ដោយ មីសែល វ៉ាសង និង គុច ណារ៉េន / ផៅរិល ៣០្ប ២០១៦
បរិវេណប្រាសាទក្នុងខេត្តព្រះវិហារ គឺជារចនា សម្ព័ន្ធមួយធំបំផុតក្នុងបណ្តារចនាសម្ព័ន្ធធំបំផុតជា ច្រើន ប៉ុន្តែអ្នកជំនាញគ្រាន់តែចាប់ផ្តើមពិចារណាថាហតុអ្វីវាកើតឡើង តើវារសាត់ចូលទៅក្នុងព្រៃ យ៉ាងដូចម៉្តេច ហើយថាត្រូវធ្វើដូចម៉្តេចនៅពេល នេះ
បរិវេណប្រាសាទព្រះខ័នកំពង់ស្វាយ ខេត្ត ព្រះវិហារ -មុននឹងមានការលួចវត្ថុបុរាណគគ្រឹក គ្រេងកាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបាន បញ្ចប់ទៅរយៈពេល១០ឆ្នាំក្រោយមក ដោយមាន ទាហានប្រដាប់អាវុធនិងឯកសណ្ឋានដែលដឹកតាម ឡាននូវរូបចម្លាក់ដែលអាចគាស់យកបានចុងក្រោយ នោះ កំណប់វត្ថុបុរាណដ៏ច្រើនក្រាស់ក្រែលត្រូវបាន ទុកចោលក្នុងទីតាំងសម័យអង្គរដាច់ស្រយាល នេះ។
អ្នកភូមិនៅតែនឹកឃើញថា គេរើសបានចិញ្ចៀន និងខ្សែដៃមាស ដោយគ្រាន់តែជីកកកាយដីជម្រៅ ពីរបីសង្ទីម៉ែត្រប៉ុណ្ណោះនៅក្នុងបរិវេណក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី។
ប៉ុន្តែហេតុដែលទីតាំងធ្លាប់តែមានកំណប់ សម្បូរហៀរហូរត្រូវទុកចោលឱ្យរសាត់ចូលទៅក្នុង ព្រៃរាប់សតវត្សរ៍កន្លងកនេះ គឺនៅតែជាអាថ៌-កំបាំង។ លោក ប្រាក់ សុណ្ណារ៉ា ប្រធាននាយកដ្ឋាន បេតិកភណ្ឌនៃក្រសួងវប្បធម៌ហៅទីតាំងនេះថា “ជាទីរួមខេត្តដ៏អាថ៌កំបាំងបំផុតមួយនៃអាណា ចក្រខ្មែរ”។
លោក មិត ហិនឌ្រិកសុន បុរាណវត្ថុវិទូចុះសិក្សាប្រាសាទព្រះខ័នកំពង់ស្វាយក្នុងខេត្តព្រះវិហារកាលពីខែមុន។ រូបថតដោយ នែរិច ជាតាលា
លោក មិត ហិនឌ្រិកសុន បុរាណវត្ថុវិទូជន ជាតិកាណាដាបានកត់ចំណាំថា វាក៏មានទំហំមហិមា ដែរ។ បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍ថា “ប្រាសាទនេះគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះវា មានដំណាក់ការច្រើន ហើយទំនងជាដុះចេញមក ក្រៅមកក្រៅ និងមកក្រៅទៅដល់ជញ្ជាំងទីបួន ដែលជាដី ហើយមិនមែនថ្មទេ”។
បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍សំដៅ លើទីក្រុងមានកំពែងជុំវិញក្នុងឧទ្យានបុរាណវិទ្យា អង្គរថា “លោកអ្នកក្រឡេកមើលតំបន់ដែលព័ទ្ធ ជុំវិញ គឺវាមានទំហំប្រហែលជា២២គីឡូម៉ែត្រ ការ៉េ។ គ្រាន់តែមើលឃើញអង្គរធំគឺ១២គីឡូម៉ែត្រ ការ៉េ”។
