ជំនួបរវាងលោកប្រធានាធិបតី ចូ បៃដិន ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា សេចក្តីថ្លែងការណ៍របស់សេតវិមាន
លោកប្រធានាធិបតី ចូសីហ្វ អ បៃដិន ជេអ បានជួបជាមួយប្រធានអាស៊ានឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែវិច្ឆិកា។ មេដឹកនាំទាំងពីរ បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ជាប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី និងស្វាគមន៍ចំពោះផែនការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាមេរិក-អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក-អាស៊ាន នៅថ្ងៃបន្ទាប់។ ពួកគេក៏បានពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសភូមា និងការឆ្លើយតបរបស់ អាស៊ាន ដោយគូសបញ្ជាក់ថា សហគមន៍អន្តរជាតិមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពនៅក្នុងប្រទេសភូមា និងគាំទ្រការឯកភាពប្រាំចំណុចរបស់អាស៊ាន។ លោកប្រធានាធិបតី បៃដិន ក៏បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលសហការផ្តល់ដំណោះស្រាយនៅអង្គការសហប្រជាជាតិ ក្នុងការគាំទ្រប្រទេស អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី។
លោកប្រធានបានលើកឡើងពីកង្វល់ទាក់ទងនឹងស្ថានការណ៍ នៅមូលដ្ឋានទ័ពជើងទឹករាម និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតម្លាភាពពេញលេញអំពីសកម្មភាព របស់យោធានៃសាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានទ័ពជើងទឹករាម។ លោកប្រធានាធិបតី បៃដិន ក៏បានជម្រុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកលំហពលរដ្ឋ និងនយោបាយឡើងវិញមុនការបោះឆ្នោតឆ្នាំ ២០២៣។ លោកក៏បានអំពាវនាវឲ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនពីបទចោទប្រកាន់នយោបាយរួមទាំងលោកស្រី សេង ធារី ពលរដ្ឋខ្មែររអាមេរិកផងដែរ។ លោកប្រធានាធិបតី បៃដិន បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេសម្រាប់ប្រទេសដែលមានភាពរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យប្រសើជាងនេះ។