Top Mobile Banner

ជម្ងឺសរសៃប្រសាទនៅក្នុងការយកចិត្តទុកដាក់ពី CHH

ដោយ ពិន សំខុន
កាលពីលេខមុន យើងបានលើកយកវិធីដោះ ស្រាយជម្ងឺផ្លូវចិត្តក្នុងរង្វង់យុវនារី នឹងស្ត្រី ដែល ជាការយកចិត្តទុកដាក់របស់អង្គការជះះ, តែ អង្គការនេះ ក៏មានវិធីជួយដល់អ្នកជម្ងឺផ្លូវចិត្តខាងបុរសនឹងយុវជនដែរ ។ បុរសនឹងយុវជនបច្ចុប្បន្ន មិនមានអត្តចារឹក នឹងឥរិយាបទដូចពីសម័យមុន ទៀតទេ ពាក្យថាៈ “អ្នកជាប្រុស” មានន័យថា ក្លាហាន មានកម្លាំង ជាអ្នកឈ្នះ ដែលបង្កប់នូវ គំនិត“ហឹង្សា” នៅពេលដែលបុរសមានទំនាក់ទំនង ជាមួយអ្នកដ៏ទៃ ជាពិសេសជាមួយស្ត្រីភេទ ប៉ុន្តែ “បុរសសម័យ”គឺជាមនុស្សស្លូតបូត ឆ្លាតវៃ ជួយ យកអាសារជួយកាងារគ្រួសារ… នេះគឺជាកាផ្លាស់ ប្តូរដ៏សំខាន់មួយ នៅពេលសហគមន៍ជនភៀសខ្លួន បានមកដល់សហរដ្ឋអាមេរីកជួបនឹងសង្គមថ្មី មាន សុខភាពផ្លូវចិត្តប្រសើ មានច្បាប់ទម្លាប់ជាសង្គម ជឿនលឿនដែលគេគោរព ពេលនោះការអប់រំកូនចៅនូវទស្សនៈថ្មី នៃពាក្យថា“អ្នកជាប្រុស”ក៏ ក្លាយទៅជាការចាំបាច់។


លោក ទី ជុន ដែលជាបុគ្គលិកឯកទេសខាងជម្ងឺផ្លូវចិត្តម្នាក់ទៀតរបស់អង្គការនៃ ជះះ (ជនេតរេ ថៀរ ផៀះេ នាដ លោះនិងប ជា” មជ្ឈមណ្ឌលនៃ សេចក្តីសង្ឃឹមនឹងព្យាបាល“នៅឡូវែល លោកមាន ភារកិច្ចជាអ្នកណែនាំក្នុងសហគមន៍ ជាពិសេស សហគមន៍ខ្មែរដែលមានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន (ប្រមាណ៤ម៉ឺននាក់)មករស់នៅ ។ លោកបាន និយាយថា“ទំនាក់ទំនងដែលមានសុវត្តិភាពគឺទំនាក់ ទំនងដែលគ្មានហឹង្សា មានភាពស្មើរគ្នា ការយកចិត្ត ទុកដាក់យោគយល់គ្នាទៅវិញទៅមកមិនថា តែ សម្រាប់សហគមន៍ខ្មែរទេ គឺសម្រាប់អ្នកដែលរស់ នៅមានទំនាក់ទំនងគ្នាទៅវិញទៅមកការទាក់ទាញ រកគ្នារវាងស្រីនឹងប្រុសជាដើម…“លោក ទី ជុន បាន បន្តថា” យើងត្រូវតែត្រៀមខ្លួនការពារបង្កើតជា វប្បធម៌ថ្មីមួយ ដែលនឹងជួយឱ្យសកម្មភាពគ្រប់ យ៉ាងរបស់យើងឱ្យក្លាយជាវិជ្ជមាន ជាសុវត្ថិភាព ជាការទាក់ទាញរកគ្នាដោយស្រឡាញ់រាប់អាន… ទាំងនោះតម្រូវឱ្យយើងស្វែងរកការពិគ្រោះគ្នាក្នុង សហគមន៍ប្រកបដោយជំនឿ ដោយទុកចិត្តរក ដំណោះស្រាយរួម ហើយបង្កើតជាទម្លាប់រួមគ្នាថ្មីមួយសម្រាប់ជាមាគ៌ានៃជីវិតខ្លួនឯងបាន”។ ទី ជុន តែងតែទៅមានទំនាក់ទំនងនៅឡូវែល គ្រប់ច្រក ល្ហកនៃសហគមន៍នៃក្រុមយុវជនលេងកីឡាទីកំសាន្ត នានា មានទាំងក្រុមយុវជន“បងតូចបងធំ” ដែល តែងដោះស្រាយបញ្ហាដោយហឹង្សា ឬដោយគំនិត មិនប្រក្រតី តទៅទំព័រទី ២៣
ក្រុមអតីតអ្នកមានទោសមិនចុះសម្រុងនឹង សង្គមជឿនលឿន ដើម្បីផ្សព្វផ្សាយនឹងបណ្តុះវប្បធម៌ សន្តិភាពបង្កើតថ្នាលនៃជីវភាពប្រសើរនឹងវិជ្ជមានផ្ទាល់ខ្លួននឹងរបស់គ្រួសារ។ ចុងក្រោយបង្អស់នេះ ទី ជុន ក៏បានទៅធ្វើសិក្ខាសាលានៅវិទ្យាល័យ សម្រាប់ការយល់ដឹងរបស់យុវជន យុវនារី លើក ប្រធានបទដែលអ្នកទាំងនោះត្រូវការសម្រាប់ជាចម្លើយដល់យុវវ័យរបស់ខ្លួន ដែលឪពុកម្តាយមួយ ចំនួនពុំមានឱកាសនឹងពន្យល់កូនចៅរបស់ខ្លួននោះ ទេ។
ក្រុងឡូវែលធ្លាប់ជាជង្រុកនៃក្រុមយុវជន អន្តពាល ដែលមានជនធ្លាប់ធ្វើអំពើឧក្រឹដ្ឋ ហើយ គេចលាក់ខ្លួនពីបណ្តាញច្បាប់ កាលពី១០-២០ឆ្នាំមុន ហើយបន្តសកម្មភាពលក់ដូរគ្រឿងញៀន ប្រឈមនឹងក្រុមប៉ូលិសយ៉ាងគួរឱ្យខ្លាច។ មិនថា តែកូនខ្មែរទេ កូនសហគមន៍ឡាវ វៀតណាម ស្បា នីស រុស្សី ឬអាមេរីកាំងខ្មៅទេ ដែល បានចូល “ហ្គេង” ហើយដែលចងគ្នាពីហ្វីឡាដែល ហ្វីយ៉ាញូ ជើស៊ី ញូយ៉ក ប្រវីដិន រហូតដល់ឡូវែល… បានបង្កើតជាអសន្តិសុខក្នុងតំបន់ពេញទំហ៊ឹង ប៉ុន្តែ ម្តងបន្តិចៗនយោបាយក្រុងក៏បានបង្កើនការទប់ ស្កាត់ដោយចាប់មនុស្សរាប់ពាន់នាក់យកទៅមន្ទីរឃុំឃាំង, កែរលំអសោភ័ណ្ឌភាពក្រុង, បង្កើនកិច្ច ការពារយុវជននៅមធ្យមសិក្សា, ផ្តល់នឹងបង្កើន ថវិការឱ្យក្រុមអ្នកព្យាបាលជម្ងឺក្នុងរូបរាងកាយ ព្រមទាំងព្យាបាលជម្ងឺខាងផ្លូវចិត្តបង្កើនសកម្មភាពព្យាបាល នឹងទប់ស្កាត់បានប្រកបដោយជោគជ័យ -ឡូវែលកំពុងតែក្លាយជាតំបន់ដែលមានគុណភាពសម្រាប់ជញ្ជូនគ្នាមករស់នៅប្រសើឡើងហើយ។
