Top Mobile Banner

បោះឆ្នោតប្រធានាធិបតីអាមេរីកាំងៈ រឿងបែកធ្លាយអាថកំបាំងនៅខែតុលា

ដោយ ខ្មែរប៉ុស្តិស.រ.អា
ឡូវែល ថ្ងៃទី ៩​ ខែ តុលា ឆ្នាំ២០២៤
នៅរាល់ខែតុលា មុនឱកាសបោះឆ្នោតប្រធានាធិបតីអាមេរីកាំង ម្តងៗ អ្នកបោះឆ្នោតតែងតែមានការរារែក ហើយក៏ប្តូរសេចក្តីសម្រេច ប្តូរយកបេក្ខជនថ្មីរបស់ខ្លួនជាញឹកញយ ដោយសារមានការធ្លាយអាថកំបាំង បានត្រូវផ្ទុះឡើង។
ថ្វីត្បិតតែ បេក្ខនារីប្រធានាធីបតីអាមេរីកាំង កាម៉ាឡា ហារីស មានសន្ទុះស្ថីតិលើសលោក ឌណល ត្រាំ បានខ្លះហើយក្តី(លើស៧ពិន្ទុ) ក៏ការប្រកួតគ្នានាខែតុលានេះ នៅមានឱកាសដ៏ប្រកបដោយអាថកំបាំង មិនទាន់យកជាការបាន ពីព្រោះច្រើនដងមកហើយ ដែលបេក្ខជនប្រធានាធីបតីដ៏មានសង្ឃឹម ថានឹងបានជាប់ចូលសេដ្ឋវិមាន ក៏ស្រាប់តែបែរជាធ្លាក់ប្រជាប្រីយភាព ដោយឥតគ្រោងទុក ទៅជាចាញ់វិញបាន តែក្នុងមួយប៉ប្រិចភ្នែក មុនពេលបោះឆ្នោត។ តាំងពី៥០ឆ្នាំមកហើយដែល«អាថកំបាំងនៃខែតុលា» បានប្តូរដំណើពីក្តីសង្ឃឹមរបស់អ្នកដែលបំរុងនឹងឈ្នះ បានច្រើនគ្នាទៅហើយ។
មានរឿងប្លែកៗ ដែលកើតស្មានមិនដល់, បានត្រូវ អូស្កា វីនប៊ើក(Oscar Winberg)អ្នកប្រវត្តិវិទូនិយាយថា«រឿងចម្លែកនោះមាន៣ប្រភេទគឺ ១ ព្រឹត្តិការនយោបាយការទូត ដែលកើតទាន់ហន់ចំពោះសហរដ្ឋអាមេរីក នៅលើឆាកអន្តរជាតិ ២ រឿងអាស្រូវនយោបាយ នៃអតីតកាល បានផ្ទុះឡើងវិញ ដោយការលាក់មិនជិត ឬក៏ទី ៣ ព្រឹត្តិការនៃចៃដន្យជាតិ ដូចជាគ្រោះធម្មជាតិ ជម្ងឺរាតត្បាត ឬក៏ការស៊ើបអង្កេតបទឩក្រឹដ្ឋជាដើម» ។ ក្នុងចំណោមរឿង«អាថិកំបាំងនៃខែតុលា» មានមួយដែលគួរចាប់អារម្មណ៍ខ្លាំង គឺការប្រជែងរវាង ហ៊ីឡារី គ្លីងតុន ជាមួយនឹង ឌណល ត្រាំ កើតឡើងនៅឆ្នាំ២០១៦ គឺនៅឆ្នាំ១៩៩៥ ឌណល ត្រាំ បានប្រកាសខាតបង់ប្រាក់៩០០លានដុល្លា ដែលធ្វើឲ្យលោកគេចរួចពីការបង់ពន្ធជូនរដ្ឋ ប្រមាណរាប់សិបឆ្នាំចុងក្រោយនេះ…ចំណែកឯ ហ៊ីឡារី គ្លីងតុន វិញបែកធ្លាយរឿង«លោកស្រីបានបញ្ជូនសារផ្លូវការ តាមបណ្តាញឯកជនខុសច្បាប់ផ្ទាល់ខ្លួន របស់លោកស្រី»ដែរ។
ប៉ុន្តែក៏មានករណីបែកធ្លាយអាថិកំបាំងខ្លះទៀត ក៏មិនមានឥទ្ធិពលអ្វីខ្លាំងលើលទ្ធផលឆ្នោតដែរ ដូចជា ជ័ច ឌុបិលយូ ប៊ូស ជាបេក្ខជនខាងបក្សសាធារណរដ្ឋ នាឆ្នាំ២០០០មានការធ្លាយពត័មានមួយថា«លោក ប៊ូស បានត្រូវប៉ូលិសចាប់ខ្លួន ពីបទបើកបររថយន្តពេលកំពុងស្រវឺងស្រាឆ្នាំ១៩៧០» រឿងនោះបានត្រូវបន្សាបទៅវិញដោយ ធ្វើឲ្យក្លាយទៅជាគំនុំផ្ទាល់ខ្លួនធម្មតា នៅពេលបោះឆ្នោតប្រធានាធិបតី បាន។
