Top Mobile Banner

ជួបជាមួយប្រធានសាកលវិទ្យាធីការ‹យូម៉ាស់ឡូ›

ដោយខ្មែរផុសស.រ.អា

មុនឱកាសឈប់សម្រាកដើមរដូវក្តៅនេះ ខ្មែរផុសស.រ.អាបានទៅជួបប្រស្រ័យទាក់ទងជាមួយប្រធាន‹យូម៉ាស់ឡូ›ដែលមានឋានៈជា‹ឆន់សឺឡ័រ›លោកស្រី ចាកលីន ម៉ាឡូនី នៅទីស្នាក់ការការិយាល័យរបស់លោកស្រី ណែនាំដោយអ្នកស្រីគ្រីស្ទីន ហ្គលីក

នាយកទំនាក់ទំនងពត៌មាន ដើម្បីអនុញ្ញាត្តិឱ្យយើង(វត្តមានសារពត៌មានខ្មែរផុសស.រ.អា.មាន សុបិន – សំខុន – សុជាតិ នឹង សុខារត្ន) អាចមកស្វែងយល់ពីសកម្មភាព ការវិវត្តន៍ នឹងគោលដៅនៃសិក្សាធិការនៅក្នុងតំបន់របស់សាកលវិទ្យាល័យ ដែលកំពុងតែរីកដុសដាល លាតសន្ធឹងនៅក្នុងឡូវែលទាំងមូល។

សាកលវិទ្យាល័យ‹យូម៉ាស់ឡូ› ដែលមានទីតាំងនៅក្នុងឡូវែលលើតំបន់ ‹ហាយឡិន-អេកើ នឹង សិនត្រវិល›មានវិសាលភាពធំធេង គ្របដណ្តប់ផ្នែកខាងត្បូងឡូវែល ជាប់តាមដងស្ទឹង‹មេរីម៉ាក›ស្ទើរតែទាំងមូល, មាននិស្សិតចំនួន១៨ពាន់នាក់ មកពិប្រទេសចំនួនប្រមាណជា៦០ ក្នុងចំនួននោះ សាកលវិទ្យាល័យ‹យូម៉ាស់ឡូ›ទទួលនិស្សិតមួយចំនួនធំជានិស្សិតខ្មែរនឹងមកពីកម្ពុជា។

ខ្មែរផុសស.រ.អា.បាននាំសហការីមកជួបគួរសម លោកស្រីប្រធានដើម្បីជាការប្រស្រ័យទាក់ទងទៅអនាគតឱ្យសាកលវិទ្យាល័យនេះបានស្គាល់ពីកាសែត‹ខ្មែរផុស›មួយនេះ ដែលកំពុងតែចូលរួមក៏សាងសហគមន៍ជាមួយស្ថាប័នដ៏ទៃទៀត យើងបានតាំងជាសំនួរថាៈ

-តើលោកស្រីប្រមើលមើលទៅអនាគត ប្រាថ្នាក៏សាងអ្វីតទៅទៀត? ហើយសហគមន៍ខ្មែរអាចធ្វើអ្វីជួយគាំទ្រសកម្មភាពសកលវិទ្យាល័យ‹យូម៉ាស់ឡូ›របៀបណា?

