Top Mobile Banner

បង់ក្លាដេសបះបោរ តែមានដំណោះស្រាយសម្រាប់បាតុករ

ពីអឺរ៉ុប ថ្ងៃទី១០សីហា២០២៤
បង់ក្លាដេសទើបនឹងរកដំណោះស្រាយនយោបាយមួយឃើញ ហើយបញ្ចប់នូវសោកនាថកម្មលើពលរដ្ឋ ដែលតវ៉ាឲ្យនាយករដ្ឋមន្ត្រីលោកស្រី សែក ហាស៊ីណា ថយចេញពីដំណែងបាន។ បន្ទាប់ពីបានកាន់ដំណែង៥អាណត្តិមក លោកស្រី ហាស៊ីណា បានបង្កើនអំណាចកាន់តែធំ នៅលើរចនាសម្ព័ន្ធប្រទេសបង់ក្លាដេស។ នៅចុងក្រោយនេះ លោកស្រីបានចេញច្បាប់មួយ ដែលកំណត់កូតា មិនឲ្យយុវជនចូលធ្វើការរដ្ឋ ក្រុមយុវជននឹងប្រជាពលរដ្ឋ មានការមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការកំណត់ ជាកំហិតនោះទេ គេយល់ថានោះជាការរាំងស្ទះមិនឲ្យពួកគេអាចចូលទៅធ្វើការឲ្យរដ្ឋការបាន ដែលនោះហើយ ជាហេតុឲ្យលោកស្រីបន្តឹងបទបញ្ជា រហូតដល់ប្រកាន់ឥរិយាបទកាច សម្រាប់ទប់ទល់នឹងក្រុមដែលប្រឆាំងនឹងអំណាចលោកស្រីបាតុកម្មបានផ្ទុះបន្តរបន្ទាប់ចំនួន មួយអាទិត្យមកហើយ បណ្តាលឲ្យមានការគាបសង្កត់ដោយអាជ្ញាធរ ស្លាប់មនុស្សជាង៣០០នាក់ នឹងចាប់ដាក់គុកចំនួនជាង២០០០នាក់ទៀត..។ បាតុកម្មចុងក្រោយនេះគ្រាន់តែជាលេស តែទាមពិតទៅ សេដ្ឋកិច្ចបឹងក្លាដែសបានធ្លាក់ចុះ មានអំពើពុករលួល ប្រកាន់អំណាចផ្តាច់ការ បន្លំសន្លឹកឆ្នោត…គឺសុទ្ធតែមានការតវ៉ាប្រឆាំង តាំងតែពី៥អាណត្តិមកហើយ ដែលដង្គាបបាតុកម្មរបស់ពលរដ្ឋ កាន់តែពិបាកទប់ជាប់ តែប៉ុណ្ណោះ។

Sheik Hasina Bangladesh Priminister (bleu)
Sheik Hasina Bangladesh Priminister (bleu)
លោក មហាម៉ាត់ យ៉ានីស ជ័យលាភីណូបែលឆ្នាំ២០០៦ថតនៅចំណត អាកាសយាន សាលឌឺគ្ហោល ប៉ារីស(រ៉យទ័រ) ពេលលោកកំពុងចូលរួមទស្សនាកីឡាអូឡាំពីក២០២៤ហើយត្រូវត្រឡប់ជាបន្ទាន់មក បង់ក្លាដែសវិញ
លោក មហាម៉ាត់ យ៉ានីស ជ័យលាភីណូបែលឆ្នាំ២០០៦ថតនៅចំណត អាកាសយាន សាលឌឺគ្ហោល ប៉ារីស(រ៉យទ័រ) ពេលលោកកំពុងចូលរួមទស្សនាកីឡាអូឡាំពីក២០២៤ហើយត្រូវត្រឡប់ជាបន្ទាន់មក បង់ក្លាដែសវិញ

