ខ្មែរផុសស.រ.អា.
ក្រុងឡូវែលយើង ទើបនឹងទទួលសមាជិក ថ្មី៤គ្រួសារ ដែលទើបនឹងមកដល់ពីកម្ពុជា អ្នកទាំង នោះគឺ១-គ្រួសារសេដ្ឋា ផេង មានប្តីប្រពន្ធនឹង កូនប្រុស២ស្រី២ តែកូនស្រ១មួយមិនបានមកទេ ដោយហួសអាយុ,
២-គ្រួសារឈ្មោះ ឈួន ប្រុស មានប្តីប្រពន្ធនឹងកូន២នាក់ប្រុស១ស្រី១ ៣-គ្រួសារ ឈ្មោះ ឈុង សូភី មានប្តីប្រពន្ធនឹងកូន៤នាក់ស្រី ៣ប្រុស១ ៤-គ្រួសារឈ្មោះ ប៊ុន សំបូរ មានប្តីប្រពន្ធ នឹងកូន៣នាក់ស្រី២ប្រុស១។ មកដល់ឡូវែលគ្រួសារ ទាំង៤ បានត្រូវទទួលស្វាគមន៍ពី“សមាគមមូល និធីឃុំសង្កាត់គំរូកម្ពុជា” ដែលជាសមាគមមិនរក ប្រាក់ចំណេញ ៥០១ជ៣ ចុះឈ្មោះនៅរដ្ឋម៉ាសាឈូ សិត បានណែនាំឱ្យគ្រួសារទាំងនោះ មានការងាយ ស្រួលនឹងស្នាក់អាស្រ័យជាមនុស្សចំណូលថ្មីនៅ ប្រទេសថ្មី ទីកន្លែងក៏ថ្មី រីឯវប្បធម៌ក៏មិនដូចគ្នា ថែមទៀត។
ក្រុងឡូវែលបានផ្តល់ជូនអ្នកចំណូលថ្មីទាំង នោះ នូវដំបន់មួយដែលមានសហគមន៍ខ្មែរច្រើន មករស់នៅតាំងតែពីជាង៣០ឆ្នាំមកហើយ ម៉្លោះ ហើយតំបន់នេះបានប្តូរមុខមាត់ទៅតាមជនជាតិ ខ្មែរជំនាន់មុនៗ បានច្រើនក្រែលហើយដែរ ដែល មនុស្សចំណូលថ្មីក្រោយៗមិនប្រទះភាពចំឡែក ច្រើនពេកទេ។
គ្រួសារទាំងបួននោះ បានឱ្យដឹងថា “ពួកខ្លួនធ្លាប់ធ្វើការជាបុគ្គលិកសន្តិសុខឱ្យស្ថានទូតអាមេរីកាំង ចំនួន២០ឆ្នាំម្នាក់ៗរួចមកហើយ នៅចុងបញ្ចប់ក៏ បានទទួលអនុគ្រោះដោយការចាប់ឆ្នោតទិដ្ឋាការស្នាក់អាស្រ័យអចិន្ត្រៃយ៍អាចនាំគ្រួសារមកអាមេរិក នេះបាន”។ នៅពេលខ្មែរផុសសួរលោក សេដ្ឋា ផេង ថា“ហេតុអ្វីក៏ជ្រើសយកទីតាំងសម្រាប់រស់ នៅឡូវែល?” ផេងតបវិញថា “ខ្ញុំបានជ្រើសយក កាលីហ្វ័ញ៉ាពេលរៀបចេញមក ប៉ុន្តែមានអ្នកមក ដល់មុនខ្ញុំ៣-៤ខែ បានប្រាប់ខ្ញុំថា គ្នាមានការខក ចិត្តច្រើន ពេលមកដល់“កាលី” គេក៏ជន្លៀសខ្លួន ចេញមកឡូវែលវិញ ដែលអ្នកមកដល់មុនៗគេមាន ការពេញចិត្តច្រើននឹងឡូវែល ដូច្នេះខ្ញុំក៏ប្តូរទីតាំងសំដៅមកឡូវែលក្រោយគេវិញ ដែលជាហេតុធ្វើ ឱ្យលិខិតស្នាមខ្ញុំ មានការយឺតយ៉ាវបន្តិច…” លោក ឈួន ប្រុស ដែលជាអ្នកមានបទពិសោធន៍ទៅឯ “តិចសាស់”នោះ បានប្រាប់យើងថា “ខ្លួនបានទៅ ដល់ទីនោះ ក៏បានការធ្វើភ្លាមតែការរកលុយបាន ដោយធ្វើ“នុំដូណាត់” មិនបានជួយដល់ភាពស្របច្បាប់របស់ខ្លួននឹងគ្រួសារទេ ពីព្រោះពុំមានពេល សម្រាប់រត់ការនឹងពុំបានការណែនាំអ្វីទាល់តែ សោះ, អ្នកដែលគេមកដល់អាមេរីកពេលជាមួយគ្នាមកនៅឡូវែល គេបានសសើពីសំណាងរបស់គេ ដែលបានជួបក្រុមដែលជួយណែនាំ ជីវភាពពួកគេ បានប្រសើរ ឮដូច្នោះហើយ ក៏នាំគ្រួសារមករស់ នៅឡូវែលនេះវិញ ឥឡូវខ្លួនបានរីករាយនឹងនៅឡូវែលនេះច្រើនណាស់ហើយ…”។ ក្រុម“សមាគម មូលនិធិឃុំសង្កាត់គំរូកម្ពុជា“ដែលមានអ្នករស់នៅ ទីនេះយូរឆ្នាំ បានណែរនាំគ្រួសារថ្មីថ្មោង ឱ្យទៅជួប សមាគមខ្មែរសមាគមអាមេរីកាំងអង្គការជំនួយជាច្រើន ដែលនៅក្នុងក្រុង ក៏រកឃើញជំនួយគ្រប់ បែបយ៉ាងមានទាំងកាងារធ្វើមានសំលៀកបំពាក់ត្រឹមត្រូវសម្រាប់ខែរងារកូនចៅក៏បានទៅរៀន សូត្រគ្រប់គ្នា …រាល់ពេលព្រឹកអ្នកជួយក៏ស្ម័គ្រ យកចិត្តពេលវេលាជួយ បន្ទាប់ពីស្រស់ស្រូបហូបគុយទាវពេលព្រឹកជុំគ្នានៅហាង“ភ្នំពេញផ្លូវវែសហ្វត” ទាំងអស់គ្នាក៏បានទទួលលទ្ធផលគាប់ចិត្ត ហើយរីករាយគ្រប់ៗគ្នា។
បងប្អូនខ្មែរជាច្រើន បានទទួលអនុគ្រោះ ដោយទិដ្ឋាការរបៀបអ្នកទាំង៤គ្រួសារនេះ ដោយ សហរដ្ឋអាមេរិកមានបញ្ចោញការចាប់ឆ្នោតទិដ្ឋាការប្រមាណ៩០០នាក់ក្នុង១ឆ្នាំៗ។