Top Mobile Banner

ទោះជាដោះលែង កឹម សុខា ការរំជើបរំជួលនៅតែមាន

ដោយខ្មែរផុសស.រ.អា.
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានត្រូវគេមើលឃើញថា“បានទទួលការ ដោះលែង”ពីពន្ធនាគារត្រពាំងខ្លុង, តែតាមពិតជាការជាការរក្សាឱ្យនៅ“ឃុំខ្លួននៅផ្ទះ”ទៅវិញ សោះ។ នៅពេលមុននឹងចេញពីពន្ធនាគារនៅម៉ោង ៣ទៀបភ្លឺ នៃថ្ងៃអាទិត្យទី៩កន្លងទៅលោក កឹម សុខា បានបង្ហាញនូវការព្រួយបារម្ភពីសុវត្ថិភាព របស់លោកជាមួយនឹងលិខិតរបស់លោកផ្ញើរទៅ អយ្យការតុលាការ” សូមឱ្យជួយការពារសុវត្ថិភាព”របស់លោកដោយអនុគ្រោះ។


ចំណែកលោក សម រង្សី ច្របូកច្របល់នឹង ដំណែងជាច្រើននៃចលនាសង្គ្រោះជាតិនៅក្រៅ ប្រទេសមិនបានដឹងជាមុននូវការដោះលែងដ៏ សំខាន់មួយ នៅ៤ម៉ោងបន្ទាប់ពីរាត្រីជួបជុំសមាជិក របស់លោកនៅឡូវែលនេះទេ ។ លោក សម រង្សី នៅតែទាមទារ ឱ្យមានការដោះលែង កឹម សុខា នៅឡើយ ខណៈពេលដែល“ហ្វេស្រនូ”នៅភ្នំពេញ ឯណោះបានផ្សាយព័ត៌មាននេះតាំងពីព្រលប់មកម៉្លេះ។
គណបក្សសង្គ្រោះជាតិនៅឡូវែល នាថ្ងៃ អាទិត្យបន្ទាប់មកនៅតែប្រកាសធ្វើបាតុកម្មរបស់ ខ្លួន នាថ្ងៃទី២៩កញ្ញា បើទោះជាមានការបញ្ចោញ លោក កឹម សុខា ពីពន្ធនាគារក៏ដោយ។

សម រង្សី កូរទឹកអម្រឹតរកជីវិតអមតៈ

ទស្សនៈនយោបាយដោយ ពិន សំខុន
ក្នុងជិវិតនយោបាយថ្មីៗរបស់លោក សម រង្សី ក្នុងឋានៈជាអតីតនឹងបច្ចុប្បន្នមេបក្សប្រឆាំងមិន បានធ្វើឱ្យគេយល់ថា“លោកកំពុងតែប្រយុត្ធតទល់ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីផ្តាច់ការនិយម ហ៊ុន សែន នោះទេ, ផ្ទុយទៅវិញ លោកបែរជា ធ្វើឱ្យគេឯងឃើញថា”“លោកកំពុងស្វែងរកជីវិត អមតៈមួយ ដោយខិតខំប្រគួតតែជាមួយគ្នាឯង នៅក្នុងបក្សប្រឆាំងដូចគ្នាឱ្យប្រយោជន៍ទៅខ្មាំង របស់ខ្លួន”ទៅវិញ ដែលរឿងនេះ ស្របនឹងរឿង ព្រេងបូរាណខ្មែរ ដែលមានម្ខាងជាក្រុម“យក្ខ”នឹងម្ខាងទៀតជាក្រុម“ទេវតា” ទាញព្រ័ត“កូរសមុទ្រ ទឹកដោះ”ដណ្តើមយក“ជិវិតអមតៈ” ដើម្បីយកឈ្នះ សម្រាប់តែខ្លួនឯងតែម្នាក់។ ហេតុអ្វីក៏ទៅជាដូច្នេះ ទៅវិញ?


