Top Mobile Banner

ការបិទជាផ្លូវការនៃការប្រកួតកីឡាអូឡាំពិករដូវរងារ ព្យុងឆាង ២០១៨ របស់ប្រទេសកូរ៉េខាងត្បូង

ដោយខ្មែរផុស ស.រ.អា
សេអ៊ូល- បន្ទាប់ពីអស់រយៈពេលពីរសប្តាហ៍នៃការប្រគួត និងមោទនភាពជាតិ អូឡាំពិករដូវ រងាឆ្នាំ ២០១៨ នៅព្យុងឆាងប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ចប់ជាផ្លូវការ។
ជាលទ្ធផល គឺប្រទេសដែលទទួលបានមេ ដៃច្រើនគេ មានប្រទេសន័រវេស្សបានទទួលមេដៃ សរុបចំនួន៣៩, ប្រទេសអាលឺម៉ង បានមេដៃសរុប ៣១, ប្រទេសកាណាដា មេដៃ ២៩, អាមេរិកចំនួន មេដៃ ២៣, ហូឡង់ ២០ និងប្រទេសបន្តបន្ទាប់ ផ្សេងៗ។

18
កីឡាអូឡាំពិករដូវរងារព្យុងឆាងបានបញ្ចប់ កាលពីល្ងាចថ្ងៃអាទិត្យនៅក្នុងប្រទេសកូរ៉េខាង ត្បូង។ ពិធីបិទការប្រកួតបានឃើញអត្តពលិក មានចំនួនតិចជាងព្រឹត្តិការណ៍បើកកាលពី១៧ថ្ងៃ កន្លងមកដោយសារអត្តពលិកមួយចំនួនបានត្រឡប់ មកផ្ទះវិញរួចហើយ ប៉ុន្តែដោយបំពេញវិញនូវក្រុម តន្ត្រី គ-ផៀផ និងការបង្ហាញក្តីសង្ឃឹមនៃសន្តិភាពរវាងកូរ៉េទាំងពីរ។
លោកស្រី អ៊ីវ៉ានកា ត្រាម 9វីនាកា ទរុមផប កូនស្រីរបស់ប្រធានាធិបតីអាមេរិក និងលោកប្រ- ធានាធិបតី ម៉ូ ចាអ៊ីន 9ៀំនៀ ្ញាេ-និប បានចូល រូមក្នុងកម្មវិធីដោយបានអង្គុយក្បែរឧត្តមសេនីយ៍កូរ៉េខាងជើង គីម យ៉ុង ឆុល 9គិម ួនៀង ជហៀលប ដែលត្រូវបានគេជឿជាក់ថា ជាអតីតប្រមុខចារ កម្ម ។
លោកលី ហ៊ី ប៊ីម 9ឡេេ េះេ-បមៀប ប្រធាន គណៈកម្មាធិការរៀបចំកីឡាអូឡាំពិកបាននិយាយ ថា “បើទោះបីជាការបែកគ្នាលើនេះ គឺជារឿង សោកសៅក្តីយើងនឹងចងចាំក្រុងព្យុងឆាំងជា អនុស្សាវរីយ៍ដ៏ល្អផូផង។ អត្តពលិក អ្នកគឺជាជើង ឯកពិតប្រាកដ” ។ “គ្រាប់ពូជនៃសន្តិភាពអ្នកបាន ដាំនៅទីនេះនៅព្យុងឆាង ហើយវានឹងក្លាយជា ដើមឈើដ៏ធំមួយនាពេលអនាគតមិនយូរនោះ ទេ។ ក្តីសង្ឃឹម និងការប៉ងប្រាថ្នារបស់អត្តពលិក កូរ៉េខាងត្បូង និងកូរ៉េខាងជើងរួមជាមួយអ្នកគាំទ្រ នឹងប្រើប្រាស់ជាគ្រឹះនៃការបង្រួបបង្រួមឧបទ្វីប កូរ៉េ”។
ជាមួយនឹងអណ្តាតភ្លើងអូឡាំពិក ត្រូវបាន ពន្លត់ក្នុងទីក្រុងព្យុងឆាង ភ្លើងអូឡាំពិកនឹងត្រូវបាន បន្តទៅកាន់ទីក្រុងប៉េកាំង។ នៅឆ្នាំ២០២២ រដ្ឋធានី ចិននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡារដូវរងារ បន្ទាប់។ ក្នុងពេលជាមួយគ្នានេះដែរ ក៏នឹងមាន កីឡាអូឡាំពិកនៅរដូវក្តៅនឹងត្រូវរៀបចំឡើង នៅទីក្រុងតូក្យូក្នុងឆ្នាំ២០២០ផងដែរ។

ព័ត៌មានទាក់ទង