-លោកស្រី ចាកលីន ម៉ាឡូនីៈ ចក្ខុវិស័យ? គឺក្នុងចំណោមសាកលវិទ្យាល័យនៅសហរដ្ឋអាមេរីក ខ្ញុំបន្តរក៏សាងសាកលវិទ្យាល័យឱ្យមានកំរឹតខ្ពស់ក្នុងចំណោមសកលវិទ្យាល័យឯទៀតៗក្នុងស្រុក ឥឡូវនេះយើងនៅកំពូល១៥២ក្នុងចំណោមសាកលវិទ្យាល័យចំនួន៦២៩ ហើយយើងកំពុងបន្តរជម្រុញឱ្យទៅដល់កំពូលទី១៥០តទៅទៀត… យើងបន្តរធ្វើការជាមួយសហគមន៍ នឹងជាមួយពាណិជ្ជករដោយប្រើអ្នកការិយាល័យស្រាវជ្រាវនឹងបច្ចេកទេសរបស់យើង ដោយប្រើបច្ចេកវិជ្ជាទំនើប ការនេះបានផ្តល់កាងារមកតំបន់យើង, ហើយតាំងតែពីអាគ៌ានេះសង់ឡើង,ហើយបានជួយបន្ថយឧក្រឹដ្ឋកម្មនៅឡូវែលនេះ ស្ទើរតែអស់រលីងទៅហើយ ហើយភារកិច្ចយើងនេះ បានទទួលស្វាគមន៍ដោយសាលាក្រុង នឹងដោយសហគមន៍អ្នករស់នៅក្នុងតំបន់ដែលមានពលរដ្ឋខ្មែរជាច្រើននោះ យ៉ាងកក់ក្តៅ… យើងនៅបន្តរអភិវឌ្ឍន៌តំបន់សេដ្ឋ‹ហាមីលតុន› ដែលនៅទីនោះមានអាគ៌ាថ្មីទៀតរបស់យើង(ក្បែរអាគារក្រសួងយុត្តិធម៌ដែលកំពុងប្តើមសង់) គឺយើងកំពុងប្តូចប្តើមណែនាំកិច្ចពាណិជ្ជកម្មថ្មីៗទៀត នៅតំបន់នោះដែលនឹងនាំកាងារថ្មីទៀតមកកាន់តែច្រើនមកដល់រដ្ឋយើង …

-ពេលនេះជាឱកាសល្អមួយសម្រាប់គិតពីវិទ្យាល័យឡូវែលដែរ, តើលោកស្រីយល់ថាវិទ្យាល័យឡូវែលគួរនៅកន្លែងដដែលឬក៏គួរតែប្តូរទីតាំងទៅ‹ខលី›?

-ខ្ញុំបានឮការបកស្រាយរបស់សាធារណជនចំពោះបញ្ហានេះច្រើនដែរ ដែលម្ខាងៗមានទស្សនៈរឹងមាំនឹងសមរម្យតែរៀងៗខ្លួន តែខ្ញុំមិនមែនជាអ្នកសម្រេចទេ ខ្ញុំឥតមានកូននៅប្រព័ន្ធសាលារៀននោះទេ ខ្ញុំទុកឱ្យអ្នកមានភារកិច្ចជាអ្នកសម្រេចទៅចុះ..នេះប្រាកដជាការលំបាកបន្តិចហើយ!

-ប្រសិនបើមានតែបញ្ហា‹សិក្សាធិការ›តែមួយមុខប៉ុណ្ណោះ តើលោកស្រីនៅតែយល់ដដែលទេថាគួរធ្វើយ៉ាងណាដើម្បីឱ្យសិស្សអាចចូលរៀនមហាវិទ្យាល័យលោកស្រីឱ្យបានច្រើន?

-តាមពិតទៅ ខ្ញុំមិនជឿថា‹ទីតាំង›សាលាណាមួយនឹងនាំសិស្សឱ្យចូលមហាវិទ្យាល័យបានច្រើនឬតិចនោះទេ! ដូចជាសិស្សនៅវិទ្យាល័យ‹វ័ររែន›ជាដើម ឥតនៅជាប់គ្នានឹងឡូវែលយើងនេះ ក៏ចូលមករៀននៅទីនេះដែរ, ដែលសំខាន់នោះ គឺយើងត្រូវការឱ្យគ្រូរបស់យើងទៅជួយដល់វិទ្យាល័យនិមួយៗ ជួយធ្វើឱ្យសិស្សអាចឆ្លងដំណាក់ការវីទ្យាល័យមកកាន់មហាវិទ្យាល័យឱ្យបាន, ហើយភារកិច្ចសំខាន់របស់ខ្ញុំមួយទៀតដែលខ្ញុំប្រើពេលដ៏ច្រើនបំផុតនោះ គឺស្វែងរកអាហារូបករណ៍សម្រាប់មកជួយឱ្យសិស្ស ឱ្យអាចចូលមករៀនមហាវិទ្យាល័យឱ្យបានច្រើន…

-តើលោកស្រីមានឥទ្ធិពលលើវិទ្យាល័យដែរឬទេ ដើម្បីធ្វើឱ្យកំរឹតសិក្សាឡើងខ្ពស់ ហើយបញ្ជូនសិស្សឱ្យបានច្រើនមកកាន់មហាវិទ្យាល័យ?

-យើងមាន! យើងធ្វើគ្រប់តែពេល មានគ្រូសម្រាប់ណែនាំឱ្យសិស្សស្គាល់ផ្លូវសម្រាប់ទៅសកលវិទ្យាល័យ យើងបញ្ជូនគ្រូឱ្យទៅបង្រៀនបច្ចេកទេស សិល្បៈ បង្រៀនភ្លេង មានកម្មវិធីពិសេស… យើងសហការណ៍ជាមួយវិទ្យាល័យជាប្រចាំ ជាពិសេសនៅថ្នាក់បញ្ចប់‹ខេ១២›ដើម្បីជួយឱ្យសិស្សអាចឆ្លងដំណាក់ការណ៍វិទ្យាល័យ មកដល់មហាវិទ្យាល័យយើងបាន…

យើងបានបញ្ចប់បទសម្ភាសន៍ក្នុងបរិយាកាសមិត្តភាព នឹងសហការណ៍ ។ លោកស្រីជាកលីន ម៉ាឡូនី ទើបនឹងឡើងកាន់ដំណែងជា‹ឆន់សឺឡ័រ›នៅយូម៉ាស់ឡូនេះមែន តែមានប្រវត្តិជាប់នឹងឡូវែល ព្រមទាំងសហគមន័ខ្មែររបស់លោកស្រី មានតាំងពីជាង៤០ឆ្នាំមកហើយ គឺតាំងតែពីដើមឆ្នាំ១៩៧៨ដែលគ្រួសារខ្មែរដំបូងៗគេបង្អស់ ចូលមករស់នៅក្នុងតំបន់ឡូវែលមកម្លេះ។  លោកស្រីនៅចងចាំហាក់ដូចជានៅថ្មីៗនៅឡើយ ពីការលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលទើបនឹងមកដល់សហរដ្ឋអាមេរីក បានបង្ករជាវិបត្តធ្ងន់ៗដល់រដ្ឋបាលឡូវែល ហើយពេលនោះលោកស្រី ម៉ាឡូនី មានភារកិច្ចគ្រប់គ្រងការ‹តាំងទី›នៃអ្នកមកដល់ថ្មី មានលំនៅឋាន ការថែរសុខភាព ការនិយាយភាសារបស់ឳពុកម្តាយ ការសិក្សាររបស់កុមារខ្មែរ ជួយដល់មនុស្សដែលត្រូវរៀបការ ធ្វើពិធីមនុស្សស្លាប់…។ល។ ពេលនោះគ្មានវត្តសម្រាប់ធ្វើពិធីបុណ្យសពទេ ខ្មែរមិនចេះធ្វើបុណ្យបូជាសពជាមួយអាចារ្យគ្រីស្តសាសនាទេ ក៏បានទៅ ទៅនិមន្តលោកនៅ‹រ៉ូដអាឡិន› ដែលមានវត្តមុនគេមកធ្វើបុណ្យ..,រីឯសមាគមខ្មែរក៏មិនទាន់មាននៅឡើយដែរ, សមាគមខ្មែរចាប់ប្តើមរៀបចំនាពេលនោះ,ជាមួយនឹងអង្គការ Indochinese resettlementដែលពេលនោះរកអ្នកបកប្រែភាសាក៏មិនមានផងចួនជាពេលនោះមានខ្មែរម្នាក់ជួយជាអ្នកបកប្រែឈ្មោះ សុជាតិ អ៊ុក ទើបនឹងស្លាប់ពេលថ្មីៗនេះ បានមកជួយលោកស្រីទោះជាមានការលំបាកលំបិនអ្វីក៏ដោយ…។

អតីតកាលទាំងនេះហើយ ដែលលោកស្រី ចាកលីន ម៉ាឡូនី នៅជាប់ដក់ក្នុងចិត្តរីករាយនឹងឃើញគ្រួសារខ្មែររីកដុះដាល ហើយលោកស្រីនៅតែមានទំនាក់ទំនង បន្តរជួយថែរទាំ រហូតមកដល់បច្ចុប្បន្ននេះទៀត៕

ព័ត៌មានទាក់ទង