ថ្មីៗនេះសោះ ដែល សម រង្សី បានប្តូរបង្ហាញ មុខនយោបាយថ្មីរបស់ខ្លួន គឺនៅពេលដែល ហ៊ុន សែន ផ្តើមនយោបាយវាយផ្តាច់ព្រ័តមុនពេលបោះ ឆ្នោតសារជាថ្មី នាពាក់កណ្តាលឆ្នាំ២០១៧ គឺទៅ រំលាយគណបក្សសង្គ្រោះជាតិ -ចាប់លោក កឹម សុខា ជាប្រធានដាក់គុក-ទុក សម រង្សី ឱ្យនៅ ឆ្ងាយពីទីលានប្រយុទ្ធនយោបាយឯបរទេស -រំលាយ សិទ្ធនយោបាយរបស់សមាជិកជាន់ខ្ពស់នៃបក្សប្រឆាំង ចំនួន១១៨រូប ពេលនោះពលរដ្ឋខ្មែរ នៅក្រៅប្រ ទេសទាំងអស់ប្រកបដោយការគាំទ្រពីប្រទេស សេរីទាំងអស់បានក្រោកឈរព្រមគ្នាប្រឆាំងនឹង របបក្តាច់ការនិយម ហ៊ុន សែន …ស្រាប់តែបាត់ សម រង្សី មិនបាននៅជាមួយគេឯង ក្នុងបាតុកម្ម រួមគ្នាទេ ដែលពេលនោះ ជាឱកាសដ៏ប្រពៃបំផុត សម្រាប់លោក“ត្រឡប់”មកចូលមកសង្គ្រោះជាតិ វិញ ក្នុងឋានៈជាមេដឹងនាំជាន់ខ្ពស់បានយ៉ាងងាយ ស្រួល… ប៉ុន្តែលោកបានយកពេលដ៏មានតម្លៃនោះ ទៅបង្កើតសមាគម…។ មួយសម្រាប់លោកធ្វើ ជាប្រធាន -បន្ទាប់មកទៅបង្កើតចលនាសង្គ្រោះជាតិមួយ ដើម្បីលោកធ្វើជាប្រធាន-រួចទៅបង្កើត គណបក្សសង្គ្រោះជាតិអាមេរីកា ដើម្បីលោកធ្វើ ជាប្រធាន…។ ការហក់លោតច្រើនវគ្គច្រើនសារនោះ របស់លោក សម រង្សី បានបំបែកចលនាដ៏ធំមួយ ដែលកំពុងប្រឆាំងនឹងលោក ហ៊ុន សែន ឱ្យកាន់ តែតូចទៅៗដោយលោកខិតខំជាមួយមន្ត្រីជាន់ខ្ពស់ សង្គ្រោះជាតិជា“កូតា”របស់លោកទៅបំបែក “គណបក្ស”សង្គ្រោះជាតិឱ្យទៅជាក្រុម សម រង្សី -ក្រុម កឹម សុខា មិនឈប់ឈរ រហូតមកដល់ ពេលនេះ, ការក៏កូរសមុទ្រទឹកដោះ ដើម្បីជីវិត អមតៈរបស់លោកបានសម្រេចជោគជ័យគួរឱ្យ កោតសសើរ ដែលមនុស្សជាច្រើនហៅក្រុមម្ខាង នៃគណបក្សសង្គ្រោះជាតិថា“ជាក្រុមសង្គ្រោះចោរ” រីឯក្រុមម្ខាងទៀតហៅថា ជា“ក្រុមមាន់ឥតក្បាល” ពីព្រោះលោកប្រធានបានយកមេៗរបស់ ពួកគេអស់ ទៅធ្វើជាសាវករបស់លោកដោយគេមិនដឹងថា លោកបាន“សន្យាអ្វីខ្លះ”ដល់អ្នកទាំងនោះ បានជា អ្នកទាំងនោះសុខចិត្ត“ក្បត់”បោលចោលកូនចៅដោយ គ្មានស្តាយស្រណោះអ្វីបន្តិចសោះអីចឹងទៅកើត?។
ឆ្ងាយជាងទទួលបានឈ្មោះដ៏សមរម្យនេះ ហើយមិនទាន់អស់ចិត្តទៀត គាប់ជួនជាមានសមា ជិកសង្គ្រោះជាតិជាមន្ត្រីស្ត្រីដ៏ក្មេងម្នាក់ឈ្មោះ កឹម មនោវិទ្យា ជាកូនស្រី កឹម សុខា ហ៊ានទៅធ្វើកិច្ចការបរទសនៅអូស្ត្រាលី បានជោគជ័យដ៏ធំធេងមួយ ជូនប្រទេសជាតិជូនប្រជាពលរដ្ឋខ្មែរ… ក៏មិនអត់ ឱនឱ្យដែរ! លោក សម រង្សី បានទាមទារក្នុងលិខិត ដ៏ខ្លីប្រកបដោយពាក្យអសុរសថា “ជាស្នាដៃរបស់ លោក”ថា“គ្មាននរណាប្រសើរជាងលោកទេ” នេះ មិនសមជាពាក្យរបស់ សម រង្សី ដែលធ្លាប់ជា ប្រធានបក្សប្រឆាំងដ៏ក្លាហាន ដ៏គួរឱ្យគោរពពី ពេលមុនមកនោះទេ! នៅមានទៀត លោក កឹម សុខា ជាដៃគូរប្រយុទ្ធ បាន “បូជាឱកាសក្នុងគុគ” របស់លោក ដើម្បីឱ្យលោកអាចតស៊ូខាងក្រៅ ដោយ មានបុព្វហេតុជាក់ស្តែងបាន តែលោកបែរជានិយាយ ថា“មនុស្សនៅក្នុងគុគមិនអាចនិយាយអ្វីបានទេ”!! ហេតុអ្វីក៏ម៉ង់ដែឡា ឬអូនសាន់ស៊ូជី ដែលបានក្លាយ ជា“មនុស្សគំរូ”របស់លោក