Top Mobile Banner

រឿង“ខ្ញុំ”សម្តែងជាប្រវត្តិសាស្ត្រនៅ រោងមហោស្រព“ទ្រំ”

ដោយខ្មែរផុសស.រ.អា.
“ខ្ញុំ”មកសម្តែងជាប្រវត្តិសាស្ត្រ ពីព្រោះជា រឿងល្ខោននិយាយស្តីពីខ្មែរ សម្តែងដោយកូនខ្មែរជាសិល្បករវិជ្ជាជីវៈម្នាក់នៅញូយ៉ក ជាការសម្តែង លើកដំបូងបង្អស់ គឺផ្តើមនៅឡូវែល ដែលជាតំបន់ ប្រជុំប្រជាពលរដ្ឋដើមកំណើតខ្មែរដ៏ធំជាងគេបង្អស់ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីក។ អ្នកនិពន្ធ រឿង គឺសរសេរដោយតួរសម្តែងជាម្ចាស់នៃសាច់ រឿងបានផ្តើមសម្តែងចាប់តាំងពីថ្ងៃទី១០មករា រហូតដល់ថ្ងៃទី៤កុម្ភៈ រាប់ទាំងថ្ងៃសៅរ៍ នឹង អាទិត្យ ផង ឆ្នាំ២០១៨ នៅសាលដ៏ធំជាងគេបង្អស់ក្នុង តំបន់ នាសាលមហោស្រព“រេំរិមាចក ផ្រេរេតៀរយ ទហតោរេ ឬ ទ្រំ”។
យើងបានទៅទស្សនាជាមួយគ្រួសារដោយ ទន្ទឹងរង់ចាំ នៅរសៀលថ្ងៃសៅរ៍កន្លងទៅ ចង់ដឹង ណាស់អំពីកូនខ្មែរម្នាក់ ដែលមានការអប់រំជាមួយ ឪពុកម្តាយជាខ្មែរ រក្សាវប្បធម៌ជាគ្រួសារខ្មែរ តើមាន័យយ៉ាងណាសម្រាប់កុមារខ្មែរម្នាក់នោះ តើ វាខុសអ្វីខ្លះពីគ្រួសារយើង តើកុមារនោះធំឡើង បានទទួលការរីករាយអ្វីខ្លះពី“ការអប់រំជាខ្មែរ”របស់ក្រុមគ្រួសារខ្លួន។ យុវជនខ្មែរជាច្រើន តែងរអ៊ូពីមាតាបីតាបង្ខំនេះបង្ខំនោះ ដើម្បីឱ្យកូន បានជោគជ័យក្នុងជីវិតទៅតាមបទពិសោធន៍របស់ ពួកគាត់ជាចាស់ៗដែលជាទូទៅបានរងការវេទនា គ្រប់បែបយា់ង…។

យើងជួយផ្សាយ“ខ្ញុំ”នៅផ្លូវវេស្វតឡូវែល
យើងជួយផ្សាយ“ខ្ញុំ”នៅផ្លូវវេស្វតឡូវែល
សិល្បៈករ វិចិត្រ ជុំ មុនពេលសម្តែង
សិល្បៈករ វិចិត្រ ជុំ មុនពេលសម្តែង
ក្រុមគណកម្មការគាំទ្រការសម្តែងរបស់ វិចិត្រ នៅឡូវែល
ក្រុមគណកម្មការគាំទ្រការសម្តែងរបស់ វិចិត្រ នៅឡូវែល