លោក ហិនឌ្រិកសុន បានមានប្រសាសន៍ថា បរិវេណព្រះខ័ន ជាបរិវេណប្រាសាទតែមួយ គត់ដ៏ធំបំផុតសង់ក្នុងសម័យអាណាចក្រអង្គរគឺត្រូវ បានកសាងឡើងអស់រយៈពេលជាច្រើន សតវត្សរ៍ពោលគឺពីចុងសតវត្សរ៍ទី១០រហូតដល់ចុងសតវត្សរ៍ ទី១២។ បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍ថា “ដូច្នេះឱ្យស្តេច” សូរ្យវរ្ម័នទីមួយសូរ្យវរ្ម័នទីពីរ និងជ័យវរ្ម័នទី៧មានស្នាមជើងនៅទីនេះ។ ហើយស្តេចនៅចន្លោះនោះទំនងជាមានការកែប្រែខ្លះៗ នៅត្រង់នេះ និងនៅត្រង់នោះ”។
ចាប់តាំងពីដំណើរលើកដំបូងរបស់លោកទៅ កាន់ប្រាសាទព្រះខ័នកំពង់ស្វាយក្នុងឆ្នាំ២០០៧ដែល អ្នកស្រុកហៅថា បាកាន លោក ហិនឌ្រិកសុនចាប់ អារម្មណ៍យ៉ាងខ្លាំងនឹងទីតាំងនេះ ដោយជាយថា ហេតុជំរុញឱ្យលោកចុះឈ្មោះសហសេវិកពីប្រទេស កម្ពុជា និងប្រទេសជាច្រើនទៀតឱ្យចូលរួមជាមួយ លោក ហើយមានបំណងជជីករកឱ្យឃើញចំណុចគួរឱ្យងឿងឆ្ងល់មួយចំនួនទាក់ទងនឹងប្រវត្តិអាថ៌កំបាំងរបស់ប្រាសាទនេះ។
បុរាណវត្ថុវិទូមួយក្រុមកត់ត្រាទិន្នន័យសំណាក កម្ទេចដែកនៅបរិវេណប្រាសាទ។ រូបថតដោយ នែរិច ជាតាលា
ក្នុងពេលស្រាវជ្រាវថ្នាក់បណ្ឌិតរបស់លោកស្តីពីបណ្តាញផ្លូវថ្នល់សម័យអង្គរ លោក ហិនឌ្រិកសុន បានរកឃើញថា តទៅទំព័រទី១៦
ព្រះមហាក្សត្រពីរអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះផ្លូវថ្នល់ចម្ងាយ១០០គីឡូម៉ែត្រ ដែលតភ្ជាប់ពីប្រាសាទព្រះខ័នទៅដល់រាជធានី អាណាចក្រអង្គរនៅក្នុងខេត្តសៀមរាបសព្វថ្ងៃ នេះ។ សាលាសំណាក់បានសាងសង់ឡើងនៅម្ខាង ផ្លូវដោយព្រះបាទសូរ្យវរ្ម័នទី២ក្នុងដើមសតវត្សរ៍ទី១២ និងនៅម្ខាងទៀតដោយព្រះបាទជ័យវរ្ម័ន ទី៧ក្នុងចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣។ បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍ថា “បើនិយាយទៅ វាគ្មានផ្លូវ ឱ្យសម័យអង្គរ” ដទៃទៀតដែលមានចំណាប់អារម្មណ៍ជារាជាធិរាជ បែបហ្នឹងទេ”។
ហេតុផលអាចថា ព្រះខ័នគឺមានចម្ងាយ២៧គីឡូម៉ែត្រពីភ្នំដែក ជាប្រភពរ៉ែដែកសម្បូរបំផុត របស់ប្រទេសកម្ពុជា។ លោក ហិនឌ្រីសុន ឥឡូវជា សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យអិល្លីណយ នៅក្រុងឆីកាហ្គូ បានមានប្រសាសន៍ថា “ទឡ្ហីករណ៍ ដែលខ្ញុំកំពុងដាក់ស្នើសម្រាប់គម្រោងទាំងស្រុង របស់ខ្ញុំគឺថា អាណាចក្រខ្មែរមិនអាចឈានដល់ អំណាចថ្វីដៃដែលគេបានធ្វើបានទេ បើមិនបង្កើនផលិតកម្មដែកទេនោះ”។
បុរាណវត្ថុវិទូរូបនេះបានមានប្រសាសន៍ថា ដើម្បីសាងប្រាសាទនានានៅអង្គរគេត្រូវការសម្ភារ ធ្វើអំពីដែក ហើយប្រហែលជាចន្ទល់ដែករាប់ពាន់ ដើម្បីដាក់ចន្លោះថ្ម និងដើម្បីបង្កើនអំណាចដល់ អាណាចក្រដែលកំពុងពង្រីកនេះ គេក៏ត្រូវការ ឧបករណ៍កសិកម្មដែរ។ លោកបានមានប្រសាសន៍ថា “អ្នកមិនអាចមានជ័យជម្នះលើក្រុមជិតខាង ផ្សេងៗគ្នាដោយគ្មានប្រភពសព្វាវុធល្អៗបាន ទេ”។
លោកបានមានប្រសាសន៍ថា “អ៊ីចឹង វាអាច ថា កន្លែងនេះគឺជាផ្លូវសេដ្ឋកិច្ចសំខាន់ គឺមិនមែន ត្រឹមតែផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការដោះ ដូរដែកពោលគឺ នេះជាប៉ុស្តិ៍មុខដែលសម្រួលដែកឱ្យនាំចូលមក”។ ផ្នែកបាក់បែកនៃប្រាសាទព្រះខ័ន។
លោក ដូមីនិក ស៊ូទិហ្វ ជាបុរាណវត្ថុវិទូ និង ជាអក្សរចារឹកវិទូ ដែលជាប្រធានការិយាល័យនៃ វិទ្យាស្ថានសាលាបារាំងចុងបូព៌ាប្រចាំក្រុងសៀម រាបបានមានប្រសាសន៍ថា “នេះពិតជាទីក្រុង”ស្សាហកម្មមួយមែន គឺជាទីតាំងឧស្សាហកម្មពិត ប្រាកដ។ ផលិតកម្មសំខាន់និងផលិតកម្មទូលំទូលាយ មានន័យថាវាជាទីក្រុងមួយដ៏ធំ ហើយទីក្រុងធំមួយ នេះមានជាប់ទាក់ទងនឹងប្រាសាទមួយដ៏ធំ”។
លោក ស៊ូទិហ្វ បានមានប្រសាសន៍ថា ការ រក្សាកម្លាំងការងារឧស្សាហកម្មនឹងតម្រូវឱ្យមាន ការផ្តល់ការហូបចុក ការផ្តល់កន្លែងស្នាក់នៅ និង ការគាំពារប្រជាជនដ៏ច្រើន គឺមានន័យថា ប្រជា ជនដែលមានមុខជំនួញនិងមុខរបរផ្សេងៗគ្នាធ្វើ ការនៅក្នុងតំបន់នោះ។
លោកបានមានប្រសាសន៍ថា “ទីក្រុងរីកធំ បានទទួលផលប្រយោជន៍ពីថាមភាពសេដ្ឋកិច្ច និង ឧស្សាហកម្ម ហើយប្រាសាទក៏ដូច្នេះដែរ”។ លោក បានមានប្រសាសន៍ថា រឿងនេះទំនងជាបន្តទៅ ដល់សតវត្សរ៍ទី១៦ គឺក្រោយពីព្រះមហាក្សត្រ បានបោះបង់ចោលអង្គរ ហើយផ្លាស់ប្តូររាជធានីប្រាសាទព្រះខ័នពេលថ្ងៃទើបរះ។