ដោយតស៊ូពីក្នុងគុក មកបានបែរជា កឹម សុខា ដែលលោកហៅថា ជា ដៃគូរប្រយុទ្ធរបស់លោក បែរទៅជា “គម្រក់”ទៅវិញ នេះជាពាក្យកុហកដែលលោកភ្លេចខ្លួន និយាយចេញមកនៅពេលលោកអាយុច្រើនពេក ទៅហើយ ។ លោក ហុង លឹម ជាមន្តីន្រយោបាយ អូស្ត្រាលីទំនងជានិយាយមិនខុសទេ នៅពេលដែល ថា“លោកអាយុច្រើនពេកហើយនោះ គួរតែទុក ឱកាសឱ្យក្មេងៗគេប្រឡូកជំនួសលោកម្តងវិញ…” តែនោះ ក៏នៅតែមិនមែនជាច្បាប់របស់សង្គ្រោះ ជាតិទេ។
នៅមានឱកាសសម្រាប់ដោះស្រាយទំនាស់ ផ្ទៃក្នុងមួយទៀត ដែលនាំឱ្យមេដឹកនាំនៅក្រៅប្រទេស របស់គណបក្សសង្គ្រោះជាតិមានកំហុសដ៏ធំធេងមួយ គឺលោក សម រង្សី មិនបានរំលឹកដល់សមាជិក សកម្មរបស់លោកពីការមិនគោរពលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ឬក៏គណបក្សនេះគ្មានលក្ខន្តិក ផងក៏មិនដឹង!… មានមិត្តខ្ញុំម្នាក់បានសួរខ្ញុំមកថា “តើនៅពេលអវត្តមានរបស់ប្រធានគណបក្សលក្ខ ន្តិកៈគេនិយាយថា ម៉េច?” គ្មាននរណាដែលលើកពីមាត្រាមួយនេះមកនិយាយសោះ ពួកអនុប្រធាន ដែលនៅក្រៅស្រុក ក៏មិនបានដឹងគិតតែពីការពារ លោក សម រង្សី ក្រែងមិនបានគេជ្រើសតាំងជា ប្រធាន!!! គេនាំគ្នាដោះស្រាយពីបញ្ហា“ក្រៅច្បាប់” ដែលខ្លួនឯងបានចែង “ក្នុងច្បាប់”រួចជាស្រេចមក ហើយ… តែបើមាត្រានោះបែរជាគ្មានទៅវិញ គេគួរតែគ្មានសមត្ថភាពអ្វីនឹងតាំងខ្លួនមកដឹកនាំប្រ ទេសកម្ពុជានោះទេ… ជាងនេះទៅទៀត គឺមិនមាន សមត្ថភាពនឹងគ្រោងរំលំ ហ៊ុន សែន បានឡើយ ។
ពលរដ្ឋខ្មែរនៅសល់សំណាងល្អមួយដែរ គឺ គុណបុណ្យ“កិច្ចព្រមព្រៀងក្រុងប៉ារីស”នឹង“សហ គមន៏អន្តរជាតិ”ដែលតាមដានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គេដាក់គំនាបស្របតាមសំណើរកូនស្រីលោក កឹម សុខា ជាអនុប្រធានគណកម្មការកិច្ច ការបរទេសអមដំណើរដោយ តំណាងរាស្ត្រ យ៉ែម ប៉ុញ្ញាឫទ្ធ… ហេតុអ្វីក៏អ្នកទាំង២មានប្រជាប្រិយភាពខ្លាំងម៉្លេះក្នុងពិភពលោកសព្វថ្ងៃនេះ? អ្នកមាន ទឹកមាត់ប្រៃ ពីព្រោះគេ “ជឿទៅលើការគិត ត្រូវ” ស្របតាមបំណងនៃ“ប្រវត្តិតស៊ូរំដោះប្រទេស ខ្មែរពីដៃកុម្មុយនិស្ត”នឹងស្របតាមបំណងនៃ“កំណើត គណបក្សសង្គ្រោះជាតិ”។ លោក សម រង្សី មិន ទាន់ខកដំណើរនៅឡើយទេ ការថយចេញពី “បំណងបំបែកបំបាក់”ហើយត្រឡប់មកចូលរួម ប្រយុទ្ធក្នុងរង្វង់គណបក្សសង្គ្រោះជាតិវិញ ពីព្រោះ នៅខាងក្រៅពីនេះ ពុំមាននរណាជឿ“ចម្រៀងពិរោះ ស្តាប់”របស់លោកប្រធានទៀតទេ ហើយតែរង់ចាំ បន្តិចទៀតទៅនោះ លោកនឹងក្លាយជាមនុស្សគ្រោះ ថ្នាក់បំផុត សម្រាប់“សេរីភាព”ប្រជាជាតិខ្មែរ បើ លោកនឹងក្រុមលោកនៅតែចចេស ។
ការតស៊ូលើកនេះ ជាការតស៊ូដ៏ធំធេង“ពីខាង ក្រៅប្រទេស”ដែលកំពុងតែទទួលផលជាវិជ្ជមាន អ្នកទោសនយោបាយកំពុងចេញពីគុកខ្មែរព្រោង ព្រាតនេះប្រាកដជាមិនមែនរបស់លោកម្នាក់ឯង នោះទេ ដោយសាតែលោកមិនបានធ្វើសកម្មភាពជា“អ្នករួបរួមគណបក្សសង្គ្រោះជាតិ”។
បារីសថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨

 

ព័ត៌មានទាក់ទង