តពីលេខមុន
ថ្លែងនៅក្នុង សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី៣០ ខែមេសា នេះ អ្នកស្រី រ៉ូណា ស្មីត 9ហ្រៀនា ម្សិតហប អ្នករាយ ការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជារម្លឹករបបលោក ហ៊ុន សែន ថា ដើម្បីធានាឱ្យបាននូវការគោរពគោល ការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គឺទាល់តែ គោរពសិទ្ធិប្រជាពលរដ្ឋក្នុងការចូលរួមក្នុងជីវភាព នយោបាយ ហើយអ្នកកាន់អំណាចសព្វថ្ងៃនៅមាន ឱកាសចុងក្រោយ ដើម្បីពិចារណាឡើងវិញ នូវ ចំណាត់ការរបស់ខ្លួន ដោយប្រញាប់ដោះលែង មេដឹកនាំគណបក្សប្រឆាំង និងលុបចោលបម្រាម ដែលហាមសិទ្ធិនយោបាយរបស់មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ហើយត្រូវតែងាកមកផ្លូវ ត្រូវតាមគន្លងនៃរដ្ឋធម្មនុញ្ញ ដែលធានាឱ្យមាន ការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ពោលគឺត្រូវធានាធ្វើយ៉ាងណាឱ្យ គណបក្សនយោបាយទាំងអស់មានសិទ្ធិ និងសេរីភាព ក្នុងការចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នា។
ជាចុងក្រោយអ្នកស្រី រ៉ូណា ស្មីត បន្ថែមថា ការបោះឆ្នោតដែលអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺទាល់តែរបបលោក ហ៊ុន សែន អនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង អង្គការសង្គមស៊ីវិលមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការបំពេញការងាររបស់ខ្លួន និងត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិជជែកដេញ ដោលគ្នា និងបញ្ចោញមតិពិភាក្សា កិច្ចការនយោបាយ ដោយចំហ និងសេរី។
ការដែល ហ៊ុន សែន ចាត់វិធានការអស់នេះ គឺ ដើម្បីតែម៉្យាងគឺរក្សាអំណាចរបស់ខ្លួន ដែលបាន ប្រកាសជាច្រើនដង ថាខ្លួននឹងកាន់អំណាចច្រើនឆ្នាំទៀត បើអត់ពីខ្លួនក៏ត្រូវកូនចៅពួកបក្សប្រជាជនជាអ្នកកាន់អំណាច ។ ហេតុនេះការប្រកាសហ៊ុន សែន ថា វិធានការដែលខ្លួនធ្វើអស់នេះដើម្បី សន្តិភាព និងអភិវឌ្ឍន៍ នោះជាការកុហកទេ ។
ឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា គឺរក្សា អំណាចរហូតមិនខ្វល់នឹងវាសនាប្រជាពលរដ្ឋ និង ប្រទេសទេ គង់តែសហគមអន្តរជាតិគេកំញើញ និងរៀបចំសម្ពាធយ៉ាងណាក៏ដោយ ។ ការរក្សា អំណាចបានសព្វថ្ងៃនេះគឺ សំអាងប្រទេសចិនបេកាំង ជួយផ្នែកហិរញ្ញណ៍វត្ថុ និងនយោបាយ ។ តែដើម្បី បានជំនួយអស់នេះ រដ្ឋាភិបាល ហ៊ុន សែន ត្រូវ គាំទ្រនយោបាយចិននៅ និងសំរួលឱ្យប្រជាជនចិនមកតាំងទីនៅប្រទេសខ្មែរ ។ យើងសង្កេតឃើញចិនមកតាំងទីជាច្រើននៅកំពង់សោម កំពត និង កោះកុង ។ ហើយក្រុមហ៊ុនចិនបានទិញដីស្រែចំការ ជាច្រើននៅតាមខេត្តនានា ដូចជានៅកំពង់ធំពោធិ៍ សាត់ ព្រះវិហារ ។ល។ ដើម្បីដាំដំណាំ និងស្រូវ ។ សកម្មភាពនេះដែលធ្វើឱ្យមានផលវិបាកដល់ប្រ-ជាពលរដ្ឋខ្មែរដែលធ្វើស្រែ ដោយក្រុមហ៊ុនចិនប្រមូល ទឹកធ្វើស្រែប្រាំងដែលប្រជាពលរដ្ឋគ្មានមធ្យោបាយ នឹងធ្វើ ។
ការដែលចិនមានបំណងមកតាំងទីនៅស្រុកខ្មែរ គឺមានកំរោងតាំងពីឆ្នាំ១៩៨៧ នៅពេលដែល ភាគីខ្មែរកំពុងចរចាគ្នាដោយសុំខេត្តកណ្តាល ជា ស្វាយ័ត ដើម្បីអភិវឌ្ឍន៍តែមិនបានសំរេចដោយ មានភាគីខ្លះគេជំទាស់តែលើកនេះបានជោគជ័យ។
តើចិនអាចនឹងមានឥទ្ធិពលមកលើស្រុកខ្មែរទៅអនាគតយូរឬទេ ដូចកាលពេលដែលចិនគាំទ្រ ខ្មែរក្រហម សំលាប់ប្រជាពលរដ្ឋពេលប្រទេសនោះ ទេ? កាលនោះមានសង្គ្រាមត្រជាក់ ហេតុដូច្នេះ ហើយ បានជាមានលេសថាគាំទ្រខ្មែរក្រហម ដើម្បី ទប់ការវាទទីរបស់សហភាពសូវៀត តាមរយៈ យួន ។ តែស្ថានភាពនយោបាយបានដូរអស់ហើយ ដោយសហភាពសូវៀត រលាយយួនចូលជាសមា ជិកអាសេអាន ហេតុនេះ លេសនេះក៏មិនអាចយក មកប្រើបានទេ។ មានតែម្យាងគឺមកវិនិយោគទុក នៅស្រុកខ្មែរ តែដែលធ្វើឱ្យប្រទេសអាសេអានភាគ ច្រើនមានការមិនទុកចិត្ត និងមិនគាំទ្រនយោបាយ ចិន ដោយចិនតម្រូវឱ្យខ្មែរគាំទ្រនយោបាយខ្លួន ចំពោះប្រទេសអាសេអានស្តីពីព្រំដែនឈូងសមុទ្រ ដែលមានប្រទេសជាច្រើនជាប់ពាក់ព័ន្ធ ។ ដោយ ព្រមទាំងមានការសម្ពាធពីសហគមអន្តរជាតិ ហេតុ នេះចិននឹងថ្នឹងថ្នែងអំពីរឿងនេះ។ ចិនកំពុងយករ៉ែគ្រប់បែបយ៉ាងនៅស្រុកខ្មែរ តែបើអស់រ៉ែទាំងអស់នេះតើចិននៅតទៅទៀតទេ បើសិនណាការសម្ពាធពីប្រទេសផ្សេងៗនៅតែមាន ។ យើងសង្កេត ថា បើចិនអស់ផលប្រយោជន៍ហើយ គេតែងតែបោះ បង់ចោលហើយ ដូចនៅប្រទេសដ៏ទៃទៀត តែ មុននឹងបោះបង់ចោលគេនឹងចំរាញ់ទាល់តែអស់ ។
នៅពេលដែលចិនឈប់គាំទ្រ អ្នកកាន់អំណាច ខ្មែរនឹងបែរទៅរកអ្នកគាំទ្រថ្មី គឺមានតែប្រទេសយួនតែប៉ុណ្ណោះដែលអាចទទួលយក ។ តើយួននឹង មានមធ្យោបាយទទួលទេ? បើយួនព្រមពេលនោះ យួននឹងដាក់លក្ខខណ្ឌជាពុំខាន បើសិនណាជាពួកអស់នេះមិនធ្លាក់ពីអំណាច។