នៅឆ្នាំ១៩៨០ បេក្ខជនប្រធានាធិបតី រ៉ូណល រ៉េគ្ហាន់ ហ៊ានរហូតដល់ប្រកាសប្រាប់អ្នកគាំទ្រខ្លួនថា គូរបដិបក្ខរបស់ខ្លួនគឺលោក ជីមី ខទ័រ ខាងគណបក្សប្រជាធិបតេយ្យ«លបធ្វើការចរចារសម្ងាត់ជាមួយភេរវករ ដើម្បីរំដោះចំណាប់ខ្មាំងអាមេរីកាំង៥២នាក់ ចេញពីអ៊ីរ៉ង់ ..ដោយហេតុតែចង់ឈ្នះឆ្នោត» តែជោកជ័យនៃកិច្ចចរចានោះ មកដល់យឺតពេល ក្រោយថ្ងៃបោះឆ្នោត ចំណាប់ខ្មាំងអាមេរីកាំងបានត្រឡប់មកប្រទេសនៅថ្ងៃ២០មករា១៩៨១ ទៅជាជោកជ៍យរបស់ រ៉ូណល រ៉េគ្ហាន់ នៅថ្ងៃប្រកាសឡើងជាប្រធានាធិបតី ទៅវិញ។
បើសម្រាប់ អូស្កា វិនប៊ើក ជាអ្នកឯកទេសនយោបាយអាមេរិកាំង លោកយល់ថាព្រឹទ្តិការបែកធ្លាយអាទិកំបាំងខែតុលា ដោយសារតែកើតមានច្រើនពេកទៅ ក៏ក្រុមអ្នកឃោសនា ត្រៀមយុទ្ទនាការកាពារទុកមុន គេរៀបប្រព័ន្ធគ្រប់គ្រងវិបត្តិខែតុលា ដែលអាចកើតឡើងដោយចៃដន្យ ពេលណាមួយ, ក្រុមនោះ មានទាំងសើរើកកាយ សិក្សារកអាថកំបាំង ដែលអាចកើតមាន ដើម្បីបំបែរឲ្យបានជាប្រយោជន៍សម្រាប់ខ្លួនឯងវិញផង។ ដូច្នេះ ក្នុងនយោបាយអាមេរីកាំង គេចំណាយលុយនឹងពេលវេលាដ៏សន្ធឹកសន្ធាប់ ដើម្បីជីករកអាថកំបាំងក្រខ្វក់ របស់គូរប្រជែងខ្លួន មិនតែប៉ុណ្ណោះ គេថែមទាំងជួលឲ្យមានអ្នកស៊ើបអង្កេត ពីបេក្ខជនខ្លួនឯងផងដែរ ក្រែងមានចន្លោះអាថកំបាំងណាមួយ ដែលក្រុមខ្លួនមិនបានត្រៀមទប់ទល់… ប៉ុន្តែករណីចុងក្រោយនេះ ក៏គ្រោះថ្នាក់ណាស់ដែរ បើដំណឹងនេះបែកធ្លាយដល់សាធារណជន។
ថ្វីត្បិតតែវិបត្តិ«បែកធ្លាយអាថកំបាំងខែតុលា»ជាច្រើន បានកើតជាធម្មតា ដោយសារតែមានការលូកដៃពីបរទេសក្នុងការបោះឆ្នោត ក្នុងបណ្តាញឃោសនា បំភ្លៃការពិត អូស្កា វិនប៊ើក បន្ថែមថា«វាមានឥទ្ធិពលការតែខ្សោយទៅហើយមិនដូចពេលមុនទេ នេះក៏ដោយសារតែអ្នកដែលមិនទាន់សម្រេចចិត្ត កាន់តែមានចំនួន តិចតួចទៅៗ… ឥឡូវនេះពលរដ្ឋអាមេរីកាំង ច្រើន«បោះឆ្នោតភក្តី»ឲ្យគណបក្សណាដែលខ្លួនធ្លាប់ប្រកាន់យក។ នៅក្នុងប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរីក ដែលមានគណបក្សធំ២ ប្រជែងគ្នា គេសង្កេតឃើញគណបក្សនិមួយៗ មានអ្នកគាំទ្ររបស់ខ្លួន ពី៤៥ទៅ៤៧%ទៅហើយ ដូច្នេះនៅសល់ អ្នកបោះឆ្នោតតិចតួចណាស់ ដែលត្រូវទាក់ទាញឲ្យបាន តែក៏បានន័យថា«ភាគតិចនោះហើយ ដែលនឹងធ្វើឲ្យសម្រេច មានគម្លាតពីគ្នា ពីគូរប្រកួតទាំង២»។
