ខ្មែរផុសស.រ.អា. ថ្ងៃទី៤កុម្ភៈ២០១៩
ប្រទេស“វេណេស៊ូឡា”ជាប្រទេស១នៅទ្វី អាមេរីកខាត្បូង កំពុងរងគ្រោះនយោបាយដូច កម្ពុជាដែរ… ដោយប្រធានាធិបតី“ម៉ាឌួរ៉ូ” បានធ្វើ ឱ្យប្រទេសដ៏សម្បូរប្រេងកាតបំផុតរបស់ខ្លួន ធ្លាក់ ទៅជាក្ររហេមរហាម រកបាយឱ្យរាស្ត្រហូបមិនបាន -ក្នុងចំណោមប្រជាពលរដ្ឋ៣០លានអ្នក ៣លាន អ្នកកំពុងរត់ភៀសខ្លួន ទៅជ្រកកោននៅបរទេស អតិផរណាប្រាក់ក្នុងស្រុកធ្លាក់ចុះ១៧៧.០០០ដង មិនអាចទិញ ឬលក់ទំនិញអ្វីបានទៀតទេ ប្រជា ពលរដ្ឋក្លាយជាគ្មានប្ហូបអាហារ ថ្នាំសង្កូវ បង្ខំខ្លួន ឱ្យចាកចេញពីប្រទេស ពីព្រោះប្រធានាធិបតី នីកូ លឺស ម៉ាឌួរ៉ូ មិនអនុញ្ញាត្តិឱ្យអង្គការបរទេស នាំជំនួយ មនុស្សធម៌ចូលទៅទេ។
លោកប្រធានាធិបតី ម៉ាឌួរ៉ូ រូបនេះ ជាអតីត អ្នកបើកបររថយន្តធំក្នុងសហជីបមួយ បានឡើងកាន់ដំណែងបន្តរពីលោកប្រធានាធិបតីមុន គឺលោក ស្ហាវេស៍ កាលពី៧ឆ្នាំមុន (ស្លាប់ដោយសារជម្ងឺ មហារីក) ប្រើនយោបាយជាតិគាបសង្កត់ ពុក រលួយ អំណាចផ្តាច់ការ -បានជាប់ឆ្នោតបន្តអាណត្តិ ម្តងទៀត ដោយការក្លែងបន្លំលួចសន្លឹកឆ្នោត កាល ពីឆ្នាំខែឧសភាឆ្នាំមុន២០១៨ តែមកទល់ពេលនេះ ប្រទេស៤០មិនទទួលស្គាល់ទេ រាប់ទាំងសហរដ្ឋ អាមេរីក សហភាពអឺរ៉ុប ប្រទេសកូឡុមប៊ីដែល មានព្រំប្រទល់ជាប់គ្នាផង។ ថ្វីត្បិតតែមានក្រុមនាយ ទាហ៊ានគាំទ្រ លោក ម៉ាឌួរ៉ូ នៅក្រាញអំណាចនៅ ឡើយ តែអំណាចនោះ កំពុងតែរង្គោះរង្គើយ៉ាងខ្លាំង នាពេលនេះ ដោយសារបាតុកម្មប្រជាពលរដ្ឋបាន ផ្ទុះឡើងជាច្រើនដង ហើយទំនងជាបានផ្តើមរាប់ នាទីបញ្ចប់ហើយ។
លោកប្រធានរដ្ឋសភានៃគណបក្សប្រឆាំងវេណេស៊ូឡា ជន គ្វែនដូ អាយុ៣៥ឆ្នាំ បានប្រកាស ខ្លួនឯងយកដំណែងជាប្រធានាធីបតីបណ្តោះអាសន្ន ជំនួស ម៉ាឌួរ៉ូ ដោយសារតែការបោះឆ្នោតមិនត្រឹម ត្រូវនឹងមានប្រជាពលរដ្ឋជាច្រើនបានគាំទ្រ ហើយ ធ្វើបាតុកម្មយា់ងគក្រឹកគ្រេងភ្លាមដែរ ហើយសហ រដ្ឋអាមេរីក នឹងប្រទេសជាង៤០ទៀត ក៏ទើបនឹងទទួលស្គាល់ការដណ្តើមដំណែងនេះ, បន្ថែមពីនេះ ប្រទេសមហាអំណាចបានបង្កកលុយពុករលួយរបស់ ម៉ាឌួរ៉ូ នឹងបក្ខពួក នាពេលថ្មីៗនេះ តែម៉ាឌួរ៉ូ នៅតែ ធ្វើមិនដឹងមិនឮដដែល។ លោក គ្វែនដូ បានប្រកាស ឱ្យក្រុមទាហ៊ាន ចាកចោលជួរដោយគ្មានការប្រកាន់ ទោសអ្វីទេ ហើយក្រុមប៉ាតុករ ក៏បានប្រមូលផ្តុំរឹតតែច្រើនឡើង(ទំនងជាច្រើនលាននាក់) នៅទីក្រុង ការ៉ាកាស នាព្រឹកថ្ងៃសៅរ៍នេះ ទាមទារឱ្យម៉ាឌួរ៉ូ ចុះចេញពីដំណែង។ ក្នុងឱកាសដែលបាតុករកំពុង តែសម្រុកទម្លាយរនាំងដែកនៃរដ្ឋបាលផ្តាច់ការ មិន មានថ្នាក់ដឹកនាំបក្សប្រឆាំងណាម្នាក់ប្រកាសឱ្យ រំសាយមហាបាតុកម្មពលរដ្ឋដោយសារតែខ្លាច
តទៅទំព័រទី១៤
ក្រុមទាហ៊ាននោះទេ?
សហរដ្ឋអាមេរីក ដំណាងឱ្យដោយអនុប្រធា នាធិបតី ម៉ាយ ផិន បានប្រកាសគាំទ្រពេញទំហឹង ចំពោះប្រធានាធិបតីថ្មី ហើយមានបំណងចង់ធ្វើ អន្តរាគមន៍ដោយកងទ័ពផង។ ប្រទេស រុស្សី នឹង គុយបា ដែលនៅកាពារ ម៉ាឌួរ៉ូ នៅឡើយ បានព្រមានមិនឱ្យសហរដ្ឋអាមេរីកលូកដៃក្នុងរឿងនេះ ទេ។ ប៉ុន្តែ ម៉ាឌួរ៉ូ អាចនៅទ្រាំបានពេលយូរប៉ុន្មាន ទៀត បើឥឡូវផ្តើមគ្មានលុយបើកឱ្យទាហ៊ានទៅហើយនោះ?