សហគមអន្តរជាតិនឹងធ្វើសម្ពាធជាខ្លាំង ជា ពិសេស សហរដ្ឋអាមេរិក ដោយសារ ហ៊ុន សែន ចោទថាលោកកឹមសុខា ក្បត់ជាតិដោយឃុបឃិត និងអាមេរិក ដើម្បីប្តួលរបបរបស់ខ្លួន តែព្រះរាជ អាជ្ញាអត់បានហៅតំណាងអាមេរិកមកសួរចម្លើយ ទេ គង់តែមេធាវីរបស់លោក កឹម សុខា ស្នើយ៉ាង ណាក៏ដោយ ។ នេះបញ្ជាក់យ៉ាងច្បាស់ថាការចោទ ប្រកាន់នេះ គឺជាការប្រឌិតសុទ្ធសាធ ។ សហគម អន្តរជាតិចាំមើលនៅពេលបោះឆ្នោតសភា នៅថ្ងៃទី ២៩ កក្កដា តើមានវត្តមានគណបក្សសង្គ្រោះជាតិឬអត់ បើគ្មានទេ គេនឹងចាត់វិធានការច្បាស់លាស់ ដូចតំណាងរាស្ត្រអាមេរិកជាច្រើនបានគ្រោងក្នុង ច្បាប់ខ្លះទៅហើយ ។
សម្ពាធមានច្រើនសណ្ឋាន ដែលអាចដេញ តំណាងខ្មែរចេញពីស្ថាប័នអន្តរជាតិទាំងអស់ ដែល អាមេរិក និង សហគមអឺរុបមានតំណាង ដូចជា ធីំ ឌៅព ឺរៀលដ ពៅណគ ។ល។ នេះយើងមិន និយាយពីស្ថាប័នអង្គការសហប្រជាជាតិទេ ។ កាល ខ្មែរក្រហមមានតំណាង គឺដោយសារតែសម្តេចតា អ្នកចេញមុខ ហើយសហគមអន្តរជាតិគេមាន សណ្តានចិត្តមកលើព្រះអង្គ តែចំពោះលោក ហ៊ុន សែន វិញ គេមិនសូវចាប់អារម្មណ៍ ដូចយើងឃើញ កាលទៅប្រជុំនៅហាណូយ និងសិតនី គេមិនទាំង ព្រមថត ឬអង្គុយជាមួយគាត់ផង ។
ហេតុដូច្នេះ ការដូរអ្នកកាន់អំណាចនឹងមាននៅពេលខាងមុខនេះ តាមរយៈណា មិនដឹងទេ តែត្រូវនឹងដូរ ។ យើងឃើញថាកាលណាអ្នកកាន់អំណាចផ្តាច់ធ្លាក់ពីអំណាច ម្តងណា គឺក្រុមគ្រួសារ ទៅជាមួយមិនខាន ខ្លះមិនទាំងហ៊ានរក្សាត្រកូលខ្លួនឯងទៅទៀត ។
ហេតុដូច្នេះ តើវាសនារបស់ព្រះរាជាណាចក្រ កម្ពុជានឹងទៅជាអ្វី? បើតាមការវិភាគនយោបាយ ដ៏ខ្មៅងងឹតយ៉ាងនេះ ។
ចំឡើយនេះ គឺស្ថិតនៅលើអ្នកកាន់អំណាច តែប៉ុណ្ណោះ ពីព្រោះសព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ អត់មានសិទ្ធ សំរេចលើវាសនារបស់ខ្លួន ដូចដែល បានសន្យារបស់ព្រះរាជាណាចក្រកម្ពុជាចំពោះ សហគមអន្តរជាតិថាគោរពឆន្ទៈប្រជាពលរដ្ឋនោះ ទេ ដោយសារតែការបោះឆ្នោតនៅខែកក្កដានេះ អត់សេរី ហើយអត់ជំរើស ។ ហេតុដូច្នេះអ្នកកាន់អំណាចគួរតែគិតពីវាសនាអនាគតផ្ទាល់ខ្លួន និង ក្រុមគ្រួសារផង ។ ខ្ញុំគ្រាន់តែជូនជាគំនិតដើម្បី ពិចារណា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា ជាពិសេស ទាក់ទងផ្ទាល់ទៅអ្នកកាន់អំណាច បើថា គ្មានចិត្ត គិតដល់ប្រជាពលរដ្ឋដែលយើងសង្កេតឃើញមក ហើយ ។