លោក ស៊ូទីហ្វ ដែលកំពុងធ្វើកំណាយនៅ ហ្នឹងកន្លែងជាមួយលោក ហិនឌ្រិកសុន បានមាន ប្រសាសន៍បន្ថែមាងនេះក្តីថា ទោះជាយ៉ាងនេះក្តីមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ដើម្បីធ្វើឱ្យសម្មតិ កម្មទាំងនេះក្លាយជាហេតុការណ៍ប្រវត្តិសាស្ត្រ។កំណាយចុងក្រោយបំផុត គឺក្នុងខែមករា ហើយ ក្រុមស្រាវជ្រាវរបស់ពួកគេមានសមាសភាពពី អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនី និង បុរាណវត្ថុវិទូកម្ពុជា រួមទាំងលោក ផុន កសិការ ប្រធានផ្នែកបុរាណវិទ្យានៃរាជបណ្ឌិត្យសភា កម្ពុជា។
លោក កសិការ បានមានប្រសាសន៍ថា ចំណុចមួយទៀតនៃការស្រាវជ្រាវដែលធ្វើឡើង នៅឯប្រាសាទព្រះខ័ន គឺត្រូវសិក្សាពីការផ្លាស់ប្តូរ ពីរពុទ្ធសាសនាមហាយានដែលមានការប្រតិបត្តិ នៅអង្គរ ទៅជាពុទ្ធសាសនាថេរវាទដែលគេប្រតិបត្តិក្រោយមកទៀត ហើយក៏បន្តក្លាយជាប្រពៃណីលើសលុបនៃប្រទេសនេះ។ លោក កសិការ បានមានប្រសាសន៍ថា “ទីតាំងនេះគឺជាកន្លែងដែល មានការប្រតិបត្តិពុទ្ធសាសនាត្រូវផ្លាស់ប្តូរ”។ ក្នុងបណ្តាកម្មវត្ថុស្រាវជ្រាវគឺប៉មពីរដែលគេជឿថា មានអាយុកាលពីដំណាក់ការពីរផ្សេងគ្នានៃព្រះ ពុទ្ធសាសនា។
កំណាយដំបូងនិងការសិក្សាក៏បានផ្តល់នូវ យោបល់ថា ទីធ្លាធំធេងនៅឯព្រះខ័នត្រូវបានប្រើសម្រាប់ផលិតវត្ថុធ្វើអំពីដែកនិងថែមទាំងរូបចម្លាក់ ថ្មដែរ។ លោក ហិនឌ្រិកសុន បានមានប្រសាសន៍ថា ថ្មអនុវត្តដែលប្រើដោយសិប្បករ ដើម្បីសាកល្បងគូរ គឺត្រូវបានគេរកឃើញនៅទីកន្លែងនោះ។
ទីនេះអាចបង្កើតជំនួញជាមួយតំបន់ផ្សេងទៀតនៃប្រទេសនិងតំបន់នេះ។ លោក ហិន ឌ្រិកសុន បានមានប្រសាសន៍ថា “យើងបានរកឃើញ ក្អមឆ្នាំងពីបំណែកនីមួយៗនៃពិភពខ្មែរ”។
សៀវភៅកត់ត្រាការចុះសិក្សារបស់បុរាណវត្ថុវិទូ។ រូបថតដោយ នែរិច ជាតាលាដើម្បីស្វែងរកចម្លើយទាក់ទងនឹងការស្លនិងចាក់ពុម្ពដែក បុរាណវត្ថុវិទូរូបនេះបានអំពាវនាវ ដល់មន្ទីរពិសោធស្រាវជ្រាវបារាំងដែលមានឯក ទេសឱ្យសិក្សាអំពីលោហៈនេះ។ មន្ទីរពិសោធ បុរាណសម្ភារ និងព្យាករណ៍ការផ្លាស់ប្តូរ 9ឡៅភៅបគឺបានពង្រីកបច្ចេកវិទ្យាថ្មី ដើម្បីសិក្សាវត្ថុធ្វើពីដែក ដែលបានរកឃើញនៅឯទីតាំងបុរាណវត្ថុវិទ្យា ទាំងឡាយ។
កាលពីខែមីនា មានអ្នកស្រាវជ្រាវ ឡៅភៅ បីនាក់ជួយដោយលោក ហិនឌ្រិកសុន លោក កសិការ និងក្រុមបុរាណវត្ថុវិទូមួយក្រុមមកពីក្រសួង វប្បធម៌ក្នុងពេលចុះសិក្សាទៅដល់ភ្នំដែកនិង ព្រះខ័ន។
