Top Mobile Banner

លោក ស ខេង យល់ស្រមតាមរបាយប៉ូលិសនៅប៉ោយប៉ែត

lim-kimya

ក្រោយពីអយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យចេញ​សេចក្ដី​សន្និដ្ឋាន​បឋមកាលពីថ្ងៃ​អង្គារ ទី​២៧ ខែ​ធ្នូ​ថានាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋពិត​ជា​រង​របួស​នៅ​ជើង​ស្តាំ រហូត​ដួល​សន្លប់ ដោយសារ​លោក ឌិន ពុទ្ធីមន្ត្រី​របស់​គណបក្ស​ប្រឆាំង​បើក​រថយន្ត​បុក តាមរបាយការណ៍បូលិសមក លោករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេងបានយល់ស្របកាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧ពីការសន្និដ្ឋានរបស់​អយ្យការ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដោយថា ៖«ពិនិត្យ​អស់​ហើយ​ជុំវិញ​រឿង​នេះ ពិត​គឺ​វា​អ៊ីចឹងព្រោះ​អ្វី​ដែល​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យគេ​បាន​ដំណើរ​ការ»។ បានសេចក្តីថាលោកស ខេងអត់បានចាត់ឲ្យមានការអង្កេតឯករាជណាមួយទេ គឺគ្រាន់តែនិយាយតាមការសន្និដ្ឋានរបស់អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យតែប៉ុណ្ណោះ ។

តើអយ្យការនេះបានហៅសាក្សីទៅសួរឬអត់ តើបានមើលវិដែអូដែលគេបង្ហោះជាច្រើន ជាពិសេសវិដេអូចុងក្រោយបង្ហាញលោក ឈាន ពិសិដ្ឋ ដើរចេញនៅសណ្ឋាគានៅស្រុកសៀមជាមួយស្រីម្នាក់ដូចជាគ្មានរបួសអ្វីទាំងអស់ ។ សញ្ញាទាំងអស់នេះ បើប្រសិនណាជាអយ្យការមានគតិយុទ្ធ គឺត្រូវហៅលោក ឈាន ពិសិដ្ឋមកសួរ ព្រោះកាលពេល “ សន្លប់ “ ថាសួរមិនបាន ហើយត្រូវឲ្យពេទ្យផ្សេងទៀត ធ្វើបដិកោសលវិច័យ ដែលពេទ្យមុនមើលនោះ ជាពិសេសរូបថតករ ដែលថាក្រិច ។ តែនេះអត់មានទេ មានអ្នកឃើញជាច្រើនបានស្មគ្រ័ចិត្ត នាំគ្នាទៅឈរបង្ហាញមុខ និង សុំចូលទៅធ្វើជាសាក្សី ក៏តុលាកាមិនហៅទៅទេ នេះគឺបានសេចក្តីថា អយ្យការនេះបានសន្និដ្ឋាន ដូចជាគ្រោងទុកជាមុនមិនចាំបាច់ចុះទៅស៊ើបសួរទេ ។

នេះយើងមិនឆ្ងល់ទេ ដូចជាអយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញមានការឆកល្វែងយ៉ាងដូច្នេះដែរ កាលពីមានការវាយទាប់គ្នាកាលពីថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១៤ រវាង អ្នកហែបាតុកម្ម នឹង កងកំលាំងជួលដោយសាលាខ័ណ្ឌដូនពេញ គង់តែមាន វិដែអូជាភស្តុតាងយ៉ាងដូចម្តេចក៏ដោយ ក៏អយ្យការនេះ សន្និដ្ឋានថា ពួកបាតុករជាអ្នកបង្កហេតុ ហើយចាប់ដាក់គុក ដោយខ្លះ ទោសដល់ទៅជាង ១០ ឆ្នាំទៅទៀត ។

