Top Mobile Banner

ប៉ូលីសកាពីតូលរដ្ឋអាយលិន បើកយុទ្ធនាការផ្សព្វផ្សាយការជ្រើសរើសមន្ត្រីប៉ូលីស ឆ្នាំ២០១៨

ដោយ សុខារ័ត្ន កូយ
រដ្ឋអាយលិនប៉ូលីស បានប្រកាស់កាលពីចុងខែមេសាពីការចាប់ផ្តើមធ្វើយុទ្ធនាការធ្វើការប្រកាសផ្សព្វផ្សាយពីការជ្រើសរើសមន្រីប៉ូលីស សម្រាប់រដ្ឋអាយលិនដល់សាធារណៈជន ហើយ បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យតាមរយៈគេហទំព័រជ្រើសរើសបុគ្គលិករបស់រដ្ឋនៅ ឹឹឹ។ផាផលយ។រិ។ងៀវ នេះបើយោងតាមការប្រកាស របស់លោក ខូលឡូនេល អាន ស៊ី អាសសុមផីខូ 9ជៀលៀនលេ នៅន ជ។ សៅសុមផិចៀប នាយកនៃ នាយកដ្ឋានសុវត្ថិភាពសាធារណៈ និងលោក ជូសេប ធី លីតថល ជេអ 9ស្ញៀផេហ ទ។ ឡិតតលេ រ្ញ។ប ប្រធានប៉ូលីសកាពីតូលរដ្ឋអាយលិន ប្រកាសកាល ពីថ្ងៃទី២៧ ខែមេសា នេះ។
លោក ខូលឡូនេល អាសសុមផីខូ បានមាន ប្រសាសន៍ថា “គោលដៅរបស់យើង គឺដើម្បីទាក់ទាញបេក្ខជនមានសមត្ថភាពខ្ពស់ចម្រុះ ដែលមាន អាចឆ្លុះបញ្ចាំងដល់សហគមន៍ដែលយើងបម្រើ” ។ លោកបានបន្ថែមទៀតថា “យើងចង់ធានាថាយើង កំពុងទាក់ទាញបេក្ខជនដែលល្អបំផុតដែលមាន បទពិសោធន៍, ជំនាញ និងការប្តេជ្ញាចិត្តដែលយើង ស្វែងរកសម្រាប់រាល់មន្ត្រីរបស់យើង” ។
បើយោងតាមការប្រកាសនេះផងដែរ លក្ខណ នៃការជ្រើសរើសក៏ត្រូវបានធ្វើការផ្លាស់ប្តូរផងដែល ខុសពីឆ្នាំមុន ដោយកាលពីឆ្នាំមុននោះគឺ បេក្ខជន បានតំរូវឱ្យបំពេញនូវសាលាបណ្តុះបណ្តាលប៉ូលីសក្រុងនៅរដ្ឋអាយលិន ឬកម្មវិធីបណ្តុះបណ្តាលដែល លក្ខណៈប្រហាក់ប្រហែលដែលផ្តល់ដោយរដ្ឋ រឺ នាយកដ្ឋានរបស់ក្រុង។ ជាងនេះទៅទៀត បេក្ខ ជន ក៏តំរូវឱ្យមាននូវវិញ្ញាបនបត្របញ្ជាក់ពីបណ្តុះបណ្តាលដែលមានសុពលភាពរបស់គណៈកម្មការ ស្តងតាមន្ត្រីប៉ូលីស 9ភ។ឿ។្ស។បផងដែរ។
លោក ខូលឡូនេល អាសសុមផីខូ បានលើក ឡើងថា “យើងសង្ឃឹមថាការផ្លាស់ប្តូរនៅក្នុងលក្ខណ នេះ នឹងបង្កើនចំនួនបេក្ខជនដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ដើម្បីបញ្ចូលចំនួនបុរសនិងស្ត្រី ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ដែលឆ្លុះបញ្ចាំងការលក្ខណៈចម្រុះនៃពូជសាសន៍, ជាតិសាសន៍ និងវប្បធម៌របស់សហគមន៍របស់យើង”។
នៅក្នុងយុទ្ធនាការផ្សព្វផ្សាយនោះផងដែរ ក៏មានការប្រកាស់ពីលក្ខណ៏នៃការជ្រើសរើសដូចជាបេក្ខជនត្រូវមានសញ្ញជាតិអាមេរិក, មានអាយុ ១៨ឆ្នាំឡើងទៅ (មិនមានកំណត់អាយុអតិបរមា), ត្រូវបំពេញគ្រប់លក្ខ័ណ្ឌដែលតំរូវរបស់រដ្ឋអាយលិន សម្រាប់កាន់កាប់អាវុធប្រើប្រាស់ក្នុងការបំពេញ ការងារ, មានប័ណ្ណបើកបរដែលមានសុពលភាព ប្រើប្រាស់ក្នុងរដ្ឋអាយលិន, និងមិនមានការចុះ រឺ សាក់លើរាងកាយដែលអាចមើលឃើញ ខណៈស្លាក ពាក់ឯកសណ្ឋាន។ ការប្រើប្រាស់ប្រភេទស្រោម ដៃក្រណាត់វែងពណ៏សាច់ត្រូវបានអនុញ្ញាតន៍ដើម្បី បឹទបាំងស្នាមសាក់ដែលអាចមើលឃើញចាប់ពី ដើមដៃរហូតដល់ក៏ដៃ។
ការដាក់ពាក្យសុំ បានចាប់ផ្តើមរហូតដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៨។ បេក្ខជនដែល មានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យសុំតាមរយៈ គេហទំព័រជ្រើសរើសបុគ្គលិករបស់រដ្ឋ តាម ឹឹឹ។ ផាផលយ។រិ។ងៀវ ។ សម្រាប់ព័ម៌មានបន្ថែម សូម ចូលទៅកាន់វ៉េបសាយ ឹឹឹ។ចាផិតៀលផៀលិចេ។រិ។ងៀវ,រចេរ៉ិតមនេត។

ព័ត៌មានទាក់ទង