នាង ម៉ាណា ឃៀង បានកាត់ឡើងថា “មាន បទចម្រៀងខ្លះ ដូចជាបទឱស្វាយចន្ទី! ជាដើម បាន ផ្តល់នូវប្រធានបទល្អៗណាស់ សម្រាប់ការផ្តើម ពិភក្សា រឿងស្រីប្រុស ដែលជាទូទៅមាតាបីតាតែង ឃាត់ឃាំងកូនស្រីប្រុសកុំឱ្យលើកមកនិយាយ ពីព្រោះ ជារឿងអាស្រូវ, តែតាមពិតទៅ វាជាជីវិតរាល់ថ្ងៃ ដែលកូនស្រីប្រុសត្រូវតែដឹង ថាតើគេគួរតែធ្វើ យ៉ាងដូចម្តេច ដើម្បីកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់ទៅ ក្នុងការឈឺចាប់មានដំណោះស្រាយប្រកបដោយសុវត្ថិភាព។
នីគី កូឡូញ៉ា ជាអ្នកគ្រប់គ្រងម្នាក់ បាននិយាយថា“ថ្វីត្បិតតែយើងធ្វើការបំរើសហគមន៍ មែន តែយើងធ្វើការជាមួយសហគមន៍ ដើម្បីជាជំនួយ គ្រប់យ៉ាងដល់ប្រជាពលរដ្ឋ, អ្នកទាំងនោះ អាច ទូរស័ព្ទមកយើង ដើម្បីសួរពីចម្ងល់របស់ខ្លួន ឬ ដើម្បីប្រាប់ពីបញ្ហាដូចជាថា…ប្តីបានវាយខ្ញុំពីព្រឹក មិញ តើខ្ញុំត្រូធ្វើយ៉ាងម៉េច? ឬក៏ខ្ញុំមានបញ្ហាហឹង្សា ជាមួយសង្សាខ្ញុំ តើខ្ញុំតបតដូចម្តេច?…យើងមាន លេខទូរស័ព្ទដែលសហគមន៍យើងអាចហៅរកបាន គ្រប់ពេល… យើងក៏មានការបើកជាសិក្ខាសាលានិយាយពីបញ្ហាទំនាក់ទំនងមនុស្ស… ឬក៏អ្នកទាំងនោះចង់ជួបប្រស្រ័យទាក់ទងគ្នា…។ល។យើងមានលេខទូរស័ព្ទសម្រាប់ហៅរកបន្ទាន់ ក៏មានដូចជា មានខ្លះចង់ធ្វើបាបខ្លួនឯងជាដើម… ដូច្នេះអ្នកក្នុង សហគមន៍ទាំងអស់គ្រាន់តែចងចាំ ថាយើងនៅជាមួយអ្នកទាំងអស់គ្នាសម្រាប់ការ លំបាកក្នុងចិត្ត ទាំងអម្បាមាណរបស់អ្នកទាំងនោះ សម្រាប់បន្ធូរគ្រប់បរិយាកាសតានតឹងក្នុងចិត្ត ទាំងឡាយនោះ បាន…។
អ្នកស្រីនាយកមជ្ឈមណ្ឌល “អ៊ីសា” ឆ្លើយ តបនឹងសំណួរដែលមានន័យថាៈ ពេលណាទៅ ដែលការណែនាំរបស់ក្រុមជះះ បានត្រូវកំណត់ ថា“បានបញ្ចប់ដោយជោគជ័យ”នោះ? “ចម្លើយគឺ” នៅពេលដែលយុវនារីឬយុវជននោះ ទទួលនូវសំណើរ ថាការជាការវិនិច្ឆ័យរបស់ខ្លួននឹងដែលប្រសើរ ដែលខ្លួនឯងបានរកឃើញ សម្រាប់ដោះស្រោយ បញ្ហានៃជីវិតដ៏ស្មុកស្មាញរបស់ខ្លួន នាបច្ចុប្បន្ន ឬ ទៅថ្ងៃមុខ…” តែលោកស្រីបានបន្តថា “មិនមែន តែសហគមន៍ទេ ដែលមករៀនពីយើងទេ គឺយើង ក៏មានការរៀនសូត្រពីសហគមន៍វិញដែរ…”។
ខ្មែរផុសស.រ.អា.បានសន្យានឹងអ្នកផ្តល់ ព័ត៌មានដល់ខ្លួន មុននឹងជម្រាបលា ដោយសន្យាថានឹងលើកយកប្រធានបទដ៏មានប្រយោជន៍ដល់ សហគមន៍នេះ ឱ្យបានច្រើនដង នឹងទៀងទាត់ពេល ទៀតផង។

ព័ត៌មានទាក់ទង