អ្នកឃ្លាំមើលជំរុញឳ្យមេដឹកនាំកម្ពុជាផ្ដល់សច្ចាបនដែនសមុទ្យអន្តរជាតិដើម្បីទាមទារដែនសមុទ្រ និងដែនកោះមកវិញ
ដោយ លី ប៊ុនស៊ុន
ការរំលោភបំពានដែនសមុទ្យច្រើនទសវត្សមកនេះជំរុញឳ្យមានការលើកឡើងពីភាពចាំបាច់ ដែលកម្ពុជាត្រូវផ្ដល់សច្ចាបនអនុម័តយល់ព្រមលើច្បាប់សមុទ្យ UNCLOS ដើម្បីការពារដែនសមុទ្យ និងទាមទារត្រឡប់មកវិញរួមទាំងកោះត្រល់និងកោះគុតជាដើម ដែលប្រទេសជិតខាងរំលោភយក អ្នកមានបទពិសោធន៍ខាងកិច្ចការងារព្រុំដែនមកពីគណបក្សសង្រ្គោះជាតិ លោក អ៊ំ សំអាន បានបង្ហោះសារលើបណ្ដាញសង្គមថា ថ្មីៗនេះលោក Horinouchi ចំៗលើបញ្ហាដែនសមុទ្យកម្ពុជាជាមួយប្រទេសជិតខាង លោក Horinouchi កម្ពុជាគួរធ្វើសច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្យUNCLOCEឆ្នាំ១៩៨២ ដើម្បីអាចដោះស្រាយបញ្ហាដែនសមុទ្យ និងកោះកម្ពុជា ដែលកំពុងមានបញ្ហាជម្លោះដែនសមុទ្យ និងដែនកោះជាមួយប្រទេសថៃ និងប្រទេសវៀតណាម។
លោកថាការរបស់គាត់ ដោយមើលឃើញថាមានជម្លោះដែនសមុទ្យត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ជាពិសេសកោះគុតជាដើម ការលើកឡើងរបស់លើក Horinouchi ធ្វើឡើងក្នុងពិធីមួយនៅក្នុងសណ្ថាគារ LE ROYAL នៅភ្នំពេញកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ លោកបានបញ្ជាក់ថា លោក Horinouchi ជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្យ (Internatinal Tribunal for the law of the sea) ឬហៅកាត់ថា អ៊ីតឡូស “ITLOS” ដែលជាអដិតឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា សម្រាប់ឯកឧត្តម អ៊ំ សំអាន បាននិយាយថា បើរដ្ឋសភាកម្ពុជាផ្ដល់ស្ចាប័នអនុម័តយល់ព្រមលើច្បាប់សមុទ្យ UNCLOSE ចុះសន្ធិសញ្ញាលើច្បាប់នេះ រួចហើយកម្ពុជានឹងប្ដឹងថៃនិងវៀតទៅតុលារការអន្តរជាតិ នោះកម្ពុជានឹងឈ្នះថៃយ៉ាងហោចណាស់ពាក់កណ្ដាលនៃកោះគត់ និងដែនសមុទ្យត្រួតស៊ីគ្នាទំហំ២៦០០ គីឡូម៉ែត្រការ៉េ ពីថៃមកវិញនិងឈ្នះកោះត្រល់និងចង្កោមកោះក្រចកសេះ ដែនសមុទ្យ៣០,០០០គីឡូម៉ែត្រការ៉េ ដែនសមុទ្យ១០,០០០គីឡូម៉ែតការ៉េពីវៀតណាមមកវិញដែរ។
បញ្ហានេះលោកជំរុញឳ្យ លោក ហ៊ុន ម៉ាណែត ត្រូវធ្វើសច្ចាប័នលើច្បាប់សមុទ្យUNCLOSE ដើម្បីការពារដែនសមុទ្យព្រមទាំងកោះ និងប្ដឹងថៃទៅតុលារការយុត្តិធម៍អន្តរជាតិ លើករណីកោះគុត និងដែនសមុទ្យត្រួតស៊ីគ្នា ទំហំជាង២០,០០០គីឡូម៉ែត្រការ៉េនេះ លោកបានបន្ថែមថា UNCLOSE គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់រាល់សកម្មភាពមានជម្លោះដែនសមុទ្យនិងកោះ ហើយថាការផ្ដល់សច្ចាប័នលើអនុសញ្ញានេះ ធ្វើឳ្យកម្ពុជាមានមូលដ្ឋានច្បាប់ច្បាស់លាស់ដើម្បីទាមទារកោះគុត និងដែនសមុទ្យមានជម្លោះគ្នាជាមួយថៃ និងទាមទារកោះត្រល់ ចង្កោមកោះក្រចកសេះ និងដែនសមុទ្យ៣០,០០០គីឡូម៉ែត្រការ៉េពីវៀតណាមមកវិញ ‘‘ច្បាប់សមុទ្យឆ្នាំ១៩៨២ unclose ហ្នឹងគឺយើងអាចប្ដឹងថៃ ប្ដឹងវៀតណាម ទៅកាន់តុលាការអន្តរជាតិ ហើយយើងអាចទាមទារយ៉ាងហោចពាក់កណ្ដាលកោះគុតមកវិញ និងតំបន់ត្រួតស៊ីគ្នាជាមួយថៃចំនួន២៦,០០០គីឡូម៉ែត្រការ៉េមកវិញ ហើយយើងក៏អាចទាមទារយកកោះត្រល់ ទាមទារបានកោះក្រចកសេះ ហើយនិងដែនសមុទ្យយើងចំនួន៣០,០០០គីឡូម៉ែត្រការ៉េ ដែលវៀតណាមកំពុងគ្រប់គ្រងបានមកវិញ ហើយក៏អាចទាមទារបានដែនទឹកប្រវត្តិសាស្រ្តដែលគ្រប់គ្រងរួមជាមួយវៀតណាម ចំនួន១០,000គីឡូម៉ែត្រការ៉េទៀតផងដែរ ប្រសិនបើរដ្ឋាភិបាលផ្ដល់សច្ចាប័នច្បាប់សមុទ្យឆ្នាំ១៩៨២ ច្បាប់UNCLOSE ហ្នឹង’’។
យ៉ាងណាប្រធានរាជបណ្ឌិតសភាកម្ពុជាបស់រាជរដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច ទទួលស្គាល់ថាច្បាប់សមុទ្យពិតជាមូលដ្ឋានការពារដែនសមុទ្យ ប៉ុន្តែថាបញ្ហាដែលកំពុងកើតឡើងកម្ពុជាអាចទប់ទល់បាន ‘‘ច្បាប់វាបែបហ្នឹង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវពង្រឹងសមត្ថភាពរបស់យើងឳ្យបានរឹងមាំគេមិនហ៊ានប៉ះទេ ហើយយើងក៏អាចទប់ទល់និងស្ថានការណ៍ហ្នឹបានដែរ នេះជាការគិតរបស់ខ្ញុំទេបាទ’’
សម្រាប់លោក អ៊ំ សំអាន ថាមេដឹកនាំកម្ពុជាគួរតែខ្មាសអតិតឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា លោក Horinouchi បានបង្ហាញតំរុយនិងភស្ថុតាងសំខាន់ៗ ដើម្បីការពារនិងទាមទារទឹកដីកម្ពុជាមកវិញ លោកថាបើមេដឹកនាំគ្រួសារ ហ៊ុន នៅតែមិនភ្ញាក់រឭកនៅតែមិគិតគូរពីបូរណៈភាពទឹកដីទេ នោះពិតជាឆ្លុះបង្ហាញកាន់តែច្បាស់ថាមេដឹកនាំគ្រួសារ ហ៊ុន ពិតជាក្បត់ឆន្ទៈរាស្ត្រ បំផ្លាញទឹកដី បំរើមហិច្ឆតាបរទេស ‘‘ឆ្លុះបញ្ចាំងថាត្រកូលហ៊ុននេះទាំងឪទាំងកូនហ្នឹង គឺអត់មានបំណងការពារដែនសមុទ្យរបស់យើង ដែនកោះរបស់យើង ក្រោមការឈ្លានពានពីសំណាក់ប្រទេសថៃ និងប្រទេសវៀតណាមនោះទេ មានន័យថាចង់កាត់កោះគុតទៅឳ្យថៃ ដើម្បីឳ្យថៃជួយការពារអំណាចរបស់ខ្លួន ចង់កាត់ដែនសមុទ្យត្រួតស៊ីគ្នារបស់យើងជាង២៦,០០០គីឡូម៉ែត្រការ៉េទៅឳ្យថៃទៀត មួយទៀតមានន័យថាគាត់ព្រមកាត់កោះត្រល់ កោះក្រចកសេះ ដែនទឹកប្រវត្តិសាស្ត្រទៅឳ្យយួន ព្រោះលោក ហ៊ុន សែន បានកាត់កោះត្រល់ទៅឳ្យយួននៅឆ្នាំ១៩៨២ទេតើ ហ្ចឹងតើគាត់មានបំណងឯណាចង់ទាមទារមកវិញ’’ ។
លោក ហ៊ុន សែន ធ្លាប់បដិសេដ្ឋជំវិញការចោទប្រកាន់ថា ក្រោមការដឹកនាំរបស់លោកមិនបានធ្វើឳ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងនោះទេ ‘‘យើងមិអាចទទួលបាននៅការចោទប្រកាន់ណាទាំងអស់ ជាមួយនិងអ្វីដែលយើងបានធ្វើដើម្បីផលប្រយោជន៍ជាតិរបស់យើង វាទៅជាសហព័ន្ធឥណ្ឌូចិន វាទៅជាអីណាតំបន់ត្រីកោណឥណ្ឌូចិន អ្នកខ្លះវាថាតំបន់ត្រីកោណមាស វាឆ្កួតពេកហើយបើសិនឆ្កួតៗតែហែងទៅ កុំនាំគេឆ្កួតៗ’’ ។