លោក ហ្វីលិព ឌិល្លម៉ាន់ ជាបុរាណវត្ថុលោ ហស្សាហករ បានមានប្រសាសន៍ថា នេះជាលើកទីមួយដែលបច្ចេកវិទ្យាថ្មីទាំងនេះបង្កើតឡើង សម្រាប់ប្រាសាទមានអាយុកាលរាប់ពាន់ឆ្នាំនៅ ក្នុងអ៊ឺរ៉ុប គឺត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅ ក្នុងអាស៊ី។ លោកបានមានប្រសាសន៍ថា “ការ កំណត់បរិមាណនៃលោហធាតុដែលត្រូវការដើម្បីកសាងប្រាសាទ ឱ្យនៅអង្គរ “គឺជារឿងដែលធ្វើឱ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង”។
អ្នកស្រី ស្ទេផានី ឡឺរ៉យ ជាបុរាណវត្ថុលោ ហស្សាហករបាននិយាយថា ក្នុងរយៈពេល១០ថ្ងៃនៃដំណើរចុះសិក្សាក្រុមបានធ្វើការវិភាគជាបឋមចំនួន៩០០ទៅលើសំណាកយ៉ាងច្រើន។
ដំបូលក្បឿងដែលរកឃើញកាលពីខែមុន ដែលបុរាណវត្ថុវិទូជឿថាមានវរជនរស់នៅក្នុង ទីធ្លាប្រាសាទ។
រូបថតដោយ នែរិច ជាតាលា
អ្នកស្រីបាននិយាយថា ការវិភាគបន្តទៀតកំពុងតែធ្វើនៅមន្ទីរពិសោធក្នុងប្រទេសបារាំង ដើម្បីឆ្លើយសំណួរ ដូចជាថាតើវិធីស្លដែកបានវិវត្តអស់រយៈពេលរាប់សតវត្សរ៍ និងថាតើចន្ទល់ដែក ដែលប្រើសម្រាប់ប្រាសាទនានានៅអង្គរមកពីដែក ដែលគេស្លរនៅឯភ្នំដែក ឬត្រូវគេធ្វើនៅព្រះខ័ន ឬយ៉ាងណា។ ការវិភាគរូបគីមីបានលាតត្រដាង ថា ដែកនៅប្រាសាទព្រះខ័នគឺពិតជាដែកថែបដែល ជាដែកមានគុណភាពខ្ពស់បំផុត។
លោក ហិនឌ្រិកសុន បានកត់សម្គាល់ថា រឿងនេះគូសបញ្ជាក់ជាលើកដំបូងថា ដែកដែលប្រើសម្រាប់សាងសង់ប្រាសាទសម័យអង្គរ គឺត្រូវបាន វិភាគ។ លោកបាននិយាយថា ការកំណត់ប្រភព ដើមនៃដែកនោះអាចជួយគូសរូបភាពនៃប្រព័ន្ធ ឧស្សាហកម្មនិងជំនួញក្នុងសម័យអាណាចក្រ។ ទោះបីមានការស្រាវជ្រាវទូលំទូលាយរាប់ទសវត្សរ៍ ទៅលើប្រាសាទនានាដែលកសាងក្នុងអំឡុងពេលអង្គរក៏ដោយ ក៏ស្ទើរតែមិនមានគេដឹងអំពីជីវិត ប្រចាំថ្ងៃក្នុងអំឡុងពេលនោះដែរ។
នៅឯប្រាសាទព្រះខ័ន អាថ៌កំបាំងក៏កាន់តែ កប់ជ្រៅទៅទៀត។ ដោយសារតែមិនមានការដ្ឋាន ដីកថ្មសម្រាប់យកថ្មភក់នៅក្បែរទេ អ្នកស្រាវជ្រាវ មិនដឹងថាគេរកថ្មបានពីទីណា ដើម្បីកសាងកំពែងប្រវែង៨០០ម៉ែត្ររបស់ប្រាសាទនេះទេ ដែលមាន កម្ពស់៣,៥ម៉ែត្រ គឺមិនបាច់និយាយដល់រចនា សម្ព័ន្ធផ្សេងទៀតនៅក្នុងទីធ្លាដ៏ធំល្វឹងល្វើយ ឡើយ។
លោក គ្រិស្ទាន ហ្វិស៊ឺ ជាភូគព្ភវិទូនៅវិទ្យាស្ថានបុរាណវត្ថុវិទ្យាកូតសិននៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ក្រុងឡូស អានជេលលេស បានមាន ប្រសាសន៍ថា “យើងកំពុងនិយាយពីផ្ទាំងទំហំ៤ ម៉ែត្រការ៉េដែលមានទម្ងន់រវាង៥ និង១០តោន”។
