តពីលេខមុន
កាលពីមុននេះបន្តិច កាលពីលោកស្រីនៅ បន្ទាយសេនាធិការនៅឡើយថា “ថ្ងៃមួយនោះ មានរថក្រោះមួយមកខូចនៅមុខបន្ទាយជួសជុល មិនឆេះសោះ…ស្រាប់តែព្រលប់ឡើង រថក្រោះ នោះរោទ៌ឡើងតម្រង់ “កាណុង” មកបន្ទាយតែ ម្តង, គឺជារថក្រោះទាហ៊ានជប៉ុនដែលត្រៀមវាយ សម្រុកនៅពេលព្រលប់លើបន្ទាយទាហ៊ានបារាំង, ទាហ៊ានជប៉ុនមិនដឹងចេញមកពីណាយ៉ាងច្រើន នាវេលាល្ងាចនោះ, ចូលមកចាប់ទាហ៊ានបារាំង តែ១យប់ចាប់អស់រលីងមានបារាំងខ្លះក៏ម៉ែធ្លាប់ ស្គាល់គេ ម៉ែភ័យណាស់! តែសំណាងល្អ វាមិន ចាប់ទាហ៊ានខ្មែរទេ, រំលងមិនបានប៉ុន្មានខែផង ជប៉ុនបានត្រូវចុះចាញ់សង្គ្រាមទៅវិញ ហើយបារាំងក៏ត្រឡប់មកកាន់កាប់វិញដែរ… ពេល នោះហើយដែលលោកបានត្រូវតម្លើងសក្តិជា “អាត់សឺដង់” ដែលជាឋានន្តរសក្តិដែលគេហៅថា “ម៉ុង”គឺជំនួសពាក្យ“ម៉ុងអាត់សឺដង់”នោះឯង។
នៅភ្នំពេញបាន២-៣ឆ្នាំ លោកម៉ាំងក៏ត្រូវ ផ្លាស់ទៅកំពុងចាមទៀត។ ការផ្លាស់ផ្តូរទីកន្លែង ម្តងៗលោក ម៉ាំង មិនមែនទៅតែម្នាក់ឯងទេ គឺ ទៅទាំងក្រុមគ្រួសារទាហ៊ានជាច្រើនដឹកដោយ ឡានធំៗ“ជេអិមសេ”របស់កងទ័ពប្រមាណ១០គ្រឿងដឹកមុខដោយឡាន“ហ្សីប”១នឹងឡាន “កាត់ៗ”មួយទៀត, ដូច្នេះឆ្លងសាឡាងនៅព្រែក ក្តាមត្រូវប្រើពេលរាប់ម៉ោងទម្រាំឆ្លងអស់ ហើយ ក៏ត្រូវគិតប្រុងប្រយ័ត្នពិអសន្តិសុខនៅតាមផ្លូវ នៅម្តុំ បាធាយ ព្រៃទទឹង នឹង ស្គន់ ជាតំបន់ ព្រៃក្រាស់, ដោយក្រុមចោរព្រៃ ឬក្រុមឥស្សរៈ ដែលល្បីខាងប្លន់ហើយនឹងវាយឆ្មក់ផងដែរ ។ នៃអម្លុងឆ្នាំ១៩៤៨–៤៩ កំពង់ចាមមិនសូវជា បានសុខសន្តិភាពប៉ុន្មានទេ ដោយសារមាន ឥស្សរៈមានយៀកមិញមកធ្វើសកម្មភាពច្រើន ដែរហើយ។ ចំណែកឯកូនគ្រួសារទាហ៊ាន ដែល គ្រប់អាយុត្រូវបញ្ចូលឱ្យទៅសាលាដែលនៅជិតបន្ទាយជាងគេបង្អស់ទាំងពាក់កណ្តាលឆ្នាំក៏បាន ដែរ ពេលនោះ បងសូនី បងយ៉ាស៊ុន នឹងបងប៉ុន តែងតែប្តូរសាលារៀន តែបានទៅរៀនពេល ឪពុកផ្លាស់ម្តងៗ។
ប៉ុន្តែក្រុងកំពង់ចាម ក្រុងអ្នក មានជាទីក្រុងធំនៃភូមិភាគដែលជាទីតាំងបារាំង សម្រាប់ត្រួតត្រាតំបន់ខាងជើងឈាងខាងកើត មានខេត្តក្រចេះនឹងរតនគីរី ម៉្លោះហើយផ្ទះលោក “រ៉េស៊ីដង់”ធំទូលាយលំអដោយសួនច្បារថែទាំ យ៉ាងមានសណ្តាប់ធ្នាប់សម្រាប់អ្នកដែលជាអ្នក មានភារៈកិច្ចជាអ្នកគ្រប់គ្រងខេត្ត ម៉្លោះហើយ នៅមានអាគារដ៏ធំមួយទៀត មានតួនាទីជា អាគាររដ្ឋបាលដែលគេហៅថាសាលាខេត្ត។ គឺ នៅជុំវិញសាលាខេត្តនោះហើយ ដែលសំណង់ ជាទីក្រុងរដ្ឋបាលខេត្តមានប៉ុស្តិ៍ប៉ូលីស មាន អាគារពន្ធដារមានអាគារមេការដ្ឋានមានបន្ទាយ ទាហ៊ានមានកន្លែងជាទីលានប្រណាំងសេះមាន សាលារៀនធំៗមានវិទ្យាល័យធំជាងគេក្នុង តំបន់…។ ផ្សារកំពង់ចាមឋិតនៅប្រមាណជា ១គីឡូមែត្រពីផ្ទះលោក“រ៉ស៊ីដង់” ខាងជាប់មាត់ ទន្លេមេគង្គដែលភ្ជាប់គ្នាដោយផ្លូវដ៏ធំជាងគេ នៅក្នុងក្រុងលំអដោយដើមឈើធំៗ ដាំស្មើគ្នា មានទាំងសួនច្បារចំរុះពណ៌ មានអាងហែលទឹក “ពីសីន”មានមន្ទីពេទ្យធំសាលាបឋមសិក្សា “គ្រុបសង់”ដ៏ធំមួយមានកូនសិស្សរាប់រយនាក់ ស្លៀកឯកសណ្ឋានរៀននៅទីនោះយ៉ាងអ៊ូអរ។ នាខាងមាត់ច្រាំងទន្លេវិញ ជាកន្លែងដ៏ស្រស់ ស្អាតដោយសួនច្បារសម្រាប់ដើរនឹងអង្គុយលេងកំសាន្តមានអាគារជាកន្លែងលក់ភេសជ្ជៈគេឱ្យ ឈ្មោះថា“ពែគោឡា” ដែលជាផ្នែកនៃច្រាំង ទន្លេសម្រាប់គេប្រណាំងកាណូត“អូប័រ”។ នៅ កំពង់ចាមមានសកម្មភាពកីឡានឹងកំសាន្តមិន ចេះចប់ ដូចជាប្រណាំងសេះនៅឃុំ“ទន្លេអុំ” មាន ប្រកួតទាត់បាល់ មានទីលានលេងបាត់បោះ “បាស្កិត” ប្រកួតហែលទឹកប្រកួតខាង “អាត់ ឡែត”… តែក៏មានរោងកុន“សីណេលុច” មាន រោងល្ខោនបាសាក់លេងជាប្រចាំដែរសម្រាប់កំដរ រាត្រីកាលដែរ។ រីឯផ្សារកំពង់ចាមនឹងហាង លក់ឥវ៉ាន់ធ្វើពីផ្ទះថ្មរាយជុំវិញ មានសកម្មភាព ពាណិជ្ជកម្ម កសិកម្ម មមាញឹកតាមបណ្តោយ ទន្លេមេគង្គធ្វើឱ្យក្រុងនឹងឃុំស្រុក នៅជាប់គ្នា នឹងរគដុះដាលជាមួយគ្នាដោយផ្លូវលំគោកនឹង ផ្លូវទឹកតាមទូកកាណូតដឹកមនុស្សនឹងទំនិញ ដូចជាៈ ទន្លេបិត ពាមជីកង កោះសូទិន ស្ទឹង ត្រង់ ត្បូងឃ្មុំ ជាដើម។
“ម៉ុង”មានភារៈកិច្ចយោធារក្សាសន្តិភាព ក្នុងខេត្តក្រោមបញ្ជាការជាន់ខ្ពស់បារាំងតែ មេបញ្ជាការក្នុងបន្ទាយផ្តើមមានខ្មែរកាន់ការងារ ទន្ទឹមគ្នានឹងមេបញ្ជាការបារាំងជាបណ្តើរៗហើយ ដែរ លោកអនុសេនិយឯក(សក្តិមួយ)សុខ ជាប ជាមេបញ្ជាការកងឯកភាពនៅ“ទន្លេអុំ”ក្រោមបញ្ជាការផ្ទាល់របស់លោកសក្តិ២បារាំងម្នាក់។ វិន័យដ៏រឹងមាំនៃរបបយោធាបារាំងអាវុធយុទ្ធ ភ័ណ្ឌក៏គ្រប់គ្រាន់ចំនួនពលទាហ៊ានក៏ច្រើន ធ្វើ ឱ្យសន្តិភាពរក្សាបានប្រសើរប្រជាពលរដ្ឋហាក់ គ្មានការភ័យព្រួយបារម្ភកូនចៅរៀនសូត្របាន ច្រើន កូនស្រីក៏ទៅរៀនបានដែរ របររកស៊ីក៏អាច ធ្វើបានវត្តអារាមក៏អាចធ្វើបុណ្យមានឧបាសក ឧបាសិការមកធ្វើបុណ្យជាហូរហែរ ហើយស្ទើរ តែគ្រប់វត្តមានសាលារៀនរបស់ខ្លួន ហើយក៏មាន