ថ្ងៃទី៥សីហា ក្រោមសម្ពាធនៃបាតុកម្ម មិនចេះឈប់ ដែលទាមទាឲ្យមានការកែទម្រង់ប្រទេស កាន់តែរីកធំ លោកស្រី សែក ហាស៊ីណា បានចាកចេញពីចាកចេញពីទីលំនៅរបស់លោកស្រី ទៅកាន់ចំណតយន្តហោះ ហើយចេញដំណើរភៀសខ្លួន ទៅក្រៅប្រទេស ទំនងជាទៅប្រទេសអង់គ្លេស។ បន្ទាប់ពី ហាស៊ីណា ចាកចេញទៅ លោកប្រធានាធិបតី មហាម៉េត ស្ហាឡាប៊ូឌាំង នៃប្រទេសបង់គ្លាដេស បានរំលាយសភាចោល ហើយយោធាដែលធ្លាប់តែកាពារលោកស្រី ហាស៊ីណា ក៏ចេញទៅចរចាជាមួយក្រុមបាតុករ ដែលជាក្រុមយុវជននិស្សិតភ្លាមដែរ។
ថ្ងៃទី៦សីហា ក្រុមបាតុករនិស្សិតក៏បានទាមទារ ឲ្យមានការប្តូរអំណាច ដោយអញ្ជើញជ័លាភីរង្វាន់ណូបែល គឺលោកមហាម៉ាត់ យ៉ានុស ដែលពួកគេទុកចិត្ត ឲ្យមកកាន់ដំណែងបណ្តោះអាសន្ន ដើម្បីរៀបចំអំណាចរដ្ឋសាជាថ្មីឡើងវិញ។
លោក មហាមាត់ យ៉ាននុស ជាជ័យលាភីណូបែលឆ្នាំឆ្នាំ២០០៦ ដោយសារជោគជ័យនៃកម្មវិធីជំនួយសេដ្ឋកិច្ចខ្នាតតូចនៅរបស់លោក នៅបង់ក្លាដែស ពីស្នាដៃនោះលោកក៏បានទទួលពានរង្វាន់ពីប្រធានាធិបតី នឹង ពីសភាអាមេរីគាំងផងដែរ ។ លោកបានសម្តែងការអរគុណ ពីការទុកចិត្តរបស់ក្រុមបាតុករនឹងយុវបាតុករ ដែលបានអញ្ជើញលោកឲ្យមកកាន់ដំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន សម្រាប់អន្តរកាលនោះ លោកនឹងមានភារកិច្ចដឹកនាំប្រទេសបង់ក្លាដែស ៣ខែ ទំរាំជ្រើសរើសសភានឹងគណរដ្ឋមន្ត្រីថ្មីមកជំនួសវិញបាន។ ហេតុអ្វីក៏បុរសវ័យចំណាស់៨៤ឆ្នាំនោះ មានគុណសម្បត្តិធំធេង បណ្តាលឲ្យមានការទុកចិត្តពីបាតុករ?
មហាមាត់ យ៉ានុស ជាអតីតនាយកធានាការជនបទមួយ ដែលតែងតែយកចិត្តទុកដាក់ពីប្រជាជនបង់ក្លាដែលក្រីក្រ រស់ដោយសារដីធ្លី ធ្វើកសិកម្មជាមុខរបរ ។ តើធ្វើយ៉ាងណាឲ្យពួកគេជោគជ័យបាន? លោកបានបង្កើតក្រុមជុំនាញខាងកសិកម្មមួយ ដែលមានភារកិច្ច ជួយបញ្ហាបច្ចេកទេសដល់ក្រុមកសិករ ដែលខ្វះខាតគ្រប់យ៉ាង, លោកបង្កើតមូលនិធីមួយទៀតសម្រាប់ពលរដ្ឋខ្ចីលុយ យកទៅវិនិយោគលើដីដែលខ្លួនមាន ធ្វើឲ្យបានផលល្អជាងមុន រហូតដល់បានជោគជ័យក្នុងគ្រួសារ ។ លោក យ៉ានុស បានព្យាយាមផ្តល់ជំនួយ ជាជំនាញនឹងជាថវិការ រហូតដល់ទទួលបានជោគជ័យពិតប្រាកដ នៅទូទាំងប្រទេសបង់ក្លាដែស ធ្វើឲ្យប្រជាពលរដ្ឋក្លាយជា«មានគ្រប់គ្រាន់រស់»ច្រើនលាននាក់…គម្រោងយ៉ាងព្យាយាម នឹងលទ្ធផលជាក់ស្តែងនោះហើយ ដែលផ្តល់រង្វាន់ណូបែលដល់លោក កាលពីឆ្នាំ២០០៦… ប្រជាពលរដ្ឋបាននៅចងចាំរូបលោក នឹងស្នាដៃជូនជាតិរបស់លោក ហេតុនោះហើយបានជា ពលរដ្ឋស្វែងរកជំនួយពីរូបលោក នៅថ្ងៃដែលមានបញ្ហាតឹងតែងដូចពេលនេះ។
ស្ថានភាពបានធូរស្រាល នៅថ្ងៃទី១០សីហានេះ ដោយបាតុករនឹងរដ្ឋបាលដែលនៅកន្លែង ចេះយោគយល់ស្តាប់គ្នាបាន គេរង់ចាំលទ្ទផលនៃការគ្រប់គ្រងបណ្តោះអាសន្ន ដែលគ្រប់គ្នាសង្ឃឹមថា នឹងនាំស្ថេរភាពនឹងចំរុងចំរើន ជូនប្រជាជាតិ តាមរយៈបុគ្គលដែលបប្រទេសបង់ក្លាដែសធ្លាប់ស្គាល់ថា បានកាន់ការសំខាន់ មានចិត្ទជ្រះថ្លា មិនគិតប្រយោជន៍ខ្លួនឯងជាធំ៕

ព័ត៌មានទាក់ទង