ដោយ សុខារ័ត្ន កូយ
បាល់ឱប- កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅនេះ មានការប្រគួតដណ្តើម ជើងឯកស៊ុបផ័រ បល 9ផ្សុរេ ពៀលឹប ដែលខ្មែរ ច្រើនហៅថា បាល់ឱបរវាងក្រុមបាល់ឱបផាត្រីត ញ៉ូ អ៊ីនឡេន9ណេឹ នែងលានដ ភាតរិតៀសប តតាំង ជាមួយក្រុមហ្វីឡាដែលហ្វីយ៉ា អ៊ែងគោល់ 9ភហិលាដលេផហិា ែងាលសេប រៀបចំឡើងដោយសម្ព័ន្ធ ជាតិកីឡាបាល់ឱប 9ណធឡប។ ការប្រគួតនេះ គឺ មានអ្នកចូលរួមទស្សនារាប់មឺននាក់ដើម្បីគាំទ្រ ដល់កីឡាករទាំងពីរក្រុមនៅឯពហុកីឡាដ្ឋានយូរ អេស ប៊ែងស្តេដៀម 9្សូ ពានក ត្សាដ៉ិមប ក្នុងក្រុង ម៉ីននីប៉ូលីស នៅក្នុងរដ្ឋមីនីសូតា។
ជាលទ្ធផលចុងក្រោយនោះគឺថា ក្រុមហ្វីឡា ដែលហ្វីយ៉ា អ៊ែងគោល់ បានឈ្នះទៅលើក្រុម ផាត្រីត ញ៉ូអ៊ីនឡេន ដោយពិន្ទុ ៤១ ទល់នឹង ៣៣ ដែលនេះជាលើកដំបូងបង្អស់ហើយសម្រាប់ក្រុមហ្វីឡាដែលហ្វីយ៉ា អ៊ែងហ្វល់ បានលើកពានរង្វាន់ ផ្សុរេ ពៀលឹ ២០១៧។
តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាពលរដ្ឋ ខ្មែរជាពិសេសយុវជនដែលកើតនៅអាមេរិក និង បុរស និងស្ត្រីវ័យកណ្តាលកាន់តែច្រើនឡើងរស់ នៅសហរដ្ឋអាមេរិកយូរឆ្នាំកាន់តែច្រើនឡើង បាន បង្ហាញពីចំណាប់អារម្មណ៏របស់ពួកគេកាន់តែខ្លាំងចំពោះប្រភេទកីឡាបាល់ឱបនេះ។
នៅយប់នៅថ្ងៃប្រគួត មានការផ្សាយបន្តផ្ទាល់ តាមរយៈទូរទស្សន៍ ពលរដ្ឋខ្មែរនៅឡរិន, ឡូវែល, ហ្វីឡាដែលហ្វីយ៉ា និងរដ្ឋផ្សេងៗទៀត បានធ្វើការ ជួបជុំគ្នានៅតាមគេហដ្ឋាន ដើម្បីមើលការផ្សាយបន្តផ្ទាល់ពីការប្រគួត។ ក្នុងការជួបជុំនោះដែរ គេសង្កេតឃើញថា ទាំងបុរស និងស្ត្រីភាគច្រើន បានពាក់អាវក្រុមដែលខ្លួនស្រឡាញ់ ក្នុងគោល បំណងដើម្បីបង្ហាញពីការគាំទ្រខ្លួន។ ក្នុងការជួប ជុំមើលការប្រគួតនោះ បងប្អូនពលរដ្ឋខ្មែរក៏មានការរៀចចំអាហារ និងភេសជ្ជៈដើម្បីជាការបរិភោគ និងការស្រែកហ៊ោ និងទះដៃយ៉ាងអើងកងផងដែរ នៅពេលដែលក្រុមកីឡារករដែលខ្លួនគាំទ្រធ្វើបាន ល្អ និងទទួលពិន្ទុរម្តងៗ។
លោក ខេវ៉ិន ដែលមានអាយុប្រហែលជាង ២៥ឆ្នាំ រស់នៅឡរិន បានឱ្យខ្មែរផុសដឹងថា តាំងពី ពេលលោកសិក្សានៅវិទ្យាល័យលោកចូលចិត្តមើល កីឡារបាល់ឱបនេះជាមួយមិត្តភ័ក្រ ហើយនៅ ពេលឈប់រៀនលោកកំរបានជួបជាមួយនឹងបង ប្អូន និងមិត្តភ័ក្ត្រណាស់ ដូច្នេះនៅពេលមានការ ប្រគួតធំៗ ឬផ្តាច់ព្រាត់ម្តងៗ វាគឺជាឱកាសមួយ ដែលអាចឱ្យលោកជួបជុំគ្នា និងបានមើលការផ្សាយ ផ្ទាល់ការប្រគួតផងដែរ សប្បាយទាំងអស់គ្នា។
នៅចំថ្ងៃនៃការប្រគួត និងក៏ជាថ្ងៃដែលក្រុម កីឡាហ្វីឡាដែលហ្វីយ៉ាអ៊ែងគោល់បានទទួលជ័យ ជំនះ មានគ្រួសារខ្មែរមួយដែលរស់នៅហ្វីឡាដែល ហ្វី បានផ្តល់កំណើតដល់កូនប្រុសដែលគួរឱ្យ ស្រឡាញម្នាក់ ហើយក៏បានពាក់មួករបស់ក្រុមហ្វី ឡាដែលហ្វីយ៉ា អ៊ែងគោល់ ហើយក៏បានហៅ ក្មេងតូចនោះថា ផ្សុរេ ពៀលឹ ពាបយ ដើម្បីចូល រួមអបអរសាទរជ័យជំនះរបស់ក្រុមប្រចាំរដ្ឋរបស់ ខ្លួន។
ការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរនៅអាមេរិក ចំពោះកីឡាបាល់ឱបនេះ គឺជាសញ្ញាណដែលបង្ហាញ ឱ្យឃើញពីការទទួលយកនូវវប្បធម៌ថ្មីនៅក្នុងប្រទេសមួយដែលខ្លួនរស់នៅអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលនៅក្នុងប្រទេសកម្ពុជាមិនទាន់មានកីឡាប្រភេទនេះនៅឡើយ។ ជាងនេះទៅទៀត កីឡាបាល់ឱបនេះ ក៏បង្កើតជាឱកាសសម្រាប់ពលរដ្ឋខ្មែររីករាយជួបជុំគ្រួសារ្ប, មិត្តភ័ក្ត្រ និងសាច់ ញាតិ បន្ទាប់ពីជាប់រវុលការសិក្សា និងការងារ រៀងៗខ្លួននោះ។
ព័ត៌មានទាក់ទង