ដោយខ្មែរផុស ស.រ.អ
បច្ចុប្បន្ននេះបើទោះបើជាប្រទេសកម្ពុជាមានការអភិវឌ្ឍន៏គួរឲ្យកត់សម្គាល់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ចកិច្ចកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះយ៉ាងណាក៏ដោយ តែកម្ពុជានៅតែជាប្រទសមួយទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេនៅលើពិភពលោកដោយសារសង្គ្រាមពីអតីតកាល។
គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះបានធ្វើឲ្យមនុស្សស្លាប់, ពិការ, បំផ្លាញទ្រព្យសម្បត្តិ និងការភ័យខ្លាចដល់កុមារ និងកសិករជាច្រើនក្នុងការធ្វើស្រែចំការ។ មិនត្រឹមតែកុមារ និងកសិករទេដែលទទួលរងគ្រោះ កាលពីដើមឆ្នាំនេះមានមន្រ្តីបោសសម្អាតគ្រាប់មីនស៊ីម៉ាក់ ក៏បានស្លាប់និងរងរបួសធ្ញន់ធ្ញរដោយសារគ្រាប់មីន។
ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់មនុស្សពីការផ្ទះមីន និងបង្កើនការបោសសម្អាតមីនឲ្យកាន់តែលឿន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានចាប់ផ្តើមអនុវត្តគម្រោងហ្វឹកហ្វឺនសត្វកណ្តុររាវរកមីនកាលពីឆ្នាំ ២០១៥ ដើម្បីហ្វិតហាត់សត្វកណ្តុរក្នុងការហិតរកមីនក្នុងប្រទេសកម្ពុជា។
បើយោងការរបាយការណ៏របស់អង្គការ Apopoដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបែលហ្ស៊ិកបានឲ្យដឹងថា សត្វកណ្តុរត្រូវបាននាំយកមកពីទ្វីបអាហ្រ្វិក ហើយត្រូវបានបង្ហាត់ឲ្យហិតរកមីន ដោយសារវាតូច និងមានទំងន់ស្រាលមិនអាចធ្វើឲ្យមីនផ្ទះបានទេ។ ហើយវាធ្វើការបានរហ័សជាងមនុស្ស។ គេធ្វើការបង្វឹកវាចាប់ពីអាយុមួយខែ ដោយឲ្យហាត់ហិតរកតែប្រភេទមីនដែលមានរំសេវ TNT តែបុណ្ណោះ។
កណ្តុរអាចរាវរកមីនលើផ្ទៃដីប្រមាណ១00 ម៉ែត្រការ៉េ ចំណាយរយៈពេលតិចជាង ២០ នាទី ដោយមិនមានចន្លោះមីនណាមួយនោះទេ ចំណែកមនុស្សវិញ ត្រូវចំណាយពេលរហូតដល់ទៅ ២ ថ្ងៃឯណោះ។ នៅពេលកណ្តុរធ្វើសកម្មភាពហិតប៉ះក្លិនមីន វានឹងផ្តល់សញ្ញាដោយយកជើងរបស់វាកាយដីលើកន្លែងដែលមានមីន។
ប្រទេសកម្ពុជានៅមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះប្រហែល ៤ លាន់គ្រាប់ស្ថិតនៅមានផ្ទៃដីជិត ២ ពាន់គីឡូម៉ែតក្រឡា ដូច្នេះសត្វកណ្តុរមានតួនាទីសំខាន់សម្រាប់ជួយបោសសម្អាត់មីននៅកម្ពុជានាពេលខាងមុខ។