វិចិត្រ ជាសិល្បករសម្តែងនឹងជាអ្នកនិពន្ធ ដែលបានទទួលការចាប់អារម្មណ៍ពីនាយកកម្មវិធី ល្ខោនសម្តែង ហើយចុះកិច្ចសន្យាជាមួយនាយក ស្ហន ឌេញល់ ដើម្បីមកសម្តែងនៅឡូវែលជាកន្លែង ដ៏សមរម្យបំផុត សម្រាប់សម្តែងរឿង “ខ្ញុំ”នេះ។ នារសៀលដែលធាតុអាកាសនៅក្រោមសូន្យនៅ ឡើយ តែភ្ញៀវប្រមាណជិត២០០នាក់ បានមក ទស្សនាសម្តែងការយកចិត្តទុកដាក់នឹងចាប់អារម្មណ៍ ដូចលោកនាយក ស្ហន ឌេញែល ដែរ សារព័ត៌មាន ជាច្រើនក្នុងតំបន់ក៏បានលើករឿងនេះមកនិយាយ រួចហើយ,កាសែត“ខ្មែរផុសស.រ.អា.”ក៏បានបញ្ចោញ អត្ថបទយ៉ាងវែងមួយរំលឹកសាធារណជនខ្មែរ តាំង ពីមុនផ្តើមសម្តែងមកម៉្លេះ ពីវត្តមានរបស់រឿង ល្ខោនដ៏មានសារសំខាន់ សម្រាប់សហគមន៍ដែល រស់នៅក្នុងតំបន់ទាំងមូលនេះដែរ។
នៅក្នុងសាច់រឿងដ៏ច្រើនបញ្ហាស្តីពីយុវជន ដើមកំណើតខ្មែរម្នាក់កំពុងតែធ្វើការក្នុងសណ្ឋាគារ មួយនៃទីក្រុងញូយ៉កវិចិត្រសម្តែងតែម្នាក់ឯងឥត ខ្ចោះជាមួយនឹងសូរសម្លេងនឹងភ្លេងនឹងចម្រៀង បូករួមការប្រើបច្ចេកទេសពន្លឺជិត១ម៉ោងកន្លះ តែគេពុំបានឃើញវិចិត្រតែម្នាក់ឯងនោះទេ វិចិត្រ បាននាំយើងទៅរស់នៅក្នុងបញ្ហាជាមួយមនុស្ស ជាច្រើនទៀត ដែលវិចិត្របានទទួលការអប់រំមួយ ពេលខ្លះមានន័យតិចតួចសម្រាប់ខ្លួនគេ ជួនកាល បានក្លាយទៅជាខំប្រឹងយល់សម្របតាមកាលៈទេសៈដែលបង្កើតជាស្ថានភាពគួរឱ្យអ្នកមើលចង់សើចពីភាពច្របូកច្របល់ភាពហួសហេតុភាពដែលមិនអាចទាយទុកមុនបាន ប៉ុន្តែជាភាពធម្មតាសោះ សម្រាប់សង្គមខ្មែរ ។ សូបិន ជាអ្នកមើលបានហួស ចិត្តធ្លាយសំណើចនឹងរឿងជាច្រើន ដែលខ្លួនឯង ធ្លាប់បានប្រទះក្នុងនាមជាម្តាយពេលខ្លះប្រទះ ក្នុង នាមខ្លួនឯងជាកូនខ្មែរទៀតផង តែគេមិនដែល ហ៊ាននិយាយមកជាសាធារណៈ ដូចដែលល្ខោនបាន បង្ហាញនោះទេ -សូបិននឹកមិនដល់ពីវិចិត្របាន ត្រូវម្តាយខ្លួនប្រដៅយ៉ាងក្តៅដៃ ពេលខ្លះគម្រាម ថា “ឯងតែមិនខំរៀនអញនឹងបញ្ជូនឯងទៅស្រុក ខ្មែរវិញ…” ដូចដែលខ្លួនឯងបានស្តីប្រដៅ “អេដិន” ជាកូនខ្លួនឯងដែរ ។ ចំណែកឯ អេដិន វិញផ្ទុះ សំណើចច្រើនដង នៅពេលបានឃើញ វិចិត្រត្រូវ ម្តាយដេញទះកំភ្លៀងជាដើម ព្រោះតែមិនស្តាប់ បង្គាប់… តែនៅពីក្រោយសំណើចទាំងឡាយគេ ដឹងថា កុមារវិចិត្រ បានធាត់ធំក្នុងបរិយាកាស សំពាតដែលឪពុកម្តាយជាជនភៀសខ្លួនមិនចង់ ឃើញកូនក្រជាងខ្លួន ឆោតល្ងង់ជាងខ្លួនពិបាកនឹង ជីវភាពជាងខ្លួននោះឡើយ…។ វិចិត្របាននាំទស្ស នីយភាពនៃកាចងចាំពីសង្គ្រាមស៊ីវិលសង្គ្រាមវៀត ណាមអ្នកដឹកនាំនយោបាយអាមេរីកាំង រហូតដល់ ជីវភាពជាអ្នកក្រុង“ញូយ៉ក”យ៉ាងប៉ិនប្រសប់។
