អឺរ៉ុប ថ្ងៃទី២៣វិច្ឆិកា២០២៤
ពីភពលោកកំពុងត្រៀមខ្លួន ទប់ទល់នឹងការផ្លាស់ប្តូរ ស្ទើរតែផ្ទុយស្រឡះ នៅពេល ឌណល ត្រាំ ឡើងកាន់អំណាចជាប្រធានាធិបតីនែសហរដ្ឋអាមេរីក ដែលមានឥទ្ធិពលដ៏ធំធេង លើសន្តិភាពនឹងសេដ្ឋកិច្ចពីភពលោក នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ បន្តទៅ៤ឆ្នាំខាងមុខ។ បើតាមសម្តីលោក ត្រាំ គឺសង្គ្រាមនៅអ៊ូក្រែនហើយនឹងនៅអ៊ីស្ត្រាអែល នឹងត្រូវបញ្ចប់ឲ្យបានឆាប់។
***សង្គ្រាមអ៊ីស្រាអែលនឹងហាម៉ាសៈ
ប្រទេស៤នៅមជ្ឈឹមបូពា៍ ដែលភ្លើងសង្គ្រាមកំពុងតែឆាបឆេះ គឺអ៊ីស្រាអែល ប្រយុទ្ធទល់នឹង ប្រទេសមូស្លីម ប៉ាឡេស្ទីន(គ្រប់គ្រងដោយក្រុមហាម៉ាស់)ប្រទេសលីបង់(ភេរវករប្រយុទ្ធជួរមុខ) នឹង ប្រទេសអ៊ីរ៉ង់(ជាមេខ្លោងនៃក្រុមភេរវករ)។ អ៊ីស្រាអែល បន្តរការវាយប្រហារសងសឹក ទៅលើប្រទេសមូស្លីមទាំង៣ប្រទេសនោះ ដោយយុទ្ធសាស្ត្រយោធាខ្លាំងខ្លា ដើម្បីកំទេចក្រុមហាម៉ាស់ នៅគ្រប់កន្លែងដែលហាម៉ាស់លាក់ខ្លួន។ លោក ត្រាំ ធ្លាប់បាននិយាយប្រាប់អ្នកកាសែតថា នឹងបញ្ចប់សង្គ្រាមនោះ ដោយបន្តរជំនួយដល់អ៊ីស្ត្រាអែល នឺងបន្តរចរចាសន្តិភាព ។ លោក ណេតាញ៉ាហ៊ូ ប្រមុខរដ្ឋភិបាលអ៊ីស្ត្រាអែល មិនបានស្តាប់ឱវាទរបស់លោក បាយដិន ថា«មិនឲ្យវាយទៅលើជនស៊ីវិល»ទេ នៅពេលព្យាយាមតាមដានវាយកំទេចភេរវករ ដែលបណ្តាលឲ្យប្រជាពលរដ្ឋស៊ីវិលប៉ាឡេស្ទីនរងគ្រោះយ៉ាងអណោចអធម្ម, នោះជាហេតុធ្វើឲ្យមានការចេញដីការចាប់ខ្លួន ពីអង្គការតុលាការអន្តរជាតិកាលពីសប្តាហ៍មុន តែទណ្ឌកម្មនេះពុំបានរំខានដល់ការបន្តរវាយលើក្រុមហាម៉ាស់ទេ។ លទ្ធផលគឺ មេក្រុមដឹកនាំហាម៉ាស់ បានត្រូវសម្លាប់ដោយយោធាអ៊ីស្ត្រាអែល បានជាបន្តបន្ទាប់ ឥឡូវក៏បានចូលមកអង្គុយនៅតុចរចាខ្លះៗហើយដែរ។
លោក ជោ បាយដិន នៅចុងអាណត្តិរបស់លោក មិនបានបញ្ឈប់ជំនួយទៅអ៊ីស្ត្រាអែលទេ តែបន្តរលើកទឹកចិត្តមានកិច្ចចរចាសន្តិភាព ដោយប្រទេសកាតាដដែល។ នៅអាណត្តិបន្តរ នៃនយោបាយសហរដ្ឋដោយលោក ត្រាំ គេដឹងថាកិច្ចចរចានៅតែបន្តរ តែលោកត្រាំមានបំណងដកខ្លួនចេញពីជម្លោះយោធា ឲ្យបានឆាប់រហ័ស ដែលធ្វើឲ្យអាមេរីកចំណាយលុយច្រើននោះ ឲ្យខាងតែបាន។
