ដោយ ពិន សំខុន
១-បោះឆ្នោត“ត្សាតេ រផេ។”នៅសង្កាត់លេខ ១៨ឡូវែលៈ
យើងផ្តោតអារម្មណ៍លើសង្កាត់១នេះ ពីព្រោះ ជាសង្កាត់ដែលមានខ្មែរយើងរស់នៅច្រើនជាងគេបង្អស់ នាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកនេះ ។ លោក រ៉ាឌី ម៉ម តំណាងរដ្ឋចេញបានឈ្នះឆ្នោតជា ថ្មីម្តងទៀត សម្រាប់អាណត្តិ២០១៩-២០ តាម លទ្ធផលដូចនេះ
-អ្នកចេញមកបោះឆ្នោតមាន៥២%ត្រូវនឹង ចំនួន៣៩៦៤ ក្នុងចំនួនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន ៧៦២០
-រ៉ាឌី ម៉ម ដ្រាយ មៀំ បានឆ្នោត ១២៧៤
-រឹទ្ធី អ៊ុង ត្រិហយ ូនៀង បានសម្លេង ១០៥០
-ជីម ឡេរី ម្ញិ ឡរោយ បានសម្លេង ១០៣០
-សែម មាស ម្សា សោំ បានសម្លេង ៣០៣
វិភាគៈ ការឈ្នះរបស់ រ៉ាឌី ម៉ម អាចបក ស្រាយយ៉ាងនេះថា ជាឆ្នោតរបស់ពួកសាសន៍ស្បែក ស គាំទ្រយ៉ាងពេញទំហ៊ឹងដោយវរជន“បេកុនហ៊ីល” គឺក្រុមតំណាងរដ្ឋដែលនៅសភា“បូស្តុន”សព្វថ្ងៃ ហើយដែលសម្លេងឆ្នោតទាំងនោះ បានត្រូវចែក គ្នាជាមួយសម្លេងរបស់ ជីម ឡេរី, ក្រុមក្រោយនេះ អាចនឹងមិនបានពេញចិត្តនឹងនយោបាយ រ៉ាឌី ម៉ម ទេ, ជីម មិនបានធ្វើការឃោសនាធំដំអ្វីទេ ក៏គង់បាន សម្លេងគួរឱ្យកត់សំគាល់ដែរ។
រីឯសម្លេងឆ្នោត រឹទ្ធី អ៊ុង ភាគច្រើនជា សម្លេងខ្មែរ តែមិនមែនជាឆ្នោតប្រឆាំងនឹង រ៉ាឌី ម៉ម ទេ គឺជាឆ្នោតប្រឆាំងគ្នានឹងសម្លេងឆ្នោត សែម មាស ទៅវិញ ពីព្រោះបើគ្មាន សែម មាស ក៏ដោយ ក៏ឆ្នោតនោះមិនត្រឡប់ទៅ រឹទ្ធី អ៊ុង នោះ ទេ ហេតុអ្វី? ពីព្រោះក្រុមនោះ ជាក្រុមតឹងតែង និយមប្រឆាំងនឹងនយោបាយភ្នំពេញ, គេនិយាយ ថា“ពួកគេធ្លាប់គាំទ្រ រឹទ្ធី អ៊ុង ដែរតែ រឹទ្ធី បានក្បត់ នឹងគណបក្សសង្គ្រោះជាតិផ្តាច់ខ្លួនទៅចុះចូលមួយ អ្នកនយោបាយបក្សមិនច្បាស់លាស់ សម រង្សី ហើយចង់មកឡូកឡំក្នុងនយោបាយតំបន់ឡូវែល ថែមទៀត មិនអាចដំណាងពួកគេបានទេ”។
ជាមួយនឹងសម្លេងឆ្នោតរបៀបនេះ សហគមន៍ ខ្មែរឡូវែលកំពុងទទួលរងនូវការទិទាន ថាបែកបាក់ គ្នាជាបន្តរទៅទៀត មិនអាចទាញយកប្រយោជន៍ ពីជ័យជំនះពីដៃ រ៉ាឌី ម៉ម បានទេ, រីឯសម្លេងឆ្នោត រឹទ្ធី អ៊ុង ដែលទទួលបានច្រើនលំដាប់លេខ២នោះ ប្រសិនជាបានឈ្នះទៅវិញ ក៏មិនច្បាស់ជាអាច សង្ឃឹមថា “បំរើឡូវែល”បានប្រពៃដែរ ពីព្រោះជា សម្លេងឆ្នោត“មិត្រភក្ត្រនិយម- សម រង្សី-អេងឆៃ អៀង” មិនអាចថាជាស្មារតីឆ្នោត“សហគមន៍ឡូវែល និយម-ឧត្តមគតិនិយម”ទេ ។ គេមិនមានសញ្ញា ថា ក្រុមជនជាតិភាគតិច ពុះកញ្ជ្រោលចេញមកបោះ ឆ្នោតកាពារបេក្ខជនដែលខ្លួនពេញចិត្តនោះទេ។
២-លទ្ធផលនៃការបោះឆ្នោត ត្សាតេ ន្សោតៀរ ៈ