ដូចជារឿងសំលាប់លោកកែម ឡី ក៏ដូច្នេះដែរ គឺ ចៅក្រមស៊ើបអង្កេតសន្មត់កាលពីថ្ងៃទី ២៣ ធ្នូ ថា មានតែមនុស្ស មួយម្នាក់ ឈ្មោះពិត  អឿត អាងហៅ “ជួបសំលាប់” ។ ហើយចៅក្រមស៊ើបអង្កេតមិនព្រមបង្ហាញវិដេអូឲ្យសាធារណៈជនឲ្យឃើញ ព្រមទាំងនៅពេលនោះមានបុគ្គលិក ហាងសាំងកាលតិក(Caltex) ដែលឃើញ ជាសាក្សីក៏មិនបញ្ចេញកំណត់ហេតុនោះទេ ។ចៅក្រម​ស៊ើបសួរ បាន​បញ្ជូន​សំណុំ​រឿង​ទាំងមូល​ទៅ​ព្រះរាជអាជ្ញាដើម្បី​ធ្វើ​ដីកា​សន្និដ្ឋាន​ស្ថាពរ គង់តែមន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថាក្រោយ​ពី​ការ​សួរ​ចម្លើយ និង​ការ​សារភាព​របស់​ជន​សង្ស័យ ជួប សម្លាប់លោក​មិន​ជឿ​ថា​ចម្លើយ​សារភាព​ជា​ការ​ពិត​ទេ៖«យើង​បាន​សន្និដ្ឋាន​ថា ជន​ល្មើស​នេះ​មាន​ចេតនា​ឆ្លើយ​បំភ័ន្ត​សមត្ថកិច្ចមិន​និយាយ​ការពិត។ យើង​មិន​ជឿ​ថា ជន​ល្មើស​នេះ​ឈ្មោះ ជួប សម្លាប់មិន​ជឿ​ថា​ជន​ល្មើស​នេះ​ឲ្យ​លុយ កែម ឡីខ្ចី៣​ពាន់។ លោកលោកខៀវ សុភ័គ បន្ថែម៖យើង​មើល​ទី​១ជួប សម្លាប់វា​មិន​ដែល​ខ្មែរ​យើង​អ្នក​ណា​ឈ្មោះ ជួប សម្លាប់ ទេ អា​សម្លាប់ អា​ងាប់​ទេ។ទី​២កែម ឡីជំពាក់​លុយ​គេ ៣​ពាន់គឺ​អត់​មាន​សោះ។ ទី​៣ឈ្មោះ អាលីស លក់​កាំភ្លើង​ឲ្យ​វាថា​តម្លៃ ៣​ពាន់​ដុល្លារ​ដែរ ហើយ​ថា​ឈ្មោះ​ប៉ូលិស​នៅ​ថៃ ទៅ​រក​ឯណា​ឃើញ? មិន​ប្រាប់​ទីកន្លែង»

អំពើទាំងអស់នេះ ដែលគ្មានភាពប្រក្រតី តើឲ្យមតិមហាជននឹងអាចជឿទៅលើក្រសួងយុត្តិធម៌បានទេ ។ មិនត្រឹមតែប៉ុណ្ណោះអាជ្ញាធរបានកំញើញរិះរកនិតិវិធីតាមផ្លូវច្បាប់ ថានឹងប្តឹងចំពោះជនណាមួយដែលនិយាយខុសពីការសន្និដ្ឋានរបស់អាជ្ញាធរ ។

នេះមិនមែនតែការកំញើញនោះទេ មានទាំងច្បាប់ ដែលអនុម័តនៅសភា កាលពីថ្ងៃទី ៣០ ខែ វិច្ឆកា ឆ្នាំ ២០១៥ ច្បាប់ស្តីពីស្ថិតិ ដែលមានចែងថា ទិន្នន័យទាំងឡាយដែលចេញពីអាជ្ញាធ គឺជាទិន្នន័យ ផ្លូវការណ៍ ហេតុនេះ អ្នកណាមួយឲ្យឬ និយាយខុសពីទិន្នន័យនេះ គេអាចចោទបានពីនេះ ពីនោះ ដូចយើងឃើញស្រាប់មកហើយ ។

នេះ យើងរស់នៅក្នុងប្រទេសមួយ ដែលមិនដឹងយកអី្វជាគោលនោះទេ ។ ពួកអ្នកកាន់អំណាចសព្វថ្ងៃ ស្មានតែខ្លួនកាន់អំណាចរហូត បានជាមិនគិតដល់ពេលធ្លាក់ពីអំណាចនោះទេ។ បើចេះគិត ប្រហែលជាមុននឹងធ្វើអ្វីមួយត្រូវគិតពីផលវិបាកចំពោះអំពើរបស់ខ្លួន ។ ហេតុនេះ យើងចេះតែចោទសួរថា បើពួកនេះធ្លាក់ពីអំណាចទៅ តើពួកកូនចៅ មិត្តភ័ត្ររត់ទៅរស់នៅឯណា? គង់តែអ្នកកាន់អំណាចថ្មីមិនប្រកាន់ វប្បធម៌ទឺកឡើងត្រីស៊ីស្រមោទ ទឹកហោចស្រមោចស៊ីត្រីក៏ដោយ តែអ្នកដែលរងគ្រោះដោយអំពើអយុត្តិធម៌អស់នេះ តើគេនឹងអនុគ្រោះឲ្យទេ ។

ទីបញ្ចប់ខ្ញុំសុំជូនយោបល់សើចលេងមួយ បើប្រសិនណាមួយជាមានករណីយរបៀបនាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ដែលធ្វើពុតដេកដួលមុខឡានរបៀបនេះ គឺយកទឹកចាក់ក្នុងច្រមុះឲ្យភ្ញាក់ ឬ ចាក់ម្រេចក្នុងច្រមុះឲ្យកន្តាស់ តើសន្លប់មែនឬអត់ យើងត្រូវរកវិធីដេញជើងអ្នកខូច បើអាជ្ញាធរគ្មានយុត្តិធម៌ដូចនៅព្រះរាជាណាចក្រកម្ពុជានោះទេ ៕ លិម គិម យ៉ា

 

 

 

ព័ត៌មានទាក់ទង