Top Mobile Banner

ចំណុចងងឹតនៃបំណងរបស់ ហ៊ុន សែន

លោក ហ៊ុន សែន នៅពេលរំលាយគណបក្ស សង្គ្រោះជាតិ ហើយរំសាយអ្នកនយោបាយប្រឆាំង ទាំងអស់ចោលចេញប្រាកដជាមានសេចក្តីប្រាថ្នា ចំបងមួយ គឺបង្កើត“អំណាចតពូជ”មួយរបស់ខ្លួន ដើម្បីធានា“ការគ្រប់គ្រងគ្មានសត្រូវ”សម្រាប់អនាគត សុខសាន្តនៃគ្រួសារ“ហ៊ុន”។ ប្រាកដណាស់ ហ៊ុន សែន បានភ្លើងខៀវពីមហាអំណាចចិនប្រជាមានិត ដែលបានរក្សាគ្រួសារ“នរោត្តម ស៊ីហនុ”បានជាង ៥០ឆ្នាំ ឱ្យបំរើផលប្រយោជន៍ចិនកុម្មុយនិស្ត ឥឡូវ រកបានអ្នកបំរើដ៏ស្មោះត្រង់ម្នាក់ទៀត ដើម្បីបន្ត នយោបាយការបរទេសរបស់ចិនបាន គឺ“ហ៊ុន សែន” តែម្នាក់គ្រប់គ្រងប្រទេសបានទាំងមូល ដោយអំណាច ផ្តាច់ការ ដូចដែលចិនធ្លាប់មានពីមុនមក។
តើចិនចង់ឱ្យ ហ៊ុន សែន បំរើអ្វីខ្លះ?
ចិនរកបានមនុស្សក្នុងតម្លៃថោក សម្រាប់ បំរើខ្លួន ពីព្រោះមិនចាំបាច់ទិញកម្ពុជាទាំងមូលនោះ ទេ ពីព្រោះចិនឥឡូវនេះ មិនមែនជាចិនកាលពី ២០ឆ្នាំមុននោះទេ។ ចិនឥឡូវមានមហិច្ឆិតាវាត ទឹកដីនៃអំណាចរបស់ខ្លួន មានមេដឹកនាំថ្មី ដែល កាន់អំណាចមួយជីវិតមិនខ្លាចនឹងបំប៉នសង្គ្រាម លោកសារជាថ្មីម្តងទៀត ឥឡូវកំពុងវាយលុកយក អំណាចអាស៊ីទាំងមូល, ផ្តើមយកប្រទេសជុំវិញ “ឥណ្ឌា”ជាសត្រូវរបស់ខ្លួន ដោយទិញកំពង់ផែធំៗហើយដាក់ប្រជាជនរបស់ខ្លួន, ផ្តើមបើកផ្លូវរកទីផ្សារ នៅ“អឺរ៉ុប”ដោយឱ្យប្រទេសទន់ខ្សោយនៅអឺរ៉ុប (ក្នុងចំណោម២៨ប្រទេស)ខ្ចីលុយ ហើយប្រើប្រ ទេសទាំងនោះការពារផលប្រយោជន៍ងងិតរបស់ ខ្លួន, ប្រើការចរចាកូរ៉េខាងជើង-អាមេរីកាំងដើម្បី ដកកម្លាំងកាពារកូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ ចេញ ពីសមុត្រចិន…។ ទាំងនេះកំពុងតែប្រព្រឹត្តទៅយ៉ាង សកម្មនឹងយ៉ាងងងឹត ដែលនៅក្នុងនោះក៏មាន
កម្ពុជាដែលកំពុងបំរើបហិច្ឆិតាចិន ដើម្បី ទាក់ទាញអារម្មណ៍ចិនឱ្យមកជួយប្តូរដៃនៃអំណាច របស់ខ្លួនវិញផងដែរ។


តើ ហ៊ុន សែន ត្រូវការអ្វីពីចិន?
កម្ពុជាកំពុងតែទួលជំនួយពីសហគមន៍អន្តរជាតិប្រទេសសេរី ប្រមាណជា១ពាន់លានក្នុង ១ឆ្នាំ ដើម្បីអភិវឌ្ឍន៍ប្រទេស -ទទួលជំនួយអនុព្រោះ ពន្ធសម្រាប់សេដ្ឋកិច្ច(ប្រមាណ៥ពាន់លានក្នុង១ឆ្នាំ)ដើម្បីឱ្យមានរោងចក្រធ្វើការ អាចបើកប្រាក់ ខែឱ្យកម្មករ១លាននាក់ – ជំនួយទាំងនោះមកជាថ្នូរនៃការរក្សាលទ្ធិប្រជាធិបតេយ្យ ការគោរព សិទ្ធិមនុស្ស ជាពិសេសជាថ្នូរនៃការបន្តគោរពកិច្ច
តទៅទំព័រទី២៣
ព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បី សន្តិភាពនៅកម្ពុជា តែទាំងនោះពុំមែនជាបំណង របស់ ហ៊ុន សែន ទេ។ ហ៊ុន សែន ត្រូវការ ១-ឱ្យ ចិនផ្តល់ជំនួយ១ពាន់លានជំនួសជំនួយអន្តរជាតិ ចិនបានជួយ ៥០០លានភ្លាម សន្យាថានឹងជួយបន្ត ទៅទៀតតាមដែលត្រូវការ ២-ឱ្យចិនជួយកុំឱ្យ អឺរ៉ុបបញ្ឈប់ផ្តល់កាងារអនុគ្រោះពន្ធ៥ពាន់លានដុល្លាពីកម្ពុជាចិនក៏បានប្រើឥទ្ធិពលលើប្រទេសក្រីក្រ ដែលជំពាក់លុយចិនឱ្យបោះឆ្នោតប្រឆាំងនឹងការ បញ្ឈប់ជំនួយអនុគ្រោះពន្ធចិនក៏ធ្វើឱ្យបានមែនរោង ចក្រខ្មែរនៅតែដើរគ្មានការបះបោរកម្មករនៅឡើយ ទេ។ ចិនបានធ្វើការងារតាមបំណង ហ៊ុន សែន ហើយ ដូច្នេះដល់វេន ហ៊ុន សែន សងគុណចិនវិញម្តង។
តើ ហ៊ុន សែន ត្រូវធ្វើអ្វីដើម្បីសងគុណចិន វិញ?


