Top Mobile Banner

យោធាអាមេរិកដកបំរាមចំពោះការជ្រើសរើសបេក្ខភាព ចូលបំរើកងទ័ពដែលមានប្រវត្តិបញ្ហាសុខភាពមួយចំនួន

ប្រែសម្រួលដោយ ខ្មែរផុស ស.រ.អា
វ៉ាស៊ីនតោន – ពលរដ្ឋដែលធ្លាប់មានប្រវត្តិ នៃការសំលាប់ខ្លួនឯង, ជំងឺបាក់ស្មារតី, ជំងឺធ្លាក់ ទឹកចិត្ត, និងការប្រើគ្រឿងស្រវឹង និងគ្រឿងញៀន អាចស្វែងរកការលើកលែងនូវប្រវត្តិទាំងនោះ ដើម្បីអាចមានសិទ្ធិក្នុងការចូលរួមបំរើកងទ័ព នេះបើយោងតាមគោលនយោបាយថ្មីដែលបាន អន័តកាលពីខែសីហា ឆ្នាំ ២០១៧ នេះ។


ការសម្រេចដើម្បីបើកឱ្យមានការជ្រើសរើស កងទ័ពដែលមានបញ្ហាសុខភាពផ្លូវចិត្តនេះ បាន ធ្វើឡើងនៅចំពេលដែលការជ្រើសរើសការបំរើ ទ័ពថ្មីមានការប្រឈមនឹងការលំបាកក្នុងការសម្រេច ទៅតាមគោលដៅដែលបានកំណត់ចំនួន៨០០. ០០០នាក់នៅខែកញ្ញាឆ្នាំ ២០១៨ខាងមុខ។
កាលពីឆ្នាំមុនដើម្បីសម្រេចបានគោលដៅ ៦៩.០០០ក្រសួងការពារជាតិអាមេរិកបានទទួល យកការជ្រើសរើសកងទ័ពថ្មីដែលបានធ្វើស្តេសកាយ សម្បទាយ៉ាងធូរលុងកាន់តែច្រើនឡើង ព្រមទាំង បានបង្កើនចំនួននៃការលើកលែងដែលបានផ្តល់ ឱ្យទៅអ្នកដែលមានប្រវិត្តប្រើប្រាស់កញ្ឆា ហើយ បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារជាប្រាក់រង្វាន់ ផងដែរ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យ យាធាលោក រ៉ាឌី ថៃល័រ ដែលឱ្យការសែក យូរ អេសអេធូរដេយឱ្យដឹងថា ការរពង្រីកការលើក លែងសម្រាប់អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្តគឺអាចធ្វើទៅបាននៅចំណែកមួយចំនួនតែប៉ុណ្ណោះ ដោយសារតែក្រសួងការពារជាតិឥឡូវនេះមាន លទ្ធភាពទទួលបានព័ត៌មានទាក់ទាងនឹងសុខភាពកាន់តែច្រើនឡើងចំពោះបេក្ខជននិមួយៗ។ កាល ពីឆ្នាំ ២០០៩ ក្រសួងការពារជាតិបានហាមឃាត់ចំពោះការលើកលែងនេះដោយសារតែមានការរីករាលដាលនៃការធ្វើអត្តឃាតក្នុងចំណោមកងទ័ពពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវចិត្ត។
សេចក្តីសម្រេចនេះ គឺធ្វើឡើងដោយសារ ការកើនឡើងកាកត់ត្រាទិន្នន័យទាក់ទាក់នឹងសុខភាព និងទិន្នន័យផ្សេងៗទៀតដែលឥឡូវនេះ គឺកាន់តែងាយស្រួលនឹងទទួលបាន។ “ការកំណត់ ត្រាទិន្នន័យទាំងនេះ អាចអនុញ្ញានឱ្យមន្ត្រីកង យោធា ប្រើប្រាស់សម្រាប់ពិនិត្យមើលទៅលើ ប្រវត្តិសុខភាពរបស់បេក្ខជននិមួយ។ បានយ៉ាងងាយ ស្រួល”។
ប៉ុន្តែអ្នកជំនាញផ្នែកអ្នកចិត្តសាស្ត្រមួយចំនួន បានលើកឡើងថា ការទទួលយកការជ្រើសរើស បេក្ខជនដែលមានបញ្ហាផ្នែកសុខភាពនៅអតីត កាលវាគឺជាការទទួលយកនូវហានិភ័យដោយសារអ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត គឺទំនងជាមាន បញ្ហាកាន់តែខ្លាំងជាងអ្នកដែលមិនមាន។