ប្រជាពលរដ្ឋបានចុះឈ្មោះ២២០០១នាក់ ហើយបានចេញទៅបោះឆ្នោតសម្តែងឆន្ទៈ ១១៣ ៥០នាក់ ត្រូវនឹង ៥១,៦%។ ការបោះឆ្នោតនេះ គឺដើម្បីដណ្តើមយកដំណែងកាន់ដោយលោកស្រី អាលីន ដាណាហ៊ូ ដែលបានលាលែងដំណែងនោះ ដើម្បីទៅចាប់យកដំណែងជាចាងហ្វាងសាលាក្រុង
ឡូវែល កាលពីដើមឆ្នាំ២០១៨នេះ។ លទ្ធផល មានដូចតទៅ ៈ
-អេដ ខេណ្ណីឌី ដែឹរាដ គនេនដេយ បច្ចុប្បន្ន ជាសមាជិកក្រុមប្រឹក្សាក្រុងឡូ បានឆ្នោត ២៩៣៨
-រ៉ដនីយ អេលីយ៉ុត ដ្រៀនយេ លែលិតៀត បច្ចុប្បន្ន ជាសមាជិកក្រុមប្រឹក្សាក្រុងឡូ បានឆ្នោត ២៨៧៤
-ជន ឌ្រីងវធ័រ ហ្ញៀន ឌរិនកឹតារេ បានឆ្នោត ២៣៣១
-វីលាម ម៉ទីន ឺលិលិមា រាំតិន បានឆ្នោត ១៤៨១
-ទេរី រ៉ាយាន ទរេរយ យ្រាន ជាវិស្វករ បាន ឆ្នោត ៥៥០
លោក អេដ កេណ្ណឺឌី បានត្រូវប្រកាសថា ឈ្នះនៅជុំទី១ ត្រូវទៅជួបប្រកួតជាមួយបេក្ខជន គណបក្សសាធារណរដ្ឋជន ម៉ាកដណល នៅខែវិច្ឆិកា ខាងមុខទៀត។
នៅពេលជាប់ឆ្នោតភ្លាម អេដ កេណ្ណឺឌី បាន ប្រកាសថា“នឹងនៅរក្សាដំណែងសមាជិកក្រុមប្រឹក្សា ក្រុងឡូវែល រហូតដល់ចប់អាណត្តិ” ការសន្យានេះ បានន័យថា ជាសារសម្រាប់សហគមន៍ខ្មែរទុក សម្រាប់ ការឃោសនាខែវិច្ឆិកា ដែល១ភាគនៃសហគមន៍នោះនិយាយថា“អេដ កេណ្ណឺឌី មិនចង់ទុកដំណែងជាសមាជិកក្រុមប្រឹក្សាក្រុងទៅឱ្យ ចៅ សុខារី ដែល ជាមិត្តជិតស្និតខាង រ៉ាឌី ម៉ម មិនឱ្យចូលទៅសាលា ក្រុងឡូវែលបានទេ”។
៣-បោះឆ្នោត“៣រដ។ ឌិសតរិចត ្សូ ជៀនងរសេស” ដំណែងដែលកាន់ដោយលោកស្រី នីគី សុងហ្គាស មកទល់ថ្ងៃនេះ បេក្ខជន ដានិញែល កូហ៍ ឌានិលេ គៀហ (បានឆ្នោត១៣៦៩៩) នឹងឡូរី ត្រាហាន ឡៀរិ ទរាហាន (បានឆ្នោត១៣៩៨៣) នៅ មិនទាន់ទទួលការប្រកាសជាផ្លូវការថា“នរណាជាអ្នកឈ្នះ”នៅឡើយទេ ដោយសារលទ្ធផលទាំង២នាក់នៅកៀកគ្នាពេក នៅពេលរាប់ឆ្នោតចុងក្រោយ បង្អស់ដោយសាលាក្រុង9រាប់ឆ្នោតជាលើកទី២ (ឡូរី ត្រាហាន ឃើញឈ្នះ ដានិញែល កូហ ១២២ សន្លឹក, តែនៅលើលទ្ធផលនោះ បេក្ខជន ដានិញែល កូហ៍ នៅមិនទាន់ទទួលយកនៅឡើយទេ ហើយបាន ធ្វើឱ្យរដ្ឋលេខាធិការក្រសួងរាប់សន្លឹកឆ្នោតប្រកាស យកហិបឆ្នោតទាំងអស់នោះទៅរាប់ខ្លួនឯងវិញ ព្រមទាំងសន្យាថានឹងផ្តល់លទ្ធផលនាការបោះ ឆ្នោតនេះ នៅមុនថ្ងៃទី១៧ កញ្ញា។
រីឯលទ្ធផលបន្តបន្ទាប់គឺ ជូអាណា ម៉ាចាស់ (បាន១០៩៦៤) – រ៉ូហ្វឺស គឺហ្វឺដ (បាន៨៩៥៤) -បាបារ៉ា លីថាលិយ៉ាន (បាន៨៧៤២) -អាឡិស សង់ ឆានលឺ (បាន៣៧០២) -បូផា ម៉ាឡូន (បាន ១១២៦) -ប៊ី ដាស (បាន១០៧៧) – ជេថ្វ បាលីន ជ័រ (បាន១០៦៤)-ឡេអូណា គោលដឺ (បាន ៤៥៩)
តាមការសង្កេតរបស់សាធារណជន គេយល់ ថាសហគមន៍ខ្មែរ នឹងសហគមន៍ជនជាតិភាគតិច នៅតែមិនបានចេញទៅបោះឆ្នោតឱ្យបានច្រើន ទៅ តាមភារកិច្ចជាពលរដ្ឋសេរីអាមេរីកាំង នៅឡើយ ទេ។