វិភាគនយោបាយខ្មែរ ដោយ ពិន សំខុន
តាំងតែពីជិត១ឆ្នាំមកហើយ ដែលគណបក្សប្រឆាំងដ៏ធំបង្អស់មួយនៅកម្ពុជា គឺគណបក្ស សង្គ្រោះជាតិ បានខិតខំប្រឹងរើបំរះពីដង្គាបរបស់ លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ដែលពិតតែ ដាក់អន្ទាក់គ្រប់កន្លែង ដើម្បីរំលាយគណបក្ស ប្រឆាំងរបស់ខ្លួនដោយខ្លាចគណបក្សនេះ នឹងទទួល ជ័យជំនះ នាឱកាសបោះឆ្នោតសភា ខែកក្កដា ២០១៨ខាងមុខ។ ម៉្លោះហើយ សមាជិកមិនថា ឥតអភ័យឯកសិទ្ធ ឬក៏មានអភ័យឯកសិទ្ធទេ បានត្រូវចោទប្រកាន់ដោយប្រការផ្សេងៗមិនមាន ហេតុផល នឹងចាប់ដាក់គុករាប់ទាំងការចាប់ប្រធាន គណបក្សប្រឆាំងដោយមិនចាំបាច់មានដីការពី តុលាការអ្វីទេ, បន្ទាប់មកក៏មានការររំលាយគណ បក្សសង្គ្រោះជាតិ រំលាយមេឃុំនឹងចៅសង្កាត់ ហើយចែកអាសនៈទៅតាមទំនើងចិត្ត ដោយសភា ជាតិ ដែលមិនមានសមាជិក២ភាគ៣បោះឆ្នោត អនុម័ទដូចប្រទេសដែលមានប្រជាធិបតេយ្យនោះ ទេ ។ ប្រទេសថៃបានផ្តល់គំរូរំលាយគណបក្សរបស់ លោកស៊ីនណេវត្រា ដោយរដ្ឋប្រហារយោធាមួយ រីឯកម្ពុជាមិនចាំបាច់រដ្ឋប្រហារអ្វីទេ ក៏គេអាចធ្វើបាន ដោយងាយស្រួល ដូចជាប្រទេសគ្មានច្បាប់គ្រប់ គ្រងដូច្នោះដែរ។
មែន! គណបក្សង្គ្រោះជាតិមានតំណាងរាស្ត្រ លើសពាក់កណ្តាលនៃចំណួន៥៥រូប បាននាំគ្នារត់ ចេញពីប្រទេសមកជ្រកកោនរាយប៉ាយនៅលើ ពិភពលោក បានផ្តើមពូនកម្លាំងជាមួយខ្មែរក្រៅ ស្រុកឱ្យតវ៉ាគ្នាទាមទារឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ នាចុងឆ្នាំ២០១៧ -ប្រទេសមហា អំណាចជាច្រើនក៏បានគាំទ្រ ការផ្តួចផ្តើមនេះ មាន សហរដ្ឋអាមរីកមុនគេបង្អស់ បន្ទាប់មកមានសហ ភាពអឺរ៉ុប បានថ្កោលទោសទង្វើរដ្ឋាភិបាលលោក ហ៊ុន សែន ព្រមទាំងព្រមានថា “ដកជំនួយ ឬបង្កក ចរន្តប្រាក់ដុល្លា”របស់មន្ត្រីខ្មែរ ដែលបានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាផង ថែម ទៀតផង- លោក សម រង្សី ដែលជាប្រធានបក្ស ចោទប្រកាន់ដោយអយុត្តិធម៌ពីគណបក្សប្រជាជន បានលាលែងពីដំណែងនឹងលាចេញពីបក្ស ដោយចង់កាពារគណបក្សសង្គ្រោះជាតិរបស់ខ្លួន, ពេល នោះ មានតែប្រទេសចិនតែមួយគត់ ដែលមានជំហ៊រ “គាំទ្រលទ្ធិផ្តាច់ការនៅកម្ពុជា”។ នៅពេលដែល កម្លាំងសាមគ្គីខ្មែរក្រៅប្រទេសនឹងក្នុងប្រទេសកំពុង តែរីកបំព្រងដើម្បីកាពារសង្គ្រោះជាតិ នៅសេដ្ឋវិមានអាមេរីកាំង ឬក៏នៅវិមានត្រូកាដេរ៉ូនៃប្រ-ទេសបារាំង ទាមទារឱ្យគណបក្សសង្គ្រោះជាតិ អាចត្រឡប់ទៅចូលរួមបោះឆ្នោតវិញបាននោះ, លោក សម រង្សី ដ៏មាននាមល្បីបានហក់ត្រឡប់ មកវិញ លើកនេះដំណើរការនយោបាយរបស់ លោក ពុំបានទទួលភាពអបអរដូចពីមុនទៀតទេ ដោយលោកចេះតែបង្កើតក្រុមអ្វីផ្សេងគណបក្សសង្គ្រោះជាតិមិនព្រមចាប់ដៃអ្នកដែលកំពុងធ្វើការ ផ្សេងទៀត ហើយពង្រឹងគណបក្សតែមួយក្នុងបំណង នឹងគោលដៅដូចគ្នា។ ពេលវេលាបានដើរបញ្ច្រាស បំណងអ្នកតស៊ូសង្គ្រោះជាតិ គឺមិនយល់គ្នាកាន់ តែយូរ ភាពបែកបាក់ទន់ខ្សោយរបស់គណបក្ស សង្គ្រោះជាតិ ក៏កាន់តែមកដល់យ៉ាងធ្ងន់ធ្ងរ។
ខែមិនាមុននេះ ប្រទេសអូស្ត្រាលីផ្តល់ជំនួយ ៧០លានដុល្លាឱ្យដល់កម្ពុជា, មុននេះបន្តិច នាខែ កុម្ភៈ សហភាពអឺរ៉ុប មិនមានជោគជ័យក្នុងការបោះ ឆ្នោតទប់ស្កាត់ការនាំទំនិញពីកម្ពុជាចូលមកសហភាពអឺរ៉ុបទេ, ក៏ដូចគ្នាការបន្តបញ្ជាទិញឥវ៉ាន់ពី កម្ពុជាដែរ, ហើយនៅចុងខែមេសានេះដែរ សហ រដ្ឋអាមេរីក តទៅទំព័រទី១១
ទើបនឹងផ្តល់ការអនុគ្រោះពន្ធដល់ទំនិញ ដែល ឧស្សហករនាំចូលមកលក់ឱ្យសហរដ្ឋអាមេរីកថែម ទៀត។ នេះបានន័យថា ប្រទេសមហាអំណាច គេជ្រើសយកការជួយទៅដល់ពួករោងចក្រផលិតកម្ម បង្កើតកាងារឱ្យក្រុមកម្មករ កម្មការិនី ដែលខិតខំប្រឹងធ្វើការចិញ្ចឹមគ្រួសារ ជាជាងការទៅផ្សងព្រេង ជាមួយគណបក្សដែលមានមេកើយមិនច្បាស់លាស់ មិនដឹងជាចង់បានអ្វី?