ខណៈដែលជំងឺបាក់ស្មារតី ត្រូវបានគេទុប ស្កាត់តាមរយៈការប្រើប្រាស់ថ្នាំ ប៉ុន្តែជំងឺប្រភេទ នេះ គឺអ្នកជំងឺអាចឈានដល់ការអា ឬឆូតនៅលើដៃខ្លួនឯងដោយវត្ថុមុខមុតស្រួចដើម្បីបន្ថយការតានតឹងអារម្មណ៍របស់ខ្លួន ហើយវាគឺជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។ ប្រសិនបើការអាដៃ ដោយខ្លួនឯងកើតឡើងនៅក្នុងទីតាំងយោធាវិញ វាអាចជាការរំខានដល់អង្គភាពទាំងមូល។ ទាហាន ដែលអាដៃ ឬឆូតដៃរបស់ខ្លួនអាចបណ្តាលឱ្យ មានឈាមហូរ, ការសន្និដ្ឋាននៃការប៉ុនប៉ងធ្វើអត្ថឃាគ, និងតំរូវការសង្គ្រោះដែលត្រូវធ្វើការជម្លៀស ចេញពីទីកន្លែងដែលមានសង្គ្រាមជាដើម។ ការទទួលយកការជ្រើសរើសបេក្ខជនដែលមាន សម្ថភាពមិនគ្រប់គ្រាន់ អាចបង្កឱ្យមានបញ្ហា។
ប៉ុន្តែបើតាមការឱ្យដឹងពីមន្ត្រីយោធាបាន លើកឡើងថា លក្ខខណ្ឌណែនាំសម្រាប់ពិនិត្យ មើលលើការជ្រើសរើសអ្នកដែលមានសក្តានុពល ធ្វើជាយោធាដែលមានប្រវត្តិអាដៃ រឺឆូតដៃរបស់ ខ្លួន គឺបានបញ្ជាក់យ៉ាងច្បាស់ថា បេក្ខជនត្រូវតែ ផ្តល់ឯកសារឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវ ការលើកលែងនេះ។
លក្ខខ័ណ្ឌទាំងនោះរួមមានរបាយការណ៍លម្អិតពីបេក្ខជន, ឯកសារបញ្ជាក់ពីសុខភាព, ភស្តុតាងពីនិយោជកប្រសិនបើមានទទួលរងរបួស នៅកន្លែងការងារ, រូបថតផ្តល់ដោយភ្នាក់ងារជ្រើស រើសបុគ្គលិក និងការវាយតម្លៃពីជំងឺផ្លូវចិត្ត។
មន្ត្រីនាំពាក្សដដែលបានមានប្រសាសន៍ថា មានករណីជាច្រើនគឺត្រូវបានរកឃើញថាបេក្ខជនដែលមានសម្ថភាពខ្ពស់មិនមានលក្ខខណៈគ្រប់ គ្រាន់ដោយសារតែមានប្រវត្តិមិនល្អបានកើតឡើង នៅពេលពួកគេនៅក្មេង។
ជាមួយនឹងទិន្នន័យបន្ថែមនេះមន្ត្រីយោធា ឥឡូវអាចពិចារណាទៅលើបេក្ខជនដោយអនុញ្ញាត ឱ្យមេបញ្ជាការកងទ័ពនិងអ្នកឯកទេសខាងវេជ្ជសាស្ត្រពិនិត្យមើលសំណុំរឿងរបស់បេក្ខជននិយ មួយៗយ៉ាងពេញលេញដើម្បីវាយតម្លៃលក្ខខ័ណ្ឌសុខភាពរឺពីកម្រិតនៃរាងកាយរបស់បេក្ខជន និង វាយតម្លែពីលទ្ធភាពនៃផលប៉ះពាល់ទៅលើ សមត្ថភាពនៃការចូលរួមបំពេញវគ្គបណ្តុះបណ្តាល និងបញ្ចប់អាជីពជាកងទ័ពរបស់ពួកគេម្នាក់ៗ។
ការសម្រេចចិត្តកែទំរងរបស់កងទ័ពក្នុង ការលុបចោលការហាមឃាត់ចំពោះបេក្ខជនដែលបញ្ហាសុខភាពផ្លូវចិត្តនេះគឺជាផ្នែកមួយក្នុងការ ឆ្លើយតបទៅនឹងលំបាកក្នុងការជ្រើសរើសបេក្ខជន ចូលបំរើកងទ័ព។

ព័ត៌មានទាក់ទង