បើប្រសិនណាជាអនុញ្ញាឱ្យបក្យទាំងអស់ រួម ទាំងបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោត ខែកក្កដានេះ ព្រមទាំងយល់ព្រមតាមការទាមទារ ពីសហគមអន្តរជាតិ បើតាមការស្ទង់មតិបោះឆ្នោត លើកក្រោយគណបក្សប្រជាជនកម្ពុជាច្បាស់ជា ចាញ់ និងអំណាចធ្លាក់មកគណបក្សសង្គ្រោះជាតិ ។ ពេលនោះបើប្រសិនណាជាគណបក្សប្រជាជនកម្ពុជា ផ្ទេអំណាចស្របតាមច្បាប់ ទៅគណបក្សសង្គ្រោះ ជាតិច្បាស់ជាសហគមអន្តរជាតិចេញមុខមកការពារ លទ្ធិប្រជាធិបតេយ្យ ដោយការពារអ្នកចាញ់ឆ្នោត ហើយថែមទាំងកងទ័ព និង កងកម្លាំងប្រុងការពារ ជានិច្ចគណបក្សប្រជាជនកម្ពុជា ដែលជាចៅហ្វាយ ពីដើម បើប្រសិនណាជាគណបក្សសង្គ្រោះជាតិ ចង់ធ្វើការកៀបទៅលើគណបក្សប្រជាជនកម្ពុជា។ ហេតុនេះ ការបារម្ភត្រង់នេះនឹងគ្មានទេ ។
ឬមួយគណបក្សប្រជាជនកម្ពុជាបារម្ភខ្លាច នឹងរលាយខ្លួនឯង ដោយមិនបានត្រឡប់មកកាន់អំណាចវិញនៅអាណត្តិក្រោយ ។ ត្រង់នេះជាការ យល់ច្រឡំហើយ បើតាមប្រវត្តិនយោបាយប្រទេស ផ្សេងៗ គណបក្សថ្មីដែលឡើងមកកាន់អំណាចមិន ដែលបានលើសពី១អាណត្តិទេ គឺដោយសារគ្មាន ការពិសោធក្នុងការកាន់អំណាច ខ្វះអ្នកមានសម្ថភាព ក្នុងកិច្ចការគង់តែខ្លះនាំគ្នាអួតសរសើរអ្នកនេះ អ្នក នោះក៏ដោយ ។ ព្រមទាំងសមាជិកគណបក្សប្រជា ជនកម្ពុជាកាន់ក្តោបសេដ្ឋកិច្ចគ្រប់វិស័យ ។ ហេតុ ដូច្នេះ ខ្ញុំជឿថា អាណត្តិ២០២៣ គណបក្សប្រជា ជនកម្ពុជានឹងត្រឡប់មកកាន់អំណាចវិញជាពុំ ខាន ។
បើសិនណាជាស្ថានភាពដូចសព្វថ្ងៃ គឺមិនឱ្យ គណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោត ដោយ យកលេសថាលោកប្រធាន កឹម សុខា ក្បត់ជាតិ ដោយគេទាំងអស់គ្នា និងទាំងក្រុមខ្លួនជាអ្នក ចោទអត់ជឿ គឺអនាគតរបស់គណបក្សប្រជាជនកម្ពុជាទៅអនាគត មិនច្បាស់ជារស់រាន្តមានជីវិត នៅយូរទេ ។ ឬមួយហេតុតែចង់បានពេក បានជា បាត់បង់ប្រាជ្ញាញាណក្នុងការគិតដើម្បីរក្សាអំណាច។ ដូចពួកខ្មែរក្រហម ប៉ុល ពត នឹកស្មានតែពួកគេរក្សា អំណាចបានរាប់រយឆ្នាំ និងពួកផ្តាច់ការផ្សេងៗ ទៀត។ ជាទីបញ្ចប់ យើងទាំងអស់គ្នា ដែលជាអ្នក នយោបាយ គួរនឹកអាណិតដល់ប្រជាពលរដ្ឋដែល វេទនាជិត៥០ឆ្នាំ ហើយ គង់តែបរទេសគេក៏អាណិត អាសូរជួយ តែអ្នកខ្លះជាខ្មែរ មិនគិតយ៉ាងដូច្នេះទេ គឺ គិតតែមានបាន និងអំណាចចង់ប្រជាពលរដ្ឋវេទនា យ៉ាងណាក៏មើលមិនឃើញដែរ ។ លិម គិម យ៉ា