Top Mobile Banner

ទស្សនៈតៀមកាហ្វេឡូវែលលើតំណែងតំណាងរដ្ឋ“ស្តេតរ៉ឺស”

ខ្មែរផុសស.រ.អា.
រៀងរាល់ព្រឹកចាស់ៗនៅឡូវែល តែងមក ជួបគ្នានៅតុកាហ្វេមួយនៅផ្លូវ“វ៉ែសហ្វ័ត”ស្រស់ ស្រូបអាហារពេលព្រឹករួមតុជជែកគ្នាវ៉ែមិនដឹងជារឿងអ្វីខ្លះទេ ហើយក៏មិនសូវជាបានប្រយោ ជន៍អ្វីទេ, ប៉ុន្តែដោយសារតែអ្នកទាំងនោះជាអ្នក បោះឆ្នោតក្នុងតំបន់មិនស្តាប់យោបល់ពួកគាត់ ខ្លះមិនបានទេ!។ ជួនកាលនៅតុនោះមានគ្នា ១០នាក់ ពេលខ្លះទៀតក៏មាន១៥នាក់ តែពួក គាត់ស្រុះគ្នាណាស់នៅពេលឆ្នោតជាតិ ភៀឹរេបាលល ឬក៏ ងោំមិលលិនៀ ឡើងជាង២០០លាន ឡើងទៅ ក៏ផ្តើមច្រាក់គ្នាទិញឆ្នោតជាតិនោះ ទាំងអស់គ្នា… តែព្រឹកថ្ងៃសុក្រទី១៣នេះ មាន បេក្ខជនដំណាងរដ្ឋ សែម មាស មកអង្គុយទីនោះ ដែរ ជាតុ“សេរីភាព”អ្នកណាក៏ទៅចូលរួមបាន ដែរ… ក៏មានបើកសំនួរខ្លះទៅលោកបេក្ខជន… ទាក់ទងទៅនឹងការបោះឆ្នោតថ្ងៃទី៤ កញ្ញា នៅ ឡូវែល, សំនួរឆ្លើយឆ្លងផ្តើមឡើងថាៈ
អ្នកទី១- លោកជាបេក្ខជនប្រឆាំង រ៉ាឌី ម៉ម ក្នុងដំណែង“ស្តេតរ៉ឹប-ត្សាតេ ផ្រេ។” តើមាន សង្ឃឹមដែឬទេ?
សែមមាសៈ អ្នកគាំទ្រខ្ញុំចេះតែកើនរាល់ ថ្ងៃ អ្នកប្រឆាំងនឹងខ្ញុំចេះតែចុះថយ ពីព្រោះខ្ញុំ ធ្វើការឃោសនារាល់ថ្ងៃ តាមផ្ទះក្តី តាមវិទ្យុក្តី តាមទូរទស្សន៏ក្តី នៅតុលាការក្តី ខ្ញុំអាចតវ៉ាជា មួយចៅក្រម ដោយមិនចាំបាច់មេធាវីបាន… នៅសង្កាត់លេខ១៨នេះ បើបងប្អូនខ្មែរបោះ ឆ្នោតឱ្យខ្ញុំតែ១២០០-១៣០០នាក់ ខ្ញុំនឹងជាប់ ហើយៗ..បន្តិចទៀត ឡូវែលនឹងស្គាល់ថាអ្នក ណាមានសមត្ថភាពជាងគេក្នុងដំណែងនោះ…
អ្នកទី២- នៅទូរទស្សន៌ម្សិលមិញ លោក ការពារខ្លួនបានល្អ ខ្ញុំយល់ស្របតាមគំនិតលោកដែលថា“ស្តេតរ៉េបត្រូវត្រឡប់មកធ្វើការជូន តំបន់ឡូវែលវិញ”របស់លោក…។