***សង្គ្រាមរុស្សីនឹងអ៊ូក្រែនៈ
នៅ១ពាន់ថ្ងៃនៃសង្គ្រាមនៅអ៊ូក្រែន លោកប្រធានាធិបតីរុស្សី ពូទីន នឹងប្រធានាធិបតីអ៊ូក្រែន ជេឡិនស្គី ទាំងពីរនាក់សុទ្ធតែសង្ឃឹមថា«សង្គ្រាមនឹងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ នៅពេលដែលលោកប្រធានាធិបតីអាមេរីក ឌណល ត្រាំ ឡើងកាន់អំណាចជាលើកទី២ ។ អាមេរីកនៅ២ខែមុនបញ្ចប់ដំណែងលោក បាយដិន បានបង្កើនកម្លាំងឲ្យអ៊ូក្រែន ដោយអនុញ្ញាត្តិឲ្យអ៊ូក្រែន អាចប្រើគ្រាប់មីស៊ីលអាមេរីក បាញ់ចូលទៅដែនដីរុស្សីបាន រីឯរុស្សីវីញខិតខំបង្កើនចំនួន«អាវុធនូក្លេអ៊ែ»សម្រាប់បាញ់ចូលទៅអាមេរីកនឹងអង់គ្លេសវិញ ទាំងកម្លាំងទ័ពនឹងសេដ្ឋកិច្ចខ្លួន កំពុងដាំក្បាលចុះ។ ការដែលរុស្សី នាំកូរ៉េខាងជើងឲ្យចូលមកជួយវាយ ក្នុងសង្គ្រាមអ៊ូក្រែន បានធ្វើឲ្យលំនឹងអំណាចពិភពលោកខាងប្លុកកុម្មុយនីស្តខូចខាត ដោយកូរ៉េខាងត្បូងនឹងជប៉ុនជាមហាអំណាចសេដ្ឋកិច្ច សម្ព័នមិត្រអាមេរីកាំង ក៏បានប្រកាសចូលទៅជួយអ៊ូក្រែនដូចគ្នាដែរ រីឯចិនកុម្មុយនិស្តវិញ បែរជាបង្ហាញឥរិយាបទអព្យាក្រឹតចំពោះសង្គ្រាមអ៊ូក្រែនទៅវិញ គឺមិនបានជួយរុស្សីទេ។ នៅសល់សហភាពអឺរ៉ុប ដែលជាភាគីសំខាន់ក្នុងការទប់សង្គ្រាមកុំឲ្យរាលដាលមកអឺរ៉ុប ក៏កំពុងរៀបចំខ្លួនបង្កើនសមត្ថភាពយោធាជួយទៅអ៊ូក្រែនដែរ នៅមុនពេលដែល ឌណល ត្រាំ ចូលមកកាន់អំណាចនៅសហរដ្ឋអាមេរីក។
***អង្កការ«អូតង់»ឬ«ណេតូ»
គឺជាសម្ព័ន្ធភាពយោធាសម្រាប់កាពារប្រទេសទាំង៣០របស់សហភាពអឺរ៉ុប មានទាំងអាមេរីកនៅក្នុងនោះដែរ។ កាលពីអាណត្តិមុនរបស់លោក ត្រាំ (ឆ្នាំ២០១៦ដល់២០២០) លោកបានបន្ថយសកម្មភាពសហរដ្ឋ ចេញពីសម្ព័ន្ធភាពលោកសេរី«អូតង់»នោះ យ៉ាងគួរឲ្យព្រួយបារម្ម ដែលមកពីការគម្រាមកំហែងរបស់សម្ព័ន្ធកុម្មុយនិស្ត។ សហរដ្ឋអាមេរីកបានទាមទារឲ្យសមាជិក«អូតង់»ទាំងអស់ ចេញវិភាគទានស្មើគ្នា(២%នៃPIB) តែប្រទេសអតីតកុម្មុយនីស្តខ្លះធ្វើមិនទាន់បាន។ ៤ឆ្នាំកន្លងមក ក្នុងអាណត្តិរបស់លោកប្រធានាធិបតី បាយដិន សហភាពអឺរ៉ុបក៏បានពង្រឹងកម្លាំងរបស់ខ្លួន មិនចង់ឲ្យរឿងហេតុរបៀបនេះ(ការគម្រាមរបស់អាមេរីក)កើតឡើងបាននៅអឺរ៉ុបម្តងទៀតឡើយ។ ចំណែកលោក បាយដិន រហូតដល់ចប់អាណត្តិ ក៏កំពុងតែជួយលើកគុណភាពអឺរ៉ុប ឲ្យអាចទប់ទល់នឹងកុម្មុយនីស្តឲ្យបាន ដោយខ្លួនឯងដែរ ។ គេអាចទាយទុកជាមុនបានថា«អឺរ៉ុបនឹងមានទំនាស់នយោបាយកាពារផលប្រយោជន៍ពិភពលោក ជាមួយនឹងលោកប្រធានាធិបតី ត្រាំ»ដូចគ្នានឹងកាលពីជំនាន់លោក ត្រាំ កាន់អំណាច អាណត្តិទី១នោះដែរ។
