Top Mobile Banner

ប្រទេសស៊ីរីរត់សង្គ្រាមស៊ីវិលរហូតដល់ចុងបញ្ចប់

អឺរ៉ុប ទី៨ធ្នូ២០២៤

លោកប្រធានាធិបតី បាស្ហា អាសាត ដែលទទួលដំណែងដែលឳពុកខ្លួនបានចែកឲ្យ កាលពី២៤ឆ្នាំមុន បុំបានរស់នៅដោយសុខសាន្តទេលើគំនរអំណាចផ្តាច់ការរបស់ត្រកូល អាសាត ទេ។​ តាំងតែពី១៤ឆ្នាំមកហើយ នៅប្រទេសស៊ីរីរបស់លោក មានសង្គ្រាមស៊ីវីលជាប្រចាំ ដោយមានឩទ្ទាមអ៊ីស្លាមក្នុងស្រុក ពុំសុខចិត្តឲ្យលោក អាសាត កាន់អំណាចបន្តរពូជបានជាសម្បត្តផ្ទាល់ខ្លួនបានទេ ក៏កាន់អាវុធចូលតស៊ូប្រឆាំងនឹងរបបផ្តាចការរបស់លោក ដោយមានការគាំទ្រកាន់តែខ្លាំងឡើង ។

ដើម្បីរក្សាអំណាច លោក បាស្ហា អាសាត បានចងសម្ព័ន្ធភាព ឬទៅពឹងពាក់ជាមួយប្រទេសរុស្សី ឌើម្បីឲ្យគេជួយពង្រឹងអំណាចលោក បន្ថែមពីលើកម្លាំងនោះ លោកបានទៅពឹងពាក់ប្រទេសអ៊ីរ៉ង់ ជាមហាអំណាចអ៊ីស្លាមមួយនៅក្នុងតំបន់ ឲ្យមកជួយថែមទៀត ។ លោក អាសាត បានបង្កើនសម្ព័ន្ធមិត្តដ៏កាចសាហាវថ្មីទៀត មកពីប្រទេសលីបង់ ដែលចិញ្ចឹមក្រុមភេរវករ អេសបូឡា ឲ្យមកជួយទប់ទល់។ ការវាយតប់ជាសមរភូមិក្នងស្រុកនេះ បណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ធ័ន្ធប្រទេស យ៉ាងខ្ទេចខ្ទាំ នឹងមានជនភៀសសឹក ជាង១លាននាក់គ្មានជម្រក ។

សង្គ្រាមរ៉ាំរ៉ៃនៅស៊ីរីយូរពេកទៅ បានធ្វើឲ្យអ្នកកាសែតបន្ថយការចាប់អារម្មណ៍ តែអ្នកតស៊ូក៏នៅតែមិនអស់សង្ឃឹមនៅឡើយ រហូតដល់ខែតុលាឆ្នាំ២០២៤នេះ មានការប្រែប្រួលនយោបាយនៅអឺរ៉ុប ដោយសង្គ្រាមរបស់រុស្សី ទល់នឹងអ៊ូក្រែន បានរងសម្ពាតយ៉ាងដំណំ ដែលជាហេតុធ្វើឲ្យរុស្សិដកដៃពីស៊ីរី មកទប់ទល់យ៉ាងស្វិតស្វាញជាមួយសមរភូមិអ៊ូក្រែនវិញ ។ ស្របជាមួយគ្នានោះ សមរភូមិគ្ហាស្ហាវិញ កងកម្លាំងអ៊ីស្ត្រាអែល បានវាយចូលប្រទេសអ៊ីរ៉ង់ ដែលបានកាពារយុទ្ទជនភេរវករហាម៉ាស់ បណ្តាលឲ្យសម្លាប់មេភរវករហាម៉ាសនៅអ៊ីរ៉ង់ បានជាបន្តរបន្ទាប់ ក៏បានធ្វើអ៊ីរ៉ង់ ងាកមកកាពារប្រទេសខ្លួនឯងវិញ ទុកស៊ីរី ឲ្យរឺតតែកំព្រាថែមទៀត សោកនាកម្មនៅស៊ីរី មិនទាន់ចប់នៅឡើយទេ ពួកភរវករមកពីប្រទេសលីបង់ ក៏ដកខ្លួនទៅជម្រកគេវិញ ដើម្បីកាពារក្រុមពួកគេនៅឡីបង់ ដែលរងការវាយប្រហារ យ៉ាងប្រសិទ្ធិភាព លើកងឯភាពរបស់ខ្លួន។ អស់សម្ព័ន្ធមិត្តជំនួយ សម្រាប់កាពារស៊ីរី ក្រុមឩទ្ទាមអ៊ីស្លាមក៏វាយលុកយកខែត្តដ៏ធំំមួយ គឺ លីប៉ូ នៅថ្ងៃ២៧វិច្ឆិកា បានភា្លម ហើយក៏បន្តរដំណើរទៅកាន់រដ្ឋធានី ដាម៉ាស់។