បុរាណវត្ថុវិទូម្នាក់ប្រមូលសំណាកកម្ទេចដែក។ រូបថតដោយ នែរិច ជាតាលា
ថ្មភក់នៅឯប្រាសាទនោះបានមកពីកម្រិត ភូគព្ភសាស្ត្រដែលមានឈ្មោះថា ស្រទាប់ក្រហម ហើយមិនមានប្រភពច្បាស់លាស់នៅក្នុងតំបន់ នេះទេ។ លោក ហ្វីស៊ឺ បាននិយាយថា ទាក់ទងនឹងទម្ងន់និងចំនួននៃថ្មភក់ដែលត្រូវការដើម្បីកសាង នៅឯប្រាសាទព្រះខ័ននោះ ខ្មែរនឹងស្វែងរកប្រភព ណាដែលនៅជិតបំផុត។ លោកជឿថា ថ្មបានមក ពីបាតនៃអាងស្តុកទឹកប្រវែង៣គីឡូម៉ែត្រ ឬក៏បា រាយណ៍ដែលតភ្ជាប់ទៅនឹងទីធ្លាដោយមានកម្មករទាញផ្ទាំងថ្មភក់ក្នុងពេលដែលពួកគេជីក។ លោកបាននិយាយថា “បញ្ហាគឺត្រង់ថា យើងមិនមាន ភ័ស្តុតាងនៅត្រង់ចំណុចនេះទេ”។ លោកបាននិយាយ បន្ថែមថា កំណាយនឹងប្រាប់ការពិត។
រឿងទាំងនេះគឺគ្រាន់តែជាប្រវត្តិអាថ៌កំបាំង មួយចំនួនប៉ុណ្ណោះទាក់ទងនឹងប្រាសាទព្រះខ័ន កំពង់ស្វាយ ដែលក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា នឹងលាតត្រដាង ឬបញ្ជាក់ការពិត។ ដាននៃការលាបពណ៌ដែលគេរកឃើញនៅឯទីតាំងនោះអាចចង្អុលបង្ហាញថា រចនាសម្ព័ន្ធប្រាសាទទាំងមូល គឺ គ្របដណ្តប់ទៅដោយថ្នាំលាបពណ៌និងបន្ទះដែក។
លោក ហ្វីស៊ឺ បាននិយាយថា “ទីតាំងនោះគឺមានទ្រព្យធនមិនគួរឱ្យជឿយ៉ាងពិតប្រាកដ។ នៅ ពេលលោកអ្នកជ្រើសរើសយកតំបន់កំណាយមួយកន្លែងជីករណ្តៅពីរឬបីដែលមានទំហំពីរបីម៉ែត្រការ៉េ បន្ទាប់មកជីកជម្រៅ១ម៉ែត្រ ហើយក៏ឃើញ កាក់ចិន។ វាអស្ចារ្យណាស់”។ កាក់ទាំងនេះផលិត នៅសតវត្សរ៍ទី១០និង១១ គឺត្រូវគេរកឃើញក្នុង ពេលធ្វើកំណាយកាលពីខែមករាដោយចង្អុលបង្ហាញ ទៅលើជំនួញ ឬទេសចរបរទេស ឬជំនួញផង ទេសចរផង គឺមានអាយុប្រហែល៥០០ ឬ៦០០ ឆ្នាំមុន។
ដូច្នេះសូម្បីតែពេលមានការលួចកវត្ថុបុរាណ នៅតែអាចរកឃើញដែរ ។ ដើរកាត់តាមទីធ្លាដ៏ធំ ល្វឹងល្វើយលោក ហិនឌ្រិកសុន បាននិយាយថា លោកបានរកឃើញរណ្តៅជីកខ្វះកកាយ៩០០ កន្លែង ហើយបន្ទាប់មកក៏ឈប់រាប់ចំនួន។ ចំពោះ កំណាយនៅឆ្នាំនេះ លោកបែរទៅប្រើឧបករណ៍លីដារ ជាបច្ចេកវិទ្យាប្រើរស្មីឡេស៊ែរ ដើម្បីកំណត់ តំបន់កំណាយដែលមិនទទួលរងការលួចកាលពី មុន។
ក្រុមបុរាណវត្ថុវិទូប្រមូលសំណាកកម្ទេច ដែក។ រូបថតដោយ នែរិច ជាតាលា