អ្នកទី៣- តាមមើលទៅសន្លឹកឆ្នោតបេក្ខ ជន រ៉ាឌី ម៉ម នឹង ជីម ឡេរី នឹងបែកជា២ ក្នុង ចំណោមពួកស្បែកស ដែលបោះឆ្នោតឱ្យ, ពួក នោះជាអ្នកធ្លាប់បោះឆ្នោតឱ្យ រ៉ាឌី ម៉ម តែពី មុននោះ គេមិនដឹងពីឥទ្ធីពលនយោបាយខ្មែរ មកលើអ្នកនយោបាយនៅឡូវែលទេ ឥឡូវគេ ដឹងច្រើនពី រ៉ាឌី ទៅរលាក់ដៃជាមួយ ហ៊ុន សែន, រីឯ ជីម ឡេរី មិនសូវមានទំនាក់ទំនង អ្វីជាមួយសង្គមខ្មែរទេ ដូច្នេះគេក៏ សង្ឃឹមតែលើពួកស្បែកសគ្នាគេ ទេ។
អ្នកទី៤- ចុះបេក្ខជន រឺទ្ធី អ៊ុង ទៅរលាក់ដៃ ហ៊ុន សែន ដូចគ្នា ដែរទេតើ
អ្នកទី៣- ពិបាកធ្វើឱ្យគេជឿណាស់ បើ គ្មានអ្វីបញ្ជាក់នោះ, មានគេថា លោក សែម មាស ឯងក៏មានទៅរលាក់ដៃ“ភ្នំពេញ”ដូចគ្នាដែរ អ្នក នោះថា គេមានរូបថតទៀតផង តែមិនទាន់ឃើញ បង្ហាញសោះ ។
សែម មាស- ខ្ញុំមិនដែលទៅទាក់ទងអីនឹង ហ៊ុន សែន ទេ អ្នកដែលមានរូបថតខ្ញុំជាមួយ ហ៊ុន សែន គឺកុហកទេ ឱ្យគេបញ្ចោញរូបមក, ប៉ុន្តែខាង បង រឺទ្ធី អ៊ុង គាត់មានរូបថតជាមួយ ហ៊ុន សែន នឹង អ៊ុច បូរឺទ្ធ ជារដ្ឋលេខាធិការ (មានការបង្ហាញរូបថត ដកចេញពីទូរស័ព្ទ) មែន ។
អ្នកទី៥- ឡូវែលជាតំបន់ខ្មែរភៀសខ្លួន មិនគួរទៅគាំទ្ររបបនោះអីទៀតទេ… តែ ប្រហែលជា រឺទ្ធី អ៊ុង នៅសង្ឃឹមគណបក្សសង្គ្រោះ ជាតិ ដែលថាគេនឹងបោះឆ្នោតឱ្យ ពីព្រោះគាត់ជា ប្រធានអាមេរីកា…។
អ្នកទី៦- គណបក្សសង្គ្រោះជាតិស្អី វាបែក ខ្ទេចអស់ទៅហើយ! តាំងតែពីគាត់ទៅ ចូលរួមជាមួយ សម រង្សី គឺទៅតែក្បាលទេ ឥឡូវ គាត់តែងតាំងមេធំៗក្នុងបក្ស ដោយមិនចាំបាច់ បោះឆ្នោតថែមទៀត… អាហ្នឹងធ្វើឱ្យគេរឺតតែអន់ចិត្តថែមទៀត…។
អ្នកទី៥- បើទាំង២នាក់ ជាឆ្នោតប្រឆាំង នឹង រ៉ាឌី ម៉ម ដូចគ្នា គួរតែចរចារគ្នាឱ្យ“មានតែ ម្នាក់” បញ្ចោមុខប្រជែងនឹង រ៉ាឌី ទៅ តើធ្វើបាន ឬទេ?
សែម មាស- ខ្ញុំបាននិយាយជាមួយគាត់ រួចហើយ គាត់មិនព្រមទេ ពីព្រោះគាត់សង្ឃឹមថាគាត់នឹងឈ្នះ“ស្តេតរឺប”នោះ…។
អ្នកទី៦- ឈ្នះយ៉ាងដូចម្តេច? បើយកតែ គ្នាគាត់ក្នុងគណបក្សមិនបានផងនោះ! គាត់ទៅ ជាមួយលោក សម រង្សី ដើម្បីប្រជាប្រីយភាព… តែ រង្សី គាត់បែរជាទៅ“ស៊ីឈ្នួលចាញ់ ហ៊ុន សែន” ទៅសង្គ្រោះចោរទៅវិញ… ទៅជាមួយ រង្សី សម្រាប់តែចាញ់គេ មិនដឹងជាហេតុអ្វីបាន ជាធ្វើយ៉ាងនោះទេ?