ក្រុមប្រយុទ្ធប្រឆាំងនឺងរបប បាស្ហា អាសាត បានចូលមកដល់ក្រុង ហាមា
ក្រុមប្រយុទ្ធប្រឆាំងនឺងរបប បាស្ហា អាសាត បានចូលមកដល់ក្រុង ហាមា

របបក្រុង ដាម៉ាស់ កំពុងរង្គោះរង្គើយ៉ាងខ្លាំង នៅព្រឹកថ្ងៃអាទិត្យទី៨ធ្នូនេះ គេនៅមិនទាន់ដឹងនៅឡើយថា តើលោក បាស្ហា អាសាត នៅក្នុងទីក្រុងនៅឡើយ ឬក៏គេចខ្លួនបាត់ទៅហើយ ? អ្នកសង្កេតការមើលឃើញថា របបផ្តាច់ការ បាស្ហា អាសាត នេះទំនងជាមិនអាចទ្រទ្រង់នៅបានយូរតទៅទៀតឡើយ។ ពេលល្ងាចបន្តិច គេក៏បានដឹងថាប្រធានាធិបតីស៊ីរីរូបនោះ បានចាកចេញពីប្រទេសទៅបាត់ហើយ ក្រុមអ្នកស្មោះត្រង់នឹង អាសាត ក៏ចាកចេញក៏ប្រទេស ទៅកាន់ប្រទេសអ៊ីរ៉ាក់ នាល្ងាចនោះ ដាម៉ាស់ ក៏ដួលរលំទៅក្នុងដៃឩទ្ទាមភ្លាមដែរ ក្រុមអ្នកប្រយុទ្ឌប្រឆាំងនឹង អាសាត ដែលមានប្រមាណជាង១០ក្រុមដាច់ពីគ្នា គាំទ្រពីប្រទេសទួគី បានប្រកាសជ័យជំនះលើកម្លាំងទ័ពរដ្ឋាភិបាលនារាត្រីនោះ។ សហរដ្ឋអាមេរីកប្រកាសមិនឲ្យកងទ័ពខ្លួន នៅក្រៅពីជ័យជំនះនេះ ចំណែកឯអ៊ីស្ត្រាអែល បានចូលកានកាប់ជំរំយោធាដែល អាសាត បោះបង់ចោល ដើម្បីត្រៀមទប់កុំឲ្យរាលដាលទៅដល់ប្រទេសខ្លួន។

គេនៅពុំទាន់ដឹងច្បាស់នៅឡើយថា តើនឹងមានក្រុមណាជាអ្នកដឹកនាំដំណើរប្រទេសស៊ីរីថ្មី ដោយរបៀបណានៅឡើយទេ ដោយក្រុមប្រយុទ្ធអ៊ីស្លាមនិមួយៗ មានលក្ខណៈគ្រប់គ្រងនយោបាយមិនដូចគ្នាទេ៕

​​

 

ព័ត៌មានទាក់ទង