមានរយៈពេលជិតបីឆ្នាំ មកហើយ។
បើយោងតាមការចេញផ្សាយរបស់អគ្គមេធាវីរដ្ឋម៉ាសាជូសេតកាលពីថ្ងៃអង្គារ ទី២១ ខែ វិឆ្ឆិកា ឆ្នាំ២០១៧ បានឱ្យដឹងថា ក្រុមហ៊ុនម៉េសត្រូ នឹងត្រូវបង់ប្រាក់ច្រើនជាង១លាន់ដុល្លារ ជាការ សងជំងឺចិត្ត និងការដាក់ទណ្ឌកម្ម ចំពោះការមិន បានបង់ប្រាក់ដែលបុគ្គលិករបស់ខ្លួនធ្វើការងារលើស ពី៤០ម៉ោងក្នុងមួយសប្តាហ៍។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុននេះ មិនបានបង់ប្រាក់បន្ថែមម៉ោងចំនួន១.៥គុណនឹង អាត្រាប្រាក់ម៉ោងធម្មតាសម្រាប់ម៉ោងនិមួយៗ ដែលលើស៤០ ម៉ោងនោះទេ។ ហេតុដូច្នេះហើយ តាមច្បាប់ ក្រុមហ៊ុនម៉េសត្រូ ត្រូវបានការិយាល័យ តម្លាភាពការងារតំរូវឱ្យធ្វើការប្រមូលព័ត៌មាន បុគ្គលិកដែលធ្វើការងារបន្ថែមម៉ោងក្នុងមួយថ្ងៃៗ និងមួយសប្តាហ៏ៗ ដើម្បីធ្វើការទូតទាត់សងជំងឺ ចិត្ត។
តែលោក ចច កីអនគេរា ដែលជាអ្នកគ្រប់ គ្រងរបស់ក្រុមហ៊ុនម៉េសត្រូបានឱ្យដឹងថា ក្រុមហ៊ុន មិនបានរក្សាការកត់ត្រាការចំណាយបងប្រាក់ បៀវត្សរ៍បានត្រឹមត្រូវនោះទេក្នុងចន្លះពីខែមិថុនា ឆ្នាំ២០១៣ដល់ខែតុលាឆ្នាំ២០១៦។ បើតាមការ ប៉ានប្រមាណបុគ្គលិកនឹងទទួលបានការទូទាត់សង ជំងឺចិត្តជាមធ្យមចំនួន១,៤៥០ដុល្លារពីក្រុមហ៊ុន ម៉េសត្រូនេះ។
គួបញ្ចាក់ថា ក្រុមហ៊ុនសត្រូ ខននិចសិន ហូម ហេលស៊ីសស្តឹម មានបុគ្គលិកទាំងអស់ចំនួនជាង ៦០០នាក់ ដោយនៅក្នុងនោះ បុគ្គលិកជាង១៣០ នាក់ គឺជាអ្នកមកពីនៅឡូវ៉ែល។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែរបានដក ស្រង់សំដីរបស់អគ្គមេធាវីលោក មូរ៉ា ហេលីថា “បុគ្គលោកទាំងនេះផ្តល់សេវាថែទាំសុខភាពសំខាន់ៗ ដល់មនុស្សចាស់និងអ្នកដទៃផ្សេងទៀត ហើយ ពួកគេសមនឹងទទួលបានការបង់ប្រាក់ដោយត្រឹម ត្រូវមិនសត្រូវបោកប្រាស់ដោយនិយោជករបស់ ពួកគេទេ”។
យោងតាមច្បាប់កាងារនៅម៉ាសាជូសេត ប្រាក់ឈ្នួលអប្បបរមាដែលបានចូលជាធមានកាល ពីខែ មករា ឆ្នាំ២០១៧ សម្រាប់អ្នកបំរើការងារ ភាគច្រើនបានកើនឡើងដល់១១ដុល្លារ ក្នុងមួយ ម៉ោង និង៨ដុល្លារ ក្នុងមួយម៉ោងសម្រាប់អ្នកបំរើ ការងារនៅក្នុងវិស័យកសិកម្ម។ សម្រាប់ការងារ លើសម៉ោងអ្នកបំរើការងារភាគច្រើនដែលធ្វើការ លើសពី៤០ម៉ោងក្នុងមួយសប្តាហ៍ ត្រូវបងប្រាក់បន្ថែមសម្រាប់កិច្ចការលើសម៉ោងនោះ ដោយ គិតអាត្រាយោងហោចណាស់ ១.៥ គុណនឹងអាត្រា ប្រាក់ម៉ោងធម្មតាសម្រាប់ម៉ោងនិមួយៗដែលលើស ៤០ម៉ោងនោះ។
ច្បាប់ក៏បានអនុញ្ញាតឱ្យអ្នកបំរើការងារ ប្រើប្រាស់ការឈប់សម្រាក់ពេលមានជំងឺ9ែរានដេ សិចក តិមបេ ប្រសិនបើអ្នកបំរើការងារនោះ (រឺកូន, ប្តីរឺប្រពន្ធ, ឪពុកម្តាយ រឺឪពុកម្តាយរបស់ ប្តីរឺ ប្រពន្ធ) មានជំងឺ, មានគគ្រោះថ្នាក់របួស រឺមាន ការណាត់ជួបជាមួយគ្រូពេទ្យជាទៀងទាត់ណា មួយនោះ។
ប្រសិនបើសិទ្ធរបស់លោកអ្នកត្រូវបានបំពាន ក្នុងប្រការណាមួយនៅកន្លែងការងារ សូមទំនាក់ទំនងទៅកាន់ការិយាល័យតម្លាភាពការងារ 9ធារិ ឡាបៀរ ឌិវិសិនៀបតាមរយៈ តៀះលិនេ 9៦១៧ប ៧២៧-៣៤៦៥។ លោកកអ្នកក៏អាចចូលទៅ កាន់វិបសាយ ឹឹឹ។មាសស។ងៀវ,ងាៀ,ថារិលាបៀរសម្រាប់ព័ត៌មានទាក់ទងនឹងច្បាប់ប្រាក់ឈ្នួល និង ប្រាក់ម៉ោងការងារសម្រាប់រដ្ឋម៉ាសាជូសេត។