***តំបន់ឯទៀតក្នុងពិភពលោក
មហាអំណាចថ្មី«ប្រីក»មាន១០ប្រទេស
ប្រទេសឯទៀតជាច្រើន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរីកាំង បានរងគ្រោះដោយអាមេរីករបស់ ឌណល ត្រាំ អាណត្តិទី១ បានប្តូរនយោបាយក្រៅប្រទេស លុបចោលនូវសម្ព័ន្ធភាពនៅអាស៊ី ដែលកាពារចិនតាយវ៉ាន់ កូរ៉េខាងត្បូង នឹងជប៉ុន ពីការគម្រាមកំហែង នឹងរំលោភពីចិនកុម្មុយនិស្ត ហើយក្នុងរយពេលតែ៤ឆ្នាំ បានរាលដាលទៅដល់អូស្ត្រាលីនឹងឥណ្ឌាទៀតផង ដែលសមុទ្រចិនខាងត្បូង ដែលជាសមុទ្រអន្តរជាតិ ក៏បានត្រូវពួកកុម្មុយនិស្តរំលោភកាន់កាប់នាពេលនោះ។ ទាំងនោះជាមេរៀនដ៏អាក្រក់ ដល់ប្រជាជននៃប្រទេសជុំវិញសមុទ្រប៉ាស៊ីហ្វីក នឹងសមុទ្រឥណ្ឌាថា«អាមេរីកនៃ ឌណល ត្រាំ បានបាត់បង់នូវឥទ្ធិពលខ្លួន ក្នុងពិភពលោកទៅហើយ» ក្រដាសប្រាក់ដុល្លាពិភពលោក ក៏អាចត្រូវប្តូរបានដោយក្រុមសម្ព័ន្ធមហាអំណាចថ្មី«ប្រីក BRIC» ដែលជាហេតុធ្វើឲ្យប្រទេសទាំងឡាយដែលរងគ្រោះនោះ ខំប្រឹងក៏សាងកម្លាំងខ្លួនឯង ដោយមិនចាំបាច់ពឹងកម្លាំងអាមេរីក តាំងពីពេលនោះមក។
ដូច្នេះគេនឹងគិតថា«សហរដ្ឋអាមេរីកនៃឆ្នាំ២០២៥ អាចនឹងក្លាយទៅជាខ្សោយពឹងពាក់ជាម្ចាស់ពិភពលោក មិនបានដូចមុនទៀតទេ»។ ក្នុង២ខែទៅមុខ នៅពេលលោក បាយដិន ចាកចេញពីសេដ្ឋវិមាន លោក ឌណល ត្រាំ នឹងមិនប្រកាន់នយោបាយការបរទេសខុសពីមុនស្រឡះ ដែល«សម្ព័ន្ធមិត្តអាមេរីកាំងត្រូវនៅពីក្រោយ អាមេរីកលេខ១ ទៅវិញហើយ» ហើយក៏មិនច្បាស់ជាលោក ត្រាំ អាចគោរពកិច្ចសន្យា នាឱកាសបោះឆ្នោតបានឬក៏មិនបានផង លោកធ្លាប់ថ្លែងថា«លោកនឹងកាន់អំណាចផ្តាច់ការ នៅថ្ងៃទី១» តែលោកបន្តរថា«នឹងប្រើយោធានៅពេលប្រកាសភាពអាសន្ន ដើម្បីបណ្តេញជនអន្តោប្រវេសន៍ ក្នុងទ្រង់ទ្រាយធំមិនដែលមានពីមុនមក»។ ដូច្នេះសូមរង់ចាំព្រឹត្តិការភ្ញាក់ផ្អើល ពីការធ្លាក់ចុះនៃសហរដ្ឋអាមេរីក ជាមួយនឹងនយោបាយស្តាំផុតនិយមរបស់អាមេរីក«ត្រាំនិយម»៕