លោក ជា វណ្ណា ប្រធានឆ្មាំប្រាសាទបាន និយាយថា “រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៨០ ប្រាសាទនេះស្អាតណាស់ បន្ទាប់មកអ្នកស្រុកនិងអ្នកក្រៅមកជីកកកាយរកមាស”។ ជួនកាលគេ ឃើញមាសនៅជិតប្រាង្គប្រាសាទ ហើយគេនៅតែ ជីករហូតដល់ក្រោម។ នេះជាហេតុចម្បងមួយដែល ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទទ្រុឌទ្រោម”។
លោក វណ្ណា បាននិយាយថា ក្នុងចុងទសវត្សរ៍ ឆ្នាំ១៩៩០ ការលួចវត្ថុបុរាណកើតឡើងយ៉ាងអនា ធិបតេយ្យ។ ប្រុសៗស្លៀកពាក់ឯកសណ្ឋានយោធា ដឹករូបចម្លាក់តាមឡានដើម្បីយកលុយពីឈ្មួញ ថៃ។ លោកបាននិយាយថា ការជួញដូរបែបនេះ ត្រូវបានទប់ស្កាត់នៅពេលដែលក្រសួងវប្បធម៌បាន ជួលឆ្មាំការពារទីកន្លែងនេះក្នុងឆ្នាំ២០០០ ហើយក៏បញ្ឈប់ទាំងស្រុងនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ ក្រោយពីអាជ្ញាធរនិងអង្គការក្រៅរដ្ឋា ភិបាលបានធ្វើយុទ្ធនាការអប់រំតាមមូលដ្ឋាន។
លោកបាននិយាយថា សព្វថ្ងៃនេះ បញ្ហាបន្ទាន់ បំផុតសម្រាប់ឆ្មាំ២៤នាក់គឺប្រឈមនឹងការកាប់ ឈើអនាធិបតេយ្យ ក្នុងពេលដែលឈើធំៗមួយ ចំនួននៅលើទីតាំងនោះគឺជាប្រភេទឈើដ៏មាន តម្លៃ។ ការការពារទីតាំងដ៏ធំល្វឹងល្វើយនេះ គឺមិន មែនជាបញ្ហាកំប៉ិកកំប៉ុកទេ។ អស់រយៈពេលរាប់សតវត្សរ៍មកហើយ ទីតាំងនេះមានព្រៃក្រាស់ ដោយ គ្របដណ្តប់ទៅលើដីដោយរុក្ខជាតិខៀវស្រងាត់ ក្នុងពេលដែលដើមឈើលូតលាស់កាត់តាមរចនាសម្ព័ន្ធប្រាសាទ ហើយឡោមព័ទ្ធជុំវិញទីធ្លា ដែលញ៉ាំងទីតាំងនេះឱ្យមានសោភ័ណភាពស្រស់ត្រកាល និងគួរឱ្យព្រឺក្បាល ដោយសារវាពិបាកនឹងការពារ។
លោក វិត វណ្ណៈ មន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃនាយកដ្ឋានបុរាណវិទ្យានៃក្រសួងវប្បធម៌បាននិយាយថា ដើម្បីជួយស្ថានការណ៍នេះឱ្យល្អប្រសើរ ក្រសួងវប្បធម៌ ដែលទទួលមើលការខុសត្រូវលើទីតាំង គឺបានបង្កើនចំនួនឆ្មាំការពារ។ លោកបាននិយាយបន្តថា “ក្រសួងកំពុងមានគម្រោងចុះបញ្ជីសារពើភណ្ឌនូវដើមឈើ អ៊ីចឹងយើងនឹងមានកំណត់ត្រា។ ទីតាំងនេះមានសក្តានុពលទេសចរណ៍ដោយមានសោភ័ណភាពធម្មជាតិស្រស់ត្រកាល”។
ផ្នែកនៃប្រាសាទដែលត្រូវចោរលួចគាស់ទៅបាត់។ រូបថតដោយ នែរិច ជាតាលា
