ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ បានរងគ្រោះ ថ្នាក់រថយន្តជាទម្ងន់ជាមួយព្រះជាយាព្រះអង្គ ក្នុង ខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យទី១៧នេះ – រថយន្តតូចរបស់ព្រះអង្គបានទៅបុករថយន្តឈ្នួល មួយទៀត ដែលមកពីទិសផ្ទុយគ្នា បណ្តាលឱ្យស្លាប់ អ្នកម្នាងនៅនឹងកន្លែង ហើយចំណែកឯព្រះអង្គ វិញ មានរបួសធ្ងន់ តែបានទទួលការសង្គ្រោះបន្ទាន់ រួចហើយ។
បន្ទាប់ពីការរំលាយរបស់គណបក្សសង្គ្រោះជាតិចោលរួចមកព្រះអង្គម្ចាស់ រណឬទ្ធិ បានទទួល អនុគ្រោះពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ ទទួលយកអាសនៈសភាស្ទើរតែទាំងអស់របស់ គណបក្សសង្គ្រោះជាតិ ដោយមិនចាំបាច់មានការ បោះឆ្នោតឡើយ។