Top Mobile Banner

អន្តរកាលនៃអាមេរីកដ៏ជ្រួលច្របល់ មុនពេលលោក ត្រាំ ចូលកាន់អំណាច

អឺរ៉ុប ថ្ងៃទី៥ធ្នូ ២០២៤
នៅជាង៥០ថ្ងៃមុនប្រធានាធិបតីថ្មី ឌណល ត្រាំ ចូលកាន់អំណាច មានការជ្រើសរើសវរជនប្រតិបត្តិ មកកាន់មុខដំណែងជារដ្ឋមន្ត្រីនានា ដើម្បីអនុវត្តន៍នយោបាយ«ម៉ាគ្ហា MAGA Make American Great Again»សម្រាប់អាណត្តិថ្មីឆ្នាំ២០២៥ នោះ។ នៅអាណត្តិលោក ត្រាំ ថ្មីនោះ ក៏ពុំមានលក្ខណៈដូចពីអាណត្តិមុនៗទេ អ្វីដែលគេដឹង តាមសេចក្តីថ្លែងការគឺ ក្តីបារម្មគួរឲ្យខ្លាចទៅវិញ។
ទោសលោកត្រាំប្រមាណ៨០ករណី បានត្រូវលើកលែងដោយតុលាការជាន់ខ្ពស់សម្រេចថា«គ្មានទោស ដោយសារកំហុសកើតនៅក្នុងភារៈកិច្ចរបស់ ឌណល ត្រាំ កើតឡើងក្នុងពេលលោកនៅធ្វើជាប្រធានាធិបតី» រីឯទោស«ក្លែងបន្លំឯកសារពន្ធ៣៤ករណីនៅរដ្ឋនូយ៉ក ក៏ត្រូវបាន«ពន្យាពេលដាក់ទោស ទៅគ្មានពេលកំណត់» ដោយសារ ត្រាំ តវ៉ាពេលបានជាប់ជាប្រធានាធិបតីអាមេរីក។ លោក ត្រាំ បានខិតខំពន្យាពេលកាត់ទោសព្រហ្មទណ្ឌ បានច្រើនដង នៅជ័រជ្យា នឹងនៅ នូយ៉ក ឲ្យទាល់តែបានដល់បោះឆ្នោតរួច ឥឡូវជាប់ឆ្នោតរួចហើយក៏សន្យាថា«នឹងបណ្តេញរដ្ឋអាជ្ញា ស្មីត ដែលចេះតែតាមស៊ើបអង្កេតរឿងរ៉ាវលោក ឲ្យខាងតែបាន»។

 មហាសេដ្ឋីពីររូបនៅក្នុងបញ្ជីប្រតិបត្ត Vevek Ramaswamy & Elon Musk
មហាសេដ្ឋីពីររូបនៅក្នុងបញ្ជីប្រតិបត្ត Vevek Ramaswamy & Elon Musk