អូស្កា វិនប៊ើក រំលឹកបន្ថែមថា«ពលរដ្ឋអាមេរីកាំងឥឡូវ ប្តើមបោះឆ្នោតមុនថ្ងៃកំណត់តាមរយប្រអប់សំបុត្រ»ចលនាថ្មីនេះ បានចាប់កំណើតនៅពេលមានជម្ងឺរាតត្បាត«Covid-19»  បានន័យថា ពត៏មានថ្មីៗដែលអាចនឹងបណ្តាលឲ្យមានការផ្លាស់ប្តូរចិត្តអ្នកបោះឆ្នោត បានត្រូវបង្ហាញថា«មានផលវិបាកលើសម្លេងឆ្នោត    តិចជាងកាលពីអតីតកាល»។
ដំណាក់ការឃោសនា នៅផ្លូវត្រង់ចុងក្រោយរបស់ ត្រាំ នឹង ហារីស
គ្មានអ្វីអាចឲ្យខុសខូចខាតទៀតទេ! លីស ជាកូនស្រីអតីតអនុប្រធានាធិបតី ឌីក ឆេណេ ខាងគណបក្សសាធារណរដ្ឋ បានចេញមុខឃោសនានៅរដ្ឋ វីកុងសីង នឹងបោះឆ្នោទជាលើកដំបូងឲ្យ កាម៉ាឡា ហារីស ខាងគណបក្ប្រជាធិបតេយ្យ ជាគូរប្រជែង ក្នុងនាមជាស្ត្រីអាមេរីកាំង ចរន្តជឿនលឿន មិនមែនស្តាំផុតនិយមទេ, រីឯ អេលុនមុក មហាសេដ្ឋីលំដាប់កំពូលពិភពលោកវិញ បានចេញមុខមកឃោសនានៅ ហ្វីឡាដែលហ្វៀ គាំទ្រជាមួយ ឌណល ត្រាំ នៅ៤សប្តាហ៍ មុនពេលបោះឆ្នោតផ្តាច់ព្រ័ត្រ ថ្ងៃទី៥វិច្ឆិកា២០២៤ ខាងមុខ។ ការ«បោះឆ្នោតផ្ញើរសម្លេង»បានចាប់ប្តើមពីថ្ងៃ ទី១តុលា២០២៤ នេះទៅហើយ គេសង្កេតឃើញថា«កាមាឡា ហារីស»កំពុងឃោសនាពង្រីកចំនួនអ្នកដែលមិនទាន់បានសម្រេចចិត្ត ចំណែកឯខាង ឌណល ត្រាំ វិញ កំពុងតែពង្រឹងមូលដ្ឋានខ្លួន ខាងគណបក្សសាធារណរដ្ឋនៅឡើយ។
ការស្ទង់មតិចុងក្រោយនេះ បានឲ្យ កាមាឡា ហារីស បាន ៤៨% ទល់នឹង ឌណល ត្រាំ ៤៦% ដែលជាការស្ទង់មតិលើឆ្នោត«ប្រជាប្រីយភាព »។ លោកស្រី ហ៊ីឡារី គ្លីងតុន បានឈ្នះឆ្នោតលើលោក ឌណល ត្រាំចំនួនប្រមាណ៣លានសន្លឹក តែបែរជាចាញ់ដំណែងប្រធានាធិបតីទៅ ឌណល ត្រាំ ទៅវិញ ដោយសារតែការបោះឆ្នោតប្រធានាធិបតីអាមេរីកាំង គឺជាការបោះឆ្នោត«មិនចំពោះ» បេក្ខជនណា«ឈ្នះសន្លឹកឆ្នោតប្រជាប្រីយនៅក្នុងរដ្ឋមួយ បេក្ខជននោះយកដំណាងរដ្ឋទាំងអស់មកខាងខ្លួន»។ ដូច្នេះ បេក្ខជនឬបេក្ខនារី ជាគូរប្រកួត ត្រូវយកឲ្យបាននូវ«ដំណាងរដ្ឋសរ៉ុបចំនួន២៧០យ៉ាងតិចបំផុត»ដើម្បីឲ្យអាចឈ្នះឆ្នោត ជាប្រធានាធិបតីសហរដ្ឋអាមេរីកបាន ដែលជាជោគជ័យរបស់ លោកត្រាំ នាពេលនោះ៕
ព័ត៌មានទាក់ទង