លោក ក្រូច បណ្តូល មេឃុំរណសិរ្ស បានចងចាំនូវបញ្ហាផ្សេងៗនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលអ្នកស្រុករស់នៅដោយភ័យខ្លាចពីការវាយប្រហារប្រដាប់អាវុធរវាងយោធាកម្ពុជានិងទាហានខ្មែរក្រហម ដែលបានបោះទីតាំងនៅក្នុងតំបន់នោះ។ មេឃុំរូបនោះបាននិយាយថា ឥឡូវនេះ មានការផ្តោតទៅលើការបញ្ចុះបញ្ចូលពលរដ្ឋឱ្យជឿថា មានតែការថែរក្សាតំបន់នេះឱ្យល្អទេ ទើបមានធម្មជាតិស្រស់ត្រកាលដែលជាផលប្រយោជន៍សំខាន់ដល់ពួកគេ។
មេឃុំរូបនេះបាននិយាយថា “សារសំខាន់បំផុតមួយដែលយើងផ្សព្វផ្សាយក្នុងចំណោមអ្នកស្រុកគឺថា ពលរដ្ឋអាចរកប្រាក់កាស់បានពីប្រាសាទនេះ អ៊ីចឹងគេគួររួមដៃជាមួយអាជ្ញាធរ ដើម្បីការពារប្រាសាទនិងដើមឈើនៅជុំវិញនិងនៅក្នុងទីធ្លា”។
ប្រាសាទនេះគឺស្ថិតនៅជនបទដែលត្រូវធ្វើដំណើររយៈពេលបួនម៉ោងពីក្រុងសៀមរាប នៅក្នុងឃុំមួយដែលមានភូមិប្រាំបី មានអ្នកស្រុកប្រហែល៤០០គ្រួសាររស់នៅទីនោះ។ អ្នកភូមិបាននិយាយថា នាពេលបច្ចុប្បន្ន ទីតាំងនេះទាក់ទាញទេសចរប្រហែល១០នាក់ក្នុងមួយថ្ងៃនៅរដូវមានទេសចរច្រើន។ ទោះបីជាមានភោជនីយដ្ឋានមួយកន្លែងសម្រាប់ទេសចរ និងផ្ទះសំណាក់ពីរបីក៏លក់អាហារបរិភោគដែរក៏ដោយ ក៏ទេសចរចង់នៅតែពេលថ្ងៃប៉ុណ្ណោះ។
ប៉ុន្តែ ក្តីសង្ឃឹមនាពេលអនាគតសម្រាប់ប្រាសាទនេះ គឺនឹងមានជោគជ័យ។ ប្រាសាទព្រះខ័នកំពង់ស្វាយ ដែលមានឈ្មោះខុសគ្នាពីប្រាសាទព្រះខ័ននៅអង្គរ ដោយសារតែប្រាសាទនេះស្ថិតនៅក្នុងស្រុកកំពង់ស្វាយ គឺវាស្ថិតនៅក្នុងបញ្ជីដាក់ស្នើរបស់អង្គការយូណេស្កូនៃទីតាំងបេតិកភណ្ឌពិភពលោក។
ទេសចរដើរទស្សនាប្រាសាទ។ រូបថតដោយ នែរិច ជាតាលា
លោក សុវណ្ណារ៉ា ប្រធាននាយកដ្ឋានបេតិកភណ្ឌ បានមានប្រសាសន៍ថា “ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការការពារប្រាសាទនាសម័យអង្គរដ៏អស្ចារ្យដែលគេស្គាល់តិចតួចបំផុតនេះជាអាទិភាព”។
ក្តីសង្ឃឹមរបស់លោក ហិនឌ្រិកសុន គឺថានិស្សិតបុរាណវត្ថុវិទ្យាមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនឹងចូលរួម ហើយជ្រើសរើសប្រាសាទនេះដើម្បីធ្វើនិក្ខេបបទរបស់ពួកគេ ហើយទីតាំងនេះអាចក្លាយជាថ្នាលសិក្សាសម្រាប់ទាំងនិស្សិតខ្មែរ ទាំងនិស្សិតបរទេស។
លោកបាននិយាយថា “មានកំណាយច្រើនណាស់ដែលត្រូវធ្វើ ហើយក៏ជាឱកាសបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយដែរ”។