Top Mobile Banner

សមាគមខ្មែររៀចចំកម្មវិធីកីឡា និងភាពជាអ្នកដឹកនាំដល់យុវជននៅរដូវក្តៅឆ្នាំ ២០១៧

ដោយ សុខារ័ត្ន កូយ

ឡូវែល-ក្នុងកំឡុងពេលនៃការសំរាកវិសមកាលពីសាលានៅរដូវក្តៅនេះ សមាគមខ្មែរCMAAបាននឹងកំពុងរៀបចំកម្មវិធីមួយដែលមានឈ្មោះថា «តារាកំពុងរះ» សម្រាប់កុមារនិងយុវជនដែលមានអាយុចាប់ពី ៧ ឆ្នាំ ដល់ ១៤ ឆ្នាំ។​កម្មវីធីតារាកំពុងរះនេះ គឺមានរយៈពេលល ៦ សប្តាហ៌ ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី ១៨​ ខែសីហា ឆ្នាំ ២០១៧ខាងមុខ។​
អ្នកនាងស្រីមុំ វារី ដែលជាអ្នកគ្រប់គ្រងកម្មវិធី នៃសមាគមខ្មែរ បានឲ្យយើងដឹងថា សម្រាប់ឆ្នាំនេះមានកុមារ និងយុវជនចំនួន ៧៩ នាក់ចុះឈ្មោះចូលរួមក្នុងកម្មវិធីតារាកំពុងរះនេះ ហើយគោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្តល់ឪកាសឲ្យកុមារ និងយុវជនបង្កើតនូវមិត្រ្តថ្មី, កាត់បន្ថយការផ្លេចពីការសិក្សា,  រៀនពីជំនាញ់ថ្មីៗ រឺពង្រឹងទេពកោសល្យរបស់ពួកគេ។

អ្នកនាងបន្តថា រយៈពេលពីរសប្តាហ៏ដំបូងនេះ សកម្មភាពនៃកម្មវិធីនេះ គឺត្រូវបានរៀបចំនៅទីតាំងសាលាបឋមសិក្សាJoseph McAvinnue Elementary Schoolដោយនៅក្នុងនោះមានការចូលរួមពីមន្រ្តីប៉ូលីសចម្រុះជាតិសាសន៌ និងភេទដែលបម្រើការងារក្នុងនាយកដ្ឋានប៉ូលីសក្រុងឡូវ៉ែលធ្វើការរៀបរាប់ពីរឿងរាវនៃការខិតខំប្រឹងប្រែងរបស់ពួកគេ, វិធីសម្រេចចិត្តនៅពេលចូលរួមក្នុងការងារជាមន្ត្រីប៉ូលីស និងមានការចូលរួមលេងកីឡាកំសាន្តជាមួយកុមារ និងយុវជនផងដែរ។

ក្រៅពីសកម្មភាពនៅក្នុងទីតាំងសាលារៀនកុមារនិងយុវជនក៏ត្រូវបានទៅឧស្យានប្រវត្តិសាស្ត្រជាតិក្រុងឡូវែល(Lowell Historical National Park)ដោយបានស្វែងយល់ពីរបៀបនៃការរស់នៅរបស់ពលរដ្ឋក្រុងឡូវែលកាលពីអតីតកាល,ការស្លៀកសំលៀកបំពាកប្រពៃណី និងបទពិសោធន៏សំអាតអំបោះដើម្បីធ្វើសំលៀកបំពាក់។

អ្នកនាង ស្រីមុំ ថា «យើងសង្ឈឹមថា កុមារនិងយុវជនដែលចូលរួមក្នុងកម្មវិធីតារាកំពុងរះនេះ នឹងត្រូវបានបំផុស និងជុំរុញចិត្ត និងគំនិតពួកគេ តាមរយះវីរបុរសក្នុងស្រុករបស់យើងដែលពួកគេបានជួបជាមួយនៅក្នុងក្រុងឡូវែលដែលពួកគេកំពុងរស់នៅ»។​ អ្នកនាងលើកឡើងថា យើងម្នាក់ៗគឺជាវីរបុរស ដែលធ្វើការផ្លាស់ប្តូរក្នុងជីវិតដែលយើងបានជួបប្រទះ ទោះបីតាមសេវាដែលយើងផ្តល់ឲ្យ រឺផលិតផលដែលយើងធ្វើសម្រាប់លក់ក៏ដោយ។

សូមបញ្ជាក់ថាសម្រាប់កម្មវិធីតារាកំពុងរះរបស់សហគមខ្មែរនេះ មិនមែនជាកម្មវិធីលើកដំបូងរបស់សមាគមខ្មែរនោះទេ បើតាមការឲ្យដឹង នេះគឺជាលើកទីពីរហើយសម្រាប់ឆ្នាំនេះ ដោយលើកទីមួយត្រូវបានរៀចចំឡើងនៅឆ្នាំ ២០១៦ មានរយៈពេល ៦ សប្តាហ៌ ដោយមានអ្នកចូលរួមចំនួន​ ៨២ នាក់ច្រើនជាងការរំពឹងទុក ៕

ព័ត៌មានទាក់ទង