ដោយឡែកក្រុមអ្នកឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត និយាយថា អនុសញ្ញាអន្តរជាតិស្ដីពីដែនសមុទ្យពិភពលោក UNCLOSE ឆ្នាំ១៩៨២នេះ ដើរតួនាទីយ៉ាងសំខាន់សម្រាប់បណ្ដាលប្រទេសនៅលើពិភពលោក ដែលកំពុងមានជម្លោះដែនសមុទ្យ និងប្រជុំជាមួយនិងប្រទេសជិតខាង។ លោកបន្តថាករណីជម្លោះដែនសមុទ្យរវាងវៀតណាមជាមួយចិន ពីលីពិនជាមួយចិនជាដើម តែងយកអនុសញ្ញាដែនសមុទ្យ UNCLOSEឆ្នាំ១៩៨២ មកដោះស្រាយ និងដើម្បីជាសវាងបង្ករការមានសង្រ្គាមជាដើម នេះលោកយល់ថាវាលកមដល់រដ្ឋសភាកម្ពុជា និងមេដឹកនាំកម្ពុជា គួរអនុវត្តផ្ដល់សច្ចាប័នលើអនុសញ្ញាដែនសមុទ្យឆ្នាំ១៩៨២នេះ ដើម្បីការពារដែនសមុទ្យឬប្រជុំកោះកម្ពុជាត្រឡប់មកវិញ។ ‘‘កម្ពុជាចាំបាច់ណាស់ត្រូវផ្ដល់សច្ចាប័នលើច្បាប់សមុទ្យហ្នឹងរួមទាំង រួមទាំងច្បាប់អន្តរជាតិដែលពាក់ព័ន្ធនានាដើម្បីការការពារបូរណៈភាពទឹកដីកម្ពុជា ជារឿងចាំបាច់ទី១រដ្ឋាភិបាលត្រូវតែធ្វើត្រូវតែនឹកឃើញមុនគេ ហ្នឹងបើរដ្ឋាភិបាលហ្នឹងមានទស្សនៈស្រលាញជាតិទឹកដី ប៉ុន្តែបើថាមិនព្រមផ្ដល់សច្ចប័នទេ នៅធ្វើព្រងើយកន្តើយនិយាយយកតែរួចខ្លួនរួចតែពីមាត់ទេអាហ្នឹងភូតភរប្រជាពលរដ្ឋ ទោះបីភូតភរយ៉ាងណាក៏ដោយក៏មេដឹកនាំក្រោយៗ ពីលោក ហ៊ុន សែន ហ៊ុន ម៉ាណែត ហ្នឹង គេនឹងថ្កោលទោសថារដ្ឋាភិបាលចាស់ហ្នឹងក្លាយជារដ្ឋាភិបាលក្បត់ជាតិ អាហ្នឹងត្រូវគិតហ្ចឹងឳ្យមែនទែន’’។

រាជរដ្ឋាភិបាលគ្រួសារ ហ៊ុន ដែលក្ដោបអំណាចច្រើនទស្សវត្តមកនេះរងការរិះគន់ថា ធ្វើឳ្យបាត់បង់ទឹកដីជាច្រើនទៅប្រទេសវៀតណាម ទាំងដែនគោក និងប្រជុំកោះ ទាំងកោះត្រល់ជាដើម រួមទាំងគំរាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បើអង្គព្រះមហាក្សត្រហ៊ានជំទាស់មហិច្ចតាវៀតណាមលេបទឹកដី តាមរយៈធ្វើឳ្យសន្ធិសញ្ញាព្រំដែនខុសច្បាស់រសមកវិញនៅឆ្នាំ២០០៥ យ៉ាងណាបើតាមមាត្រា៥២នៃរដ្ឋធម្មនុញ្ញចែងថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញារក្សាកាពារឯករាជ្យ អធិបតេយ្យ បូរណៈភាពទឹកដី អនុវត្តន៍នយោបាយបង្រួបបង្រួមជាតិដើម្បីឯកភាពជាតិ ដោយឡែកបើតាមក្រមព្រហ្មទណ្ឌមាត្រ៤៥០បានចែងថា អ្នកធ្វើឱ្យបាត់បង់ទឹកដីទាំងស្រង់ឬមួយផ្នែកណាមួយជាទង្វើលត្រក្បត់ជាតិ និងត្រូវផ្ដន់ទារទោសដាក់ព័ន្ធនាគារអស់មួយជីវិត។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានស្នើអោយកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រ(UNCLOS) ដើម្បីបង្កើនភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងកោះជាមួយប្រទេសវៀតណាមនិងថៃ ជាពិសេសកោះគុត។ លោកថ្លែងនៅថ្ងៃទី៥ ខែឧសភានេះនៅស្ថានទូតបារាំងថា លោកមិនទាន់បានទទួលព័ត៌មានលំអិតអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាងទេ។