ក្នុងគំរូដែលចិនធ្លាប់ធ្វើ ដូចជានៅកូរ៉េខាង ជើងជាដើម ១-ពង្រឹងនិរន្តរ៍ភាពនៃអំណាច ហ៊ុន សែន ដោយត្រូវរំលាយគណបក្សដែលអាចរំលំ ហ៊ុន សែន បាន នឹងកំចាត់គ្រប់អ្នកនយោបាយណា ដែលប្រឆាំងនឹងរបបរបស់ខ្លួនចេញ ២-ត្រូវរៀប ឱ្យអ្នកបន្តនយោបាយរបប ហ៊ុន សែន នេះឱ្យនៅក្នុងរង្វង់មនុស្សដែលខ្លួនទុកចិត្តបំផុត9ក្នុងគំរូរឿង សាមកុក) ៣-អំណាចផ្តាចការដែលនឹងបានមក ត្រូវធ្វើសម្បទានបន្ថែមទៀត ដូចដែលយើងបាន ដឹង ដូចជាដីក្រុងព្រះសីហនុវិនិយោគនៅខេត្តនឹង ក្រុងខ្មែរ មានការជីកអណ្តូងរ៉ែផ្សេងៗ ឬក៏ទៅដល់ ការបូមយកប្រេងកាតទៀតផង…។ ក្នុងគំរូនៃ កូរ៉េខាងជើងនោះ គឺអ្នកកាន់អំណាចធំៗ ឬក៏ជា អ្នកនៅជិតអ្នកមានអំណាច ដែលមានសម្បត្តិហូរ ហៀរមានម្ហូបអាហាហូបចុកគ្រប់គ្រាន់, រីឯអ្នក ឯទៀតៗ៨០% មិនមានជីវភាពត្រឹមត្រូវទេខ្វះ មុខខ្វះក្រោយ រីឯមនុស្ស២០%ក្នុងចំណោម៨០% នោះ គ្នានម្ហូបអាហាដើម្បីរស់តែម្តង នៅកូរ៉េខាង ជើងព័ត៌មាននិយាយថា មនុស្សអត់បាយស្លាប់ឡើង ដល់ប្រមាណជិត១០% ដើររើសចំណីសំណល់តាម ផ្លូវរើសរុក្ខជាតិដែលបរិភោគបាន… រដ្ឋបាលកូរ៉េ ខាងជើងបានលាក់បាំងពួកប្រភេទនោះ មិនឱ្យមាន អ្នកទោះយកព័ត៌មានបានទេ។
គេអាចទាយបានថា រាជានិយមនៅកម្ពុជា នឹងពុំមានប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋតទៅទៀតទេបន្ទាប់ពីបោះឆ្នោត ខែ កក្កដា រួចហើយនោះ, ពេលនោះសម្លេងគណបក្ស ប្រជាជនរបស់លោក ហ៊ុន សែន នៅសភាជាតិ ឬក៏នៅព្រឹទ្ធសភានឹងមានដល់ទៅជាង៧៥% ឬក៏ ទៅដល់ក្បែរ១០០%ផងក៏ថាបាន ។ ពេលនោះហើយ ដែលរាជានិយមរបស់“ព្រះមហាក្សត្រនរោត្តម សីហមុនី” នឹងក្លាយទៅជាឥតប្រយោជន៍ ហើយ ប្រឆាំងនឹងរបបគ្រួសារនិយម“ហ៊ុន សែន”ទៀតផង គេនឹងសង្ឃឹមថា មានការប្រែរដ្ឋធម្មនុញ្ញដ៏ ជ្រាលជ្រៅមួយដើម្បីប្រយោជន៍គ្រួសារ“ហ៊ុន”។ ប៉ុន្តែ…តើ គេនៅរង់ចាំចម្លើយពីចិនដែរឬទេថា “តើចិននៅគាំទ្ររាជវង្សនរោត្តម សីហនុ តទៅ ទៀតទេ?” បើ ហ៊ុន សែន ត្រូវឡើងសោយរាជ្យ ដែរនោះ? ពេល នោះភាពគ្រោះថ្នាក់ដល់ព្រះជន្ម បច្ចុប្បន្នព្រះមហាក្សត្រ ក៏មកដល់ព្រមគ្នា, គេនៅ ចាំបានថា “ក្នុងរឿងសាមកុក” ដែលលោក ហ៊ុន សែន តែងតែលើកមកនិទានក្នុងសុន្ទរកថា ដ៏ច្រើន នោះ គេប្រាកដជាដឹងថា មានអ្វីនឹងកើតឡើង ដល់ ព្រះអង្គនឹងព្រះញាតិវង្សរបស់ព្រះអង្គ?៕

ព័ត៌មានទាក់ទង