មិនទាន់ទាំងស្កប់ចិត្តផង ក៏ចប់រឿងទៅហើយ ដូចជាទើបនឹងប្តើមលេងអីចឹង ពីព្រោះយើងបាន ចូលទៅក្នុងសាច់រឿងយ៉ាងជ្រៅ ដែលងាយយល់ សម្រាប់យើងជាខ្មែរ តែពិបាកនឹងឃើញដោយ យើងជាខ្មែរ មិនដែលលើកមកនិយាយជាសាធារណ ប្រៀបដូចជាយើងមិនដែលមានកញ្ចក់សម្រាប់ឆ្លុះ មើលមុខខ្លួនឯងដូច្នោះដែរ។
នៅពេលដែលយើង ដើរពីផ្ទះមួយទៅផ្ទះមួយ ទៀតដើម្បីផ្សព្វផ្សាយ ពីកម្មវិធីសម្តែងល្ខោន“ខ្ញុំ”ដ៏សំខាន់នេះ នៅក្នុងក្រុងឡូវែល យើងសង្ឃឹមថា នឹងមានខ្មែរជាច្រើន ចាប់អារម្មណ៍ទៅទស្សនា នូវរឿងដែលខ្លួនឯងខិតខំបំភ្លេច តែវានៅតែដឹត ដាមតាមយល់សប្តិរៀងរាល់រាត្រី យើងបានឃើញ បងប្អូនខ្មែរតិចតួចទៅទស្សនា“ល្ខោននិយាយ”រឿងខ្ញុំនារាត្រីនោះ ។ រវល់តែនឹងមុខរបរប្រចាំថ្ងៃ រវល់តែថែរទាំគ្រួសារភ្លេចគិតពិការចេញទៅរំសាយ
អារម្មណ៍ស្មុគស្មាញជាមួយនឹងទស្សនីយភាព របស់ខ្មែរដ៏ទំនើបមួយជាដើមកំណើតរបស់ខ្លួន ដែល វានឹងទំលាយឧបទ្រពចង្រៃឱ្យចេញពីយល់សប្តិ អាក្រក់ដែលកំពុង“លង”រាត្រីបងប្អូនបាន។ ពួក បរទេសជាច្រើន ដែលបានមករស់នៅតំបន់ឡូវែល ដ៏សម្បូរខ្មែរតាំងពី៣០ឆ្នាំមកហើយ គេចង់ដឹង ចង់យល់ពីខ្មែរយើងខ្លាំងសម្បើមណាស់ ដើម្បីចាប់ ដៃស្គាល់គ្នាជាមិត្រ ក៏សាងឡូវែលជាមួយគ្នា បាន ជារឿង“ខ្ញុំ”នេះមានប្រយោជន៍ណាស់ សម្រាប់គេ មិនមែនត្រឹមតែកំសាន្តតែប៉ុណ្ណោះទេ។
វិចិត្របានធ្វើឱ្យក្រុមបរទេសទាំងឡាយនោះ ទទួលបាននូវចម្លើយទៅនឹងចម្ងល់ជាច្រើន ដែល គេតែងតែសួរតាំងពី៣០ឆ្នាំមកហើយ តើហេតុអ្វី បានជា…? មុនពេលចេញពីសាលមហោស្រព ទ្រំ មកវិញ យើងបានជួបសិល្បករ វិចិត្រ ដើម្បីថ្លែងនូវកោតសរសើរពីការសម្តែងដ៏អស្ចារ្យនេះ វិចិត្រ បានញញឹមយ៉ាងស្រស់បោះ តបមកយើង វិញថា“អរគុណ” ហើយបានឱ្យដឹងថា យប់ដដែល នេះម្តាយឪពុករបស់គេ នឹងមកមើលល្ខោននេះ ដែរ ដែលធ្វើឱ្យយើង ចោទជាសំនួរថា“តើម្តាយ ឪពុក គេនឹងហួសចិត្តប៉ុណ្ណា នៅពេលដឹងថា កូនបាន យករឿងផ្ទាល់គាត់ទៅសម្តែងលើឆាកអីចឹងនោះ?” យើងដឹងថា ឪពុកម្តាយ វិចិត្រ ជាអ្នក “តិចសាស់”គាត់ប្រាកដជាជិះយន្តហោះមកមើលល្ខោនសម្តែង ដោយកូនគាត់ប្រុសគាត់ហើយ ចុះយើងដែលនៅ ក្បែរនេះសោះ ចាំអីទៀត? – បើលោកអ្នកនាំកូន ចៅទៅមើលល្ខោននោះ សូមកុំភ្លេចប្រាប់អ្នកលក់ សំបុត្រពីលេខកូដ“ណុមបរេ ៥” គេនឹងបញ្ចុះតម្លៃ យ៉ាងពិសេសជូនជាមិនខាន៕

ព័ត៌មានទាក់ទង