អ្នកទី៣- ចង់ឈ្នះហ៊ុន សែន ទាល់តែសម រង្សី ធ្វើជាប្រធានបក្ស តែគាត់មិនអាចឈ្នះបាន ទេ! ពីព្រោះគំរូនៅអាហ្វ្រីកខាងត្បូង ម៉ងដែល ឡា ជា“វិរបុរសរងគ្រោះ-រាំតយរស” នៅក្នុង គុក នៅជាប្រធាន រហូតដល់ពលរដ្ឋតស៊ូឱ្យគាត់ បានត្រឡប់មកជាប្រធានាធិបតី, លោក អាគីណូ នៅហ្វីលីព្វីនបានត្រូវ ស៊ូហាតូ ផ្តាច់ការបាញ់ សម្លាប់ គាត់ក៏ក្លាយជា“វិរបុរសរងគ្រោះ”ប្រពន្ធ គាត់តស៊ូបន្ត រហូតដល់ពលរដ្ឋយកបានជ័យជំនះ ឱ្យលោកស្រីជាភរិយាក្លាយជា ប្រធានាធិបតី, អូន សាន់ស៊ូជី មេបក្សប្រឆាំងនៅ “មីយ៉ាន់ម៉ា” ជាប់គុកនយោបាយ២៥ឆ្នាំនៅជាប្រធានបក្ស ជា“វិរនារីរងគ្រោះ”ស៊ូជាប់គុក រហូតដល់ពលរដ្ឋ ដណ្តើមអំណាចប្រទេសឱ្យអ្នកស្រីបាន… គ្មាន អ្នកតស៊ូណាដណ្តើមតួរនាទីពី “វិរបុរសរងគ្រោះ” ដូចដែល សម រង្សី ធ្វើនោះទេ! ពីព្រោះវាជា ប្រភពនៃកម្លាំង“តស៊ូរំដោះជាតិ”របស់ពលរដ្ឋ, ត្រង់នេះហើយដែលអ្នកតស៊ូខ្មែរបែកគ្នា ពីព្រោះ គេមិនយល់ថា “តើតស៊ូដើម្បីរំដោះជាតិ ឬ ដើម្បីបុគ្គល?” បើតស៊ូដើម្បីបុគ្គល សម រង្សី វា ចំណេញ ហ៊ុន សែន -តែបើតស៊ូដើម្បីរំដោះ ជាតិខ្មែរ ត្រូវរក្សាភាពជា“វិរបុរសរងគ្រោះ”ឱ្យ កឹម សុខា ឱ្យបាន ទើបការតស៊ូមានឯកភាព… ក្នុងពេលនេះ រង្សីមានសិទ្ធត្រឹមតែជាអ្នកដឹកនាំការតស៊ូ“អនាមិក”របស់សង្គ្រោះជាតិ រហូតដល់ បានជ័យជំនះជាស្ថាពរតែប៉ុណ្ណោះ។
អ្នកទី៧- ខ្ញុំទៅមុនហើយ កុំឱ្យអា “ឈ្លប”ឈ្មោះឡុង វាលួចថតខ្ញុំ យកទៅប្តឹង ហ៊ុន សែន ទាន់…!
អ្នកទី៦- រឿងអីទៅខ្លាចអាឡុង? ណ្ហើយ អុំស្រីឯងទៅមុនទៅ កុំរអ៊ូច្រើន ទុកឱ្យចាស់ៗ គេនិយាយគ្នាផង…
ការជជែកគ្នាបានបញ្ចប់ដោយសំណើចគិល ឡើង ស្រាប់តែមានលោកប្រធានតែងតាំង ចលនាសង្គ្រោះជាតិរដ្ឋម៉ាសាឈូសិត ក៏មកដល់ ល្មម មានបំណងចូលរួមទិញឆ្នោតច្រាក់គ្នាដែរ ក៏បានត្រូវគេបង្អាប់យ៉ាងចាស់ដៃ តែគ្មាននរណារ មានបំណងគុំគួនអ្វីទេ… ផ្ទុយទៅវិញ សំណើច ក៏គឺជាការព្យាបាលជម្ងឺផ្លូវចិត្តរបស់មនុស្ស ចាស់ៗដែរ។

 

ព័ត៌មានទាក់ទង