លោកចៅក្រមអន្តរជាតិ Horinouchi ក៏បានប្រាប់កម្ពុជាអោយធ្វើសច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទទួលបានអត្ថប្រយោជន៍នៅដែនសមុទ្រ ព្រមទាំងអាចដោះស្រាយដែនសមុទ្រនិងកោះកម្ពុជាដែលកំពុងមានជម្លោះជាមួយថៃនិងវៀតណាម។ ការស្នើរបស់គាត់ដោយឃើញថាមានជម្លោះបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃជាពិសេសកោះគុត។ លោកចៅក្រម Horinouchi Hidehisa ជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (Internatinal Tribunal for the law of the sea “ITLOS”) និងជាអតីតអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ទោះបីកម្ពុជាបានចុះហត្ថលេខាលើច្បាប់សមុទ្រ (UNCLOS)នៅឆ្នាំ១៩៨៣រួចហើយក៏ដោយ ត្បិតវាមិនទាន់ពេញលេញនៅឡើយ ហើយត្រូវធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) បន្ថែមទៀតទើបពេញលេញ។ ប្រធានាធិបតីបារាំងធ្លាប់និយាយថារង់ចាំជួយដោះស្រាយបញ្ហាព្រំដែនអោយកម្ពុជា ប្រសិនបើមានការស្នើសុំពីកម្ពុជា និងលោកចៅក្រមអន្តរជាតិ Horinouchi ក៏បានប្រាប់កម្ពុជាអោយធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ហើយពេលនេះលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានស្នើកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រ(UNCLOS) ទៀត។
តើកម្ពុជាចង់ធ្វើដើម្បីការពារដែនសមុទ្រនិងកោះឬមិនចង់ធ្វើទេ?
សូមបញ្ជាក់ថា បារាំងជាអ្នកគូរផែនទីនិងកំណត់ព្រំដែនកម្ពុជាមួយប្រទេសជិតខាង កាលសម័យអាណានិគមនិយមបារាំង។
លោក អ៊ំ សំអានបានលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Face Book) របស់លោកថា គេសង្ស័យថា លោក ហ៊ុន សែន ដឹកនាំប្រទេសជាង៤០ឆ្នាំកន្លងមកនេះ មិនព្រមធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ព្រោះច្បាប់សមុទ្រ (UNCLOS) ធ្វើអោយប៉ះពាល់ដល់សន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ សម័យវៀតណាមគ្រប់គ្រងកម្ពុជា ដែលលោក ហ៊ុន សែន បានស៊ីញ៉េ ហើយការប្រើប្រាស់ច្បាប់សមុទ្រ (UNCLOS) នឹងនាំអោយប៉ះពាល់ដល់កោះត្រល់និងកោះក្រចកសេះរបស់ខ្មែរ ដែលវៀតណាមកំពុងកាន់កាប់ ជាពិសេសបើកម្ពុជាប្តឹងវៀតណាមទៅតុលាការអន្តរជាតិដោយប្រើច្បាប់សមុទ្រ (UNCLOS) ។
លោកបានបន្ថែមថា យ៉ាងណាក៏ដោយយើងស្នើអោយលោក ហ៊ុន ម៉ាណែត ធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ដើម្បីការពារដែនសមុទ្រព្រមទាំងកោះ និងប្តឹងថៃទៅតុលាការអន្តរជាតិ ករណីកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នាទំហំ២៦០០០គីឡូម៉ែត្រការ៉េ។
បញ្ជាក់៖ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (United Nations Convention on the Law of the Sea “UNCLOS”)