គ្រូបង្រៀនជាព្រះសង្ឃនឹងគ្រូក្របខណ្ឌក៏មក បង្រៀនក្នុងវត្តដែរ។ ដោយសារសាលារៀននឹង ទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ ធ្វើ ឡើងមួយចំនួនធំជាភាសាបារាំងពលរដ្ឋជាច្រើន អាចប្រស្រ័យទាក់ទងគ្នាជាភាសាបារាំងបាន ជាពិសេសក្រុមអ្នករាជការតែម្តងមិនតែប៉ុណ្ណោះ សម្លៀកបំពាក់ក៏ទំនើបស្តាប់ចម្រៀងក៏តាម បារាំងផងដែរ… គេអាចនិយាយបានថា កំពង់ចាម មានវប្បធម៌ជឿនលឿនតាមបារាំងជាងបណ្តា ខេត្តណាទាំងអស់នៅកម្ពុជា។
នៅកំពង់ចាម បាន២ឆ្នាំ លោក ម៉ាំង ត្រូវ ផ្លាស់ទៅកំពង់ស្ពឺជាបន្តរទៅទៀត ជាមួយពល ទាហ៊ាននាយទាហ៊ានរង៣០គ្រួសារទៅជាមួយ ដែរតែលោកកុម៉ង់ដង់ សុខ ជាប មិនបានផ្លាស់ ទៅទេ លោកនៅកាន់បញ្ជាការបន្ទាយ “ទន្លេអុំ” នោះដដែល។ ពេលនោះចៅ ពិន អាយុបាន៤ឆ្នាំ បងប្រុសមានអាយុ៨ឆ្មាំ បងស្រីបន្ទាប់បង យ៉ាស៊ុន មានអាយុ១០ឆ្នាំ នឹងបងស្រី សូនី ១៣ឆ្នាំហើយ ដែលលើកនេះលោក ម៉ាំង មាន ការគិតគូរយ៉ាងខ្លាំងពីអនាគតកូនៗរបស់គាត់ ដែលកាន់តែធំៗទៅ រីឯការរៀនសូត្រមិនមាន ការទៀងទាត់។ លោក ម៉ាំង មានជំនឿលើការ សិក្សាខ្ពង់ខ្ពស់ ហើយក៏ជាមនុស្សទៀងទាត់ នឹង ទៀងត្រង់ជាទីបំផុត ដូច្នេះមិនអាចបន្តបណ្តោយ ឱ្យការមិនទៀងទាត់គ្រប់គ្រងអនាគតគ្រួសារបាន យូរតទៅទៀតទេ។ នៅពេលខ្លួនលោករៀន បានចប់បានសញ្ញាប័ត្របឋមសិក្សា “ជរេតិថិចាត ដ៌ត៉េដភេរិមារិេ”លោកគឺជាបញ្ញាវន្តរបស់ក្រុម គ្រូសារលោកនឹងជាអ្នកចេះដ៏សំខាន់របស់ប្រទេស របស់គាត់, គាត់សម្រេចមិនបន្តរៀនទៅទៀត ទេ ពីព្រោះអាយុច្រើនហើយ ត្រូវតែចេញទៅ ធ្វើការជួយបំពេញការខ្វះខាតរបស់គ្រួសារដែល បានរស់នៅធ្វើជាមន្ត្រីឃុំនៅ“ផ្សារកាប់គោ”ឯទីក្រុងភ្នំពេញ –ម្លោះហើយលោកក៏ប្រឡងចូល សាលានាយទាហ៊ានបានជាប់ទៅធ្វើជានាយ ទាហ៊ានដែលជាកងទ័ពស្មោះត្រង់នឹងព្រះមហាក្សត្រខ្មែរ តែនៅក្រោមបញ្ជាការបារាំង តាំងពីពេលនោះមក។
នៅកំពង់ស្ពឺបន្ទាប់ពីមកនៅធ្វើការបានមួយ ឆ្នាំ អគ្គសេនាធិការបានតែងតាំងលោក ម៉ាំង ជា“មេបញ្ជាការសឹករងបន្ទាយខេត្តកំពង់ស្ពឺ” ដែលមានទាហ៊ានមួយកងវរសេនាតូច(ទាហ៊ានជាង១រយនាក់) ហើយតម្លើងសក្តិជាអនុសេនីយ ត្រី ពេលនោះ គេឈប់ហៅលោកថា “ម៉ុង” ទៀតហើយ គឺជាហៅលោកថា ជាលោក “កុម្មង់ ដង់”វិញម្តង។ បន្ទាយសឹករងកំពង់ស្ពឺ ដែលគេ ហៅថា បន្ទាយឃុំ“រោងគោ” ស្ថិតនៅខាងកើត សាលាខេត្តដែលជាមួយគ្នានឹងការផ្ទេរបញ្ជា។ តទៅលេខក្រោយ