លទ្ធផលបោះឆ្នោតឈ្នះរបស់ ឌណល ត្រាំ បានតិចបំផុត ១ យកបានស្ថាប័នប្រធានាធិបតី ២ ឈ្នះបានស្ថាប័នព្រឹទ្ធសភា(៥៣ទល់៤៧ ពាក់កណ្តាលគឺ50) ៣ ឈ្នះបានស្ថាប័នសភាដំណាងរាស្ត្រ(២១៥ទល់២២០ បាក់កណ្តាលគឺ218) ជោគជ័យតិចតួចបំផុត នៅសភាទាំង២ជាន់ នឹងធ្វើឲ្យមានការយឺតយ៉ាវក្នុងការសម្រេចច្បាប់នានា ដែលត្រូវឆ្លងសភា។ មានសមាជិកសភាខ្លះមានភារៈកិច្ចក្នុងរដ្ឋបាលថ្មី ក៏ចាកចេញ ធ្វើឲ្យអាសនៈសភាខាងគណបក្សសាធារណរដ្ឋនៅទំនេ(៣អាសនៈ)ដែលត្រូវបោះឆ្នោតឡើងវិញនៅខែមេសាខាងមុខ, ហើយនៅមាន សមាជិកសភាខ្លះមកពីគណបក្សឯករាជ្យ ដែលគំនិតងាករេ អាចមិនស្របតាមគណបក្សធំ ដូច្នេះគណបក្ស លោកត្រាំ អាចនឹងមានចំនួនតិចជាង ឬស្មើគ្នា នឹងគណបក្សប្រជាធិបតេយ្យនោះ វីវរហើយ! បើលោកត្រាំចង់បញ្ចេញច្បាប់តឹងតែងណាមួយនោះ។
លោក ត្រាំ កំពុងជ្រើសរើសបុគ្គលិកជំនួយការប្រធានាធិបតី ប្រមាន៣០០០នាក់ ឲ្យចូលទៅធ្វើការ ក្នុងនោះមាន១២០០នាក់ ត្រូវឆ្លងកាត់ការសម្រេចរបស់សភា ។ នៅពេលនេះ គេឃើញមុខមាត់ថ្មីជាច្រើន ដែលសុទ្ធតែ«មនោគមន៍ស្តាំផុតនិយម» ថ្លែងការយ៉ាងកាចសាហាវ ដូចជា«បើបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញក្នុងចំនួនដែលមិនធ្លាប់មាន បើមានបងប្អូនជាអាមេរីកាំងចង់ឃាត់ នឺងបញ្ជូនទៅជាមួយ» មន្ត្រីខ្លះទៀតថ្លែងថា«ប៉ាតែល ថាៈ ខ្ញុំនឹងបិទការិយាល័យអេហ្វប៊ីអាយ (FBI) តាំងពីថ្ងៃទី១ បញ្ជូនបុគ្គលិកទាំងអស់ឲ្យទៅទល់ដែន ឲ្យទៅចាប់ជនអន្ធពាល» ខ្លះទៀតថ្លែងថា«អេឡុនម៉ុក ថាៈ ខ្ញុំនឹងលុបស្ថាប័នរដ្ឋជាច្រើន នឹងបុគ្គលិកដែលសុទ្ធតែឥតបានការចោល»…។ ចំណែកឯពួកសមាគមកសិករតវ៉ាថា«កុំបណ្តេញជនអន្តោប្រវេសន័ចេញច្រើនពេក រកកម្មករមកធ្វើការក្នុងកសិដ្ឋានមិនបានទេ»…គេនៅចាំបាន កាលពីអាណត្តិមុនរបស់លោកត្រាំ កសិដ្ឋាន រោងចក្រ ភោជនីយដ្ឋាន …បានរងគ្រោះដោយខ្វះពលកម្មគ្មានជំនាញនេះ ដោយពួកគេខ្លាចអាជ្ញាធរចាប់ខ្លួន។ ក្នុងចំណោមជំនួយការពិសេស របស់ត្រាំ មានមហាសេដ្ឋីលំដាប់ពិភពលោកជាច្រើនចូលរួម គេអាចនឹងបារម្មថា«តើនឹងមានប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងកាងារបំរើប្រទេសដែរឬទេ?»
ធ្វើឲ្យសុខភាពអាមេរិកាំងប្រសើឡើងម្តងទៀត ក្នុងបំណងលុបចោល«កម្មវិធីសុខភាពអូបាម៉ា Obamacare»ដែល ត្រាំ បានសាកល្បងដកចេញ កាលពីអាណត្តិមុនម្តងរួចហើយ តែធ្វើមិនទាន់បាន។ នៅសប្តាហ៍នេះលោក ត្រាំ បានតែងតាំង ដុកទ័រ អូ នឹង កេណ្ណឺឌី ជីអរ ឲ្យមកធ្វើការរួមគ្នា ក្នុងគំនិតថា «ឲ្យមកកាត់ចំណាយដ៏ឥតប្រយោជន៍ នឹងកំចាត់ការលួចបន្លំ នៅក្នុងរដ្ឋបាលដ៏ធំមួយនេះ ដែលតែងតែចំណាយថវិការសុខភាពរបស់ជាតិ ក្នុងចំណាត់ថ្នាក់ទី៣ នៃថវិការជាតិទាំងមូល»។

President Donald Trump & President Vladimir Putin
President Donald Trump & President Vladimir Putin

ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបរទេស ពន្ធនាំចូលទំនិញពីបរទេសនឹងត្រូវតម្លើងថ្លៃជាមួយ ១ ប្រទេសម៉ិកស៊ីកតម្លើង២៥% ២ ប្រទេសកាណាដាតម្លើង២៥% ពីប្រទេសចិនតម្លើងបន្ថែម១០%(ទៅជា៦០%) ប្រជុំប្រទេស«ប្រីក BRICK» អាចនឹងត្រូវតម្លើង១០០% នេះក៏ជាហេតុដែលនាំឲ្យទំនិញនាំចូលក្នុងស្រុក ក៏ឡើងថ្លៃដែរ ឬក៏មានការសងសឹកតបវិញ។
សង្គ្រាមរវាង រុស្សី អ៊ូក្រែន លោក ត្រាំ ថាៈ «សង្គ្រាមនៅអ៊ូក្រែននឹងបញ្ចប់ តែត្រឹម២៤ម៉ោងប៉ុណ្ណោះ» ។ មកទល់ពេលនេះ មូស្គូបានកាន់កាប់ដីនៅអ៊ូក្រែនខាងលិច ចំនួន២០%ហើយ គឺៈ ១ តំបន់ដូណេស ២ តំបន់លូហង្ស ៣ តំបន់គែសុន ហើយនឹងតំបន់ហ្សាប៉ូរីហ្សា បើទោះជា យោធាមិនទាន់កាន់កាប់ពេញលេញនៅឡើយក៏ដោយ ។ ដោយសារ ក្រុងមូស្គូ នឹង ក្រុងកៀវ មានវិបត្តិមិនអាចបន្តរសង្គ្រាមបានដូចគ្នា ទាំងលោក ពូទីន នឹង ជេឡិនស្គី ទំនងជាបានយល់ស្របគ្នា ថាៈ«សុខចិត្តឲ្យរុស្សីទទួលបានដីទាំង៤តំបន់នោះ តែ ពូទីន ទាមទាឲ្យអ៊ូក្រែន នឹងអឺរ៉ុបទទួលស្គាល់ព្រុំដែនថ្មីនោះ ជាមុនសិន នេះមិនរាប់ តំបន់គ្រីមៀ បន្ថែមទេ ដោយរុស្សីយកបានរួចទៅហើយ, រីឯលោក ជេឡិនស្គី ទាមទាឲ្យអ៊ូក្រែនដែលនៅសល់ បានចូលជាសមាជិកគ្រប់គ្រងដោយ«អូតង់»ជាមួយគ្នាផងដែរ។ មានចំណុចចុះសម្រុងគ្នាខ្លះហើយ តែមិនទាន់ព្រមព្រាងគ្នានៅឡើយទេ ទំនងជារង់ចាំលោកប្រធានាធិបតី ឌណល ត្រាំ ឡើងកាន់អំណាចសិន។ ពីពេលនេះរហូតដល់ពាក់កណ្តាលខែមករា២០២៥ អ៊ូក្រែន នៅទទួលការគាំទ្រពេញទំហ៊ឹង(ជាអាវុធជាង៧០០លានដុល្លា)ពីវ៉ាស៊ីនតោន, បន្ទាប់ពីនោះទៅ ទំនងជាត្រូវដល់ទីបញ្ចប់ហើយ ពីព្រោះ ត្រាំ មានចំណូលចិត្ត ទាក់ទងជាមួយលោក ពូទីន ទៅវិញច្រើនជាង។
នៅមានព្រឺត្តការដែលបំរុងនឹងផ្ទុះ ស្មានមិនដល់ជាច្រើនទៀត ពីព្រោះមានចំណុចខ្មៅ ដែល ត្រាំ បានបំប៉ោងធ្វើឲ្យសាធារណជនជឿ ហើយសប្បាយរីករាយតែមួយភ្លែត មុននឹងការពិតវាចេញមក អាចមិនដូចការគិតនោះទេ។ យើងសង្ស័យថា ការបណ្តេញជនអន្តោប្រវេសន៍ ការបញ្ចប់សង្គ្រាមនៅអ៊ូក្រែន ឬក៏នៅគ្ហាស្ហា អាចធ្វើទៅបានតែក្នុង១ថ្ងៃ មែនឬទេ? ពីព្រោះនៅមានកត្តាប្រែប្រួលជាច្រើន ដែលអាចធ្វើឲ្យជំនៀយ៉ាងជាក់ច្បាស់របស់ ត្រាំ អាចធ្វើមិនបានទៅវិញដែរ៕

ព័ត៌មានទាក់ទង