នរណាដែលមិនដឹងថាៈ នៅពេលដែលគណបក្សសង្គ្រោះជាតិបែកខ្ចាត់ខ្ចាយ គឺជាភាពរីករាយ របស់ពួកផ្តាច់ការនិយម ហ៊ុន សែន នឹងបរិវា -នៅ សហរដ្ឋអាមេរីក ក៏ដូចជានៅស្រុកបារាំង លោក សម រង្សី បានណែនាំគ្នីគ្នាឱ្យដើរបំបែកមេកើយ ឱ្យបែកចេញពីមូលដ្ឋានរបស់សហគមន៍ខ្មែរ ធ្វើឱ្យ មានការបែកបាក់ផ្ទៃក្នុងយ៉ាងជ្រាលជ្រៅ ហើយ ធ្វើជាមិនដឹងមិនឮថា ប្រជាជាតិក្រុមអ្នកប្រជាធិប តេយ្យកំពុងតែបែកគ្នាជាជម្រៀកតូចៗទៅហើយនោះទេ -ហើយពិសេសទៅទៀតនោះ ការត្រឡប់ ឱ្យជំនួយបរទេសទៅភ្នំពេញវិញ សុទ្ធតែត្រូវបានបក ស្រាយថា ជាបរាជ័យរបស់មេបក្សសង្គ្រោះជាតិទាំងអស់ -តើមេសង្គ្រោះជាតិដែលយើងធ្លាប់ ស្រឡាញ់ហើយធ្លាប់កាពារនោះទៅណាអស់ទៅ? បែរជាធ្វើឱ្យ ហ៊ុន សែន មានជ័យជំនះយ៉ាងងាយ ស្រួលទៅវិញ។ ជ័យជំនះនោះ នឹងត្រូវបកស្រាយ ដែរថា “គឺជាជ័យជំនះរបស់របបកុម្មុយនិស្ត-របប ផ្តាច់ការនិយមនឹងអំណោយផលដល់ប្រទេសជិតខាង”ហ្នឹងហើយជាវត្ថុបំណងរបស់ពួកមេដឹកនាំ ដែលនៅឆ្ងាយពីមូលដ្ឋានរបស់ខ្លួន ។
នៅឡូវែល អ្នកមូលដ្ខានបាននិយាយខ្លាំងៗ ហើយខ្ទរខ្ទារ ពីបំណងរបស់ពួកគេដែលប្រឆាំង នឹងការដឹកនាំផ្តាច់ការ ដែលលាក់មុខ ឬចេញមុខ របស់ថ្នាក់ដឹកនាំដែលចេញពីឡូវែលនេះទៅ -ពួក គេចង់បានឱ្យមេកើយនៅជាមួយពួកគេ ស្តាប់ការ ចង់បានបំណងប្រាថ្នារបសគេ គឺកម្ពុជាដែលមាន ប្រជាធិបតេយ្យប្រកបដោយសុខសន្តិភាពម្ចាស់ ការ -ពុំមែនទៅធ្វើស្របតាមបំណងប្រាថ្នារបស់ ហ៊ុន សែន នោះទេ!… តែអ្នកដឹកនាំទាំងនោះ នៅតែប្រើឧទ្ទិសនាមជាមេដឹកនាំឡូវែលដដែល បើទោះជាមានការដកសេចក្តីទុកចិត្ត ទៅហើយក្តី តើគេយកឧទ្ទិសនាមដែលអស់តម្លៃទៅហើយនោះ ទៅធ្វើអ្វីទៀត? ទៅចូលជាមួយការដឹកនាំរបស់ សម រង្សី ដែលពួកគេយល់ថា បុគ្គលនេះឥឡូវ មិនមានការតស៊ូប្រឆាំងទេ តែបែរជានៅមិនឆ្ងាយ ពីបំណងរបស់ ហ៊ុន សែន ទៅវិញ។
ក្រុមមហាអំណាចបរទេស គេកំពុងពង្រឹង ជំហ៊របង្រៀនពីបរាជ័យដល់ក្រុមអ្នកប្រឆាំងនឹង ហ៊ុន សែន គឺដ៏ភាពដ៏ជូរចត់របស់ក្រុមកញ្ញា កឹម មនោវិទ្យា ដែលតស៊ូរំដោះ ឪពុកពីពន្ធនាគារក្នុង ភាពថ្លៃថ្នូរ – ផ្ទុយគ្នានឹងដំណោះស្រាយ សម រង្សី ដែលចង់បានការចរចារ ដើម្បីចូលស្រុកវិញ ក្នុង តម្លៃយ៉ាងទាបបំផុតមួយ ។ ពេលបោះឆ្នោតមិន ទាន់មកដល់មែន តែបរាជ័យបានមកដល់ជាមុន រួចស្រេចហើយ គឺការបែកជាជម្រៀកតូចៗរបស់បក្សសង្គ្រោះជាតិ ដែលធ្លាប់ក្លាយជា“គណបក្ស សង្ឃឹម”របស់ប្រជាជាតិ, តែគេអាចខំនៅស្រម័យ បាន៣ខែដែរ ថានឹងយកជ័យជំនះបាននៅឡើយ។
ព័ត៌មានទាក់ទង