Top Mobile Banner

ហេតុអ្វីក៏ កាម៉ាឡា ហារីស ​ចាញ់ឆ្នោត ឌណល ត្រាំ

ថ្ងៃទី២១វិច្ឆិកា២០២៤
ក្នុងពេលដែលឌណលត្រាំ រវល់ជ្រើសរើសគណរដ្ឋមន្ត្រីរបស់លោក សម្រាប់អាណត្តិថ្មី ពលរដ្ឋអាមេរីកាំងជាច្រើនមានចម្ងល់ថា«ហេតុយ៉ាងណាបានជា លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ចាញ់ឆ្នោត លោកអតីតប្រធានាធិបតី ត្រាំ ទៅបាន?»

 

49.9% of popular vote                                                    48.3% of popular vote

(76,868,549 votes)                                                               (74,333,382 vote)

Donald Trump                                                                             Kamala Harris

312 Delegues Republican                                                   226 delegues Democrat

 

កាសែត ដឺញូយ៉កថាម បានតាំងសំនួរជាច្រើនដល់ប្រជាពលរដ្ឋ ក្រីក្រ ឬនិយោជិកដែលមានប្រាក់ខែតិច បានទទួលចម្លើយគួរឲ្យយល់បាន ពីលទ្ធផលនៃសម្លេងឆ្នោត ក្រោយពិបោះឆ្នោតរួច ដូចតទៅនេះថា «យើងមានការខកចិត្តពីការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ ដែលមិនបានទប់តម្លៃទំនិញមិនឲ្យឡើង…» មានខ្លះទៀតថា«ពួកប្រជាធិបតេយ្យ បានតែសន្យា តែធ្វើមិនបាន» ខ្លះទៀតនោះថា«ពួកយើងមិនខ្វល់នឹងជម្លោះរវាងគណបក្សសាធារណរដ្ឋ នឹងគណបក្សប្រជាធិបតេយ្យទេ តែគេត្រូវតែជ្រើសយក ឌណល ត្រាំ ដើម្បីសេដ្ឋកិច្ចប្រសើររបស់ពួកយើង…»ហើយខ្លះទៀតថា«យើងក៏មិនខ្វល់ពិសង្គ្រាមនៅពីភពលោកណានោះទេ តែត្រាំអាចបញ្ចប់សង្គ្រាមបាន ហើយបញ្ឈប់ចំណាយឥតប្រយោជន៍…» ។

គណបក្សប្រជាធិបតេយ្យ ខាង កាម៉ាឡា ហារីស តែងតែទទួលការគាំទ្រ ដោយប្រជាពលរដ្ឋក្រីក្រ នឹងអ្នកមានចំណូលតិច ជាដ៏រាប ដែលធ្វើឲ្យការស្ទង់មតិបានឲ្យ កាម៉ាឡា បានឈ្នះ៣%, ប៉ុន្តែស្រាប់តែពេលបោះឆ្នោតមកដល់ភ្លាម ប្រជាពលរដ្ឋទាំងនោះ មានក្រុមជនជាតិភាគតិច មានស្បែកខ្មៅ ស្បានីស​ ឬ អាស៊ី អាមេរីកាំង ក៏បានប្រែប្រួលចិត្ត នាំគ្នាយ៉ាងច្រើន ទៅបោះឆ្នោតឲ្យ ឌណល ត្រាំ ទៅវិញ។ ទាំងនោះហើយដែលនាំឲ្យ មតិនៅមុនពេលបោះឆ្នោត គេគិតថាក្រុមជនជាតិភាគតិច នឹងក្រុមប្រជាជនក្រីក្រ នឹងបោះឆ្នោតឲ្យ«កាម៉ាឡា», ប៉ុន្តែនោះជាការភន្តច្រឡំសោះ ដែលសម្រាប់ថ្ងៃបោះឆ្នោត អ្នកទាំងនោះ បែរជាជឿសម្តីទ្រគោះបស់បោករបស់«ឌណល ត្រាំ»ថាជាមនុស្សដែលហ៊ានធ្វើឲ្យ«ជិវភាពនៅអាមេរីកប្រសើរឡើងបាន» នោះហើយដែលធ្វើឲ្យសន្លឹកឆ្នោត ត្រាំ ឡើងឈ្នះបានប្រមាណជាង ២លានសម្លេង តែប៉ុណ្ណោះ គឺជាសម្លេងបោះឆ្នោតប្រវត្តិសាស្ត្រថ្មី ដ៏ប្រកិតគ្នាជាទិបំផុត  ។

ព័ត៌មានទាក់ទង