ខ្មែរផុសស.រ.អា
ច្បាប់ពន្ធដារថ្មីឆ្នាំ២០១៨
លោកប្រធានាធិបតី ឌណល ត្រម បានធ្វើ ឱ្យសម្រេចនូវផែនការពន្ធដារថ្មីមួយនៅឯសភា កាលពីថ្ងៃ២២ធ្នូនេះ ដែលនឹងបង្ហាញការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងជិវភាពប្រជាពលរដ្ឋនឹងសេដ្ឋកិច្ចអាមេរីកាំង គឺការសម្រេចបញ្ចុះពន្ធពី៣២%មក នៅត្រឹម២១%វិញ។ ការធ្វើនេះ គេសង្ឃឹមថា ការសន្យាកាលពីឱកាសបោះឆ្នោតឆ្នាំ២០១៦ របស់លោក ឌណល ត្រម ចំពោះសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចរបស់ប្រទេសការបង្កើនកាងារក្នុងស្រុក នឹងការបង្វែរពាណិជ្ជករឱ្យមើលការបង្កើតរោងចក្រ នៅក្នុងស្រុកខ្លួនឯង ជាជាងទៅវិនិយោគនៅ ឯបរទេស គឺនឹងអាចធ្វើទៅបានជាមួយផែនការ ពន្ធដារថ្មីស្រឡាងនេះ។
សហគ្រិនធំៗ បានស្វាគមន៍ច្បាប់ពន្ធដារថ្មី ដែលលោក ត្រម បានចុះហត្ថលេខារួចហើយកាល ពីចុងខែធ្នូនោះ គេបាននាំគ្នាលើកកែវ“ស្ហំប៉ាញ” អបអរនឹងការធ្វើឱ្យបានសម្រេចច្បាប់នេះ មាន សហគ្រិនខ្លះដែលមានបុគ្គលិកច្រើនពាន់នាក់ ក៏ បានផ្តល់រង្វាន់ដាច់ឆ្នាំដល់បុគ្គលិកគេទាំងអស់បាន ម្នាក់១្ប០០០ដុល្លាហើយដែរ។ គេសង្ឃឹមថា ការ បញ្ចុះពន្ធដ៏ច្រើននេះ នឹងធ្វើឱ្យសហគ្រិនអាចបង្កើន ចំនួនបុគ្គលិកបានយ៉ាងងាយស្រួល រីឯអ្នកធ្វើការ ជាទូទៅ នឹងមានឃើញប្រាក់បៀវត្សខ្លួនឯងឡើង បានប្រមាណជា៤,០០០ដុល្លាក្នុងមួយឆ្នាំ។
រីឯបញ្ហានយោបាយនាំសហគ្រាសអាមេរីកាំង ត្រឡប់មកក្នុងស្រុកវិញ គេពន្យល់ថា “គឺនៅពេល ដែលពន្ធដារបានចុះអត្រាយ៉ាងច្រើន សម្រាប់ការផលិតរបស់រោងចក្រក្នុងស្រុកទៅវិញនោះ វានឹង ធ្វើឱ្យមានការប្រជែងយ៉ាងខ្លាំងជាមួយសហគ្រាស ដែលបានចេញទៅផលិតនៅក្រៅស្រុក“ ដោយ សារតែ”កម្លាំងពលកម្មថោក“ ប៉ុន្តែអ្វីដែលប្រែ ប្រួលនោះ គឺតម្លៃ“អត្រាពន្ធនាំចូល”វានឹងឡើង ថ្លៃ ដូច្នេះឥវ៉ាន់ផលិតនៅក្រៅប្រទេសនឹងឡើងថ្លៃ ពិបាកលក់ ដែលជាហេតុធ្វើឱ្យម្ចាស់រោងចក្រមាន ចិត្តចង់ត្រឡប់មកអាមេរីកវិញបាន ។
ច្បាប់ពន្ធដារថ្មីនេះ គឺជាជោគជ័យដ៏ធំបង្អស់របស់សេដ្ឋវិមាន ចាប់តាំងពីលោក ឌណល ត្រម ចូលកាន់ដំណែងជាប្រធានាធិបតីពីខែមករាឆ្នាំ ២០១៧មក។
សេដ្ឋវិមានត្រៀមធ្វើសង្គ្រាមជាមួយកូរ៉េខាង ជើងបានត្រូវផ្អាកនេះក៏ជាដំណឹងល្អមួយដែរ ភាព តឹងតែងជាមួយកូរ៉េខាងជើងដែលបានកើតឡើង តាំងពីកូរ៉េខាងជើងផ្តើមការសាកល្បងអាវុធ “ណូក្លេអែរ”មក ឥឡូវភាពតានតឹងនោះបានត្រូវ ថយចុះ នាដើមសប្តាហ៍ទីមួយនៃខែមករានេះ ដោយ មានការផ្អាកការធ្វើសមយុទ្ធរួមរវាងអាមេរីក នឹងកូរ៉េខាងត្បូង ដែលលោកប្រធានាធិបតី គីម យ៉ុងអ៊ុន បានចោទថា“ធ្វើនេះជាការគម្រាមកំហែង ដល់កូរ៉េខាងជើង”។
គេមិនបានដឹងថាមានការចរចារសម្ងាត់ ជាមួយកូរ៉េខាងជើងរបៀបណានៅឡើយទេ ក៏ប៉ុន្តែនៅដើមអាទិត្យមុននេះ មានការទាក់ទង ទូរស័ព្ទពីកូរ៉េខាងជើង ទៅរកកូរ៉េខាងត្បូងដើម្បី ស្វែងរកទំនាក់ទំនងប្រក្រតីឡើងវិញ ដែលទំនាក់ ទំនងនោះបានកាត់ផ្តាច់ជាច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះទេ គេដឹងថា កូរ៉េខាងជើងនឹងបញ្ជូនបេសកជនរបស់ខ្លួន មកកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចចរចារនេះទៀតនៅចុងខែមករានេះ ផង ដែលភាពតានតឹង បែរជាធូរលុងទៅវិញ គួរ ឱ្យចង់សើច។
មិនទាន់ទាំងចប់ភាពតានតឹងនៅកូរ៉េផង ភាពតានតឹងថ្មីមួយទៀតកំពុងតែកើតឡើងនៅ ប្រទេស“អ៊ីរ៉ង់”ទៅវិញ ។ ប៉ាតុករជាច្រើនម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវ នាសប្តាហ៍ទី១នៃ ឆ្នាំ២០១៨នេះ ទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យ ដែលព្រឹត្តិការនេះ ជាការដែលគួរឱ្យស្ញើបជាពន់ ពេកនៅក្នុងប្រទេសដែលមានរបបផ្តាច់ការពី សំណាក់ពួក“អាយាតុឡា”គឹអាចារ្យនៃសាសនា ឥស្លាមដ៏តឹងតែង តើការត្រឡប់ទៅរកលទ្ធិប្រជា ធិបតេយ្យនៅប្រទេស“អ៊ីរ៉ង”មានដំណើរសន្តិភាព ប៉ុណ្ណា? យើងនឹងបន្តរជូនព័ត៌មានដល់លោកអ្នក នៅពេលក្រោយ ដោយសារព្រឹត្តិការនេះវាថ្មី ពេក។
ព័ត៌មានទាក់ទង