ឡូវែល ទី២៩តុលា២០២៤
នៅថ្ងៃទី ៥ វិច្ឆិកា ២០២៤ លោកអ្នកនឹងចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី តែនៅថ្ងៃនោះដែរ ប្រជាពលរដ្ឋអាមេរីកាំង ក៏មានភារកិច្ច បោះឆ្នោតជ្រើសរើសបេក្ខជនសម្រាប់ដំណែងសំខាន់ៗឯទៀតច្រើនដែរ មាន៖
១ ដំណែងប្រធានាធិបតី នឹង អនុប្រធានាធិបតី (President & Vice President )
២ ដំណែងសមាជិកព្រឹទ្ធសភាក្នុងសភាជាន់ខ្ពស់ (Senator in Congress)
៣ ដំណែអសមាជិកសភាសហរដ្ឋអាមេរីក (Representative in Congress)
៤ ដំណែងទីប្រឹក្សាអភីបាលរដ្ឋ (Concillor)
៥ ដំណែអសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋម៉ាសាឈូសិត (Senator in State MA)
៦ ដំណែហសមាជិសភារដ្ឋម៉ាសាឈូសិត (Representative in State MA)
៧ ដំណែងមន្ត្រីចុះបញ្ជីកម្មសិទ្ធ (Register of Deeds)
៨ ដំណែងក្រឡាបញ្ជី (Clerk of Couts)
៩ ដំណែងក្រុមប្រឹក្សាភិបាលប្រចាំខោងធី (County Commissionner)
១០ ដំណែងមន្ត្រីតុលាការមរតកសាសន៍ (Register of Probate)
ការបោះឆ្នោត«ផ្ញើរសម្លេង» អាចធ្វើទៅបានរហូតដល់ង្អៃទី១វិច្ឆិកា២០២៤ គឺត្រូវបញ្ជូនសន្លឹកបោះឆ្នោតលោកអ្នក ឲ្យទៅដល់សាលាក្រុង ការិយាល័យបោះឆ្នោត ឲ្យបានមុនថ្ងៃទី១វិច្ឆិកា២០២៤ ។ សម្រាប់កាអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី ៥ វិច្ឆិកា លោកអ្នកត្រូវអញ្ជើញទៅរក មណ្ឌលបោះឆ្នោតលោកអ្នក ដើម្បីទម្លាក់សន្លឹកឆ្នោតក្នុងប្រអប់ ពីម៉ោង ៧ ដល់ំម៉ោង ៨ ល្ងាច ។
ប្រជាប្រីយភាពចុងក្រោយ នៃបេក្ខនារី នឹង បេក្ខជន ប្រធានាធិបតី
នៅ១សប្តាហ៍មុនថ្ងៃផ្តាច់ព្រ័ត្រ ឌណល ត្រាំ នឹង កាម៉ាឡា ហារីស មានប្រជាប្រីយភាពស្មើគ្នា
បេក្ខនារី កាម៉ាឡា ហារីស នឹង បេក្ខជន ឌណល ត្រាំ កំពុងបន្តរដំណើរយ៉ាងមមាញឹក ទៅឃោសនានៅតំបន់រដ្ឋទាំង៦ដែល «ឃ្លីងឃ្លោង»ម្តងទៅខាងគណបក្សប្រជាធិបតេយ្យ ម្តងទៅខាងគណបក្សសាធារណរដ្ឋ ពីព្រោះអ្នកទាំង២ កំពុងមានប្រជាប្រីយភាពប្រហាក់ប្រហែលគ្នា ក្នុងទួរលេខ៤៨%ដូចគ្នា ដូច្នេះគឺនៅរដ្ខ«ឃ្លីងឃ្លោង»ទាំងនោះហើយ ដែលកំណត់ថានរណានឹងឡើងជាប្រធានាធិបតី បើយកឈ្នះលើរដ្ឋទាំង៦នោះបាន គឺរដ្ឋមីឈីគ្ហាន់ រដ្ឋហ្វីឡាដែលហ្វៀ រដ្ឋការ៉ូឡាយណាខាងជើង រដ្ឋញូយ៉ក…៕